EP32:គំនិតអ្វី?

5.2K 332 0
                                    

បន្ទាប់ពីចេញពីក្រុមហ៊ុនវិញទាំងឆេះឆួលក្នុងខ្លួនឱវ៉ាមកJennaក៏ទៅរកMinjuដើម្បីនិយាយគ្នាពីរឿងទាំងនេះ

"មានបានការអ្វីឬអត់?"គ្រាន់តែឃើញនាងក្រមុំដើរចូលមកដល់ភ្លាមMinjuក៏ចោទសួរឡើងតែតាមមើលទៅគ្មានប្រយោជន៍ទេបើឃើញមកទាំងមុខក្រញ៉ូវមើលមិនយល់បែបនេះ

"គ្មានបានការស្អីទេ បើមានទាំងប្រពន្ធនិងកូនចៅនៅជាមួយបែបនេះរហូត អោយខ្ញុំចូលយ៉ាងម៉េចចុះទៅ"Jennaទម្លាក់ខ្លួនអង្គុយលើសាឡុងអោបដៃចូលគ្នាទាំងមុខក្រញ៉ូវមិនបាត់

"នាងមានដឹងថាឯកសាររបស់វាលាក់ទុកនៅទីណាឬអត់?"Minju

"មិនដឹងទេ តែបើនៅក្នុងក្រុមហ៊ុនក៏ពិបាកចូលដែរហើយបើនៅក្នុងផ្ទះគេរឹតតែពិបាកចូលថែមទៅទៀត"Jennaនៅភ័យរឿងដែលនាយសម្លុតមុននេះមិនទាន់បាត់ផងហើយបើចង់អោយគេទៅលួចនៅផ្ទះគេទៀតគេសុខចិត្តរត់ទៅបោកក្បាលអោយស្លាប់ប្រសើរជាងបើនៅភូមិគ្រិះJeonសុទ្ធតែអ្នកយាមកាមមើលខុសត្រូវពេញហ្នឹងហើយអោយគេចូលតាមផ្លូវណារួចបើសូម្បីកន្លែងគេលាក់ឯកសារមិនដឹងថានៅកន្លែងណាផង

"យើងថាឯកសារទាំងនោះនៅក្នុងផ្ទះវាជាមិនខាន ព្រោះបើវាទុកក្នុងក្រុមហ៊ុនអាចនឹងមានមនុស្សចេញចូលគ្មានសុវត្ថិភាពតែបើវាទុកក្នុងផ្ទះវាយើងពិបាកទៅលួចខ្លាំងណាស់"Minju

"ខ្ញុំមិនដឹងទេ ខ្ញុំឈប់ធ្វើការនេះទៀតហើយខ្ញុំលែងត្រូវការលុយអស់ហ្នឹងទៀតហើយ"Jennaសុខចិត្តទៅធ្វើជាស្រីក្នុងក្លឹបវិញប្រសើរជាងយកលុយទាំងនោះមកទាំងដែលប្រថុយជីវិតបែបនេះ គ្រាន់តែឃើញកែវភ្នែកនិងមុខមាត់Jungkookអម្បាញ់មិញគេរាងចាលបាត់ទៅហើយ

"នាងចង់រត់ចោលការងារពាក់កណ្តាលទីផងមែនទេ?"Minjuសម្លឹងមើលមុខនាងយ៉ាងឃោឃៅ តើអោយនាងធ្វើយ៉ាងម៉េចទៅ បើទៅច្បាស់ជានាយសម្លាប់នាងជាមិនខាន បើនៅធ្វើការនេះបន្តមិនបានសម្រេចច្បាស់ជាត្រូវJungkookធ្វើបាបនាងឬសម្លាប់នាងដែរក៏ថាបានតែបើបានសម្រេចនាងនឹងទទួលបានលុយជាច្រើនមករស់នៅយ៉ាងស្រួលមិនចាំបាច់ទៅធ្វើការក្នុងក្លឹបទៀត

"ខ្ញុំនៅក៏បានតែខ្ញុំសុំមិនទៅចូលលួចឯកសារនោះទេ តែខ្ញុំមានគំនិតមួយយើងអាចបានឯកសាេមកយ៉ាងស្រួលមិនចាំបាច់ចូលទៅលួច"Jenna

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now