EP41:ពូកែណាស់មែនទេ?

4.5K 329 3
                                    

#Evening

"Jungហា៎រួចឬនៅ? អូនចង់ទៅផ្ទះ"Taehyungអង្គុយរអ៊ូង៉ូវៗគៀនត្រចៀកស្វាមីព្រោះនៅយូររាងធុញទើបទាមទារចង់ត្រឡប់ទៅវិញណាមួយក៏ជិតដល់ម៉ោងចេញដូចគ្នាតែប្តីនេះកំពូលយ៉ាប់ពិតមែនហើយ ប្រពន្ធចង់ទៅផ្ទះគិតតែពីសុីញ៉េឯកសារមិនព្រមទៅទាល់តែសោះ

"តែបន្តិចទៀតទេ ចាំតែបន្តិចទេរួចហើយ"Jungkookប្រញាប់ពិនិត្យឯកសារលឿនៗនឹងអាលបានត្រឡប់ទៅវិញ ព្រោះទទួលដឹងថាពេលប្រពន្ធមានកូនបែបនេះប្រាកដជាងាយអផ្សុកងាយធុញជាក់ជាមិនខាន

"អ្ហឹុម អោយលឿនទៅអូនងងុយគេងណាស់"Taehyungរអ៊ូងងុយគេងណាស់តែការពិតគឺគេងតាំងពីញុាំបាយហើយទើបតែភ្ញាក់មុននេះសោះឥឡូវមករអ៊ូថាងងុយគេងទៀតហើយ ចំមែនហើយកូនជ្រូកកំហូចនេះ

"អ្នកនាងខ្ញុំប្រាប់ហើយថាចូលមិនបានទេ"សម្លេងរញ៉េរញ៉ៃចេញពីខាងក្រៅមកធ្វើអោយអ្នកទាំងពីរចាប់ផ្តើមងាកប្រសព្វទៅរកកន្លែងបង្កភ្លាមៗ

"ឯងលែងយើងភ្លាមទៅ "ស្រីស្រស់Jennaបានសម្រុកចូលOfficeរបស់Jungkookដោយមានសន្តិសុខម្នាក់តាមឃាត់នាងដែរប៉ុន្តែនាងមានៈចូលមកទីនេះអោយបាន

"នាងមកទៀតហើយ?"Taehyungបន្លឺឡើងតិចៗក្រោយឃើញនាងបើកទ្វាចូលមករួចងើយសម្លឹងមុខស្វាមីបន្តិចសឹមអោនចុះវិញចាំស្តាប់ហេតុការណ៍ទាំងនោះសិនបើមានអ្វីទាស់ខុសចាំបញ្ចេញចរិកតាមក្រោយ ពេលនេះជាកូនឆ្មាបន្តិចទៀតប្រហែលជាមេខ្លាហើយប្រយ័ត្នខ្លួនផងទៅ មកលើកមុនគេមិនមាត់កុំគិតថាគេមិនខឹងគេមិនគុំអោយសោះពេលនេះឃើញមកម្តងទៀតប្រហែលជាត្រូវធ្ងន់ហើយ

"នាងមកទីនេះធ្វើអី?"Jungkookតម្លើងសម្លេងខ្លាំងៗសម្លឹងទៅមើលនាងដូចជាសឹង្ហដ៏កំណាចមួយអញ្ចឹង

"អូន..អូនចង់..ចង់មករកបង"Jennaនិយាយដោយសម្លេងទាក់ៗព្រោះឃើញកាយវិការបស់Jungkookដូចជាក្រោធណាស់ហើយណាមួយកំពុងតែគេក្រសែភ្នែកដែលទាក់ក្នុងទ្រូងរាងក្រាស់សម្លឹងមកយ៉ាងមុតស្រួចថែមទៀតផង

"ខ្ញុំសុំទោសលោកអគ្គនាយក ខ្ញុំខំហាមឃាត់នាងដែរប៉ុន្តែនាងមិនព្រមស្តាប់"សន្តិសុខអោនមុនចុះនិយាយរៀបរាប់ព្រោះខ្លាចត្រូវបណ្តេញចេញពីការងារដោយសារតែបណ្តោយអោយនាងចូលមកទីនេះបាន ដំបូងឃើញនាងជាស្រីទើបគេមិនហ៊ានធ្វើអីផ្តេសផ្តាសតែអ្នកណាថាស្រីម្នាក់នេះប្រហ៊ើនចូលមកដល់ទីនេះនោះ

- ពង្វក់ស្នេហ៍ស្វាមី -Donde viven las historias. Descúbrelo ahora