EP28:កូនជ្រូក

6.4K 360 2
                                    

#Morning

"អ្ហឹុម"សំឡេងក្រហមចេញពីដើម.ករាងសង្ហាបានបន្លឺឡើងយកដៃញីភ្នែកអោយសុាំនឹងពន្លឺថ្ងៃសិនសឹមបើកភ្នែកងាកមកមើលសំណព្វចិត្តដែលគេងកើយដៃនាយងាកស្កប់ស្កល់នោះ មើលទៅដូចជាអស់កម្លាំងបាក់ស្បាតខ្លាំងណាស់បានជាគេងមិនក្រោកបែបនេះ រាល់ដងនាយមិនដែលសូវបានក្រោកទាន់ឡើយលុះត្រាតែថ្ងៃគេហត់នឿយខ្លាំងទើបគេងយូរៗតែឥឡូវតាំងពីចាញ់កូនមកគេងមិនចង់ក្រោកឡើយ

"Morning ប្រពន្ធសម្លាញ់"Jungkookអោនទៅថើបថ្ងាសរាងតូចនួយខ្សឺតងើបមកសម្លឹងមុខប៉ោងៗរបស់គេវិញ មើលចុះគេនិយាយប៉ុណ្ណឹងរំខានប៉ុណ្ណឹងហើយនៅតែមិនទាន់ដឹងខ្លួនទៀត នៅចំជាកំពូលអ្នកគេងមែន ។ដោយសារតែគិតថាគេអស់កម្លាំងទើបមិនចង់រំខានបន្តទើបដាក់គេអោយគេងកើយខ្នើយវិញសឹមដើរទៅងូតទឹកសម្អាតខ្លួនចាំមកដាស់វិញ

30នាទីក្រោយមកនាយងូតទឹកនិងរៀបចំខ្លួនរួចរាល់ទើបដើរមកដាស់ប្រពន្ធស្អាតវិញ

"កូនជ្រូកហា៎ ក្រោកបានហើយអូនចង់គេងដល់ស្អែកវិញមែនទេ?"Jungkookអោនទៅខ្សឹបក្បែរត្រចៀករាងតូចដោយមានរហស្សនាមថ្មីអោយគេដូចគ្នា

"អ្ហឹម ចេញទៅ កុំរំខានអូន"Taehyungយកដៃរុញមុខនាយចេញព្រោះគេធុញនឹងនាយមករំខានមនុស្សកំពុងលក់ស្រួលផង

"ក្រោកមកកុំខ្ជិលពេក"Jungkookដើរទៅបើកវាំងននបង្អួចដើម្បីអោយពន្លឺព្រះអាទិត្យចាំងចូលមក

"ហិៗ អូនចង់គេង"ដោយសារតែត្រូវពន្លឺថ្ងៃចាំងចូលភ្នែកភ្លាមTaehyungស្រាប់តែស្រែកយំខឹងនឹងនាយ

"យ៉ាប់ណាស់"Jungkookក្រវីក្បាលនិងកាយវិការប្រពន្ធរួចក៏ដោះអាវក្រៅដែលពាក់បម្រុងនឹងទៅធ្វើការនោះចេញរួចលើកបីប្រពន្ធចូលទៅសម្អាតខ្លួន មួយសន្ទុះក្រោយនាយក៏បីចេញមកវិញដោយមានអាវឃ្លុំបិទបាំងអោយគេ

"បើកភ្នែកបានហើយ កូនជ្រូកអើយ"Jungkookស្លៀកពាក់អោយបណ្តើរចាប់ផ្តើមរំខានគេបណ្តើរ មិនដឹងគេងដល់ថ្ងៃណាទេលោកអើយបីទៅងូតទឹកអោយលុបមុខដុះធ្មេញអោយស្លៀកពាក់អោយប៉ុណ្ណឹងហើយនៅតែមិនបើកភ្នែកទៀត មានកូនទើបតែបានមួយអាទិត្យសោះចាប់ផ្តើមទម្លាប់ខ្ជិលទៅហើយ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now