EP18:រោគចិត្ត

8K 423 4
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ព្រះអាទិត្យកំពុងតែរះបញ្ចាំងមកលើផែនដីបង្ហាញអោយឃើញគូរស្នេហ៍ពីរគូរដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតក្រោយពីសង្រ្គាមលើគ្រែបានបញ្ចប់នោះ

+Taekook

"ក្រោកឡើងប្រពន្ធសម្លាញ់"Jungkookយកដៃទៅអង្អែលថ្ពាល់អ្នកដែលគេងលក់យ៉ាងស្កប់ស្កល់ក្នុងទ្រូងនាយ

"Jung..."Taehyungហារមាត់និយាយតែប៉ុណ្ណឹងក៏ស្ងាត់វិញតែបិទភ្នែកនៅឡើយរួចខំត្រសុលចូលក្នុងទ្រូងនាយបន្ថែមទៀត

"ក្រោកឡើងថ្ងៃចាំងគូទហើយ"Jungkookអង្អែលខ្នងរលោងស្រិលរបស់ប្រពន្ធសឹមអោនទៅថើបថ្ងាសប្រពន្ធចាត់ទុកជាMorning Kiss

"អូនចង់គេង"Taehyungបង្វែរខ្លួនទៅអោបខ្នើយអោបនៅម្ខាងវិញព្រោះធុញនឹងនាយដែលរំខានក្តីសុខរបស់គេ

"កុំគេងយូរពេកអី ប្រយ័ត្នហើមដូចជ្រូកទៅ"Jungkookរុលខ្លួនទៅតាមរាងតូចចំណែកដៃរវាមដូចមឹកនោះក៏ប្រហើនហ៊ានលូកទៅអង្អែលសាច់ត្រគាកប្រពន្ធដែលកំពុងតែគេងដែលគ្មានអ្វីបិទបាំងមានត្រឹមតែភួយក្រាស់ពិលើតែប៉ុណ្ណោះហើយមើលចុះអង្អែលផងប្របាច់ផងធ្វើមើលតែគូទគេនិងជាម្សៅអោយលុញអោយចាប់ប្រចាប់តាមចិត្តអញ្ចឹង

"Jeon Jungkookចេញទៅកុំមករំខានអូនគេង"Taehyungងាកមកសម្លក់នាយព្រមទាំងទាញដៃកំហូចរបស់នាយចេញផងដែរ មើលចុះដំបូងសុទ្ធតែថាមិនចង់ប៉ះ មិនចូលចិត្តតែឥឡូវបែជាមកគេងអង្អែលខ្លួនរបស់គេទៅវិញ

"អីយ៉ា ធ្វើជាប្រពន្ធជាកូនប្រសារគេ ហេតុអ្វីក៏ខ្ជិលយ៉ាងនេះ?"Jungkookដកដៃចេញទៅផ្នែកខាងក្រោមរបស់រាងតូចតែបែជាទៅប្រឡែងលេងជាមួយផ្នែកខាងលើទៅវិញ គិតសព្វៗទៅគេម្នាក់នេះសុភាពតែដំបូងតែប៉ុណ្ណោះឥឡូវច្រឡឺមរកលេខដាក់គ្មាន

"ដឹងត្រឹមអ្នកម៉ាក់និងលោកប៉ារបស់បងស្រឡាញ់អូនទៅបានហើយ"Taehyungបើកភ្នែកវិញបែមកនិយាយជាមួយនាយ គេនិយាយនេះមិនមែនកុហកមិនមែនព្រោះតែចង់ឈ្នះនាយឡើងតែវាជាការពិតរាល់ថ្ងៃនេះពួកគាត់មិនដែលចង់អោយគេធ្វើអីឡើយ តែងតែដេញអោយមកសម្រាកក្នុងបន្ទប់រហូតហ់យតែងតែកាន់ជើងគេពីប្តីរបស់គេរហូត គិតមើលទៅថាស្រឡាញ់ឬមិនស្រឡាញ់បើប៉ុណ្ណឹងហើយ?

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now