ភរិយាអេតាស៊ីវិល - ភាគ១២+១៣
ស៊ូយ៉ុង ដាក់បង្គុយលើកៅអីក្នុងផ្ទះបាយទាំងមុខក្រម៉ូវ ព្រោះនៅខឹងចំពោះឫកពារបស់អ្នកសង្ហាមុននេះ។ ឫកពាមិនអំណោយផលរបស់នាងធ្វើឱ្យ មីយ៉ុន មានអារម្មណ៍ថាប្លែកទើបសួរបងស្រីភ្លោះរបស់ខ្លួន៖
"អ្នកនាងកើតអី?"
"ឮថាចង់ញ៉ាំសាច់ក្រក បងទៅអាំងឱ្យសិន ឯងមើលអ្នកនាងផង" យ៉ុនមី ប្រាប់ប្អូនស្រីរបស់ខ្លួនរួច ក៏សុំខ្លួនទៅអាំងសាច់ក្រកតាមការសំណូមពរទាមទារចង់បានរបស់ ស៊ូយ៉ុង
"ចាំបន្តិចសិនទៅណា ចាំខ្ញុំទៅយកនំ Cookies ឱ្យញ៉ាំ" មីយ៉ុន និយាយថ្នមៗប្រាប់ស្រីតូច រួចក៏ដើរទៅមើលនំនៅក្នុងទូរទឹកកកដាក់ក្នុងចាន សម្រាប់អ្នកនាងតូច។
ស៊ូយ៉ុង មិនមាត់ មិនឆ្លើយ មិនស្តី ខណៈដែលលូកដៃស្រឡូនទៅទាញកាំបិតចិតផ្លែឈើមកកាន់នៅក្នុងដៃ
"មនុស្សអាក្រក់ គ្មានបេះដូង! មនុស្សឆ្កែ! ងាប់ទៅ! នឹងចាក់ឱ្យងាប់!" ស៊ូយ៉ុង ជេរខ្សឹបៗ ឮតែខ្យល់តាមជើងធ្មេញ ខណៈដែលយកកាំបិតចាក់កូនតុក្កតារូបទន្សាយខ្លាំងៗតាមកំហឹងដែលបានខឹងចំពោះ ជុងហ្គុក ក៏យកមកបញ្ចេញលើតុក្កតាដែលគេបានទិញឱ្យ។
មីយ៉ុន បែរខ្លួនមកវិញ យកនំចំណីមួយចានមកដាក់លើតុ ក៏ប្រទះនឹងរូបភាពអ្នកនាងតូចកាន់កាំបិតចាក់តុក្កតាក៏បារម្ភ ខ្លាចរបួសដៃ ទើបស្រែកដោយសម្លេងព្រួយ៖
"អ្នកនាងតូច?!!"
"ចាក់ធ្វើអី? ប្រយ័ត្នតុក្កតាមួយនេះរបួស អ្នកនាងនឹងមានទោស" មីយ៉ុន បន្តមួយប្រយោគទៀតបន្លាច ក៏បានផលដូចចិត្ត ស៊ូយ៉ុង ទម្លាក់កាំបិតចុះ ទៅចាប់ទាញតុក្កតាមកពិនិត្យមើល ខ្លាចថាមានរបួស
"ហឺៗ វារបួសហើយ តែមិនចេញឈាមទេ" ស៊ូយ៉ុង ស្រែកដោយភាពភ័យខ្លាច ខណៈដែលឱនសម្លឹងមើលតុក្កតាដោយក្រសែភ្នែកនៃការដឹងខុស។
"តើខ្ញុំនឹងមានទោសទេ? ខ្ញុំក្លាយជាមនុស្សអាក្រក់ទេ?" ស៊ូយ៉ុង សួរមួយប្រយោគទៀត ខណៈដែលងើយមុខទៅសម្លឹង មីយ៉ុន , នាងបារម្ភថាខ្លួនឯងនឹងក្លាយទៅជាមនុស្សអាក្រក់ នាងមិនចង់ធ្វើអាក្រក់ទៅលើនរណាម្នាក់ទេ សូម្បីតែវត្ថុឬរបស់គ្មានជីវិតឬមានជីវិត ដោយសារតែនាងចេះតែដិតដាមអារម្មណ៍ថាខ្លួនឯងធ្លាប់ជាមនុស្សអាក្រក់ម្នាក់ ប្រហែលជានេះជាការចងចាំលេសសល់មុនពេលដែលបាត់បង់ការចងចាំ។
"ទេ! អ្នកនាងជាមនុស្សល្អ នេះញ៉ាំនំទៅ វាមិនអីទេ"
"អ្ហឹកៗ មិនដាច់ចិត្តញ៉ាំទេ អាណិតនំ អ្ហឹកៗ ខ្លាចវារបួស"
"ព្រះជាម្ចាស់ជួយ!"
"មានរឿងអីហ្នឹង?"
"អ្ហឹក! ពូពេទ្យ" កាលបើឮសម្លេងស្រែកសួរ ដឹងច្បាស់ថាជាសម្លេងអ្នកណា ស៊ូយ៉ុង រហ័សងាកទៅពេបមាត់ដាក់ពូសង្ហាជាការទូលពិតចំពោះរឿងអ្វីមួយ។
"នរណាធ្វើអីមែនទេ?" ជេហ៊ុន បោះជំហានវែងៗទៅកាន់ផ្ទះបាយមុននឹងដាក់បង្គុយលើកៅអីក្បែររាងតូច ខណៈដែលលើកចិញ្ចើម សួរនាងដោយសម្លេងស្រទន់។
"អ្ហឹក ខ្ញុំធ្វើឱ្យវារបួសហើយ ពូពេទ្យជួយព្យាបាលបានទេ?" ស៊ូយ៉ុង លើកតុក្កតាបង្ហាញរបួសត្រង់កបញ្ជាក់ឱ្យពូពេទ្យបានឃើញ។ ជេហ៊ុន មិនបានហួសចិត្តនឹងសំណូមពររបស់នាងទេ ដោយសារតែគេយល់ពីស្ថានភាពជំងឺរបស់នាង
"ឱ្យមកពូមក ចាំពូព្យាបាលវាឱ្យជាសះស្បើយ" គោលបំណងរបស់គេគឺយកតុក្កតាមួយនេះ ដោយប្តូរមកវិញនូវតុក្កតាថ្មីមួយសម្រាប់នាង នេះជាវិធីព្យាបាលវត្ថុរបស់គេ។
"ត្រូវតែឱ្យវាជាណា៎.. ថ្ពក់ដៃសន្យាមក" ដៃស្រឡូនម្ខាងហុចតុក្កតាទៅឱ្យអ្នកសង្ហា ឯដៃម្ខាងលើកឡើងឱ្យគេថ្ពាល់ជាការសន្យា
"អូខេសន្យា" លោកគ្រូពេទ្យ ស្របតាមអ្នកជំងឺ លើកកូនដៃថ្ពក់សន្យា ខណៈដែលញោចស្នាមញញឹមផ្អែម ប្រើក្រសែភ្នែកស្រទន់មានមនោសញ្ចេតនាសម្លឹងនាងខុសពីសម្លឹងអ្នកដទៃ។
"ថតរូបជាសាក្សីផង ពូពេទ្យមានទូរស័ព្ទទេ?"
"មានតើ! ត្រូវថតរូបទៀតឬ?"
"ត្រូវតែថត កុំឱ្យពូភ្លេច! ឱ្យលឿនឡើង ឆាប់ថតមក ខ្ញុំញញឹមហើយ"
កាលបើឮដូច្នេះ ជេហ៊ុន ប្រញាប់ប្រញាល់ទាញទូរស័ព្ទថតដោយដៃម្ខាង ឯដៃម្ខាងទៀតជាប់ថ្ពក់សន្យាជាមួយរាងតូច គេចុចថតស៊ែលហ្វីបង្ហាញឱ្យឃើញទាំងមុខរបស់គេនិងនាងតូច រួមទាំងដៃដែលថ្ពក់សន្យាផងដែរ
ក្រិបៗ
រូបថតជាច្រើនសន្លឹកត្រូវបានថត រក្សាទុកក្នុងទូរស័ព្ទរបស់លោកដុកទ័រកម្លោះសង្ហាស្មោះស្នេហ៍។
ផាំង!
ជុងហ្គុក ដើរចូលផ្ទះបាយ មានចេតនាគប់កំប៉ុងទឹកដោះគោដែលទើបតែផឹករួច ចូលធុងសម្រាមឱ្យលាន់ឮសម្លេងដល់អ្នកឯទៀត រួចគេដើរទៅដាក់បង្គុយលើកៅក្បែររាងតូចនៅម្ខាងទៀត ទល់មុខលោកដុកទ័រសង្ហា។ នាយលូកដៃយកនំ Cookies មកញ៉ាំធ្វើព្រងើយ ធ្វើដូចជាមិនខ្វល់ពីអ្នកក្បែរខ្លួន ទាំងដែលការពិតលួចដៀងភ្នែកសម្លឹងគេសោះ
"អ្ហើយ! មនុស្សគ្មានបេះដូង ធ្វើឱ្យនំរបួសហើយ" ស៊ូយ៉ុង ក្រលេកទៅឃើញអ្នកសង្ហាញ៉ាំនំ ខាំមួយកំណាត់ចូលទៅក្នុងមាត់ នាងកើតភាពមិនសុខចិត្ត ប្រញាប់លោកញ្ជក់នំដែលនៅក្នុងដៃអ្នកសង្ហាយកមកអង្អែលថ្នមៗតាមចិត្តអាណិតនំ ដោយប្រើក្រសែភ្នែកអាណិតអាសូរ ហើយក៏និយាយលួងលោមវា៖
"ឯងរបួសហើយ អ្ហឹកៗ"
ក្រលេកមកមើល ជុងហ្គុក វិញ កាលបើនំដែលកំពុងញ៉ាំសុខៗត្រូវបានកញ្ជក់ទាញ នាយក៏មានអារម្មណ៍ថាខឹងឡើងមកភ្លាមៗ នាយបិទភ្នែកព្យាយាមរម្ងាប់អារម្មណ៍ រួចលូកដៃបម្រុងនឹងទាញនំយកមកញ៉ាំមួយដុំទៀត ប៉ុន្តែនំត្រូវបានលើកទៅម្ខាង មិនឱ្យនាយយកបាន។
"យកទៅណា? មនុស្សកំពុងតែចង់ញ៉ាំ" នាយព្យាយាមរម្ងាប់អារម្មណ៍និយាយដោយធម្មតាបំផុតហើយ កាលបើ ស៊ូយ៉ុង លើកនំទៅឆ្ងាយមិនឱ្យនាយញ៉ាំ។
"អត់ឱ្យទេ! ពូមនុស្សអាក្រក់! ចិត្តអាក្រក់! ចិត្តខ្មៅជាងធ្យូងទៀត!" កាលបើឮនាងជេរគេថាចិត្តខ្មៅជាងធ្យូង គេកាន់ខឹងខ្លាំងឡើង គេមិនបានទៅធ្វើអាក្រក់ស្អីដាក់នាងទេ ហេតុអីនាងស្រដីដូច្នេះ?
"ចិត្តខ្មៅជាងធ្យូងយ៉ាងម៉េច?" ជុងហ្គុក ពោលឡើង ខណៈដែលក្រោកឈរសម្លឹងមុខរាងតូចមិនដកភ្នែកចេញទៅណា។
"គឺពូអាក្រក់ហ្នឹងហើយ! ពូមានដឹងខ្លួនទេ ថាពូប្រែប្រួល?!!!" ស៊ូយ៉ុង ក្រោកឈរឈ្លោះជាមួយអ្នកសង្ហាដោយប្រើសម្លេងខ្លាំង ទាំងដែលខាងក្នុងខ្លាចគេសម្លុតវិញសឹងតែស្លាប់ទៅហើយ។
ជុងហ្គុក ដៀងភ្នែកឃើញអ្នកម៉ាក់ដើរមកដល់ផ្ទះបាយចំពេល ស៊ូយ៉ុង ស្រែកដាក់នាយ នាយក៏យល់ស្ថាបការណ៍ ទើបបញ្ចប់ជម្លោះដោយនិយាយពាក្យផ្អែមល្ហែម៖
"ពូនៅដដែលតើ តែមកពីពីរថ្ងៃនេះ ពូស្មុគស្មាញនឹងការងារខ្លាំងពេក" នាយពោលប្រយោគបង្កប់ដោយល្បិច ខណៈដែលដើរទៅជិតនាងតូចកាត់មុខកាត់មុខលោកដុកទ័រសង្ហា មុននឹងទាញចង្ការបស់នាងឱ្យងើយសម្លឹងមុខគេ
"បោកប្រាស់!" នាងរុញដៃគេចេញពីចង្ការបស់ខ្លួន ព្រោះមានអារម្មណ៍ថាទង្វើល្អដែលគេធ្វើចំពោះនាងកន្លងមក វាមិនមែនជាការពិត នាងចេះតែមានអារម្មណ៍ថាគេបោក។
"បងស្រឡាញ់អូន ប្រពន្ធសម្លាញ់" នាយនិយាយប្រយោគនេះឌឺអ្នកម៉ាក់របស់ខ្លួនដែលកំពុងឈរនៅទីនេះ ចំណែកឯទាំងគូដៃរបស់គេចាប់ក្តោបក្រសោបមុខតូចច្រមិចឱ្យសម្លឹងចំគេតែម្នាក់ តែនាងចេះតែព្យាយាមរើបម្រះ
"លែងទៅ!" នាងរើខ្លួនចេញ ខណៈដែលព្យាយាមចាប់ដកដៃរបស់គេឱ្យចេញពីមុខរបស់ខ្លួន តែមិនទទួលបានផល ទើបចេះតែរើបម្រះក្រាញ់ននៀលមិនចង់ឱ្យគេប៉ះពាល់។
"យ៉ាងម៉េចហ្នឹងអូនសម្លាញ់ ប្តីប៉ះបន្តិចមិនបានឬ?" ជុងហ្គុក ស្រដីដោយសម្លេងឈ្លើយ ខណៈដែលប្រើកាយវិការទំនើងឱបថើបមាត់នាងតូចបន្តិច រួចក៏ដកចេញ ទាំងមិនខ្វល់ពីអ្នកជុំវិញខ្លួន។
"និយាយឆ្កួតៗ ធ្វើឆ្កួតៗ អ្ហាយ!!" ស៊ូយ៉ុង ថាឱ្យគេឆ្គួត ព្រោះនាងមិនសូវយល់ប្រយោគដែលគេនិយាយ ប៉ុន្តែខណៈនោះនាងត្រូវស្រែកដោយភាពរន្ធត់ កាលបើអ្នកសង្ហាចាប់លើកបីនាង នៅក្នុងរង្វង់ដៃរបស់គេភ្លាមៗ នាងក៏លើកដៃទៅតោងករបស់ដោយស្វ័យប្រវត្តិទាំងដែលខួរក្បាលមិនបានបញ្ជាប្រាប់
"ចូលបន្ទប់បង្កើតកូនពីរនាក់បងណា៎ប្រពន្ធសម្លាញ់" នាយញោចស្នាមញញឹមចុងមាត់ ខណៈដែលសម្លឹងមើលមុខមិនដឹងខ្យល់អីរបស់អ្នកដែលនៅក្នុងរង្វង់ដៃរបស់ខ្លួន រួចបីនាងបោះជំហានដើរចេញពីផ្ទះ តែក៏ឈប់បង្អង់បន្តិច ខណៈដែលងាកក្រោយពោលសម្តី៖
"អ្នកដទៃមិនពាក់ព័ទ្ធ កុំរញ៉េរញ៉ៃឱ្យសោះ"
"ឯងចង់ធ្វើអី ជុងហ្គុក?!" លោកស្រី ចន ស្រែកសួររកចម្លើយពិត នៃកាយវិការខុសសម្តីដែលនិយាយជាមួយគាត់កាលពីនៅក្នុងបន្ទប់មុននេះ គេចង់យ៉ាងម៉េច? ឬផ្គើនគាត់?
"កំពុងតែទៅបង្កើតចៅឱ្យអ្នកម៉ាក់ ប្រហែលជាគ្មានបញ្ហាទេហ្ន៎?!" នាយនិយាយបញ្ជោះទៅកាន់អ្នកម៉ាក់ រួចបីកាយតូចដើរតម្រង់ទៅកាំជណ្តើរដោយឫកពាមានអំណួត ទំនើង ស្ទាវ មានតែឯង។
"ដាក់ខ្ញុំចុះទៅ ពូចង់បង្កើតកូន ទៅតែឯងទៅ" នាងរើក្រាញននៀល ទាមទារចុះចេញពីរង្វង់ដៃរបស់គេ។
"នៅឱ្យស្ងៀម ប្រយ័ត្នធ្លាក់ងាប់ទាំងពីរនាក់" នាយស្រែកសម្លុតឱ្យស្ងៀមស្ងាត់ រួចបន្តដំណើររហូតដល់មាត់ទ្វារបន្ទាប់លើកជើងធាក់ទម្លុះទ្វារ ចូលទៅខាងក្នុង ហើយឆ្លៀតមួលគន្លឹះទ្វារបិទសិន មុននឹងបីនាងតូចតម្រង់ទៅលើគ្រែ ទម្លាក់នាងឱ្យដេកលើគ្រែ ហើយនាយឡើងទ្រោមពីលើខាំងកាយនាងមិនឱ្យរើរួច
"ចេញទៅ! ចង់ធ្វើអី?" នាងលើកដៃរុញស្មាគេចេញ កាលបើគេបម្រុងនឹងឱនថើបមាត់របស់នាងម្តងទៀត។
"ចង់ថើប! ចាំទុក មាត់នាងថើបបានតែខ្ញុំម្នាក់" នាយលើកដៃចង្អុលដាក់លើបបូរមាត់ពណ៌ផ្កាឈូក បញ្ជាក់ប្រាប់ថាវាជារបស់នាយ ដាច់ខាតថើបបានតែនាយម្នាក់។
"មាត់ខ្ញុំ កម្មសិទ្ធិខ្ញុំ ខ្ញុំចង់ថើបអ្នកណាជារឿងខ្ញុំ មិនពាក់ព័ន្ធនឹងពូទេ" នាងស្រែកតវ៉ា ដោយឫកពាចង់ឈ្នះអ្នកនៅខាងលើខ្លួន មានសិទ្ធិអីមកបញ្ជា ដាក់គំនាបលើនាងហ្នឹង? ត្រឹមតែមួយពព្រិចភ្នែកគេក៏ផ្លាស់ប្តូរសព្វនាមហៅនាង ថែមទាំងប្តូរទង្វើ ប្តូរទាំងសម្តីទៀតផង ឱ្យនាងទុកចិត្តគេបានយ៉ាងម៉េច?
"មាត់នាង តែកម្មសិទ្ធិខ្ញុំ ហាមឱ្យអ្នកណាថើបទាំងអស់ ទាំងអាពេទ្យ អាអេឡិច អាណាអាណីក៏ដោយ ហាមមិនឱ្យប៉ះដាច់ខាត យល់ទេ?!" គេដាក់គំនាបឱ្យនាងទាំងដែលខួរក្បាលរបស់គេមិនបានគិតថានឹងហាម ប៉ុន្តែពេលឃើញនាងស្និទ្ធស្នាលនឹងលោកពេទ្យអំបាញ់មិញ នាយចាប់ផ្តើមមិនសុខចិត្តដោយមិនច្បាស់ហេតុផលមកពីអ្វី។
"អត់ចង់យល់! ខ្ញុំប្រាប់ពូចុះ ពូពេទ្យល្អជាងពូឆ្ងាយណាស់ គាត់សម្តីផ្អែម មាត់ក៏ប្រហែលជាផ្អែមជាងមាត់ពូដែរ!!!" ស៊ូយ៉ុង និយាយពាក្យពិត ព្រោះលោកពេទ្យពិតជាផ្អែមល្ហែមជាមួយនាងពិតមែន មិនដូចជាគេទេ ម្តងខ្មោចចេញ ម្តងខ្មោចចូល។
"និយាយម្តងទៀត?!" ជុងហ្គុក ចាប់សង្កត់កដៃតូចៗទាំងគូឱ្យកប់ជ្រៅទៅក្នុងពូកទន់ល្មើយ ខណៈដែលស្រែកសម្លុតតាមអារម្មណ៍ខឹង កាលដែលនាងហ៊ានសរសើរប្រុសផ្សេងនៅចំពោះមុខគេ។
"ពូពេទ្យល្អជាងពូឆ្ងាយណាស់ គាត់សម្តីផ្អែម មាត់ក៏ប្រហែលជាផ្អែមជាងមាត់ពូដែរ!!!!"
កាលបើនាងតូចហ៊ាននិយាយផ្គើនគេដោយមិនខ្លាចភ្លើងក្តៅ នាយក៏ចាត់ការឱនទម្លាក់បបូរមាត់ទៅថើបនាង តែនាងងាកមុខចេញទៅឆ្វេងស្តាំមិនឱ្យគេប៉ះបាន រួចក៏និយាយ៖
"បើឱ្យពូថើបមាត់ខ្ញុំ ខ្ញុំសុខចិត្តថើបមាត់ឆ្កែល្អជាង អុប៎..អ្ហឹមម.." មួយប្រយោគនេះ កាន់តែបញ្ជេះកំហឹងក្នុងខ្លួនអ្នកសង្ហាកាន់តែខ្លាំង នេះមានន័យថាគេអន់ជាងឆ្កែទៀតមែនទេ? មិនឱ្យនាងនិយាយចប់ប្រយោគទាន់ នាយឱនទម្លាក់បបូរមាត់ថើបជញ្ជក់ខ្លាំងៗឱ្យដឹងថាមាត់គេផ្អែមជាងឆ្កែ ផ្អែមជាលោកពេទ្យម្នាក់នោះ
"អ្ហឹម..ហឹម" នាងតូចខំប្រឹងខ្ជិបមាត់មិនឱ្យគេជ្រៀតជ្រែកអណ្តាតចូលបាន ខណៈដែលដៃទាំងគូរើបម្រះពីការគាបសង្កត់របស់គេ តែរើមិនរួច បានត្រឹមតែក្រវីក្បាលខិតទៅឆ្វេងទៅស្តាំគេចពីស្នាមថើបរបស់គេ ទើបអ្នកសង្ហាបញ្ឈប់ស្នាមថើប ងើបមុខទៅសួរនាង៖
"ខ្ពើមមាត់យើងដល់ថ្នាក់នេះផងអ្ហ៎?"
"លែងខ្ញុំទៅ ខ្ញុំមិនចង់នៅក្បែរពូទេ!" នាងមិនឆ្លើយសំណួររបស់គេ ប៉ុន្តែនាងប្រាប់គេឱ្យដោះលែងខ្លួន ខណៈដែលព្យាយាមរើពីកណ្តាប់ដៃរបស់គេតាមដែលអាចធ្វើបាន។
"ស្ងៀម! កុំសង្ឃឹមថារើរួច" គេបន្ថែមកម្លាំងចាប់សង្កត់ដៃរបស់នាងទ្វេឡើង ធ្វើឱ្យនាងកម្រើកដៃជម្នះកម្លាំងគេលែងរួច
"បើមិនលែងទេ ខ្ញុំយំហើយណា៎!!!" នាងស្រែកគំរាមគេ ដោយសម្តែងទឹកមុខទៅជាចង់យំ យ៉ាងគួរឱ្យអាណិត។
"មិនលែង ខ្ញុំចង់ឱ្យនាងចងចាំស្នាមថើបខ្ញុំទុករហូតដល់ថ្ងៃស្លាប់" ស្រដីចប់ប្រយោគនាយសង្ហាឱនទម្លាក់ស្នាមថើបលើបបូរមាត់ទន់រលោងម្តងទៀត បឺតជញ្ជក់ ផ្តល់ភាពផ្អែមល្ហែម ភាពថ្នាក់ថ្នម ភាពអន្លង់អន្លោច ឱ្យនាងស្គាល់រសជាតិនៃការថើបគ្នាទុកជាការចងចាំដែលមិនអាចបំភ្លេចបាន។ នាងតូចធ្វើអីមិនបាន បានត្រឹមតែទទួលយកស្នាមថើបដ៏ថ្នាក់ថ្នមរបស់គេដោយប្រកែកមិនបាន ទាំងដែលមិនយល់ពីទង្វើនៃការថើបមួយនេះ
"ផ្អែមទេ?" គេបញ្ឈប់ការថើប ងើបមុខទៅសួរនាងម្តងទៀត គេមិនជឿថានាងមិនលង់ជាមួយការថើបដ៏ប៉ិនប្រសប់របស់គេទេ គេមានជំនឿថានាងនឹងចងចាំគ្មានថ្ងៃបំភ្លេច ទោះនាងទៅដល់ទីណាក៏ដោយ។
"មាត់ពូផ្អែម..វាដូចជា..ទឹកដោះគោចេក" ស៊ូយ៉ុង និយាយដោយឫកពាខ្លបខ្លាចតាមឫកពាមិនដឹងអី ខណៈដែលប្រើក្រសែភ្នែកស្រទន់សម្លឹងមុខដ៏ស្រស់សង្ហា ភ្នែក ច្រមុះ បបូរមាត់ គឺគេល្អឥតខ្ចោះ ថ្នាក់នាងសម្លឹងមិនឃើញអ្នកណាស្រស់សង្ហាជាងគេ។
"ហឺសៗ" ជុងហ្គុក សើចកខឹកនៅដើមកក ក្រោយពីឮសម្តីត្រង់ៗ តាមឫកពាមិនដឹងអីរបស់នាង ដោយសារតែគេទើបតែផឹកទឹកដោះគោចេករួច ទើបនៅជាប់ក្លិន នៅជាប់រសជាតិលើបបូរមាត់ វាមិនប្លែកទេ ដែលនាងទទួលបាននូវរសជាតិមួយនេះ។
"ពូសើចអី? ល្មមលែងខ្ញុំបានហើយ" កាលបើគេសើច នាងចាប់ផ្តើមធ្វើមុខក្រញូវ ព្រោះមានអារម្មណ៍ថាគេទុកនាងជាតួកំប្លែងយ៉ាងម៉េចមិនដឹង។
"បើលែងទៅ នាងទៅរកអាពេទ្យនោះទៀតទេ?"
"មិនទៅទេ"
"ប្រាកដ?"
"ចាស"
កាលបើឮនាងនិយាយស្រុះស្រួលជាមួយគេហើយ គេក៏បន្ធូរកម្លាំងដៃព្រលែងនាងចេញបន្តិចម្តងៗខណៈដែលសម្លឹងចំភ្នែករបស់នាង ខ្លាចថានាងលេងល្បិច ភ្លាមនោះនាងស្រាប់តែងើបមុខខាំទងត្រចៀកគេមួយចង្កូម ធ្វើឱ្យការគិតគេមិនខុស នាងពិតជាលេងល្បិចជាមួយគេពិតមែន
"អូយ! ក្បាលខូច" គេស្រែកថ្ងួចថ្ងូរតិចៗ ខណៈដែលលើកដៃអង្អែលត្រចៀករបស់ខ្លួនដែលសឹងតែនឹងដាច់ដោយសារកូនឆ្កែខាំ។
ដឹប!
បានឱកាសបែបនេះ ស៊ូយ៉ុង លើកជង្គង់ធាក់ចំ-ពោះអ្នកសង្ហាធ្វើឱ្យគេចុកច្អល់ដេកដួលទៅលើពូកមួយរំពេច ហើយនាងក៏ងើបខ្លួនចេញពីពូករត់តម្រង់ទៅទ្វារ មុននឹងមួលគន្លឹះបើកចេញទៅ
"ឈប់ភ្លាម! សាងទោសហើយរត់មិនបានទេ!!" ជុងហ្គុក ប្រញាប់ងើបពីពូករត់ទៅតាមនាងតូចដែលរត់លឿនដូច មីស៊ីល មិនខ្លាចធ្លាក់ចុះពីលើផ្ទះ
"ជួយផង! ជួយផង! ពូពេទ្យជួយអូនផង" ស៊ូយ៉ុង ញាប់ជើង រត់ចុះពីលើផ្ទះ ខណៈដែលស្រែកឮៗសុំជំនួយដល់លោកពេទ្យដែលបម្រុងនឹងចេញពីផ្ទះនេះទៅធ្វើការរបស់ខ្លួន ពេលដើរដល់មាត់ច្រកទ្វារផ្ទះឮសម្លេងហៅខ្លួន នាយរហ័សងាកក្រោយភ្លាម ខណៈនោះនាងតូចស្រាប់តែរត់មកឱបគេ រួចបង្វិលខ្លួនគេឱ្យឈរបាំងកាយនាងគេចពី ជុងហ្គុក ដែលបានតាមមក
"ចេញភ្លាម! កុំគេច បើចេញតាមសម្រួល រួចខ្លួន" ជុងហ្គុក រត់មកឈរនៅចំពោះមុខលោកពេទ្យ ដៀងភ្នែកសម្លឹងអ្នកដែលនៅក្រោយខ្នងលោកពេទ្យដោយក្រសែភ្នែកពិបាកស្មាន
"ពូពេទ្យជួយអូនផង ប្រុសម្នាក់នោះចង់ធ្វើបាបអូន" ស៊ូយ៉ុង ប្រើជំនាញរំអួយទាមទារចំណាប់អារម្មណ៍ពីលោកពេទ្យ ប្រៀបដូចជាខ្លួនឯងជាតួកម្សត់
"អាពេទ្យចេញ!!!" ជុងហ្គុក ប្រើក្រសែភ្នែកកំណាចបញ្ជាឱ្យលោកពេទ្យចេញ ព្រោះនាយមិនចង់ប៉ះពាល់
"ល្មមៗបានហើយ ជុងហ្គុក ទៅយកទោសពៃរិ៍ពីក្មេងធ្វើអី" លោកស្រី ចន ដែលកំពុងអង្គុយលើសាឡុងដែលទើបនឹងពិភ្សាជាមួយលោកពេទ្យរួច បង្ហើបមាត់និយាយហាមប្រាមកូនប្រុសរបស់ខ្លួន ឱ្យឈប់ប្រកាន់ច្រើនដូចកូនក្មេង
"ម៉ាក់មិនដឹងទេ នាងនេះល្បិចច្រើនណាស់"
"ល្បិចមិនល្បិចម៉ាក់មិនដឹងទេ តែឯងល្មមឈប់ចងពៀរនឹងនាងហើយ ធ្វើខ្លួនដូចកូនក្មេងទៅកើត កូននេះ!!"
កាលបើឮសម្តីម៉ាក់ដូច្នេះហើយ ជុងហ្គុក ក៏មិនដឹងត្រូវប្រកែកយ៉ាងណា ព្រោះដឹងថាប្រកែកមិនឈ្នះ ទើបនាយបែរខ្លួនទៅដាក់បង្គុយលើសាឡុងទាំងមុខក្រញូវមិនអំណោចផល។
"ពូពេទ្យ! ពួកយើងចេញពីទីនេះទៅ" កាលបើស្ថានការណ៍ស្រួលបួល ស៊ូយ៉ុង ចាប់កាន់ដៃលោកពេទ្យដើម្បីអូសគេចេញពីក្នុងផ្ទះ។ ជុងហ្គុក ដៀងភ្នែកក្រលេកឃើញនាងចាប់ដៃប្រុសផ្សេង គេក្តៅចិត្តឆេវ តែមិនហ៊ានធ្វើអីផ្តេសផ្តាស ខ្លាចអ្នកផ្សេងច្រឡំថាគេប្រចណ្ឌ🙄
"ពូត្រូវធ្វើការ ស៊ូ នៅផ្ទះទៅណា៎ ចាំល្ងាច ពូទិញស្ករគ្រាប់យកមកឱ្យ" ជេហ៊ុន ខ្លាចថាមិនសម កាលបើនាងទៅជាមួយគេ មួយវិញទៀតគេត្រូវមើលអ្នកជំងឺ គ្មានពេលមើលថែនាងបានជាប់លាប់ទេ ដូច្នេះនាងទៅជាមួយគេមិនបានទេ
"អត់ទេ ខ្ញុំមិនចង់នៅឃើញមុខក្រម៉ូវអ្នកខ្លះនៅទីនេះ!" ស៊ូយ៉ុង និយាយបញ្ឆិតបញ្ឆៀង លួចដៀងភ្នែកសម្លក់អ្នកខ្លះដែលកំពុងអង្គុយធ្វើមុខក្រម៉ូវដូចចែកទ្រព្យមិនស្មើ។
"ស៊ូ.." ជេហ៊ុន បង្អូសសម្លេងហាក់ចង់ឱ្យនាងបញ្ឈប់គំនិតចង់ទៅជាមួយគេ។
"ម៉ោ..." ស៊ូយ៉ុង ចាប់ទាញដៃលោកពេទ្យអូសពេទ្យអូសចេញទៅខាងក្រៅផ្ទះមាត់ទ្វារផ្ទះទាំងដែលគេមិនចង់គិតថានឹងទៅជាមួយនាង ទើបសម្លឹងមុខលោកស្រី ចន ដោយការក្រែងចិត្ត ខណៈនិយាយ៖
"អ៊ំស្រី??!" នាយហៅសព្វនាមគាត់ដោយសម្លេងចង់សួរគាត់ថាគេគួរធ្វើបែបណា បើនាងចង់បែបនេះទៅហើយ គេរកពាក្យប្រកែកមិនបានទេ។
"អ្ហឹម.." លោកស្រី ចន គ្រហឹមនៅដើមក ខណៈដែលងក់ក្បាល បញ្ជាក់ន័យឱ្យគេនាំ ស៊ូយ៉ុង ទៅជាមួយ។
"ឱ្យលឿនឡើងពូពេទ្យ" ស៊ូយ៉ុង ចាប់កាន់ប្រអប់ដៃមាំរបស់លោកពេទ្យអូសទាញឱ្យគេប្រញាប់ចេញពីទីនេះ កាលបើគេមិនព្រមបង្ហើបជើងដើរចេញទៅសោះ។
"..." ជេហ៊ុន មិនមាត់ ងាកខ្លួនព្រមទៅតាមការអូសទាញរបស់នាងតូច ខណៈដែលងាកភ្នែកលួចដៀងសម្លឹងមើលទៅទឹកមុខចង់ស៊ីសាច់ហុតឈាមរបស់ ជុងហ្គុក ធ្វើឱ្យគេព្រឺសម្បុរនិងភ័យខ្លាចតិចតួច តែមិនជាថ្វី ព្រោះគេមិនបានទៅធ្វើខុសច្បាប់។
«ដឹងគ្នាមិនខានទេឯង» ជុងហ្គុក និយាយក្នុងចិត្ត ខណៈដែលប្រើក្រសែភ្នែកកំណាចសម្លឹងសម្លក់ទៅមើលលោកពេទ្យដែលកំពុងតែដើរទៅជាមួយនាងតូច។
ស៊ូយ៉ុង ដើរបានពីរជំហានក៏ឈប់ងក់ មុននឹងងាកក្រោយទៅសម្លឹងមើល ជុងហ្គុក និង លោកស្រី ចន ដោយពោលពាក្យសម្តី៖
"អូហ៍! ភ្លេចលា ម៉ាក់យាយនិងលោកពូថ្លើមខ្មៅជាងធ្យូង ខិខិ" នាងសើចបន្តិចដោយការសប្បាយចិត្ត កាលបើនិយាយដៀមដាមឱ្យ ជុងហ្គុក , ធ្វើឱ្យគេហួសចិត្តនឹងនាងយ៉ាងខ្លាំង ធ្លាប់ចូលមើលគ្រឿងក្នុងរបស់គេឬយ៉ាងម៉េចហ្នឹងទើបថាគេថ្លើមខ្មៅ?
"ម៉ាក់ស្តាប់មើលសម្តីនាងទៅ"
"ប្អូននិយាយលេងតើ ប្រកាន់ធ្វើអី"
"មែនហ្នឹង! ចឹងអូនសុំទៅជាមួយពូពេទ្យសិនហើយណា៎ម៉ាក់យាយ" ស៊ូយ៉ុង ស្រដីឡើងទាំងញោចស្នាមញញឹមផ្អែមប្រគល់ឱ្យស្ត្រីចំណាស់ មុននឹងងាកមុខទៅសម្លឹងដោយស្នាមញញឹមលាក់កំណួចខណៈដែលបោះសម្តី៖
"អូនទៅសិនហើយពូហ្គុកថ្លើមខ្មៅ"...
ថ្លើមខ្មៅយ៉ាងម៉េច?🤣❥ជូប៊ីនシ
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺