EP35:កូនជ្រូកស្លូត

5.2K 318 6
                                    

មួយសន្ទុះក្រោយមករាងតូចក៏បានដឹងខ្លួនវិញក្រោយមានស្វាមីជាអ្នកអង្គុយជូតខ្លួនអោយផងមើលថើយកចិត្តទុកដាក់មិនហ៊ានឃ្លាតសូម្បីបន្តិច

"Jungអូនកើតអី?"Taehyungដឹងខ្លួនភ្លាមក៏នាយភ្លាមព្រោះតែមានប្រដាប់បញ្ចុះកម្តៅនៅលើថ្ងាសហើយនៅឃើញស្វាមីអង្គុយជូតខ្លួនអោយទៀត

"អូនដឹងទេថាហេតុអ្វីបានជាអូនក្អួតដល់ថ្នាក់សន្លប់បែបនេះ?"Jungkookមិនតបនឹងសំណួរគេតែបែជាសួរត្បកទៅវិញទៀត វារឹតតែធ្វើអោយរាងតូចឡេឡឺកាន់តែខ្លាំង

"កូនអូនរករឿងមែនទេ?"Taehyung

"កូនអូនឆ្លាតណាស់គេមិនរករឿងអូនឡើយតែមកពីអូនញុាំនំច្រើនពេកទើបបានជាអូនក្អួតដល់ថ្នាក់សន្លប់បែបនេះ ប៉ុន្មានដងហើយដែលអូនសន្លប់?អូនដឹងទេថាបងភ័យខ្លាំងប៉ុណ្ណាបើអូនកើតអីនោះ?បងប្រាប់ហើយថាមិនអោយញុាំច្រើនតែអូនរឹងមិនដែលស្តាប់សម្តីបងឡើង បងដឹងថាអូនចាញ់កូនអូនប្រាកដជាឃ្លានខ្លាំងតែអូនគួរតែយល់ផងថានំទាំងអស់នេះវាប៉ះពាល់ដល់កូនហើយគួរតែញុាំរបស់ដែលមានជាតិវីតាមីនដើម្បីបំប៉នសុខភាពខ្លួនឯង"Jungkookដាក់មួយប្រាវធ្វើអោយអ្នកដែលចាំស្តាប់នោះស្រក់ទឹកភ្នែកម៉ាត់ៗ គេមិនដែលត្រូវប្តីស្តីអោយថ្នាក់នេះឡើយទោះនាយនិយាយធម្មតាមិនគំហកតែគេមានអារម្មណ៍ថាដូចត្រូវប្តីវៃយ៉ាងអញ្ចឹង

"ហ្អិកៗ អូនសុំទោស"Taehyung

"បងមិនបានអោយអូនមកសុំទោសបងឡើយ បងក៏មិនខឹងអូនដែរ បងគ្រាន់តែចង់អោយអូនមើលថែសុខភាពរបស់ខ្លួនឯងតែប៉ុណ្ណោះ ឈប់យំទៅណាកូនជ្រូករបស់បង"Jungkookរហ័សទាញគេមកអោបជាប់ទ្រូងនិយាយលួងលោមដោយសារតែខ្លាចគេយំខ្លាំងពិបាកជាមិនខាន មួយថ្ងៃនេះមិនដឹងជាយំប៉ុន្មានដងទេ ពេលព្រឹកយំខឹងនាយមិនអោយទៅជាមួយ ថ្ងៃឡើងយប់ខឹងគេអត់ទិញនំអោយ ឥឡូវយំទៀតអ្នកណាទៅឈ្នះលួងទៅ?

"អូនដឹងហើយ អូនសន្យាថាឈប់ញុាំរបស់អស់នេះទៀតហើយ"Taehyungងើយសម្លឹងនាយម៉ក់ៗប្រៀបដូចជាកូនឆ្កែយ៉ាងអញ្ចឹង តែកុំច្រឡំនេះមិនមែនកូនឆ្កែទេគឺកូនជ្រូក

"ឈប់មានគំនិតចង់រត់អោយប្តីទៀតឬអត់?"គេមិនទាន់រករឿងនៅឡើយទេ គ្រាន់តែហាមបន្តិចសោះសុទ្ធតែប្តីមិនស្រឡាញ់ចង់ឈប់នៅជាមួយទៀត យ៉ាប់ពិតមែមហើយក្មេងម្នាក់នេះមានកូនហើយដូចជាងមុនទៅទៀត

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now