EP11:ខ្ញុំឈឺណាស់បងដឹងទេ?

8.6K 488 2
                                    

Skip ✨

"Rimaអ្នកប្រុសឯងនៅឯណា?"Jungkookដើរចូលមកខាងក្នុងមិនឃើញប្រពន្ធក៏ងាកទៅសួរនាងទាំងដៃកាន់ប្រអប់Cakeទិញមកទុកលួងប្រពន្ធនោះ

"អ្នកប្រុសតូចគាត់ទៅសម្រាកនៅខាងលើបាត់ហើយអ្នកប្រុស"Rimaបញ្ឈប់ការជូតសម្អាតគ្រឿងសង្ហារឹមរួចងាកមកនិយាយជាមួយនាយ

"គេញុាំអីហើយឬនៅ?"Jungkook

"គាត់ថាមិនចង់ហូបទេមិនបាច់ទៅហៅគាត់ទេ"Rimaក៏និយាយតាមដែលរាងតូចបានប្រាប់មកគេទៅនាយ

"ធ្វើការឯងបន្តចុះ"Jungkookនិយាយរួចក៏ដើរសំដៅទៅខាងលើដើម្បីទៅរករាងតូច

ក្រាក៚

សម្លេងបើកទ្វាបន្លឺឡើងបានបញ្ញាក់អារម្មណ៍របស់Taehyungដែលកំពុងគេងបិទម៉ាសលើគ្រែនោះអោយងាកមើលឡើងក៏ឃើញថាស្វាមីរបស់ខ្លួនដើរចូលមកជាមួយនិងប្រអប់ស្អីមិនដឹង តែគេធ្វើជាមិនចាប់អារម្មណ៍ក៏បិទភ្នែកវិញធ្វើប្រងើយ

"Taeនិយាយគ្នាបន្តិចបានទេ?"Jungkookទុកប្រអប់Cakeនៅលើតុក្បែគ្រែរួចក៏បន្ទន់ជង្គង់ក្បែរគ្រែសម្លឹងមើលទៅរាងតូចដែលបិទភ្នែកដេកមិនខ្វល់ពីនាយទាល់តែសោះ

"មានការអី?"Taehyungនិយាយតែមាត់ភ្នែកវិញនៅតែបិទដដែល

"យើងទិញអីមកអោយឯង"Jungkook

"អ្វីទៅ?"Taehyungបើកភ្នែកងើបអង្គុយសម្លឹងមុខនាយឆ្លាស់និងប្រអប់ដែលនៅលើតុនោះ

"យើងទិញCakeអោយឯងដើម្បីអោយត្រជាក់ចិត្តឈប់ស្ងាត់ដាក់យើងដូចឥឡូវនេះ"JungkookហុចCakeទៅអោយ ចំណែករាងតូចក៏បកម៉ាសចេញពីមុខរួចងាកមកនិយាយជាមួយនាយវិញតែមិនទាន់ទទួលCakeពីនាយដដែល

"ធ្វើដើម្បីអី?"Taehyung

"គឺយើងមានបំណងចង់មកលួងឯងរឿងដែលយើងធ្វើអោយឯងខឹង?"Jungkookប្រាប់ពីបំណងរបស់នាយទៅគេទោះបីជាគេមិនដឹងថារាងតូចខឹងរឿងអ្វីក៏ដោយ

"លួងខ្ញុំមែនទេ?ក្រែងបងមិនចូលចិត្តខ្ញុំនិយាយច្រើននោះអី? បងមិនស្រឡាញ់ខ្ញុំផងហេតុអីបងមកខ្វល់ពីខ្ញុំធ្វើអី?"Taehyungស្រាប់តែលីងរលោងរកយំភ្លាមៗពេលនិយាយបែបនេះ តែគេក៏មិនចង់បង្ហាញភាពទន់ខ្សោយដាក់នាយទើបខំទប់ទឹកភ្នែកមិនអោយហូរស្រក់មក

- ពង្វក់ស្នេហ៍ស្វាមី -Tempat cerita menjadi hidup. Temukan sekarang