គ្រាន់តែជិតដល់ម៉ោងត្រូវចេញពីធ្វើការភ្លាមJungkookក៏ប្រញាប់ចេញទៅមកផ្ទះទាំងធ្វើអោយបុគ្គលិកគ្រប់គ្នាឆ្ងល់ជាខ្លាំងព្រោះតែរាល់ដងអគ្គនាយកម្នាក់នេះមិនដែលចេញមុនបុគ្គលិកឡើយថ្ងៃខ្លះទៅទាំងអស់គ្នាថ្ងៃខ្លះក៏នៅក្រោយគេប៉ុន្តែដោយសារតែថ្ងៃនេះលោកអគ្គនាយកម្នាក់នេះនឹកប្រពន្ធទ្រាំលែងបានទើបចេញមកលឿនបែបនេះ
"TaeTaeហា៎ ប្តីសង្ហារបស់អូនមកវិញហើយ"Jungkookបើកទ្វាចូលមករកប្រពន្ធតែទៅដល់ក៏ឃើញប្រពន្ធអង្គុយផ្អែកខ្នងនឹងក្បាលក្បែរសម្លក់មកខ្លួន
"ម៉ោង6:01នាទីហើយលោកប្តី បងហ៊ានជំទាស់សម្តីអូនបងលែងស្តាប់អូនហើយឬ?"Taehyungលើកទូរសព្ទមកបង្ហាញម៉ោងអោយនាយមើលព្រោះអីនាយមិនបានធ្វើតាមពាក្យដែលគេនិយាយប្រាប់
"អូយ!!Taeបងខំចេញមុនម៉ោងមកហើយតែឆ្លៀតចូលទិញនំផ្ញើរអូនហើយផ្លូវនោះក៏វាស្ទះទៀត អ្នកណាទៅហ៊ានជំទាស់ប្រពន្ធដ៏ស្រស់ស្អាតរបស់បងបានទៅ"Taehyungដើរទៅអង្គុយលើគ្រែក្បែររាងតូចច្របាច់ដៃច្របាច់ជើងអោយយកចិត្តខ្លាំងណាស់
"ចុះឯណានំអូន?"លឺនិយាយថាឆ្លៀតទៅទិញនំចុះឯណានំរបស់គេទៅឃើញដើរចូលមកមានតែខ្លួនទទេរហ្នឹង
"បងអោយម៉ែដោះយកទៅទុកអោយអូនរួចហើយ អូនកុំខឹងអីណាប្តីសុំទោស"Jungkook
"មិនខឹងក៏បានដែរអញ្ចឹង"Taehyungលឺថាបាននំភ្លាមក៏ញញឹមខ្ចឹបបាត់ខឹងតែម្តង
"សឺតៗៗៗ បងស្រឡាញ់អូន"ក្រោយទទួលបានការអភ័យទោសពីប្រពន្ធភ្លាមJungkookក៏ចាប់រាងតូចថើបសឹងរកចន្លោះគ្មាន នាយក្រឺតមុខប៉ោងៗរបស់ប្រពន្ធនាយខ្លាំងណាស់ព្រោះតែឥឡូវឡើងសាច់ជាងមុនសម្បើមណាស់តាំងពីមានកូនមក
"Jungបានហើយទៅងូតទឹកសម្អាតខ្លួនទៅនឹងអាលបានទៅញុាំបាយអូនឃ្លានហើយ"Taehyung
"បាទ អូនសម្លាញ់"Jungkookងើបក្រេសដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនព្រោះតែខ្លាចប្រពន្ធឃ្លានខ្លាំង
ក្រោយងូតទឹករួចពួកគេក៏នាំគ្នាចុះទៅខាងក្រោមដើម្បីញុាំអាហារពេលល្ងាចរួចក៏នាំគ្នាឡើងមកបន្ទប់វិញអង្គុយនិយាយគ្នាតាមទម្លាប់របស់ពួកគេ
ESTÁS LEYENDO
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021