EP13:ខ្លាចប្រពន្ធ

8.4K 455 3
                                    

Skip ✨

"អូនហា៎រួចឬនៅ?"Jungkookអង្គុយសម្លឹងមើលប្រពន្ធអង្គុយតែងខ្លួនតាំងពីព្រឹកមកមិនទាន់រួចទៀតនិយាយថាប្រញាប់ទៅលេងលោកប៉ាអ្នកម៉ាក់ខ្លួនរួចនិងបានមកវិញតែនេះមើលចុះ តុបតែងៗមិនផុតពីកញ្ចក់ឡើយ

"ចាំបន្តិចទៀត"Taehyungយកក្រែមរលោងមកលាបលើបបូរមាត់បន្ថែម រួចយកថ្នាំមួយគ្រាប់មកលេប

"Taeនេះជាថ្នាំអី?"Jungkookដើរទៅកាន់កំប៉ុងថ្នាំបង្វិលចុះឡើងៗតែមើលមិនដឹងព្រោះTaehyungបានបកស្លាកប្រភេទថ្នាំចេញបាត់ហើយ

"គឺ..គឺថ្នាំវីតាមីនរបស់អូនទេ បងមានការអីមែនទេ?"Taehyungតបទាំងរដាក់រដុបព្រោះខ្លាចនាយចាប់បាន

"គ្មានទេ បងគ្រាន់តែឆ្ងល់ព្រោះឃើញអូនលេបរាល់ថ្ងៃបែបនេះ"Jungkook

"តោះអូនរួចហើយពួកយើងទៅៗ"Taehyungងលបឈរឡើងដើរទៅអោបដៃនាយនាំគ្នាចុះទៅក្រោម

"អូយព្រះ ថ្ងៃនេះប្រាកដជាភ្លៀងទាំងព្រឹកមិនខានកូនប្រុសម៉ាក់បណ្តើរប្រពន្ធមកបែបនេះ"គ្រាន់តែចុះមកដល់ក្រោមភ្លាមMs Jeonក៏ស្រែកឡើងទាំងភ្ញាក់ផ្អើលព្រោះមិនដែលឃើញកូនប្រុសខ្លួនយកចិត្តទុកដាក់និងប្រពន្ធដល់ថ្នាក់នេះឡើយ

"អ្នកម៉ាក់"Jungkookពេបមាត់និយាយបង្អូសសឹងមួយរយម៉ែត្រឯនោះ

"ចាស "Ms Jeonមិនអោយចាញ់ក៏ឆ្លើយបង្អូសតាមនាយដូចគ្នា

"កុំមកបញ្ជួសកូនបានទេ?"Jungkookដើរតាំងៗទៅអង្គុយលើសាឡុងជិតប៉ាម៉ាក់ខ្លួនចំណែកTaehyungក៏ដើរទៅផ្ទះបាយដើម្បីរៀបចំអាហារពេលព្រឹក

"សម្រេចថាកូនលង់ត្រូវគ្នាហើយមែនទេ?"Mr Jeon

"ត្រូវហើយថែមទាំងត្រូវកំផ្លៀងទៀតផង"Jungkookលើកដៃអង្អែលថ្ពាល់ខ្លួនតិចៗព្រោះមិនទាន់បាត់ឈឺឡើយឃើញមាឌតូចទេតែកម្លាំងដូចដំរី

"សមមុខ"Ms Jeonនិយាយប្រហើរចោលឌឺកូនប្រុសរួចដើរទៅរកTaehyungបាត់

"មើលប្រពន្ធប៉ាទៅឌឺខ្ញុំទៀតហើយ"Jungkook

"រឿងរបស់ឯងមកប្រាប់យើងធ្វើអី?"Ms Jeon

"អោយលោកប៉ាជួយនិយាយប្រាប់ម៉ាក់ផងថាកុំបុិនឌឺកូនពេក"Jungkook

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now