ភរិយាអេតាស៊ីវិល - ភាគ៣០+៣១
កាលបើឮនាងតូចស្រដីចេញមកបែបនេះ អ្នកសង្ហាមិនបានហួសចិត្តបន្តិចនោះទេ គឺខឹងយកតែម្តង ហេតុអីនាងថើបប្រុសផ្សេងទាំងដែលមានគេជាប្តីរួចទៅហើយ? នេះនាងពិតជាស្រឡាញ់អ្នកផ្សេងមែនឬ?! មិនអាចនោះទេ! អ្នកដែលនាងស្រឡាញ់គួរតែជាគេ
ផាំង!
ទប់អារម្មណ៍ខឹងមិនបានដៃមាំទាំលើកទះតុមួយដៃធ្វើឱ្យរង្គើសឹងតែកំពប់អាហារលើតុអស់ ឫកពារបស់គេធ្វើឱ្យនារីជាសង្សារនិងប្រពន្ធអេតាស៊ីវិលចាប់ផ្តើមក្រលេកមើលគេព្រមគ្នាដោយចងចិញ្ចើមឆ្ងល់យ៉ាងខ្លាំង ទើបគេព្យាយាមរម្ងាប់ចិត្តខឹង ហើយនិយាយស្រួលៗ៖
"ម៉េចក៏ទៅថើបគេ? ខ្លួនជាស្រី មិនត្រូវជាអ្វីនឹងគេផង វាខូចខាតណាស់ដឹងទេ?"
"ខូចខាតត្រង់ណា? ខ្ញុំជាអ្នកថើបគាត់ មិនមែនគាត់ថើបខ្ញុំទេ គាត់មិនត្រឹមតែមិនថើបហើយនៅរុញចេញទៀត ពេលដែលខ្ញុំសួរថា ស្រឡាញ់ខ្ញុំអត់? គាត់ក៏មិនបានឆ្លើយ ពូដឹងថាខ្ញុំអន់ចិត្តប៉ុណ្ណាអត់?" ស៊ូយ៉ុង រៀបរាប់រឿងរ៉ាវដែលបានកើតឡើងមុននេះ ដោយបញ្ជាក់ទឹកមុខស្រពាប់ស្រពោនអន់ចិត្ត ចង់យំបន្តិចមិនចង់បន្តិច ខំតែរំពឹងថាគេស្រឡាញ់ខ្លួន តែគេបែរជាមិននិយាយថាស្រឡាញ់មួយម៉ាត់សោះ តើឈឺចិត្តប៉ុណ្ណា មានយល់ខ្លះទេ?
"អីយ៉ា.. ទៅអន់ចិត្តធ្វើអី ប្រុសៗតែបែបនេះ" មីសូ លូកសម្តីលួងលោមនាងតូច ព្រោះនាងក៏ទទួលបានអារម្មណ៍សោះកក្រោះចេញពី ជុងហ្គុក ដូចជា ស៊ូយ៉ុង កំពុងអន់ចិត្តដែល ជេហ៊ុន មិនបាននិយាយថាស្រឡាញ់ខ្លួនអ៊ីចឹងឯង សង្ឃឹមថាសម្តីរបស់នាងនឹងធ្វើឱ្យ ស៊ូយ៉ុង ឆាប់យល់ចិត្តមនុស្សប្រុសទៅចុះ។
"សុទ្ធតែដូចគ្នាឬ?"
"អ្ហឹម.. ជុងហ្គុក ក៏បែបនេះ ពេលបងសួរថានឹកអត់?ស្រឡាញ់អត់? គាត់មិននិយាយទេ ស្ងាត់ជ្រងំតែម្តង ប៉ុន្តែបងមិនដែលប្រកាន់ច្រើនទេ ព្រោះបងចង់ទុកសេរីភាពឱ្យដៃគូនិងព្យាយាមយល់ពីគ្នា" មីសូ មិនខ្លាចនឹងនិយាយ ព្រោះនាងមិនបានដឹង ត្រូវហើយ! នាងមិនបានដឹងថា ស៊ូយ៉ុង ជាប្រពន្ធចុះអេតាស៊ីវិលជាមួយសង្សារបច្ចុប្បន្នរបស់នាងនោះទេ។
"អ្ហើយបងស្រី..ទៅប្រៀបធៀបអីជាមួយពូហ្គុក ពូហ្គុកមាយាទអន់សឹងអី បងស៊យធំហើយដែលមានគាត់ជាសង្សារនោះ" និយាយចប់ត្រឹមប្រយោគនេះ ស៊ូយ៉ុង ក៏ដៀងភ្នែកទៅសាម៉ីខ្លួនដែលនាងកំពុងដៀមដាម មុននឹងឈប់និយាយហើយឱនមុខទៅខ្សឹបៗក្បែរត្រចៀករបស់ មីសូ ដោយនិយាយថ្នមៗសម្លេង៖
"តាមយោបល់ខ្ញុំ បងឆាប់សុំគាត់បែកទៅ យកប្រុសដូចគាត់គ្មានអនាគតទេ"
កាលបើឮអ្នកម្ខាងទៀតប្រាប់ខ្លួនដូច្នេះ មីសូ ហាក់បីដូចជាអស់សំណើចយ៉ាងខ្លាំង ទើបសើចឡើងកខឹក៖
"ខឹកៗ ខិខិ"
"យោបល់ខ្ញុំមិនល្អឬ?ទើបបងសើច"
"យោបល់ល្អ គំនិតអាក្រក់"
"អាហ៊ឺៗបងស្រី អូហ៍! ភ្លេចសួរឈ្មោះបង តើបងឈ្មោះអី?"
"មីសូ ឈ្មោះពេញ សុង មីសូ អាចហៅ មីមី បាន"
"អ្ហ៎.. ខ្ញុំ ស៊ូស៊ូ រីករាយដែលបានស្គាល់បងស្រី"
"បងដូចគ្នា ហិហិ" អ្នកទាំងពីរញោចស្នាមញញឹមដាក់គ្នា សើចដាក់គ្នា ឱបកាយគ្នា ជាការរាក់រាក់ដូចមនុស្សធ្លាប់ស្គាល់គ្នារាប់ឆ្នាំ។
"មានទុកខ្ញុំក្នុងភ្នែកខ្លះទេហ្នឹង?" ជុងហ្គុក ឃើញពួកនាងត្រូវរ៉ូវ មិនខ្វល់ពីគេ ទើបសួរឡើងដោយសម្លេងលេងសើច តែពួកនាងធ្វើជាស្តាប់មិនឮ ហើយដាក់បង្គុយចុះដួសអាហារញ៉ាំធ្វើមិនដឹង។
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺