EP25:សមាជិកថ្មី

6.7K 372 1
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកJungkookក៏បាននាំTaehyungទៅមន្ទីរពេទ្យដើម្បីទៅពិនិត្យអោយអស់ចម្ងល់ព្រោះអាការៈដែលពេទ្យប្រាប់នោះវាគ្រាន់តែជារឿងសង្ស័យមិនច្បាស់លាស់ឡើយ

"លោកDoctorប្រពន្ធខ្ញុំកើតអីអោយប្រាកដទៅ?"Jungkookអន្ទះសារឈរសម្លឹងមើលគ្រូពេទ្យពិនិត្យប្រពន្ធគេយូរហើយតែមិនឃើញនិយាយអ្វីសោះ

"លោកJeonតាំងចិត្តអោយត្រជាក់ ភរិយាលោកមិនបានកើតអីទេ វាជាអាការៈអ្នកម្តាយចាញ់កូនតែប៉ុណ្ណោះ"Doctorញញឹមប្រាប់ទៅអ្នកដែលមសននាមជាស្វាមី រឿងនេះក៏គាត់មិនចង់នឹងជឿដែរដែលមនុស្សប្រុសអាចមានកូនបាននោះវាមានភាគរយតិចបំផុតដែលមនុស្សប្រុសអាចធ្វើរឿងនេះបាន

"មានកូន? លោកDoctorថាខ្ញុំមានកូនមែនទេ?"Taehyungស្រាប់តែបន្លឺឡើងក្រោយស្តាប់គ្រូពេទ្យនិយាយចប់ គ្រាន់តែលឺថាខ្លួនមានកូនភ្លាមទឹកភ្នែកបរិសុទ្ធហូរស្រក់ចុះយកដៃអង្អែលពោះរាបស្មើររបស់ខ្លួនថ្នមៗទោះគេដឹងថាខ្លួនជាOmegaពិតមែនប៉ុន្តែមិនស្រមៃទេថាខ្លួនអាចពពោះបាននោះ

"ត្រូវហើយ ពេលនេះកូនរបស់លោកទើបតែបានមួយសប្តាហ៍ប៉ុណ្ណោះពេទ្យសុំផ្តាំកុំអោយធ្វើអីធ្ងន់ៗនិងគិតច្រើនអោយសោះព្រោះងាយនឹងប្រឈមការរលូតបាន"Doctor

"Taeពេលនេះអូនមានbabyហើយអូនសម្លាញ់"Jungkookលេចស្នាមញញឹមឡើងក្រោយនាយដឹងថាពេលនេះគេកំពុងតែមានទាយាទតូចមួយកំពុងតែលូតលាស់ក្នុងផ្ទៃរបស់ភរិយាគេ

"Jung ហ្អិកៗ អូនមានbabyហើយ"Taehyungញញឹមដាក់នាយលូកដៃទៅអោបចង្កេះស្វាមីដែលកំពុងតែឈរក្បែរខ្លួននោះ

"នេះជាសំបុត្រថ្នាំលោកអាចទៅបើកថ្នាំនៅខាងមុខបាន"Doctorហុចក្រដាសថ្នាំមួយទៅអោយJungkookដើម្បីអោយនាយទៅបើកថ្នាំបំប៉នមកអោយរាងតូច

"អរគុណលោកDoctorហើយ ខ្ញុំលាទៅសិនហើយ"Jungkookដើរអោបចង្កេះប្រពន្ធចេញទៅបើកថ្នាំរួចត្រឡប់ទៅភូមិគ្រិះវិញដើម្បីប្រាប់ដំណឹងនេះទៅអ្នកផ្ទះ

@ភូមិគ្រិះJeon

"កូនTae ពេទ្យថាយ៉ាងម៉េចកូន?កូនកើតអីអោយប្រាកដទៅ"Ms Jeonគ្រាន់តែឃើញកូនប្រសារដើរចូលមកដល់ភ្លាមក៏សួរតែម្តងគាត់អន្ទះសារនៅមិនសុខបាយមិនឆ្ងាញ់បក់មិនល្ហើយឡើយដោយសារតែបារម្ភពីសំណព្វចិត្តគាត់

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now