EP9:ស្ងាត់

8.1K 491 0
                                    

Skip ✨

"Taehyungទៅងូតទឹកទៅ"Jungkookចេញពីបន្ទប់ទឹកដើរមកនិយាយជាមួយTaehyungដែលកំពុងតែអង្គុយលេងទូរស័ព្ទនៅរានហាលខាងមុខបន្ទប់ តាំងពីព្រឹកដែលមានរឿងកើតឡើងនោះមកTaehyungនៅតែបន្តអាក់អន់ចិត្តជាមួយនិងJungkookមិនទាន់បាត់

"ហឹម"Taehyungក្រហឹមចេញមកបន្តិចក៏កាន់សម្លៀកបំពាក់ចូលក្នុងបន្ទប់ទឹកបាត់

"គេកើតអីគេហ្នឹង?"Jungkookឈរអេះក្បាលទាំងទឹកមុខឆ្ងល់ៗ នាយសួរមួយម៉ាត់ក៏ឆ្លើយតែមួយម៉ាត់វិញមិនដូចរាល់ដងរាល់ដងហាមមិនអោយនិយាយ គម្រាមយ៉ាងម៉េចក៏មិនព្រមឈប់តែឥឡូវបែជាស្ងាត់មាត់ឈឹងពេញមួយថ្ងៃមិនព្រមនិយាយជាមួយនាយឡើយ

មួយសន្ទុះក្រោយមកTaehyungក៏បានចេញមករួចដើរទៅគេងម្ខាងនៃគ្រែមិនខ្វល់ពីភ្នែកទាំងគូរសម្លឹងមកលើខ្លួនឡើយ

"មិនទារអោយយើងអោបទៀតទេឬ?"Jungkookចោទសួរឡើងពេលឃើញមកដល់ក៏គេងបែខ្នងដាក់មិនមាត់អីមួយម៉ាត់ ខុសពីKim Taehyungពីមុនខ្លាំងណាស់

"ខ្លាចរំខានលោក"Taehyungតបទាំងបិទភ្នែកសង្ងំគេងព្រោះមិនចង់គិតច្រើនរឿងពួកគេឡើយ

"ឯងសុំយើងនិយាយ បងអូន តែឯងបែជាមិននិយាយខ្លួនឯងទៅវិញ"Jungkookរឹតតែឆ្ងល់ព្រោះព្រឹកមិញអង្គុយអង្វរនាយអោយនិយាយបងអូនជាមួយតែឥឡូវក៏មកហៅនាយថាលោកទៅវិញ នេះនាយជាCEOណាមិនមែនជាអ្នកបួសឡើយមកហៅលោកៗបែបនេះទៅកើត

"បើបងមិនចង់ អូនក៏មិនហ៊ានបង្ខំបងឡើយ"Taehyungក៏ព្រមនិយាយជាមួយសព្វនាមដូចជាប្តីប្រពន្ធវិញព្រោះមិនចង់អោយរឿងកាន់តែវែងឆ្ងាយ

"កើតអីមែនទេ?"Jungkookរំកិលខ្លួនទៅជិតTaehyungរួចដៃក៏ដាក់ទៅអោបចង្កេះគេ ធ្វើអោយTaehyungរាងភ្ញាក់ផ្អើលដែរបន្តែក៏ខំសម្រួលអារម្មណ៍ព្រឡពេលនេះគេកំពុងតែអន់ចិត្ត

"ទេ! "Taehyung

"បើខឹងយើងរឿងស្រីៗទាំងនោះអោយយើងសុំទោសផងព្រោះពេលវេលាខ្លីពេកយើងដោះស្រាយមិនទាន់"Jungkookក៏លើករឿងស្រីរបស់នាយមកនិយាយព្រោះតែមិនដឹងថារាងតូចកំពុងតែខឹងគេរឿងអ្វីឡើយបានជាធ្វើចរិកបែបនេះដាក់នាយ

"អូនដឹង"Taehyung

"យើងមិនចេះលួងទេកុំខឹងយូរពេកអី"Jungkook

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now