ភរិយាអេតាស៊ីវិល - ភាគ២៦
កាលបើឮដូច្នេះ ស៊ូយ៉ុង ស្ងប់អារម្មណ៍ លែងយំខ្លាំង គ្រាន់តែនៅអណ្តឺតអណ្តកតិចតួច ខណៈដែលសម្លឹងមើលមុខរបស់ ជុងហ្គុក ដោយក្រសែភ្នែកកូនឆ្មា មិនសូវជាដឹងខ្យល់អី
"ច្បាស់នៅ?!" ជុងហ្គុក ស្រែកសម្លុតមួយប្រយោគទៀត តាមអារម្មណ៍ដែលកំពុងខឹង ធ្វើឱ្យនាងតូចកាន់តែលែងទុកចិត្ត កាលដែលនៅជាមួយគេ
"ពូពេទ្យមិនដែលស្រែកសម្លុតដាក់ខ្ញុំទេ ពូចាំបាច់អីសម្លុតខ្ញុំ?" ស៊ូយ៉ុង និយាយអារម្មណ៍ពិតតាមភាពមិនចង់ឱ្យគេស្រែកដាក់ខ្លួន ស្របនឹងទឹកភ្នែកស្រក់ហូរកាត់ថ្ពាល់ ដោយមិនលេចឮសម្លេងយំ។
"ក្នុងភ្នែកអូន គេល្អជាងបងរហូតហ្ន៎?"
"ពិតហើយ! គាត់មិនដែលឆេវឆាវ មិនដែលសម្តីខ្លាំង គាត់គឺល្អគ្រប់យ៉ាង មិនដូចជាពូទេ ឆេវឆាវ សម្តីអាក្រក់ ពាល ទំនើង យល់តែអារម្មណ៍ខ្លួនឯង អុ៎ប.." ពាក្យដៀលប្រៀបធៀបទាំងអំបាលម៉ានត្រូវកាត់ផ្តាច់លេបលាក់ទៅក្នុងពោះ កាលបើអ្នកសង្ហាឱនថើបទម្លាក់ស្នាមថើបទាំងកំរោល បឺតជញ្ជក់ខ្លាំងៗមិនប្រណី ស្របនឹងប្រអប់ដៃមាំចាប់សង្កត់កញ្ចឹងកសខ្ចីជាប់ សង្គ្រប់ឆ្មក់យកស្នាមថើបញក់ញី ដោយការពេញចិត្តជាមួយក្លិនដ៏ក្រអូបចេញពីម្ចាស់កាយតូច គេពិតជាឈ្លក់វង្វេងថ្នាក់គ្រប់គ្រងអារម្មណ៍ខឹងនិងភ្លើងប្រាថ្នានៅក្នុងខ្លួនមិនបាន
ឌឹប~ ឌឹប~
ដៃស្រឡូនលើកទះតប់ទ្រូងទូលាយខ្លាំងៗ ស្របពេលសំណើមក្តៅៗហូរចេញពីភ្នែកមិនឈប់ឈរ នាងស្អប់ នាងខ្ពើមរអើមស្នាមថើបមួយនេះខ្លាំងណាស់ មិនប្រាថ្នាឱ្យវាទុកការចងចាំទេ នាងរឹតតែស្អប់និងលែងចង់ក្បែរ ព្រោះទង្វើរបស់គេនៅពេលនេះ។
"ស្អប់ណាស់មែនទេ?" គ្រាន់តែដកបបូរមាត់ចេញភ្លាម គេក៏សួរប្រយោគនេះ ព្រោះគេដឹងច្បាស់ ចំពោះកាយវិការរបស់នាងពេលនេះ ស្របពេលដៃទាំងសងខាងរបស់គេដាក់លើជញ្ជាំងខាំងកាយតូចផ្ទប់នឹងជញ្ជាំងជាប់។
"ចេញទៅ!" ស៊ូយ៉ុង មិនមានប្រតិកម្មខ្លាំង គ្រាន់តែប្រើសម្តី និងក្រសែភ្នែកគំរាមអ្នកសង្ហាឱ្យចេញប៉ុណ្ណោះ តែថាទៅគេចេះខ្លាចក្រសែភ្នែកនាងពីពេលណា គេយល់តែអារម្មណ៍ខ្លួនឯងស្រាប់ហើយ ទើបគេឱនទៅឆ្មក់ស្នាមថើបពីនាងម្តងទៀតយ៉ាងទំនើង រួចដកមាត់ចេញ ដោយបោះសម្តី៖
"មាត់អូនផ្អែម ក្លិនខ្លួនអូនក្រអូប បើបងចេញមានតែឆ្គួត" គេ ប្រើកាយវិការនិងក្រសែភ្នែកទំនើងព្រាននារី ខណៈសម្លឹងនាង ពីភ្នែកចុះមកខ្ទង់ច្រមុះ ចុះមកបបូរមាត់តូចច្រមិច ចុះមកដល់ឆ្អឹងដងកាំបិត ហើយក៏ដើមទ្រូង
"ឡប់សតិ" នាងតូចប្រញាប់ប្រញាល់លើកដៃខ្ទប់ដើមទ្រូងខ្លួន កាលបើមានអារម្មណ៍រអៀសខ្លួននឹងក្រសែភ្នែកព្រាននារីមួយគូនោះ
"ចេះមានអារម្មណ៍អៀនដែរឬ? ក្រែងអូនឆ្គួត មិនដឹង មិនយល់ រឿងសត្វលោកអ្ហេស៎ សូម្បីតែពេលមុន អូនមិនស្គាល់អាប្អូនតូចរបស់បងផង ម្តេចពេលនេះយល់ច្រើនម៉េស អ្នកណាបង្វឹកមែនទេ? ឬអាពេទ្យទៀតហើយ?" ឫកពាទំនើងរបស់គេពេលនេះ នាងពិតជាស្អប់ខ្លាំងណាស់ ស្អប់ទាំងមុខរបស់គេ លែងចង់ប្រាថ្នាឃើញ។
"ផឹកស្រាច្រើនពេកក្លាយជាឆ្គួតហើយ" ស៊ូយ៉ុង មិនខ្វល់ពីសម្តីដែលមិនគួរឱ្យយល់របស់គេ បែរជានិយាយប្តូរសាច់រឿង ស្របដែលលើកដៃទាញដៃមាំចេញ មុននឹងលូនខ្លួនចេញពីក្រោមដៃរបស់គេដើរចេញទៅធ្វើព្រងើយដូចគ្មានរឿងអី
ស៊ូយ៉ុង ដើរទៅបើកទ្វារចូលក្នុងបន្ទប់គេងរបស់ខ្លួនវិញ គេចវេះពីអ្នកសង្ហា ប៉ុន្តែគ្រាន់តែនាងរុញទ្វារបម្រុងនឹងបិទ គេក៏មកតាមរុញទ្វារចេញ មិនឱ្យបិទបាន ហើយដើរចូលខាងក្នុងធ្វើដូចបន្ទប់ខ្លួនឯង
"មីយ៉ុន...?! បើគ្មានការ មិនបាច់ឡើងមកជាន់លើទេ ទោះឮសម្លេងអីក៏ដោយ" ជុងហ្គុក អើតកចេញពីមាត់ទ្វារស្រែកឮៗ ប្រាប់ទៅអ្នកបម្រើនៅជាន់ក្រោម រួចបែរខ្លួនចូលក្នុង ចាប់ទាញទ្វារបិទ ចាក់គន្លឹះត្រឹមត្រូវយ៉ាងស្អាត មុននឹងដើរទៅបិទភ្លើងំពូលពណ៌សបន្សល់ទុកតែអំពូលភ្លើងពងមាន់នៅក្បាលដំណេកកំដរបរិយាកាសនាវេលារាត្រីកាល។
"ធុញណាស់! ធុញនឹងមើលមុខពូ កុំតាមខ្ញុំ តើបានទេ?" ស៊ូយ៉ុង ឈរច្រត់ចង្កេះ សម្លឹងមុខគេដោយភាពធុញទ្រាន់ តែមិនអាចធ្វើអ្វីបាន គេតាមនាងឡើងជាប់ដូចឈ្លើងទាមទៅហើយ។
"ប្តីតាមប្រពន្ធមិនបានឬ?"
"ខ្ញុំមិនមែនជាប្តីប្រពន្ធជាមួយពូទេ!"
"ចុះចិញ្ចៀននេះ?! បកស្រាយទៅមើល ស្រមៃទៅមើល" គេប្រើដៃម្ខាងចាប់កញ្ឆក់ដៃឆ្វេងនាងលើកឡើង ផ្ទឹមនឹងដៃឆ្វេងរបស់គេ ដែលមានពាក់ចិញ្ចៀនដូចគ្នា បង្ហាញឱ្យនាងឃើញពេញៗភ្នែក
"គ្មានន័យខ្លឹមសារ ដោះចោលក៏បាន" ស៊ូយ៉ុង ប្រើក្រសែភ្នែកគេចវេះ ព្រោះមិនចងចាំរាល់អ្វីដែលទាក់ទងនឹងគេ បម្រុងនឹងចាប់ចិញ្ចៀនប្រលេះចេញពីនាងដៃ ប៉ុន្តែត្រូវគេចាប់ក្រសោបប្រអប់ដៃជាប់ ស្របពេលពោលប្រយោគ៖
"មិនបាន!"
"លែងដៃ!!"
"បងអត់ខ្វល់ទេ! ស្រឡាញ់ត្រូវតែយកឱ្យបាន បងមិនជឿថាអូនគ្មានអារម្មណ៍ស្រឡាញ់បងបន្តិចទេ"
"កុំជឿជាក់ពេក ខ្ញុំស្រឡាញ់ពូពេទ្យរួចហើយ**អ្ហឹម" ស៊ូយ៉ុង ស្រដីឡើងមិនទាន់ផុតពីមាត់ផង ក៏ត្រូវលេបលាក់ទុកក្នុងពោះម្តងទៀត កាលបើអ្នកសង្ហាឱនបឺតជញ្ជក់បបូរមាត់នាងម្តងទៀត ម្តងនេះមិនមែនត្រឹមតែថើបធម្មតាទេ បាតដៃដូចមឹកចាប់ផ្តើមលូកស្ទាបអង្អែលចូលក្នុងអាវគេងពីសសៀរពីក្រោមឡើងលើ ធ្វើឱ្យនាងតូចស្រៀវស្រាញខ្លួន រមួលចេញពីគេថើបបានយ៉ាងរហ័ស ខិតខ្លួនទៅពិតនឹងទូរខោអាវ សម្លឹងមើលមុខគេដោយក្រសែភ្នែកមិនចុះចាញ់។
"ហ៊ានតែថាស្រឡាញ់វាទៀត បងនឹងរំលោភអូន" ជុងហ្គុក បោះជំហានទៅរកនាងតូចយឺត ស្របពេលពោលប្រយោគគំរាមស្រីតូច។
"មើលមាត់ខ្ញុំឱ្យច្បាស់ ខ្ញុំ ស្រឡាញ់ ពូពេទ្យ ឮទេ? ខ្ញុំស្រឡាញ់ពូពេទ្យ!" ស៊ូយ៉ុង បញ្ជោះអ្នកសង្ហាដោយស្រែកឮៗបំពានពាក្យគំរាម ព្រោះនាងមិនខ្លាចគេទេ គំរាមអីក៏ដោយ នាងមិនខ្វល់
ផឹប!
ព្រូស!
មិនឲ្យនាងនិយាយឌឺគេទាន់លើសពីបីខ្យល់ដង្ហើម គេរហ័សចាប់ត្រកងក្រសោបចង្កេះតូចមួយក្តាប់ បង្វិលដើរទៅដល់គ្រែគេងទម្លាក់នាងទៅលើពូកទន់ល្មើយយ៉ាងតក់ក្រហល់។
ស៊ូយ៉ុង ងើយសម្លឹងមើលមុខសង្ហារបស់អ្នកខាងលើដែលកំពុងឱនជិតផ្ទៃមុខរបស់ខ្លួន ដោយអារម្មណ៍ភិតភ័យ ខ្លាចគេធ្វើបាបនាងដោយប្រការណាមួយ ភ្លាមនោះនាងបម្រុងនឹងរើបម្រះចេញ តែគេរហ័សជាងចាប់សង្កត់ដៃនាងជាប់មិនឲ្យរើចេញបាន រួចឱនទម្លាក់ស្នាមថើបញក់ញីទៅកាន់នាងម្តងទៀត រហូតដល់នាងទន់ខ្លួនទោរទន់ទៅតាមគេយ៉ាងរលូន
នៅនាទីបន្ទាប់នាយងើបមុខចេញក្រោកអង្គុយ ខណៈដែលរាងតូចនៅក្រោមប្រលោះជើងរបស់គេ គេចាប់ផ្តើមដោះឡេវអាវម្តងមួយគ្រាប់ៗ រហូតដល់នាងតូចភ័យព្រួយ ទើបលើកដៃខ្ទប់ដើមទ្រូងខ្លួនឯង មុននឹងសួរគេ៖
"លោកពូធ្វើអី?"
"ស្ងៀមទៅ កុំភ័យ ធានាថាអូននឹងមានក្តីសុខ"..
ក្តីសុខយ៉ាងម៉េច?😒😒❥ជូប៊ីនシ
![](https://img.wattpad.com/cover/275425238-288-k479338.jpg)
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanficJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺