EP61:ក្តីស្រឡាញ់

3.8K 288 6
                                    

"បងរវល់មែនទេ?"Taehyungឃើញនាយនិយាយជាមួយមនុស្សជំនិតដូចជាការងារសំខាន់ណាស់ នេះខ្លួនកំពុងតែមករំខានគេឬ?

"បងមិនបានរវល់អីទេ មានរឿងដោះស្រាយបន្តិចបន្តួចប៉ុណ្ណោះ"Jungkookញញឹមដាក់រាងតូចអោនទៅថើបថ្ពាល់ក្រពុំស្រង់ក្លិនក្រអូបប្រហើរចេញពីខ្លួនគេនាយថើបចង់តែថើបទៀត

"អ៎រ~~~"Taehyungលឺហើយក៏ងក់ក្បាលនិយាយបង្អូសយ៉ាងវែងដួចប្រឡាយទឹកទៅហើយមិនដឹងជាអរអីនោះអរទេ!!

"ប្រាប់បងបានឬនៅថាមកបានយ៉ាងម៉េច?ដឹងទេថាវាគ្រោះថ្នាក់ណាស់ហេតុអ្វីក៏មិនCallប្រាប់បង?"Jungkook

"គឺអូនអោយអ្នកបើកឡានជូនមកដោយសារអូននៅផ្ទះម្នាក់ឯងអផ្សុកហើយក៏ឃើញម៉ែដោះកំពុងធ្វើម្ហូបក៏សុំគាត់យកមកអោយបងញុាំទាំងអស់គ្នាតែម្តងទៅហើយបើCallប្រាប់បង បងច្បាស់ជាមិនអោយអូនមកទេ"Taehyungនិយាយទាំងពេបមាត់រកយំព្រោះខ្លាចថាត្រូវនាយស្តីអោយទៀត

"អញ្ចឹងតើទើបCallមករកខោអាវហើយបងសួរអីក៏មិនព្រមប្រាប់"Jungkookចាប់ទាញថ្ពាល់ប៉ោងៗរបស់រាងតូចតិចៗ នឹកក្នាញ់ខ្លាំងណាស់Callមករកខោអាវស្លៀកពាក់នាយខំសួរថាស្លៀកពាក់ទៅណាក៏ព្រមប្រាប់មិនបានប៉ុន្មានផងក៏មករកខ្លួនដល់ក្រុមហ៊ុនបាត់ ចំជាក្បាលខូចពិតមែនប្រពន្ធតូចម្នាក់នេះ

"មកពីបងនឹងចូលចិត្តតែយកខោអាវអូនទៅទុកដាក់មិនអោយអូនធ្វើខ្លួនឯង ពេលត្រូវការស្លៀកពាក់ម្តងៗទាល់តែស្រែកសួរឬCallសួរអញ្ចឹង"Taehyungនិយាយទាំងក្នាញ់ចិត្តព្រោះនាយខ្លួនឯងមិនដែលអោយគេយកសម្លៀកបំពាក់ទុកខ្លួនឯងឡើយ ទោះបីជាទូរខោអាវគេដាច់ដោយលែកពីនាយតែក៏ពិបាកពេលចង់ស្លៀកខោអាវណាម្តងៗ

"Awwwនេះប្តីខំថ្នមមិនអោយធ្វើអីដល់ថ្នាក់ហ្នឹងហើយមកបន្ទោសប្តីទៀតឬ?"ពេលនេះJungkookមិនយល់អ្វីឡើយព្រោះថាខ្លួនខំថ្នាក់ថ្នមអោយនៅស្ងៀមៗមួយកន្លែងហើយមិនសុខចិត្តទៀតមកបន្ទោសថានាយជាអ្នករៀបចំអោយទៅវិញ

"លើកក្រោយមិនបាច់រៀបចំសម្លៀកបំពាក់របស់អូនទៀតទេ ព្រោះអូនជាប្រពន្ធបងមិនមែនបងជាប្រពន្ធអូនទេ!! ដឹងឬនៅ?""Taehyungក៏រាងក្រែងចិត្តដូចគ្នាព្រោះពេលដែលអ្នកមានឈ្មោះជាស្វាមីមករៀបចំរបស់របរអោយមករហូតចំណែកខ្លួនបានត្រឹមតែនៅស្ងៀមៗបែបនេះវាពិតជាពិបាកមើលខ្លាំងណាស់ព្រោះគេមាននាមជាប្រពន្ធដែលត្រូវបម្រើប្តីនិងចាត់ចែងរឿងទាំងអស់នេះ

- ពង្វក់ស្នេហ៍ស្វាមី -Donde viven las historias. Descúbrelo ahora