EP12:អូននិងពង្វក់បងបន្តទៀត

9.2K 519 2
                                    

"បងនិយាយថាម៉េច?"Taehyungងើយមុខឡើងសម្លឹងមុខនាយអម្បាញ់មិញរវល់តែខឹងរវល់តែអន់ចិត្តភ្លេចចាប់អារម្មណ៍និងសព្វនាមដែលនាយបាននិយាយ

"បងស្រឡាញ់អូន"Jungkookអោនទៅទម្លាក់មាត់លើថ្ងាសរាងតូចរួចយកមេដៃទាំងគូរទៅវាសទឹកភ្នែកចេញពីផែនថ្ពាល់ឡើងក្រហមងិលរបស់រាងតូចដោយសារស្រែកយំមិញនេះ

"បងហៅខ្លួនឯងថាបង ហៅខ្ញុំថាអូនអញ្ចឹងមែនទេ?"Taehyungងើយមុខសម្លឹងមើលនាយដដែលតែខ្លួនសង្ងំនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់នាយហើយក៏លើកដៃអោបចង្កេះនាយវិញ

"ពិតមែនហើយ ក្រែងអូនជាអ្នកសុំបងអោយនិយាយមែនទេ? ឬមួយអូនមិនពេញចិត្ត?"Jungkook

"ពេញចិត្តណាស់ហួសដល់80អីនោះ ហិៗ"Taehyungប្រែជាមកញញឹមយ៉ាងស្រស់ដាក់នាយហើយត្របកភ្នែកឡើងហើមដោយការយំនោះពេលគេញញឹមបែបនេះក៏ធ្វើអោយគេបាត់ភ្នែករឹតតែគួរស្រឡាញ់ធ្វើអោយរាងក្រាស់ទ្រាំមិនបានក៏ចាប់ថើបគេពាសពេញមុខរកកន្លែងចន្លោះគ្មាន

"អីយ៉ាពេលនេះKim Taehyungពិតៗត្រឡប់មកវិញហើយ "Jungkook

"ក៏បានៗ សម្រេចថាអូនឈប់ខឹងបងហើយមែនទេ?"Jungkook

"មិនទាន់បាត់នៅខឹងខ្លាំងទៀតផង "Taehyung

"Awwហេតុអី? បងខំដាក់ទុនសួរSamផងCallសួរJiminផងនៅតែមិនទាន់បាត់ទៀត"Jungkook

"នេះដល់ថ្នាក់ដើរសួរគេផងឬ?"Taehyung

"មែនហើយ អូនមិនអាណិតបងខ្លះទេមែនទេបានជាខឹងមិនបាត់បែបនេះ?"Jungkook

"អាណិតបងខំតស៊ូដល់ថ្នាក់នេះឈប់ខឹងក៏បាន"Taehyung

"ធ្វើបែបនេះទើបសម ឥឡូវទៅញុាំបាយសិនទេយប់ណាស់ហើយ"Jungkook

"មិនញុាំទេ អូនកំពុងតែសម្រកទម្ងន់"Taehyung

"លោកអើយរាងអោយដូចកង្កែបហាលថ្ងៃចង់សម្រកគីឡូទៀត"Jungkook

"មិនដឹងទេអូនចង់សម្រក បងកុំមកចេះរឿងអូន"Taehyung

"ស្តាយណាស់ខំទិញCakeមកអោយអូនតែបែសម្រកទម្ងន់ទៅវិញ អញ្ចឹងបងញុាំម្នាក់ឯងក៏បានដែរ"Jungkookធ្វើមុខក្រៀមក្រំរួចឈោងដៃយកCakeមួយចំណិតមកញុាំនៅពីមុខរាងតូច

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now