EP21:ក្អួត

6.6K 413 4
                                    

អំឡុងរយៈពេលមួយអាទិត្យក្រោយមកដែលYoongiនិង JiminបានយកJiwonមកចិញ្ចឹមមកពួកគេពិតជាមានក្តីសុខខ្លាំងណាស់ដែលមានក្មេងម្នាក់មកនៅជាមួយគ្រាន់មិនស្ងាត់ផ្ទះដូចពីមុន

"អា៎ៗ Wonចៅយាយឈប់យំទៅណាAppaមកវិញឥឡូវហើយ"ពេលនេះMs Minកំពុងតែពរចៅដើរចុះឡើងៗដើម្បីលួងលោមអោយបាត់យំ មើលចុះមករស់នៅជាមួយJiminបានមួយអាទិត្យសោះតែបាត់មុខគេមិនបានឡើយដឹងតែស្រែកយំផ្អើលជាមិនខាន ឃើញដំបូងៗស្លូតណាស់អោយតែបានបៅឆ្អែតគឺគេងហើយបានស្គាល់ចិត្តគ្នាបន្តិចរករឿងមិនលើកលែងសូម្បីកណ្តាលអាធ្រាត

"អូនលួងចៅមិនបាត់សោះ អោយមកបងមក"Mr Minក៏ដណ្តើមចៅចេញពីដៃប្រពន្ធវិញនិយាយពីថាម្នាក់ៗស្រឡាញ់ចៅខ្លាំងណាស់បាត់មិនបានឡើយយប់ខ្លះក៏សុំYoongiយកកូនគេទៅគេងជាមួយទៀត
ថ្ងៃដំបូងដែលពួកគេយកJiwonមកពួកគាត់ក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរព្រោះតែមិនបានប្រាប់គ្នាជាមុនសុខៗក៏ទៅសុំក្មេងយកមកចិញ្ចឹមបែបនេះ តែយ៉ាងណាក៏គាត់ស្រឡាញ់និងចាត់ទុកក្មេងម្នាក់នេះជាចៅបង្កើតគាត់ដូចគ្នា

"អ្ហា អ្ហា...."សំឡេងស្រែកយំរបស់JiWonបន្លឺឡើងសឹងតែបែកភូមិគ្រិះជាពីទៅហើយព្រោះតែបាត់មុខAppaមិនឃើញមកលេងជាមួយដូចរាល់ដង

"ចៅតាឈប់យំទៅណា មើលចុះយំឡើងក្រហមមុខទៅហើយ "Mr Minលើករលាក់ចៅតិចៗតែទោះបីជាលួងយ៉ាងណានិយាយយ៉ាងម៉េចក៏គេមិនព្រមស្តាប់ដែរ

"អូ៎ៗកូនប្រុសAppaឈឹងទៅណា Appaត្រឡប់មកវិញហើយណា"Jiminទុកថង់ឥវ៉ាន់រួចរត់ទៅរកបីកូនប្រុសភ្លាមៗ មើលចុះគ្រាន់តែចេញទៅទិញទឹកដោះគោអោយគេមួយភ្លេតសោះស្រែកយំឡើងក្រហមមុខទៅហើយ

"ហិៗAppa"JiWonញញឹមដាក់រួចហៅរាងតូចភ្លាមៗតាមរបៀបដែលក្មេងទើបតែចេះនិយាយតិចៗនោះគ្រាន់តែឃើញAppaរបស់ខ្លួនមកដល់សើចយ៉ាងស្រស់តែទឹកភ្នែកនៅដក់ជាប់នៅឡើយសោះ

"បានAppaមកភ្លាមញញឹមស្រស់តែម្តងណ៎ ចៅប្រុសតាយាយលួងឡើងឈឺ.កហើយមិនព្រមឈប់យំតែAppaមកភ្លាមក៏ញញឹមស្រស់តែម្តង"Ms Minសម្លឹងមើលកាយវិកាកូនប្រសារនិងចៅប្រុសទាំងស្នាមញញឹម

"Appa"JiWonលើកដៃតូចៗទៅដាក់លើមុខរាងតូចចុះឡើងៗ

"បាទ ចាំAppaនាំកូនទៅលេងខាងក្រៅណា "Jiminដើរទៅខាងក្រៅដោយមានតុតូចមួយសម្រាប់អង្គុយលេងនោះ Jiminនាំគេទៅអង្គុយលេងក្រោមដើមឈើខាងក្រៅអោយបានស្រស់ស្រាយបន្តិចហើយក៏មកអង្គុយចាំប្តីមកពីធ្វើការដូចគ្នា

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now