EP20:បងនឹងយកគេទៅនៅជាមួយ

6.1K 380 1
                                    

ងឺុត~~

"មណ្ឌលកុមារកំព្រា"Jiminហារមាត់និយាយទាំងភ្ញាក់ផ្អើលក្រោយពេកស្ងាត់មកតាំងពីពេកចេញឡានមក ហេតុអ្វីក៏សុខៗនាយនាំគេមកទីនេះ?

"ដល់ហើយឆាប់ចុះមក"Yoongiចុះទៅបើកគូទឡានដើម្បីយកនំចំណីដែលបានឈប់ទិញនៅមុននេះ ចំណែករាងតូចក៏បានឃើញដែរប៉ុន្តែមិនហ៊ានសួរខ្លាចនាយមានអារម្មណ៍មិនល្អហើយស្តីអោយខ្លួនទៀត

"បងនាំអូនមកទីនេះធ្វើអី?"Jiminចុះមកតាមរួចក៏ជួរយួរថង់នំទាំងនោះផងដែរព្រោះនាយទិញមកច្រើនខ្លាំងណាស់ ឃើញហើយមិនជួយដូចជាគ្មានចិត្តពេកទើបគេជួយទាំងចម្ងល់ពេញខួរក្បាល

"យកអូនមកពិនិត្យសុខភាព"Yoongiបិទគូទឡានយ៉ាងត្រឹមត្រូវរួចក៏ដើរសំដៅទៅរកអ្នកដែលថែទាំក្មេងៗដើម្បីចែកនំចំណីអោយពួកគេ

"នេះជាមណ្ឌលកុមារកំព្រាសុទ្ធតែក្មេងៗមកនាំអូនមកពិនិត្យសុខភាពយ៉ាងម៉េច?"Jiminរត់តាមដេញសួរនាយពីក្រោយទាំងភ្នែកហើមពោរដោយសារតែយំអម្បាញ់មិញនេះឯង

"បើអូនដឹងហើយសួរធ្វើអីទៀត"Yoongiនៅតែបន្តដំណើរជារឿយៗមិនខ្វល់អ្នកដែលរត់តាមទាល់តែសោះ

"ចាំមើលទៅទៅដល់ផ្ទះវិញត្រូវជាមិនខាន"Jiminរអ៊ូង៉ូវៗរត់តាមពីក្រោយទាំងភ្នែកដែងសម្លក់មិនឈប់

"ឈប់រអ៊ូហើយដើរមក"Yoongiងាកមកថាអោយទើបអ្នកដែលរអ៊ូនោះងើបមុខមកសើចដាក់ទាំងអៀនៗខ្លាចនាយថាអោយ

"កំពុងតែដើរទៅហើយ"Jiminតបទាំងមិនយល់ដូចគ្នារាល់ថ្ងៃថ្នមគេស្រឡាញ់គេស្ទើរលេបហេតុអីថ្ងៃនេះធ្វើដូចគេជាអ្នកបម្រើនាយយ៉ាងអញ្ចឹង?

"ជម្រាបសួរលោកMin ថ្ងៃនេះមកដល់ដោយផ្ទាល់បែបនេះមានអ្វីឬអត់?"អ្នកដែលមើលថែក្មេងៗទាំងនោះក៏ចេញមកទទួលនាយព្រោះឃើញនាយដោយផ្ទាល់ធ្លាប់តែរាល់ដងគេអោយកូនចៅឬបុគ្គលិកទេជាអ្នកយកអំណោយនិងប្រាក់ឧបត្ថម្ភមកអោយ ថ្ងៃនេះមកផ្ទាល់បែបនេះច្បាស់ជាមានអ្វីសំខាន់ជាមិនខាន

"ខ្ញុំយកនំនិងអំណោយបន្តិចបន្តួចមកអោយក្មេងៗ អ្នកគ្រូជួយរៀបចំផង"Yoongiដាក់ថង់នំទាំងនោះលើតុដើន្បីរៀបចំចែកអោយក្មេងៗក្នុងមណ្ឌល

- ពង្វក់ស្នេហ៍ស្វាមី -Tempat cerita menjadi hidup. Temukan sekarang