EP65:កុំសម្លាប់Daddyអីណា

4K 304 14
                                    

ព្រឹកព្រលឹមថ្ងៃថ្មីឈានចូលមកដល់Taehyung ក៏បានក្រោកឡើងតែក៏មិនបានឃើញប៉ាកូននោះឡើយមិនដឹងជាបាត់ទៅណាទៅហើយទេទាំងព្រលឹមអុលបែបនេះមិនឃើញមកតាមរញ៉េរញ៉ៃរំខានខ្លួនដូចរាល់ដង

"ទៅណាបាត់ហើយ?"Taehyungក្រឡេកដើររកក្នុងបន្ទប់ទឹកក៏មិនឃើញអីក៏មិនឃើញហើយក៏ដើរទៅរានហាលខាងមុខដើម្បីស្រូបយកពន្លឺព្រះអាទិត្យនាពេលព្រឹក គេខាននៅបែបនេះយូរហើយព្រោះតាំងពីមានកូនមកគេតែងតែរករឿងមិនព្រមអោយខ្លួនធ្វើអីបានស្រួលឡើយ

"Daddyស៊ូៗ Daddyអូនពូកែណាស់"គ្រាន់តែចេញមកឈរភ្លាមក៏លឺសម្លេងរបស់Jungwooស្រែកឡូឡានៅខាងក្រោមលើកទឹកចិត្តឪពុកដែលកំពុងលើកដុំដែកនោះ

"អញ្ចឹងតើទើបបាត់ទាំងព្រលឹម"Taehyungក្រវីក្បាលហួសចិត្តឃលញកូនប្រុសកំពុងតែស្រែកផងទះដៃផងដូចសប្បាយសម្បើមណាស់

"Daddyពួកយើងនាំគ្នារត់វិញទៅ"Jungwooក៏និយាយបង្អាក់នាយមិនអោយលើកបន្តទៀតដោយហៅមករត់លេងវិញព្រោះនៅមើលនាយយូរធុញពេកទើបបបួលធ្វើអ្វីផ្សេង

"តោះកូនសម្លាញ់"Jungkookក៏នាំកូនប្រុសរត់លឹងនៅវាលខាងមុខភូមិគ្រិះចុះឡើងៗ រត់ផងប្រឡែងគ្នាផងសប្បាយម្យ៉ាងដែរតើ

"Jungប្រយ័ត្នកូនដួល"Taehyungក៏ស្រែកពីលើទៅព្រោះឃើញលោកប្តីកំពុងតែធ្ចើជាដេញធ្វើបាបកូនឯកូនប្រុសវិញបានគេដេញលេងបែបនេះខំប្រឹងត្របាញ់ជើងរត់មិនអាសូរជើងខ្លីៗរបស់ខ្លួនទាល់តែសោះ

"Awwអូនសម្លាញ់ក្រោកហើយឬ?ចុះមករត់លេងជាមួយគ្នាមក"Jungkookគ្រាន់តែបានលឺសម្លេងប្រពន្ធភ្លាមក៏បញ្ឈប់ដំណើរងើយមកនិយាយជាមួយប្រពន្ធដោយមិនភ្លេចសួរនាំនិងបបួលគេឡើយ

"អត់ទេអូនខ្ជិលណាស់"Taehyungក៏ក្រវីក្បាលបដិសេធព្រោះគេត្រូវងូតទឹករៀបចំខ្លួននិងអាលបានទៅធ្វើអាហារពេលព្រឹកជាមួយនឹងម៉ែដោះ ចំណែកឯRimaវិញត្រូវបាននាយSamកូនចៅសំណព្វរបស់Jungkookដណ្តឹងរៀបការហើយពួកគេក៏ទិញផ្ទះមួយសម្រាប់រស់នៅគ្រួសាររបស់ពួកគេហើយក៏ចង់យកម៉ែដោះទៅនៅជាមួយដែរតែគាត់មិនព្រមព្រោះគាត់រស់នៅទីនេះតាំងពីនៅក្មេងមិនទាន់ដាច់ចិត្តចាកចេញ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now