ភរិយាអេតាស៊ីវិល - ភាគ៤០
"លោកឯងបោកខ្ញុំ! អ្ហឹក.." ស៊ូយ៉ុង ក្រោកឈរស្រែកឮៗ រួចពេបមាត់ ធ្វើមុខចង់យំ កាលបើទទួលដឹងថាគេបោកចិត្ត ធ្វើស៊ីផ្លូវអារម្មណ៍របស់នាង គិតថានាងជាក្មេងដែលងាយស្រួលលេងសើចណាស់ឬ? មិនយល់ចិត្តគ្នាសោះឡើយ
"បងមិនបានបោកទេ! ការពិតទៅបងចាំម៉ាក់មកវិញ គាត់នឹងចាត់ចែងរឿងទាំងអស់" កាលបើឃើញនាងចង់យំបែបនេះ ជុងហ្គុក ប្រញាប់ប្រញាល់ក្រឡាស់សម្តីវិញយ៉ាងលឿន ដើម្បីឱ្យនាងស្ងប់អារម្មណ៍បន្តិច រួចបន្តមួយប្រយោគទៀត៖
"ទោះជាបងស្រឡាញ់អូនប៉ុណ្ណាក៏ដោយ បើចិត្តអូនមិននៅនឹងបង បានកាយក៏គ្មានន័យ" ជុងហ្គុក បង្ហាញទឹកមុខស្រងូតស្រងាត់ ស្របពេលដែលរង្វង់ភ្នែកមានដក់ទឹកថ្លាៗដែលកំពុងនឹងជិតស្រក់ ប៉ុន្តែដាច់ខាតគេមិនអាចឱ្យនាងឃើញទឹកភ្នែកគេបានឡើយ ទើបក្រោកចេញពីសាឡុង ដើរគេចមុខនាង រួចឈប់បង្អង់បន្តិច មុននឹងនិយាយ៖
"បងមិនបង្ខំអូនទេ បើចង់លែងលះណាស់បងក៏ព្រម បើមិនចង់ឃើញមុខបងណាស់ បងក៏មិននៅឱ្យអូនឃើញមុខ" ពោលប្រយោគដ៏សែនឈឺចាប់ ទ្រូងឆ្វេងឈឺណែនក្រហាយស្កៀបៗ រួចនាយក៏បោះជំហានដើរចេញពីបន្ទប់ទទួលភ្ញៀវ ភ្លាមនោះភ្នែករបស់គេស្រាប់តែស្រវាំង សម្លឹងអ្វីៗដែលនៅចំពោះមុខលែងច្បាស់ ក្នុងក្បាលចាប់ផ្តើមធីងធោងក្រឡាប់ចាក់បែងចែករូបភាពលែងដឹងលើក្រោម ទើបនាយព្យាយាមក្រវីក្បាលដើម្បីឱ្យស្រឡះគ្រាប់ភ្នែក អាការៈបែបនេះកើតឡើងលើរូបគេតាំងពីជួបគ្រោះថ្នាក់បុកដើមឈើកាលពីប៉ុន្មានថ្ងៃមុន។
"អ្ហឺក.." នាយឈោងដៃទៅប៉ះជញ្ជាំងដើម្បីទប់លំនឹងខ្លួន ស្របពេលចក្ខុវិញាណសម្លឹងគ្រប់យ៉ាងកាន់តែព្រាលៗខ្លាំងឡើង
"លោក?! តើលោកកើតអី?"
ឫកពារបស់គេធ្វើឱ្យនាងតូចព្រួយយ៉ាងខ្លាំង ទើបប្រញាប់ប្រញាល់រត់ទៅក្បែរ ចាប់ក្រសោបប្រអប់ដៃគេជាប់យ៉ាងណែនតាមអាការៈព្រួយបារម្ភចំពោះកាយមាំ
"បងស្រវាំងភ្នែក បងមើលអីអត់ច្បាស់ទេ វាបែបនេះតាំងពីថ្ងៃដែលយើងជួបគ្រោះថ្នាក់" ជុងហ្គុក បិទភ្នែក រម្ងាប់អារម្មណ៍ឆ្លើយតាមសម្រួល ស្របពេលដែលក្បាលឈឺសឹងតែនឹងផ្ទុះ
"អត់ទេ! លោកមិនត្រូវកើតអីទេ អ្ហឹកៗ ខ្ញុំគ្រាហ៍លោកទៅសម្រាក អ្ហឹកៗ" ស៊ូយ៉ុង យំល្ហេមល្ហាម ស្របពេលដែលភ័យស្លន់ស្លោ ហើយចាប់ទាញដៃមាំឱ្យដាក់លើស្មារបស់ខ្លួន មុននឹងគ្រាហ៍កាយមាំតម្រង់ទៅកាំជណ្តើរឡើងទៅខាងលើ។
"យំធ្វើអី? បងមិនទាន់ស្លាប់ឯណា?" ជុងហ្គុក ស្រដីឡើង កាលបើឮសម្លេងយំអណ្តឺតអណ្តករបស់ប្រពន្ធ មាត់និយាយថាមិនស្រឡាញ់ មិនចាប់អារម្មណ៍ មិនចង់ក្បេរគេ គ្រាន់តែគេឈឺ មិនទាន់ស្លាប់ផងយំប៉ុណ្ណឹងទៅហើយ ចុះទម្រាំគេស្លាប់?
"យំព្រោះខ្លាចមេម៉ាយ ដោយសារប្តីស្លាប់ចោលទេដឹង?"
នាងនិយាយឡើង បន្ទាប់ពីគ្រាហ៍អ្នកសង្ហាទៅដល់ក្នុងបន្ទប់ រួចដាក់គេឱ្យអង្គុយលើពូក ហើយច្រានគេឱ្យគេងលើគ្រែ មុននឹងទាញភួយដណ្ដប់ឱ្យ
"ខ្លាចមេម៉ាយ? ហើយចង់លែងលះធ្វើអីចុះ?"
"ដេកទៅ! ក្រែងថាឈឺអ្ហេ៎ស? ខ្ញុំទៅដាំបបរឱ្យលោកញ៉ាំ ហាមងើបដើរចេញទៅណា បើចង់បានអីហៅខ្ញុំ អូខេទេ?" ស៊ូយ៉ុង មិនឆ្លើយតបសំណួររបស់អ្នកសង្ហា តែបែរជាបង្វែរសាច់រឰងនិយាយ ស្របពេលដែលក្រោកចេញពីលើគ្រែ មុននឹងបើកទ្វារបន្ទប់រួចដើរចេញទៅ
(បងមិនជឿថាអូនមិនស្រឡាញ់បងទេ..) ជុងហ្គុក ពោលក្នុងចិត្ត ខណៈដែលញោចស្នាមញញឹមស្រទន់ បិទភ្នែកសម្ងំសម្រាកយកកម្លាំង។
(កុំគិតថាខ្ញុំស្រឡាញ់លោក មិនអាចទេ! ព្រោះអ្នកដែលខ្ញុំស្រឡាញ់មិនមែនជាលោក ខ្ញុំគ្រាន់តែបារម្ភ ខ្លាចថាលោកមើលលែងឃើញមានចំណែកនៃកំហុសរបស់ខ្ញុំ) ស៊ូយ៉ុង ឧទានក្នុងចិត្ត ស្របពេលដែលចុះទៅក្រោមតាមកាំជណ្តើរមួយៗ ទទួលស្គាល់ថានាងបារម្ភអំពីអាការៈរបស់គេអំបាញ់មិញ ប៉ុន្តែមិនមែនបារម្ភក្នុងន័យស្នេហាទេ គឺនាងខ្លាចថាគេមើលលែងឃើញដោយសារគ្រោះថ្នាក់ដែលមានចំណែកខុស ព្រោះនាងចាប់បង្វែរចង្កូតឡានទើបបង្កើតបានជាគ្រោះថ្នាក់នៅថ្ងៃកើតហេតុលើកនោះ។
ស៊ូយ៉ុង ដើរចូលផ្ទះបាយទាញឆ្នាំងរៀបចំដាក់ដាំបបរទើរលើចង្ក្រានចោល ដោយឆ្លៀតទាញម៉ាស៊ីនបូមធូលីសម្អាតធូលីនៅបរិវេណផ្ទះបាយនិងបន្ទប់បន្ទប់ទទួលភ្លៀវ រួចដើរបោសសម្អាតសម្ភារៈតាំងលំអនៅលើតុទូរទស្សន៍ក៏ដូចជាជញ្ជាំងដែលមានស៊ុមរូបថត ផ្ទាំងរូបថតដ៏ស្រស់ស្អាត និងអ្វីផ្សេងៗទៀត។ ក្រោយពីបោសសម្អាតរួចរាល់ បបរក៏ពុះល្មម ទើបនាងដើរទៅបើកគម្របឆ្នាំងរៀបចំដាក់គ្រឿងទេស គ្រឿងសមុទ្រនិងសាច់តាមចំណង់ចំណូលចិត្ត រួចបិទគម្របឆ្នាំងវិញ បានមួយរំពុះទើបនាងបើកគម្របឆ្នាំងភ្លក្សមើលរសជាតិ ជីវ្ហាវិញ្ញាណទទួលដឹងថាសមល្មមអាចទទួលយកបាន ទើបមិនបន្ថែមគ្រឿង។
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺