EP63:អូនស្រឡាញ់គ្រប់គ្នា

3.6K 262 7
                                    

រយះពេលពេញមួយថ្ងៃគ្រួសារតូចមួយនេះមិនបានចេញទៅណាផ្សេងឡើយគឺពួកគេនៅតែប្រលែងគ្នាលេងនៅក្នុងបន្ទប់អស់ចិត្តមកលេងខាងក្រោមអស់ចិត្តបន្តទៅដល់សួនផ្កាខាងក្រៅទៀត

"Mommyបាទ កូនមានរឿងសំខាន់ប្រាប់?"កម្លោះតូចJungwooរត់សម្តៅទៅរករាងតូចដែលកំពុងតែចម្អិលអាហារក្នុងផ្ទះបាយទាំងដៃជើងប្រឡាក់សុទ្ធតែដី

"មានរឿងអីកូន?ហេតុអ្វីក៏ប្រឡាក់ដល់ថ្នាក់នេះ?"Taehyungឃើញកូនរត់មករកភ្លាមក៏បិទហ្គាសទុកហើយបន្ទន់ជង្គង់និយាយជាមួយកូនប្រុស

"គឺDaddyធ្វើអោយបែកថូផ្កាឈូករ័ត្នរបស់Mommyបាត់ហើយ Daddyប្រាប់កូនថាហាមមិនអោយប្រាប់Mommyតែកូនមិនចង់ក្លាយជាក្មេងមិនល្អទើបបានជាកូនមកប្រាប់Mommy"Jungwooឈររៀបរាប់ប្រាប់ពីដើមហេតុដែលខ្លួនមកទីនេះព្រោះថាផ្កានោះជារបស់Mommyដាំនិងថែទាំដោយផ្ទាល់

"Jeon Jungkook"Taehyungស្រឺតធ្មេញនិយាយខ្សឹបៗម្នាក់ឯងរួចក៏ងើបឈរកាន់ដៃកូនដើរទៅសួនច្បារខាងក្រៅដើម្បីជម្រះបញ្ជឺជាមួយប្តីម្នាក់នេះម្តង ចំណែកឯក្មេងតូចនេះវិញកាលដែលបានឃើញរាងតូចខឹងប៉ាៗខ្លួនបែបនេះក៏លួចសើចម្នាក់ឯង

"Aww Taeអូនធ្វើម្ហូបរួចហើយមែនទេ?អញ្ចឹងអូនមកអង្គុយលេងទីនេះជាមួយពួកបងមក?"Jungkookដែលកំពុងតែអង្គុយលើកម្រាលធំល្មមនៅលើវាលស្មៅខៀវខ្ចីហើយកាលដែលឃើញប្រពន្ធដើរចេញមកក៏គិតថាធ្វើម្ហូបរួចហើយមកអង្គុយលេងជាមួយគ្នាតាមធម្មតាតែមិនដឹងឡើយថារាងតូចកំពុងតែខឹង

"បងធ្វើអោយបែកថូផ្កាអូនមែនទេ?ធ្វើបែកហើយមកអង្គុយលេងធ្វើប្រងើយបែបនេះមិនខ្វល់អីបន្តិចមែនទេ?នៅហ៊ានប្រាប់កូនអោយហាមប្រាប់អូនទៀត? បងថ្លើមធំណាស់Jeon Jungkookបងដឹងទេថាអូនត្រូវចំណាយពេលវេលាថ្នាក់ណាទើបបានប៉ុណ្ណឹង?"Taehyungចូលទៅមូលស្លឹកត្រចៀករាងក្រាស់យកនិយាយស្តីនាយមិនដកមួយម៉ាត់ដោយមិនខ្វល់ពីមុខលោកប៉ាអ្នកម៉ាក់ក្មេកនៅខាងមុខនេះឡើយ ពេលនេះគេលែងកករែងចិត្តប៉ាម៉ាក់ទៀតហើយសំខាន់គេទ្រាំមិនបាន គេខំថែថ្នាក់ថ្នមវាយ៉ាងណាសំខាន់នោះថូផ្កានិងគ្រាប់ពូជអស់និងវាថ្លៃទៀតទើបបានដុះលូតលាស់មកហើយខំអង្គុយដាំហាលថ្ងៃខ្មៅស្បែកលាបឡេទម្រាំតែនិងដូចដើមវិញឥឡូវមកត្រូវបែកបែបនេះហើយបើថាបែកហើយប្រាប់គេមិនខឹងទេតែនេះហ៊ានលាក់គេទៀត ក្តៅចិត្តពិតមែន

"អូយTaeTae លែងបងសិនទៅ ថូផ្កាអូនអីបងមិនដឹងទេ"Jungkookខំប្រាប់ទាញដៃរាងតូចចេញតែក៏បម្រុងនិងរួចខ្លួនហើយគ្រាន់តែដល់ប្រយោគចុងក្រោយនេះកម្លាំងសង្កត់មកថែមទៀត

"បងនៅហ៊ានកុហកអូនទៀតឬ?Jungwooប្រាប់អូនអស់ហើយថាបងជាអ្នកធ្វើអោយបែក"Taehyung

"បងនៅអង្គុយលេងជាមួយប៉ាម៉ាក់មួយសន្ទុះហើយបងមិនបានទៅក្បែរថូផ្កាអូនអីបន្តិចផង"Jungkookខំទាញដៃរាងតូចចេញហើយក៏បានសម្រេចទើបលើកគេមកអង្គុយលើភ្លៅនាយដោយមិនខ្មាសប៉ាម៉ាក់អ្វីបន្តិច

"ពិតមែនហើយJungនៅអង្គុយទីនេះយូហើយមិនបានទៅណាទេ"Ms Jeonក៏ចូលខ្លួនមកនិយាយព្រោះឃើញរាងតូចមិនទាន់បាត់ខឹង

"បើបងមិនធ្វើចុះអ្នកណាធ្វើ?"Taehyungនិយាយដល់ត្រឹមនេះហើយគ្រប់គ្នាក៏ងាកសម្លឹងទៅមើលJungwooដែលកំពុងឈរញញឹមសមចិត្តនោះតែពេលត្រូវក្រសែភ្នែកដល់តែបួនគូរសម្លឹងមករកភ្លាមស្នាមញញឹមក៏រលុបបាត់ទឹកភ្នែកក៏រៀបនឹងស្រក់ចុះ

"Jungwooហេតុអ្វីក៏កុហកMommy?"Taehyungចោទទៅសួរក្មេងតូចដែលកំពុងតែក្តាប់មាត់សម្រក់ទឹកភ្នែក

"កូនសុំទោសMommyគឺកូនជាអ្នកធ្វើអោយបែកហើយកូនខ្លាចMommyវៃកូនទើបកូនកុហក"Jungwooអើយ!!ទៅប្រាប់ម្តាយសុទ្ធតែមិនចង់ក្លាយជាក្មេងមិនល្អតែការពិតខ្លួនមកកុហកគេសោះហ្នឹង

"Jungwooកូនធ្វើខុសកូនគួរតែទទួលស្គាល់ការពិត មិនមែនដើរកុហកចោទគេបែបនេះមិនល្អទេហើយកូនខ្លាចMommyវៃកូនមានគិតទេថាតាំងពីកូនកើតមកដែលត្រូវMommyវៃកូនដែរទេ?"Taehyungក៏អូសដៃកូនប្រុសមកអង្គុយលើមួយជាន់ទៀតចំណែកឯក្មេងតូចបានត្រឹមយំក្រវីក្បាលប្រាប់ថាខ្លួនមិនដែលត្រូវគ្រួសារគេវៃគេម្តងណាឡើយមានតែស្រឡាញ់និងទូន្មានតែប៉ុណ្ណោះ

"បើអញ្ចឹងហើយកូនឈប់កុហកទៀតដឹងឬនៅ?ឈប់យំបានហើយក្មេងពូកែរបស់ប៉ា"Jungkookក៏និយាយជាមួយកូនទាំងស្នាមញញឹមហើយក៏លើកដៃដែលអោបចង្កេះប្រពន្ធទៅជូតទឹកភ្នែកចេញពីផ្ទៃមុខរបស់កូន

"បាទDaddy អូនស្រឡាញ់Daddyស្រឡាញ់Mommy ស្រឡាញ់លោកតា ស្រឡាញ់លោកយាយ ស្រឡាញ់អ៊ុំYoon ស្រឡាញ់អ៊ុំMin ស្រឡាញ់បង ស្រឡាញ់អ៊ុំJoon ស្រឡាញ់អ៊ុំJin ស្រឡាញ់គ្រប់គ្នាបាទ"Jungwooអង្គុយរៀបរាប់ពីក្តីស្រឡាញ់ដែលគេមានចំពោះគ្រួសារគេ គ្រប់គ្នាសម្លឹងមកមើលក្មេងតូចម្នាក់នេះយ៉ាងមានក្តីសុខ

______________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now