ភរិយាអេតាស៊ីវិល - ភាគ៥៦-៥៧
ហូស៊ុក ក្រលេកឃើញបងប្អូនទាំងអស់គ្នាសើចសប្បាយគ្រប់គ្នា ក៏នាំ យ៉ុនមី ដើរទៅរាក់ទាក់សំណេះសំណាលជាមួយគ្នា៖
“និយាយអីគេសើចសប្បាយម្ល៉េះហ្នឹង?”
“អង្គុយចុះសិនមកបង” ជុងហ្គុក ស្រដីឡើង ដោយទាញកៅអីឱ្យបងប្រុសនិងអនាគតបងថ្លៃងាយស្រួលចូលអង្គុយ រួចទើបគេដាក់បង្គុយចុះវិញលើកដៃចង្អុលរាប់គូ ខណៈដែលនិយាយ៖
“១គូ ២គូ ៣គូ ៤គូ ៥គូ ៦គូ សេសមួយ បងធំ ល្មមហើយបង”
”បងគ្មានចំណូលចិត្ត មួយពិភពលោកនេះមិនមែននៅលីវតែបងម្នាក់ឯណា” ណាំជុន តបហីៗបែបមិនខ្វល់ មិនដឹងថានាយគ្មានចំណូលចិត្តពិតមែនឬមានហេតុផលអ្វីផ្សេងទេ។
“មិនមែននិយាយលួងចិត្តខ្លួនឯងឯណាហី?”
“ពួកឯងកុំព្រួតគ្នាឌឺបង តើបានទេ?”
“លលេងតិចតួចសោះបង យូរៗជួបគ្នាម្តង”កន្លងទៅប៉ុន្មានម៉ោងកម្មវិធីក៏បានបញ្ចប់ ភ្ញៀវកិត្តិយសក៏បានធ្វើដំណើរទៅផ្ទះរៀងៗខ្លួនវិញ ម្ចាស់កម្មវិធីក៏បានឈរនៅមុខសណ្ឋាគារក្បែរកន្លែងចំណតដើម្បីជូនដំណើរភ្ញៀវ ចំណែកឯបងប្អូនសាច់ញាតិគឺនៅសម្រាកទីនេះ ព្រោះសណ្ឋាគារមួយនេះបានកក់ដោយម្ចាស់កម្មវិធីអស់ទៅហើយ។
“បាយៗ សុខសប្បាយតាមផ្លូវ” អេឡិច និង មីសូ លើកដៃលាមិត្តៗ ដែលបានបើកឡានចាកចេញទៅ ស្របពេលដែលលោក-លោកស្រី ចន ស៊ូយ៉ុង និង ជុងហ្គុក ឈរនៅក្បែរនោះ ដើម្បីលាភ្ញៀវដូចគ្នា។
“អ្នកនាង សេយ៉ុន! លោកពេទ្យ! ទៅវិញហើយ” ស៊ូយ៉ុង ញឹមៗ ខណៈដែលឃើញម្ចាស់ឈ្មោះទាំងពីរដើរចេញពីក្នុងកម្មវិធី តម្រង់ទៅខាងក្រៅសណ្ឋាគារ
“ស៊ូស៊ូ..” ជេហ៊ុន ញញឹមតិចៗទាំងមុខស្មើ ខណៈដែលប្រើកែវភ្នែកមានមនោសញ្ចេតនាសម្លឹងទៅកាន់ ស៊ូយ៉ុង ស្របពេលដែលនាងក៏សម្លឹងមកកាន់គេដោយក្រសែភ្នែកស្រណោះអាល័យនិងមិនអស់ចិត្តផងដែរ ត្រឹមសម្លឹងតាមក្រសែភ្នែកក៏ស្មានដឹងថាអ្នកទាំងពីរនៅមានចិត្តឱ្យគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចបើកចំហបាន ព្រោះម្នាក់ៗសុទ្ធតែមានគូគាប់រៀងៗខ្លួន ហេតុនេះហើយបង្ហាញបានត្រឹមតែប្រើក្រសែភ្នែកឱ្យគ្នាប៉ុណ្ណោះក្រលេកទៅមើល មីសូ វិញ នាងរេភ្នែកហាក់កំពុងរង់ចាំនរណាម្នាក់មកចូលរួមពិធីមង្គលការរបស់នាង ទាំងដែលនាងមានសង្ឃឹមមួយភាគរយថាគាត់នឹងមក ទោះពេលនេះពិធីបានបញ្ចប់យ៉ាងណាក្តី យ៉ាងណាក្តីសង្ឃឹមនៅតែមាន ភ្លាមនោះនាងក្រលេកឃើញមនុស្សស្រីម្នាក់ឈរលឹបលៗក្បែររបងសណ្ឋាគារ ទើបនាងស្រែកហៅ៖
“បង សា..” ស្របពេលហៅ មីសូ បានបោះជំហានរត់ទៅរកបងស្រីយ៉ាងលឿនបំផុត កាលបើគាត់ព្យាយាមគេចវេះ
“បងស្រីកុំគេចខ្ញុំ” មីសូ បានចាប់ទាញប្រអប់ដៃបងស្រីជាប់បញ្ឈប់ដំណើរក៏សង្កេតឃើញផ្ទៃមុខរបស់បងស្រីមានស្នាមជាំជាច្រើនកន្លែង
“គេធ្វើបាបបងមែនទេ? បងសា..” មីសូ ខ្លោចចិត្ត កាលបើឃើញរូបរាងដ៏យ៉ាប់យ៉ឺនរបស់បងស្រី មិននឹកស្មានថាប្រុសម្នាក់នោះហ៊ានធ្វើដូច្នេះដាក់បងស្រីនាងសោះ
“បានដីនោះភ្លាម គេក៏ប្ដឹងលែងលះបង អ្ហឹកៗ សូ បងសុំទោស!” មីសា យំរៀបរាប់ប្រាប់ប្អូនស្រី ព្រោះស្វាមីបានសុំលែងលះ ថែមទាំងធ្វើបានរាងកាយទៀតផង មិនត្រឹមតែប៉ុណ្ណឹងនៅបង្កាច់បង្ខូចឈ្មោះរបស់នាងទៀតផង កន្លងមកក៏ដូចគ្នា ស្វាមីរបស់ មីសា តែងតែហាមប្រាមមិនឱ្យ មីសា ទាក់ទងមក មីសូ ឬក៏ម៉ាក់បង្កើត , មីសា ក៏ធ្វើតាមព្រោះចិត្តស្រឡាញ់ស្វាមីនិងដើម្បីកូនៗ ទាំងដែលនាងមិនដែលដាច់ចិត្តពីសាច់ញាតិបង្កើតម្តងណាសោះ រហូតដល់ម៉ាក់បង្កើតស្លាប់ នាងក៏មកទាមទារដីកេរដែលប៉ាបន្សល់ទុកឱ្យតាមភាពចង់បានរបស់ស្វាមី រំពឹងថាចំណងអាពាហ៍ពិពាហ៍នឹងគង់វង្ស ប៉ុន្តែចុងក្រោយនៅតែបែកបាក់ នាងក៏ត្រូវបណ្តេញចេញ គេក៏រៀបការប្រពន្ធក្រោយយ៉ាងសុខសាន្ត ចុងក្រោយនាងមានតែត្រឡប់មករកប្អូនស្រីតែម្នាក់គត់របស់នាងវិញប៉ុណ្ណោះ តែក៏មានអារម្មណ៍ថារអៀសខ្លួនយ៉ាងខ្លាំង ព្រោះកំហុសពីមុន។
“បងអត់ខុសទេ ខ្ញុំមិនខឹងបងទេ ប៉ាម៉ាក់ក៏មិនខឹងបងដែរ” មីសូ ទាញបងស្រីយកឱបក្រសោបតាមចិត្តសង្វេគ នាងដឹងថាបងស្រីរបស់នាងចិត្តមិនដែលដាច់ទេ
“គេអាក្រក់ណាស់ គេធ្វើបាបបង គេបំបែកបំបាក់បងមិនឱ្យជួបអូន មិនឱ្យជួបម៉ាក់ ពេលនេះគេក៏បំបែកបំបាក់បងមិនឱ្យជួបកូន គេធ្វើបាបបងណាស់ អ្ហឹកៗ” មីសា ទួញសោកប្រាប់ប្អូនស្រី
“កម្មពៀរនឹងតបស្នងគេ មនុស្សអាក្រក់ដូចគេ គ្មានថ្ងៃរស់នៅបានសុខទេ ខ្ញុំជឿ”
“អ្ហឹម”
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺