EP17:អូនជាOmegaមែនទេ?

8K 434 3
                                    

+Warning 🔞

សុំអធ្យាស្រ័យចំពោះពាក្យសម្តីមិនសមរម្យ

+Taekook

ក្រោយអង្គុយនិយាយគ្នាលេងបានមួយសន្ទុះក៏នាំគ្នាទៅញុាំបាយពេលល្ងាចរួចក៏បំបែកឡើងទៅបន្ទប់រៀងខ្លួន

"Jung...."Taehyungដើរចេញពីបន្ទប់ទឹកក្រឡេកឃើញស្វាមីកំពុងតែអង្គុយលើពូកដោយមានកំព្យូទ័រធ្វើការនៅពីមុខទើបហៅដោយសម្លេងយ៉ាងស្រទន់រួចដើរទៅមុខតុសម្អាងដើម្បីថែរក្សាសម្ភស្សតាមទម្លាប់

"អូនមានការអីមែនទេ?"Jungkookដកភ្នែកពីការងារងើយទៅមើលមុខប្រពន្ធវិញ

"អត់មានការអីទេ ហៅលេងហ្នឹង"Taehyungបែមកញញឹុមស្ញេញដាក់នាយ

"យ៉ាប់ណាស់"Jungkookក្រវីក្បាលនិងចរិកកូនក្មេងរបស់ប្រពន្ធខ្លួនរួចក៏អោនមកសម្លឹងធ្វើការងារបន្តទៀត

"អូយ..."Taehyungស្រាប់តែបន្លឺភាពឈឺចាប់ឡើងមួយរំពេច ហេតុអីទើបសុខៗស្រាប់តែបញ្ចេញHeatឡើងមក ក្រែងព្រឹកមិញគេលេបថ្នាំរួចហើយមែនទេ ? រាងតូចខំស្រវេស្រវារកថ្នាំលេបដើម្បីបំបាត់ក្លិនសាយភាយចេញពីខ្លួនគេ ព្រោះតែភ័យខ្លាចប្តីចាប់បានទើបក្រវាសដៃប៉ះចំកំប៉ុងថ្នាំអោយធ្លាក់ចុះរួចរមៀលចុះទៅក្រោមគ្រែបាត់

Kim Taehyung គឺជា OmegaអាចពពោះមានកូនបានដោយសារAlphaដែលជាដៃគូរបានដូចគ្នា ជាក់ស្តែងរាងកាយរបស់គេគឺតូចស្តើង នៅមានលក្ខណៈជាច្រើនទៀតដែលដូចទៅនឹងមនុស្សស្រី ពួកគេអាចពរពោះបានប៉ុន្តែត្រូវការ ការមើលថែជាពិសេសជាងមនុស្សស្រី ព្រោះគេជាOmegaអាចមានគ្រោះថ្នាក់ឬផលប៉ះពាល់ច្រើនជាងមនុស្សស្រី មនុស្សប្រុសដែលអាចមានសមត្ថភាពពិសេសពរពោះបាន ជាOmega ហើយតួនាទីរបស់ពួកគេគឺពរពោះឲ្យalpha មិនថាOmegaជាមនុស្សស្រីឬមនុស្សប្រុសទេពួកគេសុទ្ធតែអាចពរពោះបាន។
(Sorryខ្ញុំមិនសូវដឹងច្បាស់រឿងនេះប៉ុន្មានគ្រាន់តែសរសេរតាមរឿងដែលធ្លាប់បានអានប៉ុណ្ណោះ)

"ក្លិនOmega..."Jungkookដកភ្នែកពីកំព្យូរទ័រតាមស្រង់ក្លិនដែលសាយភាយហោះចូលច្រមុះគេហើយក៏ក្រឡេកឃើញរាងតូចកំពុងតែស្រវេស្រវារកអ្វីមិនដឹង

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now