ភរិយាអេតាស៊ីវិល - ភាគ៥៣
ថ្ងៃថ្មី...
តុក! តុក!
សម្លេងគោះទ្វារលាន់ឮឡើងទាំងព្រឹក ស្របពេលដែល ស៊ូយ៉ុង ទើបតែចោមពុងដើរចេញពីបន្ទប់ទឹក នាងឮសម្លេងគោះទ្វារហើយក៏ស្រែកសួរ៖
“អ្នកណា? មានការអ្វីដែរចាស៎?”
“គឺបង..”
កាលបើបានដឹងថាស្វាមីមករកខ្លួនទាំងព្រឹក ទើបនាងប្រញាប់ដើរទៅបើកទ្វារ ខ្លាចថាគេភ្លាត់នឹងត្រូវធ្លាក់ចុះពីលើផ្ទះ
“លោកមានការអីទាំងព្រឹក?” ស៊ូយ៉ុង រុញទ្វារបិទក្រោយពីនាំគេចូលខាងក្នុងរួច បន្ទាប់មកគេចាប់អូសដៃនាយសង្ហានាំគេឱ្យដាក់បង្គុយលើគ្រែ
“យប់មិញ បងប្រាប់អូនឱ្យហៅថាម៉េច?” ស្តាប់ឮសព្វនាមដែលប្រពន្ធហៅខ្លួនរួច អ្នកសង្ហាមានអារម្មណ៍ថាទើសទើបនិយាយឱ្យនាងប្រញាប់ប្តូរ
“ហ៊ើយ... បងសម្លាញ់មានការអី?” ស៊ូយ៉ុង បង្វិលភ្នែកដោយភាពធុញទ្រាន់បន្តិច មុននឹងប្តូរសព្វនាមហៅគេ
“អូនកំពុងធ្វើអី?”
“អង្គុយត្រង់ហ្នឹងហើយ ហាមងាកមើលខ្ញុំ ឮទេ?” ស៊ូយ៉ុង រហ័សយកកន្សែងដណ្តប់លើខ្លួន ព្រោះខ្លាចអ្នកសង្ហាមើលឃើញនាងចោមពុង មួយវិញទៀតពេលនេះនាងកំពុងតែស្លៀកពាក់ទៀត ទោះគេពិការក៏មានអារម្មណ៍ថាអៀនតិចតួចដែរ។
“អូនកំពុងតែស្រាតមែនទេ? ហើយខ្លាចធ្វើអី? ធ្វើមើលតែបងមិនធ្លាប់ឃើញ ប្រជ្រុយកន្លែងណាដែលបងមិនធ្លាប់ឃើញនោះ?” ជុងហ្គុក អង្គុយស្ងៀមៗស្ដីថាតបសម្ដីប្រពន្ធតាមឫកពាច្រឡឺមរបស់ខ្លួន
“មាត់ឆ្កែណាស់ ឈប់និយាយភ្លាម!!!” ស៊ូយ៉ុង ខាំសង្កៀតធ្មេញ សឹងតែហក់ទៅខាំស៊ីគេនៅពេលនេះ មនុស្សអីឈ្លើយ ទំនើងយ៉ាងហ្នឹង។
“ប្រជ្រុយក្រោមដើមទ្រូងមួយ អាហ្នឹងធំជាងគេ” ជុងហ្គុក មិនព្រមឈប់ នៅតែបន្តនិយាយញោចស្នាមញញឹមចុងមាត់ ព្រោះស្មានដឹងថានាងកំពុងតែខឹងគេ គេចូលចិត្តឱ្យនាងខឹងណាស់។
“មិនឱ្យនិយាយទេ!” ស៊ូយ៉ុង តម្លើងសម្លេង បញ្ឈប់សម្ដីរបស់អ្នកសង្ហា តែគេធ្វើមិនខ្វល់ ក៏និយាយមួយប្រយោគទៀត៖
“ប្រជ្រុលលើគល់ភ្លៅពីរ អាហ្នឹងធំមធ្យម”
“ប្រាប់ថាឱ្យបិទមាត់”
“អ្ហឹម...”
ជុងហ្គុក គ្រហឹមឡើងកាលបើបបូរមាត់របស់ខ្លួនត្រូវបានខ្ទប់ដោយដៃស្រឡូនរបស់ប្រពន្ធ ដៃមាំរហ័សចាប់ទាញដៃរបស់ដកចេញ តែនាងសង្កត់មួយកម្លាំងបាយតែម្តង
“*អ្ហឹមម...ស៊ូស៊ូ...!” នាយខំប្រឹងត្រដរនិយាយស្របពេលដែលដៃចាប់កាន់ទាញដៃមាំរបស់ប្រពន្ធ តែនាងមិនព្រមព្រលែងសោះ
“ថ្ងៃក្រោយឈប់និយាយ ឮទេ?!” ស៊ូយ៉ុង និយាយគំរាម តែមិនទាន់ឈប់ខ្ទប់មាត់របស់អ្នកសង្ហានោះទេ
“មិន..អ្ហឹម..” ជុងហ្គុក ខំប្រឹងនិយាយ ព្រោះចង់ញ៉ោះឱ្យនាងខឹងកាន់តែខ្លាំងជាងនេះ
“ប្រាប់ថាឱ្យឈប់! អ្ហាយ...” ប្រើកម្លាំងខ្លាំងពេក ស៊ូយ៉ុង រអិលជើងដួលមួយជំហរខ្លួនទៅលើអ្នកដែលអង្គុយ ដៃមាំទាំងគូលើកឡើងទ្រទម្ងន់ដួលរបស់ប្រពន្ធ ស៊ូយ៉ុង ក្រលេកមើលចុះក្រោមឃើញដៃរបស់គេកំពុងក្រសោបដើមទ្រូងរបស់ខ្លួន ទើបបើកភ្នែកធំៗ មុននឹងលើកដៃរុញគេឱ្យដួលទៅលើពូកច្រងាប់ស្រងិល រួចសម្រួលឥរិយាបថ ងើបឈរវិញ ប្រើក្រសែភ្នែកមិនស្មោះត្រង់ទៅសម្លឹងអ្វីផ្សេង
“ស្អីគេទន់ៗ?” ជុងហ្គុក សួរឡើងធ្វើពើជាមិនយល់ ទាំងដែលស្ទាបដឹងច្បាស់ៗថាជាស្អី
“គ្មានអីទេ! អង្គុយឱ្យស្រួលទៅ ខ្ញុំរៀបចំខ្លួនហើយ ចាំចុះទៅក្រោមជាមួយគ្នា” ស៊ូយ៉ុង ស្ដីឱ្យគេដោយសម្លេងកំបុតៗ រួចដើរទៅបើកទូរយកសម្លៀកបំពាក់ដើរទៅស្លៀកនៅក្នុងបន្ទប់ទឹកបាត់។
“ហឺសៗ” ជុងហ្គុក លួចសើចតិចៗ កាលបើដឹងដល់ឫកពាផ្អើលៗ កំណាញ់ខ្លួនរបស់ប្រពន្ធ ធ្វើមើលតែគេនិងនាងមិនធ្លាប់ស៊ីជម្រៅជាមួយគ្នា
“ហាមសើច! អត់មានសើចទេ” ស៊ូយ៉ុង ស្រែកចេញពីក្នុងបន្ទប់ទឹក កាលបើឮសម្លេងសើចរបស់គេទៅដល់ខាងក្នុង
“មិនសើចក៏បាន! ប៉ុន្តែខែក្រោយ អេឡិច និង មីសូ រៀបការហើយ ពួកយើងមិនគិតទៅកាត់ឈុតពាក់ទេឬ?” ជុងហ្គុក ឈប់សើច គ្រាន់តែញញឹមស្រាលៗ រួចនិយាយជាមួយនាងចំពោះរឿងមានប្រយោជន៍
“ពួកយើងកាត់ឈុត?! ខ្ញុំមិនស្លៀកជាគូជាមួយលោកទេ ប្រាប់ឱ្យហើយ”
“បងគិតថាពួកយើងគួរកាត់ពណ៌ផ្កាឈូកទៅល្អទេ?” ជុងហ្គុក មិនខ្វល់ពីសម្ដីរបស់ប្រពន្ធ តែគេបែរជាសួរនាងអំពីពណ៌ដែលគួរកាត់ឈុតគូ
“ល្អ! លោកកាត់ពណ៌ផ្កាឈូក ខ្ញុំកាត់ពណ៌ក្រហម”
“អូខេ! អ៊ីចឹងសម្រេចថាកាត់ពណ៌ក្រហម”
“និយាយស្ដាប់គ្នាមិនយល់ទេអ្ហ៎េស?”
“កុំធ្វើចរិតមាន់ពេកអ្នកស្រីប្រពន្ធ”
រីង! រីង!
ទូរស័ព្ទរបស់ ស៊ូយ៉ុង ស្រាប់តែរោទ៍ឡើង ទើបដាច់ការសន្ទនាជាមួយស្វាមី ដើរចេញពីបន្ទប់ទឹក ទៅយកទូរស័ព្ទចុចទទួល
(ហឹកៗ មីងស៊ូ.. នឹកមីងស៊ូ..ណាស់) ចុចទទួលភ្លាមក៏ឮសម្លេងរបស់ ជីម៉ូន យំទួញសោកតែម្តង
“នឹកដូចគ្នា ពេលនេះ ជី នៅឯណា? មិនទាន់ទៅសេអ៊ូលវិញទេ ត្រូវអត់?” ស៊ូយ៉ុង សួរបញ្ជាក់ ព្រោះទើបតែកន្លងទៅទើបតែពីរថ្ងៃទេ ប៉ាម៉ាក់របស់ ជីម៉ូន ប្រហែលជាមិនទាន់ថតរូប Pre wedding រួចទេ
(មិនទាន់ទៅទេ! ជី ចង់សុំម៉ាក់ទៅជួបមីងស៊ូ តែមើលទៅមីងស៊ូ រវល់ណាស់ គ្មានពេលឱ្យ ជី ដូចកាលពីមុនសោះ ជី មិនសប្បាយចិត្តទេ)
“អោវវ៎.. គឺមិនបានរវល់អីទេ ទម្លាក់ទីតាំងមក ល្ងាចនេះជួបគ្នា”
(អូខេ! ចាំឱ្យម៉ាក់ផ្ញើទៅ)
“បាយៗមនុស្សល្អ ជុប៎ៗ” បញ្ចប់ការសន្ទនា ស៊ូយ៉ុង ដាក់ទូរស័ព្ទលើតុក្បាលដំណេក រួចដើរទៅអង្គុយមុខកញ្ចក់ទាញក្រាសសិតសក់
“អ្នកណាគេឈ្មោះ ជី?” ជុងហ្គុក ទ្រាំស្ដាប់តាំងពីផ្តើមសន្ទនាតាមទូរស័ព្ទរបស់ប្រពន្ធជាមួយអ្នកណាក៏មិនដឹង ស្តាប់មើលទៅផ្អែមល្ហែម ស្និទ្ធស្នាលនឹងគ្នាសម្បើមណាស់
“ប្រុសក្មេងរបស់ខ្ញុំ យ៉ាងម៉េចប្រចណ្ឌមែនទេ?” ស៊ូយ៉ុង អង្គុយញញឹមមុខកញ្ចក់ ដៀងភ្នែកលួចសម្លឹងមុខក្រម៉ូវរបស់អ្នកសង្ហាតាមកញ្ចក់
“ត្រូវហើយប្រចណ្ឌ!!” ជុងហ្គុក តម្លើងសម្លេង ឆ្លើយសំណួររបស់នាងតូចយ៉ាងលឿន
“ប្រចណ្ឌទៅ ខ្ញុំចូលចិត្តឱ្យលោកប្រចណ្ឌ ខិខិ” ស៊ូយ៉ុង សើចទាំងមានក្ដីសុខ កាលបើឃើញឫកពាប្រចណ្ឌរបស់គេ
“អូនទាក់ទងជាមួយម្នាក់នោះយូរនៅ? ជ្រាលជ្រៅប៉ុណ្ណាហើយ?”
“ខ្ញុំនិង ជី ស្គាល់គ្នាតាំងពីគេទើបតែកើត ទំនាក់ទំនងប្រាកដជាជ្រាលជ្រៅខ្លាំងហើយ គេស្រឡាញ់ខ្ញុំខ្លាំងណាស់ សឹងតែថាស្រឡាញ់លើសម៉ាក់របស់គេទៅទៀត”
“ឈប់ៗ ជី ហ្នឹង ឈ្មោះពេញអីទៅ? បងមានអារម្មណ៍ថាដែលអូននិយាយមកដូចជាកូនប្រុសរបស់បងមីននិងអ្នកនាង ម៉ូន”
“ហ្នឹងហើយណាទៀត ខិខិ”
“មិនព្រមនិយាយឲ្យច្បាស់ៗទេ”
“ខ្ញុំមានចេតនាធ្វើឱ្យលោកប្រចណ្ឌ ពេលដែលលោកប្រចណ្ឌគួរស្រឡាញ់ដូចកូនទន្សាយអ៊ីចឹង ហិហិ សត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់” ស៊ូយ៉ុង ញោចស្នាមញញឹមស្រស់ក្រោកចេញពីកៅអី ដើរទៅជិតអ្នកសង្ហា លូកដៃស្រឡូនទាំងគូទៅចាប់ទាញថ្ពាល់អ្នកសង្ហាតាមឫកពាក្រឺតក្នាញ់ តាមភាពដ៏គួរឱ្យស្រឡាញ់របស់រាងសង្ហា
“អូនទុកបងជាសត្វចិញ្ចឹមឬ?” ជុងហ្គុក ចាប់ទាញដៃនាងបញ្ឈប់ការទាញថ្ពាល់បន្តិចមុននឹងសួរនាង
“អ្ហឹម...ប្រាកដហើយ”
“អូខេ! សត្វចិញ្ចឹមក៏បាន ធ្វើម៉េចក៏បានឱ្យតែអូនសប្បាយចិត្ត”
“បញ្ជោះ?!”
“មិនទេ”
“គួរតែជឿក៏អត់?”
“និយាយមែន ឱ្យតែអូនសប្បាយចិត្ត បងធ្វើអីក៏បាន” និយាយរួច ជុងហ្គុក ក្រោកឈរស្រវាទាញឱបចង្កេះតូចក្រសោប រួចដាក់ចង្កាលើស្មារបស់ប្រពន្ធ មុននឹងបន្តសម្ដី៖
“ដឹងថាបងស្រឡាញ់អូនខ្លាំងប៉ុណ្ណាអត់?”
“អត់ដឹង!” ស៊ូយ៉ុង លួចញញឹមលាក់គំនួច ឈរស្ងៀមៗឱ្យរាងសង្ហាឱបក្រសោបតាមចិត្ត
“ចាប់ពីពេលនេះទៅអូនត្រូវដឹង បងស្រឡាញ់អូន ចាត់ទុកដូចកូនឆ្កែតាមចិញ្ចើមផ្លូវអ៊ីចឹង” ជុងហ្គុក និយាយទាំងលួចញញឹម ព្រោះកំពុងតែញ៉ោះឲ្យនាងតូចក្តៅក្រហាយ
“អ្ហា៎! មនុស្សអាក្រក់ ខ្ញុំមិនមែនកូនឆ្កែទេ” ស៊ូយ៉ុង រើបម្រះ ចេញពីការឱបក្រសោប តែគេរឹតកាន់តែខ្លាំងឡើង រកតែនាងរើខ្លួនមិនរួច
“មុខអូនដូចកូនឆ្កែពិតមែន”
“គ្មានទេ កុំចេះតែថា”
“កូនឆ្កែ!” ជុងហ្គុក ដៀលនាងតូចរួចឱនខាំទងត្រចៀករបស់នាងតាមឫកពាក្នក់ក្នាញ់ចំពោះនាង
“មើលស៍!កុំប៉ះ”
“អីយ៉ា!កុំខឹងទៅមើល”
“ថាគេមុខដូចឆ្កែធ្វើអី?”
“គេលលេងតើខ្លួនឯង កុំខឹងទៅមើល ចាំគេទិញការ៉េមឱ្យញ៉ាំ”
“កុំបាច់មកលួង!”
“ទៅគេខុសហើយខ្លួនឯង ចាំគេថើបលុបលាងកំហុស ខ្សឺតៗ” ថារួច ជុងហ្គុក ឱនថើបស្មានឹងថ្ពាល់ប្រពន្ធជាច្រើនខ្សឺតមិនព្រមឈប់
“នែ៎! ឈប់ភ្លាម ខ្សែលើទៀតហើយ”
“គេថើបលាងកំហុសទេតើខ្លួនឯង”..
❥ជូប៊ីនシ

YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺