EP48:រៀបការពេលណា?

3.9K 316 31
                                    

"សន្យានឹងបងណាថាមើលថែខ្លួនឯងហើយកុំចេញទៅណាអោយបងបារម្ភអី"Jungkookទាញរាងតូចមកអោបជាប់ទ្រូងនឹកគិតបារម្ភពីសុវត្ថិភាពគ្រួសារមិនបាត់

"អូនដឹងហើយបងកុំបារម្ភអូនពេកអី"Taehyungងើយមុខញញឹមដាក់នាយ

"អូនទៅញុាំបាយសិនទៅបងមានការចេញក្រៅបន្តិច"Jungkook

"បងទៅណា?ក្រែងថ្ងៃនេះសម្រាកមែនទេ?"Taehyungសម្លឹងមុខនាយទាំងចម្ងល់ព្រោះថ្ងៃនេះថាសម្រាកនៅជាមួយគ្នាឥឡូវមកចង់ចេញក្រៅទៅវិញ

"បងទៅតែមួយភ្លេតទេ អូនទៅញុាំបាយចុះណា"Jungkookអង្អែលក្បាលរាងតូចថ្នមៗសម្លឹងទាំងក្រសែភ្នែកស្រទន់

"បងនៅញាំជាមួយអូនសិនទៅ បើមិនអញ្ចឹងអូនមិនញុាំទេ"Taehyung

"កូនជ្រូកឆ្លាតកុំរករឿងអីណា"Jungkook

"ក៏បានដែរ!!ឆាប់មកវិញដឹងទេ"Taehyung

"បាទ បងទៅសិនហើយ"Jungkookអោនថើបថ្ងាសរាងតូចមួយខ្សឺតទើបដើរចេញទៅខាងក្រៅទាំងទឹកមុខស្មើធេងមិនដូចពេលដែលនៅជាមួយគ្រួសារឡើយ

SKIP ✨

"សូមគោរពលោកJeonមកទីនេះមានការអ្វីអោយខ្ញុំបម្រើមែនទេ?"គ្រាន់តែJungkookដើរចូលមកដល់ខាងក្នុងភ្លាម ប៉ូលីសគ្រប់រូបក្នុងនោះក៏នាំគ្នាងើបឈរគោរពគ្រប់គ្នា

"Jung Hoseokនៅឯណា?"Jungkookមិនមាត់ច្រើនក៏ចាប់ផ្តើមសួររកទាំងទឹកមុខអំណាច

"គាត់នៅខាងក្នុង សូមអញ្ជើញខាងនេះលោកJeon"ប៉ូលីសដែលនិយាយជាមួយនាយអម្បាញ់មិញក៏នាំផ្លូវនាយចូលទៅខាងក្នុងភ្លាមៗទាំងមិនសួររកហេតុផលអ្វីឡើយ

"Jungkookមានការអីមែនទេ?"Hoseokឃើញនាយដើរចូលមកក៏ចាប់ផ្តើមសួរឡើងភ្លាមព្រោះតែឆ្ងល់បាត់មុខមិត្តម្នាក់នេះយូរឥឡូវដើរចូលមកទាំងទឹកមុខមើលមិនយល់បែបនេះ

"ឯងធ្វើការយ៉ាងម៉េចគ្រាន់តែមនុស្សម្នាក់ឯងចាប់មិនបានបែបនេះ?"Jungkookអង្គុយចុះនិយាយស្តីអោយនាយភ្លាមមិនចាំបាច់សួរនឹករលឹកមិត្តគេឡើយ កុំតែជាមិត្តទេកុំអីមួយដៃផ្កាប់នឹងតុបាត់ហើយធ្វើការមិនកើតបែបនេះនោះ

"វារត់គេចខ្លួនមុនយើងចេញចាប់វាឥឡូវកំពុងតែតាមដានកន្លែងលាក់ខ្លួនវាហើយ"

"យើងបញ្ជូនភស្តុតាងមកយូរហើយហេតុអ្វីក៏បណ្តោយអោយវាដឹងខ្លួនមុនទៅកើត"

"យើងក៏ត្រូវតែបញ្ជូនទៅថ្នាក់លើចេញដិកាចាប់ខ្លួនដូចគ្នា មិនមែនចេះតែទៅចាប់ៗឯណា តែឯងកុំភ័យអីយើងរកឃើញតម្រូវវាខ្លះៗហើយ មិនយូរទេយើងនឹងចាប់វាមក"

"បើអញ្ចឹងល្អហើយកុំអោយយើងមកអង្គុយបារម្ភរឿងសុវត្ថិភាពប្រពន្ធកូនយើងទៀត"Jungkook

"យើងនឹងចាត់ចែងអោយឆាប់ តែឈប់សិនឯងនិយាយថាម៉េចមុននេះ?"Hoseokនិយាយភ្លេចខ្លួនតែក៏ចាប់អារម្មណ៍ចុងប្រយោគដែលនាយនិយាយមុននេះ

"ស្អីគេ?យើងមិនដឹងទេ"Jungkook

"មុននេះឯងថាប្រពន្ធកូនមែនទេ?ឯងមានប្រពន្ធមានកូនតាំងពីពេលណាហេតុអ្វីមិមហៅយើងផង?"Hoseokដេញដោលសួររកចម្លើយភ្លាមៗព្រោះគេមិនដឹងឡើយថានាយរៀបការតាំងពីពេលណាក៏មិនដឹង

"ពេលនោះយើងគ្មានចិត្តចង់ការអីបន្តិចទេទើបមិនសូវហៅអ្នកណាចូលរួចក៏កាលនឹងក៏លឺដំណឹងថាឯងទៅជប៉ុនបាត់ទៀត"Jungkook

"គ្មានចិត្តចង់ការតែហេតុអ្វីក៏ឯងមានកូនបាន?"Hoseokនៅតែសួរមិនឈប់ដូចកំពុងតែចម្រិតសួរចម្លើយដូចអ្នកទោសទៅហើយ

"ឯងគិតថាយើងជាអ្នកទោសមែនទេបានជាសួរៗមិនចេះហត់បែបនេះ"

"ឆ្លើយសិនមក មិនស្រឡាញ់ហេតុអ្វីក៏ធ្វើអោយកូនស្រីគេមានផ្ទៃពោះ"

"មិនមែនស្រីទេ ជាប្រុសណាវើុយ"

"ហាស៎!!មនុស្សប្រុសអញ្ចឹងឬ?តែម៉េចបានជាមានកូនបាន"

"យើងហត់នឹងឆ្លើយសំណួរឯងណាស់!!មិនចេះគិតខ្លួនឯងខ្លះក៏អត់ទៅ"

"តែឥឡូវស្រឡាញ់គេហើយមែនទេទើបបានជាបារម្ភគេដល់ថ្នាក់មករកយើងដល់ទីនេះ?"នេះហើយៗសមជាប៉ូលីសពិតមែនសួរមិនចេះចប់មិនចេះហើយ

"យើងធុញណាស់ យើងទៅវិញហើយប្រពន្ធចាំនៅផ្ទះ"Jungkookនិយាយរួចក៏ដើរចេញទៅបាត់ទុកអោយប៉ូលីសសង្ហានៅមានចម្ងល់ពេញខួរក្បាលមិនទាន់ដកអស់

"នែ៎ អាចង្រៃឯងមិនទាន់ឆ្លើយនឹងយើងអស់ទេណាវើុយ មកវិញភ្លាម"Hoseokបានត្រឹមតែស្រែកហៅនាយតែមិនបានផលទេព្រោះនាយបានឡើងឡានចេញទៅបាត់ទៅហើយ

______________

To Be Continue...✨🐾

@Jane-ជេន

គិតយ៉ាងម៉េចបើខ្ញុំប្រាប់ថាខ្ញុំអស់អារម្មណ៍សរសេររឿងបន្ត?😥

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now