EP49:កូនខ្ញុំជាបិសាចមែនទេ?

4.1K 338 16
                                    

ក្រោយចេញមកវិញនាយក៏មកដល់ភូមិគ្រិះវិញភ្លាមក៏ចាប់ផ្តើមសួររករាងតូចភ្លាមRimaប្រាប់នាយថាគេនៅផ្ទះបាយភ្លាមនាយមិនបង្អង់យូររត់ហេរទៅអោបប្រពន្ធតែម្តង

"អូនសម្លាញ់ធ្វើអីហ្នឹង?"Jungkookដើរចូលមកអោបចង្កេះរាងតូចពីក្រោយសម្លឹងមើលសកម្មភាពគេធ្វើអីក៏មិនដឹងសុទ្ធតែម្សៅពេញហ្នឹងហើយ

"អូនឃ្លានចង់ញុាំនំទើបមកធ្វើបែបនេះ"Taehyungបែមកញញឹមដាក់នាយយ៉ាងមានក្តីសុខពេលបានស្វាមីតាមថែតាមថ្នាក់ថ្នមមករហូត

"ហេតុអ្វីក៏មិនអោយគេធ្វើអោយឬទៅទិញក៏បានចាំបាច់មកធ្វើខ្លួនឯងបែបនេះ?"Jungkookអោបចង្កេះពីក្រោយរអ៊ូមិនឈប់ ដំបូងលឺថានៅក្នុងផ្ទះបាយស្មានតែនៅមើលគេធ្វើអីឬក៏មករកអីញុាំតែបែជាសង្ងំរកធ្វើនំម្នាក់ឯងទៅកើត

"អូនចង់ធ្វើខ្លួនឯង ណាមួយក៏ចង់អោយប្តីនឹងម៉ាក់ប៉ាបានភ្លក្សស្នាដៃអូនដូចគ្នា"Taehyungធ្វើភ្នែកម៉ក់ៗដូចជាកូនឆ្កែដាក់នាយបំណងចង់យកចិត្តខ្លាចនាយស្តីអោយហើយឈប់អោយធ្វើទៀត

"កុំធ្វើមុខបែបនេះ ចង់ធ្វើអីក៏ធ្វើតាមចិត្តខ្លួនឯងទៅបងខ្លាចទឹកមុខកំសត់អូនណាស់"Jungkookញញឹមក្រវីក្បាលនឹងកាយវិការដែលរាងតូចតែងតែធ្វើដាក់នាយពេលចង់បានអ្វីមួយ

"អរគុណណាលោកប្តី"Taehyungញញឹុមយ៉ាងស្រស់ពេលលឺនាយអនុញ្ញាតបែបនេះព្រោះតាំងពីថ្ងៃដែលនាយដឹងថាមានកូនភ្លាមគឺថាផ្ទះបាយឬអ្វីៗគ្រប់យ៉ាងដែលគេធ្លាប់ធ្វើពីមុនគឺហាមផ្តាច់តែម្តងមិនអោយទៅប៉ះពាល់ជាដាច់ខាតហើយបើគិតថាពេលប្តីមិននៅអាចលួចធ្វើអីបានអោយសោះគឺតែងតែមានម៉ាក់នឹងប៉ាក្មេកនៅហាមជាមួយដូចគ្នា រាល់ថ្ងៃបានតែញុាំនឹងគេងតែប៉ុណ្ណោះ សម្លៀកបំពាក់របស់របរគ្រប់យ៉ាងប្តីជាអ្នករ៉ាប់រងដូចគ្នា

"មានអ្វីអោយបងជួយទេ?"Jungkookសួររួចក៏លោទៅថើបថ្ពាល់គេមួយខ្សឺត តាមចិត្តនឹកចង់តែចាប់ថើបក្រញិចអោយណាណីទេតែឃើញកំពុងរវល់មិនចង់រំខានច្រើន មិនដឹងថាត្រូវស្នេហ៍អ្វីរបស់ប្រពន្ធឆ្នាស់ម្នាក់នេះទេបែកមិនបានមួយម៉ោងផងនឹកសឹងដាច់ខ្យល់ទៅហើយ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now