ក្រោយការបើកឡានដ៏សែនរន្ធត់ធ្វើបាបប្តីចង់លេចនោមហើយក៏បានមកដល់ភូមិគ្រិះវិញដោយសុវត្ថិភាពតែកុំមើលប្តីអីស្លេកតែមុខមិនថាទេតែស្លេកពេញមួយតួខ្លួនហារមាត់និយាយលែងចេញទៅហើយ
"ឆាប់មកនេះ"គ្រាន់តែចូលមកដល់ភ្លាមTaehyungរត់ចុះទៅបើកទ្វាខាងប្តីញឹងត្រចៀកប្តីអូសទៅខាងក្នុងប្តី
"អូយៗ!បងឈឺណាស់ អូយ!អូនលែងបងសិនទៅ"Jungkookយកដៃទៅខ្ទប់ត្រចៀកខ្លួនអង្វរ.កប្រពន្ធតែវាមិនបានផលទេគឺថាអូសទៅតែម្តងបើមិនប្រញាប់ដើរតាមប្រាកដជាដាច់ត្រចៀកហ្នឹងហើយ
"អូយ!ស្លាប់ហើយមានរឿងអីហ្នឹងហាសកូន?"Ms Jeonឃើញកូនៗដើរចូលទៅដល់ក្នុងភ្លាមក៏ស្រែកសឹងផ្អើលផ្ទះព្រោះតែឃើញរូបភាពមិនគួរអោយឃើញដែលកូនប្រសារចាប់អូសកូនប្រុសមកទាំងមុខមើលយល់បែបនេះ
"សុំទោសអ្នកម៉ាក់!កូនសូមប្រដៅកូនរបស់ម៉ាក់មួយថ្ងៃហើយ"Taehyungនិយាយរួចក៏អូសប្តីទៅបន្ទប់ភ្លាមៗដើម្បីចាត់ការអោយដឹងដៃម្តង
"មិនរស់ទេកូនខ្ញុំ"Ms Jeonក៏សម្លឹងមើលសកម្មភាពពួកគេក៏អាណិតដល់កូនប្រុសដែលកំពុងតែលំបាកលំបិនក្រោមដៃប្រពន្ធនោះ
"មានរឿងអីហ្នឹងអូនបានជាលឺស្រែកខ្លាំងៗដល់ថ្នាក់នេះ?"Mr Jeonក៏ចូលមកដល់ក្នុងផ្ទះដោយសារតែអម្បាញ់មិញលឺប្រពន្ធស្រែកខ្លាំងពេកទើបដើរចូលមកក៏ឃើញប្រពន្ធឈរសម្លឹងមើលទៅខាងលើទាំងមុខស្រពោន
"កូនបងហ្នឹងហើយមិនដឹងជាទៅធ្វើអីមកទេបានជាកូនTaeញឹងស្លឹកត្រចៀកអូសទៅខាងលើបាត់ហើយ"Ms Jeon
"បណ្តោយគេសិនទៅចាំពួកគេចុះមកចាំសួរទៅ"Mr Jeonក្រវីហួសចិត្តអម្បាញ់មិញស្មានតែមានរឿងពីខំប្រញាប់រត់ចូលមកតែការពិតរឿងកូនៗសោះ
"តិចស្លាប់កូនយើងទៅបង"Ms Jeonបង្ហើយគំនិតភ័យខ្លាចត្រូវកូនប្រសារដាក់ធ្ងន់ដាច់ពូជត្រកូលJeonបាត់
"មិនដល់ថ្នាក់ហ្នឹងទេ បើត្រូវស្លាប់ប្រាកដជាស្លាប់តាំងពីកន្លែងមានរឿងឯនោះមិនបានមកដល់ផ្ទះអោយយើងឃើញទេ"Mr Jeon
"សង្ឃឹមថាកូនខ្ញុំមិនកើតអីចុះ"Ms Jeonសម្លឹងទៅខាងលើហើយក៏ដើរទៅអង្គុយលើសាឡុងចាំស្តាប់សម្រែកត្រូវការជំនួយពីកូនប្រុស
@Room
"អូនលែងបងសិនទៅណា មានការអីនិយាយគ្នាបានកុំប្រើហឹង្សាអីមិនល្អទេ"Jungkookព្យាយាមដកដៃប្រពន្ធចេញពីត្រចៀកថ្នមៗទើបគេព្រមបណនតោយអោយប្តីដកចេញហើយក៏ដើរទៅអង្គុយលើពូកអោបដៃសម្លក់ប្តីមិនឈប់
"អូនខឹងបងរឿងអីប្រពន្ធសម្លាញ់?"Jungkookដើរទៅលុតជង្គង់ពីមុខប្រពន្ធស៊រួចយកដៃស្រឡូនស្អាតរបស់រាងតូចមកអង្អែលថ្នមៗ
"បងធ្វើអីប្រាកដជាដឹងខ្លួនហើយ"Taehyung
"បងមិនបានធ្វើអីពិតមែន បើអូនខឹងរឿងដែលបងមិនយកអូនទៅតាមហើយថាបងមានស្រីនោះបងសុំបដិសេធព្រោះតែបងគ្មានគំនិតចង់មានស្រីចោលប្រពន្ធកូនទេ មកពីបងរវល់ខ្លាំងមួយរយះនេះទើបបងមិនយកអូនទៅហើយបងក៏មិនដឹងដែរថាថ្ងៃនេះJennaគេមករកដល់ក្រុមហ៊ុននោះ បងសុំទោសណាឈប់ខឹងទៅណា"Jungkook បកស្រាយនិយាយលួងលោមរាងតូចចប់ក៏អោនមុខទៅថើបកូនដែលទៅក្នុងពោះរាងតូចនោះ
"អូនហា៎!ប្តីសុំទោសឈប់ខឹងទៅណាប្តីដឹងខុសហើយ"Jungkookក៏បន្តលួងលោមព្រោះតែឃើញរាងតូចស្ងាត់មិនមាត់និយាយតប.តជាមួយ
"ឈប់ខឹងទៅចាំបងនាំអូនដើរលេង"Jungkookក៏លើកគំនិតមួយមកនិយាយប៉ុន្តែត្រូវរាងតូចក្រវីក្បាលបដិសេធ
"មិនចង់ដើរលេងទេធុញណាស់"
"ចាំបងជូនអូនទៅទិញSkinCareទៀតណា"
"ទើបទិញហើយខ្ជិលទៅ"
"ទៅdinnerជាមួយគ្នាទេ?"
"មនុស្សច្រើនមិនចូលចិត្ត"
"ទៅជួបJiwon"
"ទើបតែជួបប៉ុន្មានថ្ងៃនេះ"
"ទៅញុាំCake"
"មិនញុាំទេខ្លាចធាត់"
"អូនចង់បានអីទើបឈប់ខឹងនិយាយមកមើល?"Jungkookអស់ជម្រើសលួងក៏សម្រេចចិត្តអោយគេនិយាយខ្លួនឯងវិញប្រសើរជាងអង្គុយផ្តល់គំនិតចង់បែកពពុះមាត់នោះ
"មិនដឹង"Taehyungអោបដៃងាកមុខចេញទប់ស្នាមញញឹមអស់សំណើចហ្នឹងប្តីដែលខំរកនឹកមកលួង
"អស់ជម្រើសហើយ"Jungkookនិយាយរួចក៏ងើបឈរឡើងធ្វើអោយរាងតូចភ័យស្លន់ស្លោមួយរំពេចដោយសារតែខ្លាចប្តីខឹងខ្លួនវិញហើយឈប់លួងបន្តទៀត
"Jung..."Taehyung
____________
To Be Continue...✨🐾
@Jane-ជេន
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021