EP39:ត្រូវការភាពកក់ក្ដៅ

4.5K 326 5
                                    

"ឯងដឹងទេ តាំងពីថ្ងៃឯងទៅដើរហើយបាត់មុខឈឹងនោះគេតែងតែយំរកឯងរហូតយើងខំលួងយ៉ាងម៉េចក៏មិនបាត់ដែរទាល់តែយករូបឯងអោយមើលទើបបាត់យំ យើងឆ្ងល់ខ្លាំងណាស់ជាកូនយើងឬកូនឯងអោយប្រាកដ?"Jiminឃើញកូនញញឹមសើចសប្បាយបែបនេះក៏មានក្តីសុខដែរព្រោះតែរាល់ថ្ងៃពេលល្ងាចឡើងតែងតែយំរកTaeTaeរហូត ប៉ុន្តែមួយរយៈនេះគេរវល់ចាត់ចែងក្នុងផ្ទះទើបមិនបានជួយមក

"ពិតមែនឬ?បែបនេះក៏ល្អដែរ អោយគេមកនៅជាមួយយើងតែម្តងទៅ គ្រាន់បានគ្នាលេងនៅផ្ទះរាល់ថ្ងៃអផ្សុកសឹងអី"Taehyungញញឹមត្រេកអរពេលបានលឺមិត្តនិយាយពីក្មេងតូចម្នាក់នេះ តែក៏បញ្ចេញគំនិតខូចមួយមកនិយាយចង់បានកូនគេមកនៅជាមួយយ៉ាងម៉េច?កូនគេស្រឡាញ់ថ្នាក់ថ្នមបាត់មុខមិនបានផងអោយមកនៅជាមួយយ៉ាងម៉េច?ចង់យកក៏យកអញ្ចឹងឬ?

"ឯងជឿយើងវៃឯងតាំងមានកូនក្នុងពោះហ្នឹងដែរទេ?"Jiminគ្រឺតធ្មេញគាំងនឹងប្រយោគមិត្តម្នាក់នេះខ្លាំងណាស់ កូនមួយគ្រាប់នឹងស្រឡាញ់ចង់ងាប់ហើយចង់យកមកនៅស្រេចតែចិត្តម៉េចកើត?

"អូយ!!គេនិយាយលេងទេកុំខឹងអីណា"Taehyungប្រញាប់សម្រួលអារម្មណ៍មិត្តវិញស្រួលមិនស្រួលមិត្តម្នាក់នេះវៃមែនទែន ព្រោះតែធ្លាប់ត្រូវJiminវៃច្រើនដងដែរកាលពីនៅរៀននោះ

"អើ!!ហើយយ៉ាងម៉េចហើយកូនឯងរករឿងដែរទេ?"Jiminក៏បង្វែមកសួររឿងកូនរាងតូចវិញព្រោះតាំងពីលឺដំណឹងថាមានកូនមករាងយូរដែរហើយតែមិនដែលបានសួរសុខទុក្ខ

"មិនអីទេ ក្អួតម្តងៗដល់សន្លប់"Taehyungនិយាយចោលធ្វើដូចគ្មានរឿងអីកើតឡើងទាល់តែសោះ មានអីអស្ចារ្យសម្បត្តិត្រឹមក្អួតដល់សន្លប់សោះ

"ដល់ថ្នាក់សន្លប់ហើយឯងធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹងឬ?"Jiminបើកភ្នែកធំៗគាំងស្មេញពេលលឺពាក្យសម្តីប៉ុន្មានម៉ាត់ចេញពីមាត់មហាមិត្តមក

"មិនមែនអញ្ចឹងទេ តែគិតទៅក៏គ្មានអីអស្ចារ្យដែរ"Taehyungញ៉ាក់ស្មានិយាយចប់ក៏បែទៅលេងជាមួយក្មេងតូចនោះវិញ

"អស្ចារ្យខ្លាំងណាស់Kim Taehyung"Jiminកើតសរសើរទៅដល់មិត្តដែលពូកែរកលេខដាក់គ្មាន គេនេះគ្រាន់តែលឺថាសន្លប់គេភ័យខ្លាំងណាស់ខ្លាចថាដួលទៅប៉ះពាល់ដល់ក្មេងតែគេធ្វើមិនខ្វល់

- ពង្វក់ស្នេហ៍ស្វាមី -Donde viven las historias. Descúbrelo ahora