ភាគបញ្ចប់..

3.2K 116 1
                                    

ភរិយាអេតាស៊ីវិល - ភាគបញ្ចប់..

មីយ៉ុន ឱនដាក់ផ្កាមួយបាច់ធំនៅពីមុខផ្លាកឈ្មោះបងស្រីភ្លោះដែលស្លាប់បានទៅយ៉ាងអនោចអធ័មជាទីបំផុត
“បងព្រមដើរចេញហើយ ពួកគេនៅតែមិនព្រមលើកលែងឱ្យបងទៀត តើបងខុសអី?” មីយ៉ុន និយាយជាមួយបងស្រីរបស់ខ្លួនទាំងទឹកភ្នែកហូរឥតស្រាកស្រាន្ត ខណៈដែលក្នុងទ្រូងក្ដៅងំព្រោះភ្លើងគំនុំដែលកំពុងឆាបឆេះ
“ខ្ញុំមិនព្រមឱ្យបងស្លាប់ទៅទាំងអយុត្តិធម៍ដាច់ខាត ខ្ញុំនឹងធ្វើឱ្យពួកគេសងគ្រប់យ៉ាង” មីយ៉ុន ស្រដីឡើងច្បាស់ៗ ខណៈដែលបញ្ឈប់ទឹកភ្នែកមិនឱ្យស្រក់បន្តភ្លាមៗ ស្របពេលដែលប្រអប់ដៃទាំងគូក្តាប់យ៉ាងខ្លាំងធ្វើឱ្យក្រចកស្រួចៗចាក់ចូលក្នុងស្បែកបន្សល់ជាដានក្រចកច្បាស់ៗ
ចេញពីកន្លែងតម្កល់សាកសពរបស់បងស្រី មីយ៉ុន បានទៅរក ហូស៊ុក នៅឯ ខុនដូ តែគួរឱ្យសោកស្តាយ ហូស៊ុក បានទៅ ជប៉ុន បាត់ទៅហើយ ដូច្នេះមានតែរង់ចាំឱកាសល្អ ដើម្បីទៅបង្ហាញមុខចំពោះ ហូស៊ុក ម្ដងទៀតក្នុងនាមជា យ៉ុនមី!!! ចាំមើលតើគ្រប់យ៉ាងប្រែក្រឡាប់ចាក់យ៉ាងណាខ្លះ?

២សប្ដាហ៍កន្លងទៅ...
ក្រោយពីគ្រោងទុកអស់រយៈពេលជាយូរ ទីបំផុត ជីមីន និង ម៉ូនយ៉ុង បានរកថ្ងៃល្អឃើញ ដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍របស់ពួកគេនៅឯទីក្រុង សេអ៊ូល។
ផ្កាពណ៌សស្រស់ៗមានក្លិនឈ្ងុយឈ្ងប់ត្រូវបានរៀបចំដាក់តាំងក្នុងពិធីដើម្បីជាសិរីសួស្ដីជ័យមង្គលទៅដល់គូស្វាមីភរិយាថ្មី។
កូនកំលោះកូនក្រមុំគឺ ជីមីន និង ម៉ូនយ៉ុង បានដើរកាន់ដៃគ្នា ដើរចេញពីកន្លែងមួយតម្រង់ទៅកាន់ទ្វារដ៏ប្រណិតទាំងញោចស្នាមញញឹមផ្អែមស្របពេលដែលប្រើក្រសែភ្នែកស្រទន់សម្លឹងគ្នា មុននឹងលើកដៃព្រមគ្នាទៅរុញទ្វារបើកឡើង រួចឈានជើងម្ខាងទម្លាក់ចុះព្រមៗគ្នា បោះជំហានចូលទៅខាងក្នុងពិធី
“ហ៊ែ! ហ៊ោ” សម្លេងហ៊ោកញ្ជ្រៀវព្រមៗគ្នាពីដំណាក់មិត្តភក្តិបងប្អូនញាតិមិត្តរបស់កូនកម្លោះកូនក្រមុំទាំងគូ ដែលកំពុងតម្រង់ជួរគ្នាឈរចាំបាយផ្កាផ្ដល់ជាពរជ័យ
ជីមីន និង ម៉ូនយ៉ុង កាន់ដៃគ្នាទាំងសើចសប្បាយ ខណៈដែលបោះជំហានដើរទៅមុខក្រោមស្រទាប់ផ្កាព្រោងព្រាតដែលបាចឡើងដោយញាតិមិត្ត
“លោកប៉ា! អ្នកម៉ាក់!” ជីម៉ូន ស្រែកហៅប៉ាម៉ាក់ ស្របពេលដែលដើរបញ្ច្រាសទិសជាមួយប៉ាម៉ាក់ ជំហានជើងកូនក្មេងលើកបោះមួយៗ តម្រង់ទៅរកលោកប៉ាអ្នកម៉ាក់យ៉ាងសង្ហាតាមរបៀបកូនក្មេង
ខណៈនោះ ជីមីន និង ម៉ូនយ៉ុង នៅតែបន្តបោះជំហានទៅមុខ ដើម្បីទៅជួបជុំកូន បង្កើតបានជាគ្រួសារតូចមួយដ៏សប្បាយរីករាយផងដែរ
បីនាក់ប៉ាម៉ាក់កូនឈរជុំគ្នាទាំងញញឹមរីកមុខរីកមាត់ព្រមៗគ្នា ក្នុងប្រអប់ដៃរបស់ ម៉ូនយ៉ុង មានផ្កាពណ៌សមួយបាច់ ស៊ូយ៉ុង ក្រលេកឃើញភ្លាមក៏ដើរតម្រង់ទៅទាញយកផ្កានោះដោយបោះសម្ដី៖
“យើងសុំសិនមិត្ត”
កាលបើកាន់ផ្កាបានមួយបាច់ហើយ ស៊ូយ៉ុង ដើរទៅចាប់ទាញស្វាមីឱ្យចូលកណ្តាលហ្វូងមនុស្សដែលឈរជាជួរពីរជួរមុននេះ រួចនិយាយ៖
“អូនអាចធ្វើរឿងឆ្គួតៗខ្លះបានទេ?” និយាយចប់ប្រយោគនាងបញ្ជច់ជង្គង់ចុះម្ខាង ងើយសម្លឹងមើលមុខស្វាមី មុននឹងហុចបាច់ផ្កាទៅឱ្យស្វាមី ស្របពេលស្រដី៖
“រៀបការនឹងអូនបានទេ?”
ជុងហ្គុក ភាំងយ៉ាងខ្លាំង កាលបើប្រពន្ធធ្វើទង្វើបែបនេះនៅក្នុងចំណោមហ្វូងមនុស្សជាច្រើន នាយទទួលផ្កាពីដៃប្រពន្ធទាំងសឹងតែលើកដៃទះកំភ្លៀងខ្លួនឯង៥ដៃឱ្យភ្ញាក់ពីយល់សប្តិ ប៉ុន្តែនេះជាការពិត ពិតៗច្បាស់ណាស់!!
“នៅភ្លឹកដល់ណាទៀត ឯណាចិញ្ចៀនរបស់អូន? ឆាប់ឱ្យអូនវិញមក” ស៊ូយ៉ុង ក្រោកឈរពេញកម្ពស់ មុននឹងហុចដៃសុំចិញ្ចៀនដែលនាងបានដោះហុចឱ្យគេកាលពីនៅមន្ទីរពេទ្យក្រោយពេលនាងចងចាំវិញភ្លាម
“ចិញ្ចៀន? នៅនឹងបងឬ? បងទុកវានៅឯណាទេ..?!” ជុងហ្គុក ធ្វើមុខភ្លីភ្លើ រួចនឹកគិតទៅដល់ចិញ្ចៀនមួយវង់នោះ ថាតើវានៅឯណា?
“ចន ជុងហ្គុក?!!!” ស៊ូយ៉ុង សង្កៀតធ្មេញ ក្នក់ក្នាញ់នឹងឫកពាភ្លីភ្លើរបស់ស្វាមីជាខ្លាំង ប៉ុន្តែភ្លាមនោះគេស្រាប់តែបន្ទន់ជង្គង់ម្ខាងចុះនៅចំពោះនាង រួចទាញយករបស់ម្យ៉ាងចេញពីក្នុងអាវធំ ទើបធ្វើឱ្យនាងត្រូវស្ងៀមស្ងាត់ភ្លាមៗ ការពិតគេចង់ធ្វើស៊ីអារម្មណ៍ឱ្យនាងមានភាពភ្ញាក់ផ្អើល ប៉ុន្តែនាងធ្វើរឿងឆ្គួតៗជាមួយគេបានមុន។
“ព្រមធ្វើជា ប្រពន្ធរបស់បង កូនប្រសារបស់ម៉ាក់បង និងធ្វើជាម៉ាក់របស់កូនបងទេ?” ជុងហ្គុក ញោចស្នាមញញឹមផ្អែមប្រគល់ឱ្យប្រពន្ធ កន្លងមករវាងពួកគេគ្រាន់តែជាប្តីប្រពន្ធអេតាស៊ីវិល តែចាប់ពីពេលនេះទៅក៏នៅតែជាប្តីប្រពន្ធអេតាស៊ីវិលដដែលគ្រាន់តែអ្នកផងទាំងពួងដឹងឮគ្រប់គ្នា ក្តីស្រឡាញ់របស់ពួកគេក៏មានឱ្យគ្នាទៅវិញទៅមកបែបជាជ្រាលជ្រៅជាងកាលពីមុន
“តួនាទីច្រើនម្ល៉េះ ហិហិ” ស៊ូយ៉ុង សើចកខឹកៗនឹងពាក្យសម្ដីរបស់ស្វាមីមុននេះ
“ឥឡូវព្រមអត់?”
“ព្រម” ក្រោយពីទទួលបានការយល់ព្រមពីភរិយា ជុងហ្គុក ចាប់ផ្តើមស៊កចិញ្ចៀនចូលម្រាមដៃនាងរបស់នាងម្តងទៀត លើកនេះមិនអាចដោះចេញទៀតឡើយ។
“អ្ហា៎..ហិហិ” ស៊ូយ៉ុង ស្រែកទាំងសើចសប្បាយ កាលបើស្វាមីក្រោកឈរពេញកម្ពស់រួចចាប់លើកាយរបស់នាងពនៅក្នុងរង្វង់ដៃកក់ក្ដៅរបស់គេបង្វិលពីរបីជុំតាមចិត្តចង់ ភ្លាមនោះភ្ញៀវកិត្តិយសដែលឈរអមផ្លូវជាពីរជួលអំបាញ់មិញក៏បាយស្រទាប់ផ្កាឡើងរោយលើកាយរបស់ពួកគេទាំងពីរ។
“នែ៎! ការយើងឬការពួកឯងឱ្យប្រាកដហ្នឹង?” ជីមីន ស្រដីឮៗបែបលេងសើច កាលបើឈរចាំមើលសកម្មភាពបានមួយសន្ទុះធំ យូរៗទៅ ពួកគេធ្វើដូចជាជាម្ចាស់កម្មវិធីទៅវិញ
“អូនជួយគិតមើល ស៊ូស៊ូ ការគាត់ឬការពួកយើង?” ជុងហ្គុក និង ស៊ូយ៉ុង សម្រួលឥរិយាបថឱ្យជាធម្មតាវិញ រួច ជុងហ្គុក ធ្វើជាងាកទៅសួរប្រពន្ធបែបលេងសើច
“អូនគិតថាការទាំងពួកយើងនិងទាំងគាត់ កន្លងមកអូននិង ម៉ូន ធ្លាប់គិតថារៀបការក្នុងរោងការតែមួយដែរ” ស៊ូយ៉ុង ពោលឡើងទាំងញោចស្នាមញញឹមផ្អែម ខណៈដែលសម្លឹងទៅមើលមិត្តមានក្តីសុខក្នុងឈុតរៀបការជាមួយមនុស្សដែលស្រឡាញ់
“ល្អណាស់! មិត្តមួយពាន់ឆ្នាំ” ម៉ូនយ៉ុង ញញឹមស្រាលៗ មុននឹងត្រដាងដៃរត់ទៅឱបមិត្ត ចំណែកឯ ស៊ូយ៉ុង ក៏ដើរត្រដាងដៃបម្រុងនឹងរត់ទៅឱបមិត្តដូចគ្នា ប៉ុន្តែភ្លាមនោះស្វាមីរបស់ពួកនាងទាំងពីរហាក់ដឹងគ្នា ទើបដើរទៅចូលរង្វង់ដៃពួកនាង កាត់មុខកាត់មាត់ពួកនាងមិនឱ្យឱបគ្នា
“ជីមីន!!”
“ជុងហ្គុក!!”
ពួកនាងស្រែកហៅឈ្មោះស្វាមីដោយសម្ដីក្នាញ់ព្រមៗគ្នា ពេលដែលស្វាមីពួកនាងចាប់ឱបនាងយ៉ាងណែនមិនឱ្យរើរួច
“មានប្ដីឱបប្ដីបានហើយ” ជីមីន និយាយឡើងដោយឫកពាព្រាននារី ហើយ ជុងហ្គុក ក៏បន្ទរសម្ដី៖
“មិនបាច់ឱបមិត្តទេ”
“ហួងហែងសម្បើមម្ល៉េះលោកប្តី” ម៉ូនយ៉ុង ដៀងភ្នែកសម្លក់ស្វាមីតិចៗ
“អូនថាមិនចាំបាច់ដល់ថ្នាក់នោះក៏បានដែរប៉ាមីអូន” ស៊ូយ៉ុង ម្នាក់ទៀតថាឱ្យស្វាមី ទៅតាមសម្ដីដែលតែងតែហៅគ្នា ‘ម៉ែមីអូន , ប៉ាមីអូន’ អីបែបហ្នឹង
“ប៉ាមីអូនផងឬ? អ្ហឺសៗ” ម៉ូនយ៉ុង និង ជីមីន សួរបញ្ជាក់ រួចផ្ទុះសំណើចព្រមគ្នា កាលបើពាក្យហៅគ្នានោះល្មមគួរឱ្យកំប្លែង
“ប៉ាម៉ាក់ មីងស៊ូ.. លោកពូ ភ្លេច ជី ហើយឬ?” ជីម៉ូន និយាយឡើង មុននឹងរត់ទៅលូនក្បាលចូលចន្លោះកណ្តាលរវាងប៉ានិងម៉ាក់របស់ខ្លួន
“អ្នកណាទៅភ្លេចកើតនោះ កូនសម្លាញ់របស់ប៉ា” ជីមីន ពោលសម្ដីបញ្ជាក់ក្ដីស្រឡាញ់ រួចចាប់លើកពកូនប្រុសក្នុងរង្វង់ដៃ។
“ពួកយើងថតរុំគ្នា ទុកជាអនុស្សាវរីយ៍ទៅ” ស៊ូយ៉ុង បង្ហើបគំនិត គ្រប់គ្នាក៏ងក់ក្បាលយល់ព្រម រួចដើរទៅឈរក្បែរគ្នាពីរគូនិងមានកូនប្រុសម្នាក់
ក្រិបៗ
រូបថតជាច្រើនសន្លឹកត្រូវបានថតដោយជាងថតដែលបានជួលមកក្នុងកម្មវិធីនេះ រីឯរូបថតឯទៀតត្រូវបានថតដោយក្រុមគ្រួសារញាតិមិត្ត
“ពួកយើងចូលទាំងថតទាំងគ្នាទៅ” ស៊ូយ៉ុង លើកគំនិតហៅមិត្តភក្តិបងប្អូនឱ្យចូលថតរូបជុំគ្នាជាបណ្តុំសមាជិកតូចល្មមមួយ
“Free Style!!!” ម្នាក់ក្នុងចំណោមស្រែកឡើង ទើបគ្រប់គ្នាលើកដៃ Free style រៀងៗខ្លួន អ្នកខ្លះលើកធ្វើដៃពីរ អ្នកខ្លះធ្វើដៃបី អ្នកខ្លះធ្វើបេះដូង អ្នកខ្លះទៀតធ្វើសញ្ញាមេដៃ
ក្រិបៗ
រូបជាច្រើនត្រូវបានថតយ៉ាងស្អាតសមសួនក្នុងភាពរីករាយជាមួយនឹងស្នាមញញឹមពព្រាយគ្រប់ៗគ្នា

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now