EP60:ភ្លេចខ្លួន

3.7K 289 3
                                    

ចំណាយពេលលួងលោមTaehyungប្រហែលពីរថ្ងៃមកហើយពេលនេះគេក៏បានធូរស្បើយអាចចុះមកនិយាយលេងជាមួយគ្រួសារបានមិនដូចប៉ុន្មានថ្ងៃមុនដែលគេមិនព្រមចេញពីបន្ទប់ទាល់តែសោះ

"ម៉ែដោះមានអីអោយខ្ញុំជួយដែរឬទេ?"ថ្ងៃនេះTaehyungស្រស់ស្រាយខ្លាំងណាស់ក៏បានចុះមកសួររាងចំណាស់ដែលនៅក្នុងផ្ទះបាយកំពុងតែធ្វើអាហារថ្ងៃត្រង់សម្រាប់គ្រប់គ្នាជាមួយនឹងកូនស្រីរបស់គាត់ហ្នឹងឯង

"មិនអីទេអ្នកប្រុស ខ្ញុំធ្វើជិតរួចហើយ"

"ម៉ែដោះខ្ញុំប្រាប់ប៉ុន្មានដងហើយថាមិនអោយហៅខ្ញុំថាអ្នកប្រុសទៀត"Taehyungអោបដៃពេបមាត់ដាក់គាត់ព្រោះតែមិនយូរហើយថាកុំអោយហៅគេអ្នកប្រុសតែគាត់មិនព្រមតាមដោយសារតែគាត់ក្រែងចិត្តរបស់ចៅហ្វាយទើបគាត់មិនដែលហៅតែTaeឬ Taehyungដូចដែលគេបានបង្គាប់ឡើយ

"អោយខ្ញុំសុំទោសផងអ្នកប្រុស អ៎ុះទេ ម៉ែដោះសុំទោសណាកូនTae"ម៉ែដោះក៏និយាយស្តាប់តាមរាងតូចតែក៏ច្រឡំមាត់ហៅអ្នកប្រុសទៀតទាល់តែបានទើបប្រញាប់ក្រវីក្បាលប្រកែកហើយក៏និយាយជាមួយរាងតូចធម្មតា

"បែបនេះហើយម៉ែដោះ"Taehyungក៏ញញឹមស្រស់លោទៅអោបចង្កេះគាត់ព្រមទាំងផ្តេកក្បាលលើទ្រូងគាត់ដូចជាមានក្តីសុខខ្លាំងណាស់ ចំណែកឯម៉ែដោះក៏ស្រឡាំងកាំងដូចគ្នាពេលដែលរាងតូចមកអោបខ្លួនភ្លាមៗបែបនេះ

"ម៉ែដោះធ្វើរួចរាល់ហើយមែនទេ?ខ្ញុំសុំយកទៅJungនៅក្រុមហ៊ុនផងបានទេ?"Taehyungក៏លែងអោបគាត់ហើយមកនិយាយជាមួយគាត់វិញ ព្រោះគេចង់យកអាហារថ្ងៃត្រង់អោយប្តីនៅឯក្រុមហ៊ុនមិនចង់អោយគេញុាំបាយខាងក្រៅដូចគ្នា អ្វីដែលធ្វើអោយគេកាន់តែចង់ទៅនោះគឺមកពីគេនឹកប្តី ចង់រករឿងប្តីទៅវិញទេ គ្រាន់តែប្តីបណ្តោយអោយនៅផ្ទះមួយព្រឹកសោះគេនៅលែងសុខបាត់ទៅហើយចង់តែទៅញិញ៉ក់ដាក់នាយ

"ចាស៎ ចាំខ្ញុំរៀបចំអោយ"

"អញ្ចឹងម៉ែដោះរៀបចំចុះ ខ្ញុំសុំឡើងទៅខាងលើផ្លាស់ខោអាវសិន"Taehyungក៏ញញឹមហើយក៏រត់ទៅខាងលើលឿនស្លេវតែម្តង

"អ្នកប្រុសដើរថ្នមៗហាមរត់"ម៉ែដោះសឹងតែគាំងបេះដូងទៅហើយពេលឃើញរាងតូចរត់គ្មានប្រណីជើងបែបនេះ អ្នកណាមិនភ័យលោកអើយបើថាខ្លួនមួយទៅក៏មិនសូវភ៏យថ្នាក់ហ្នឹងដែរតែនេះកំពុងតែមានកូនផងបើមានរឿងអ្វីកើតឡើងនោះអ្នកណាទទួលខុសត្រូវ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now