ភរិយាអេតាស៊ីវិល - ភាគ៦១+៦២
ល្ងាច..
គ្រួសាររបស់ ស៊ូយ៉ុង បានចុះទៅចែកអំណោយដល់សិស្សសាលាដែលខ្វះខាតក៏ដូចជាក្នុងមណ្ឌលកុមារកំព្រារហូតដល់ល្ងាច ទើបជិះឡានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមុននេះទៅផ្ទះ ពួកគេបានទៅញ៉ាំអាហារឆ្ងាញ់ៗនៅហាងល្បីៗក្នុងផ្សារទំនើបជាមួយគ្នា។
"ញ៉ាំទៅកូន" លោកស្រី ឆយ ដួសម្ហូបអាហារដាក់ក្នុងចានកូនស្រីដោយឫកពាយកចិត្តទុកដាក់
"អរគុណអ្នកម៉ាក់"
"ហុចចានមក បងដួសទឹកស៊ុបឱ្យ" យ៉ុនជុន ប្រាប់ទៅប្អូនស្រីភ្លាម នាងលើកចានហុចឱ្យគេដួសទឹកស៊ុបភ្លេត
"អរគុណបងប្រុស" និយាយអរគុណបងប្រុសរួច ស៊ូយ៉ុង ឱនមុខចុះហុចទឹកស៊ុបក្តៅៗនិងញ៉ាំបន្លែមួយៗ
"ញ៉ាំឱ្យច្រើនៗទៅ នឹងមានកម្លាំង" ស៊ូយ៉ុង ទាញចង្កឹះចាប់សាច់គោជ្រលក់ទឹកស៊ុបឱ្យឆ្អិនល្មម រួចទើបចាប់ដាក់ក្នុងចានឱ្យស្វាមីដោយឫកពាស្វាហាប់
"គិតតែអូនទៅ ខ្លួនតូចតែមួយ ត្រូវញ៉ាំឱ្យច្រើនៗ ត្រៀមកម្លាំងយប់នេះ" ជុងហ្គុក និយាយបណ្តើរចាប់ម្ហូបដាក់ទៅក្នុងចានរបស់បណ្ដើរ
"ខ្សឹបៗបានហើយ អូនខ្មាស" ស៊ូយ៉ុង ប្រើឫកពាអៀនប្រៀនរមួលខ្លួនផ្អៀងខ្លួនទៅកៀកកើយស្វាមីទាំងញោចស្នាមញញឹមបិទមាត់មិនជិត
"ក្បាលខូចណាស់ឥឡូវ" ជុងហ្គុក និយាយស្របពេលដែលប្រើដៃមាំក្បាលនិងសក់ប្រពន្ធថ្នមៗតាមឫកពាក្នក់ក្នាញ់។
"មកពីស្រឡាញ់បងហ្នឹង"
"ហែមៗ ផ្អែមឡើងខះកហើយនៀក" យ៉ុនជុន ធ្វើជាគ្រហែមឱ្យលាន់ឮសម្លេងខ្លាំង កាលបើប្អូនស្រីនិងប្អូនថ្លៃសាងភាពផ្អែមល្ហែមធ្វើដូចពិភពលោកនេះមានតែពីរនាក់។
"អូហ៍! សុំទោសបងប្រុស ភ្លេចគិតថាបង Single ដុះស្លែ ហ៊ិហ៊ិ" ស៊ូយ៉ុង ខិតខ្លួនឆ្ងាយពីស្វាមីបន្ដិច មុននឹងងាកទៅនិយាយញ៉ោះបងប្រុសរបស់ខ្លួន ដោយញាក់ចិញ្ចើមម្ខាងឌឺ
"No Single! Now I have relationship with your sister-in-low" យ៉ុនជុន បដិសេធយ៉ាងលឿន កាលបើប្អូនស្រីបង្អាប់ខ្លួនយ៉ាងដូច្នេះ
"Who's she?! Why you don't tell me? Please tell me!"
"មិនប្រាប់ទុកឱ្យឆ្ងល់"
"ប៉ា! ម៉ាក់! អាបងមានសង្សារអត់ប្រាប់កូន" ស៊ូយ៉ុង ទូលពិតប្រាប់ប៉ាម៉ាក់ កាលបើបងប្រុសមិនព្រមនិយាយពីអនាគតបងថ្លៃឱ្យនាងបានដឹង។
"ហេតុអី ជុន? និយាយមក ម៉ាក់ក៏ចង់ដឹងពីអនាគតកូនប្រសារបស់ម៉ាក់ដែរ នាងឈ្មោះអី? ធ្វើការអី? កូនចៅអ្នកណា?"
"គឺនាងជាចៅក្រម ពេលនេះកូនកំពុងតវ៉ារឿងក្ដីមួយ ហេតុនេះកូនមិនទាន់ហ៊ានបើកចំហពីទំនាក់ទំនងទេ ខ្លាចអ្នកផ្សេងថានាងស៊ីសំណូកកាត់ក្តីឱ្យកូនឈ្នះក្តី" យ៉ុនជុន រៀបរាប់ហេតុផល ប្រាប់អ្នកម៉ាក់របស់ខ្លួនក៏ដូចជាអ្នកគ្រប់គ្នា
"វ៉ោវ៎.. សង្សារបងប្រុសដឹងតែឡូយហ្មង សំខាន់ជាចៅក្រមទៀត មិនបាច់ស្រមៃរូបភាពក៏ដឹងថាគាត់ស្អាតខ្លាំងប៉ុណ្ណាដែរ" ស៊ូយ៉ុង លាន់មាត់សរសើរអនាគតបងថ្លៃ ទាំងដែលមិនទាន់បានជួបមុខម្តងសោះ
"ប៉ាធ្លាប់ជួបទេ ជុន?" លោក ឆយ សួរកូនប្រុស ព្រោះមានអារម្មណ៍ថាធ្លាប់ជួបអនាគតកូនប្រសារួចហើយ
"បង្ហើបឈ្មោះប៉ាម៉ាក់នាងបន្ដិចបានអត់? ក្រែងលោម៉ាក់ស្គាល់" លោកស្រី ឆយ ខ្សឹបៗសួរក្បែរកូនប្រុស
"ខ្ញុំគិតថាពេលនេះកុំទាន់អី ដល់ពេលនឹងណែនាំឱ្យស្គាល់អ្នកគ្រប់គ្នាមិនខានទេ"
"ល្អណាស់អ៊ីចឹង"
ក្រោយពីញ៉ាំអាហារពេលល្ងាចរួច លោក លោកស្រី ឆយ និង យ៉ុនជុន បានត្រឡប់ទៅផ្ទះមុន ដោយឡែក ជុងហ្គុក និង ស៊ូយ៉ុង នៅដើរលេង ដើរមើលឥវ៉ាន់ក្នុងផ្សារទំនើបនៅឡើយ ពួកគេដើរកាន់ស្រាក់ដៃគ្នាដើរមើល សម្លៀកបំពាក់ ស្បែកជើង កាបូប និងរបស់របរជាច្រើនយ៉ាងសម្បូរបែបតាមសម័យកាល
"ជុងហ្គុក! អូនចង់ទិញស្បែកជើងសម្រាប់កូនពួកយើង" ស៊ូយ៉ុង ទាមទារចង់ទិញរបស់របរសម្រាប់កូនទាំងដែលមិនទាន់លេចឮដំណឹងពីកូនក្នុងផ្ទៃសោះ
"មិនទាន់មានផង កុំទាន់ទិញ" ជុងហ្គុក និយាយហីៗ រួចបន្តកាន់ដៃស្រឡូនដើរមើលអ្ងីផ្សេងៗទៀត។
ស៊ូយ៉ុង ស្ងាត់បាត់សម្លេង កាលបើទទួលបានចម្លើយបដិសេធពីស្វាមី ធ្វើឱ្យនាងធ្លាក់ទឹកមុខទៅជាស្រពាប់ស្រពោនភ្លាមៗ ព្រមដើរទៅជាមួយគេមើលរបស់របរផ្សេងទៀតទាំងមិនសប្បាយចិត្ត។
"អូនអន់ចិត្តមែនទេ ស៊ូស៊ូ?" ជុងហ្គុក សួរ ព្រោះតែសង្កេតមើលដឹង
"អ្ហឹម..ងរហើយ លួងគេ" ស៊ូយ៉ុង ងើយមុខ ធ្វើមាត់ស្រួចដាក់អ្នកសង្ហា ដោយឫកពាងរងក់ ភ្លាមនោះ ជុងហ្គុក ឱនមុខចុះថើបមាត់ប្រពន្ធថើៗបន្តិចក៏ដកមាត់ចេញ មុននឹងនិយាយ៖
"បាត់ងរនៅ?"
"នៅ! ជុប៎" ស៊ូយ៉ុង សារភាពថានៅទាំងញញឹមអៀនប្រៀន រួចជំទើតថើបមាត់ស្វាមីវិញមួយខ្សឺតរួចក៏ដកមាត់ចេញវិញ មុននឹងងើយមុខនិយាយ៖
"អូនមិនឱ្យបងលើសទេ ហ៊ិហ៊ិ"
"ឥឡូវកាន់តែព្រានច្រើនឡើងហើយតើនៀក" ជុងហ្គុក និយាយស្របពេលដែលលើកដៃមាំដាក់អង្អែលលើសក់ប្រពន្ធស្រាលៗ រួចឱបស្មានាងបន្តដើរលេងៗបែបសប្បាយៗ
"ព្រានតែជាមួយបងឯងហ្នឹង ហ៊ិហ៊ិ" ស៊ូយ៉ុង និយាយលេងសើចជាមួយ ជុងហ្គុក បណ្តើរដើរបណ្តើរគ្នាដើរមើលទំនិញបណ្តើរ ដើរបានមួយសន្ទុះ ពួកគេក៏នាំគ្នាដាក់បង្គុយចុះលើកៅអី ងាកមុខទៅសម្លឹងមើលមនុស្សម្នាដើរឆ្លងកាត់ទៅមកៗមិនដាច់
"ជា យ៉ុនមី ទេតើ បងឃើញដូចអូនទេ?" ស៊ូយ៉ុង កេះស្វាមីឱ្យក្រលេកមើលទៅអតីតអ្នកបម្រើ ទាំងដែលបច្ចុប្បន្នជាសង្សាររបស់ ហូស៊ុក ហ្នឹងឯង។
"ហេតុអីនាងបណ្តើរប្រុសផ្សេង? ចុះបង ហូស៊ុក នោះ?" ជុងហ្គុក សួរឡើងទាំងភ្ញាក់ផ្អើល កាលបើឃើញច្បាស់នឹងភ្នែក , យ៉ុនមី សង្សាររបស់ ហូស៊ុក បណ្តើរប្រុសថ្មីដើរទិញឥវ៉ាន់យ៉ាងច្រើនសម្បើមក្នុងភាព ហ៊ឺហារ ស៊ីវិល័យ
"បងប្រុសរបស់បងដឹងឬនៅហ្ន៎?" ស៊ូយ៉ុង សួរមិនទាន់ផុតពីមាត់ផង ក្រលេកមើលទៅ យ៉ុនមី និងសង្សារថ្មីម្ដងទៀត ស្រាប់តែឃើញមានវត្តមានរបស់ ហូស៊ុក ឈរចំពោះមុខពួកគេនៅទីនោះ
"បានន័យថាម៉េច យ៉ុនមី?" ហូស៊ុក សួរដោយសម្លេងហួសចិត្ត កាលបើសុខៗស្រីជាទីស្រឡាញ់បណ្ដើរប្រុសថ្មីយ៉ាងរីករាយទាំងដែលគេនៅមានឈ្មោះជាសង្សាររបស់នាងនៅឡើយ។
"បើបានជាលោកឃើញហើយ ខ្ញុំនិយាយទៅចុះ កន្លងមកខ្ញុំមិនបានស្រឡាញ់លោកទេ ខ្ញុំគ្រាន់តែតោងយកភាពមានបានរបស់លោកប៉ុណ្ណោះ" យ៉ុនមី និយាយប្រយោគប្រហារបេះដូងអ្នកដែលស្រឡាញ់ ស្របពេលដែលប្រើក្រសែភ្នែកមាំសម្លឹងទៅកាន់គេ ទាំងខំទប់ទឹកភ្នែកកុំឱ្យស្រក់សឹងតែស្ទះទ្រូងស្លាប់
"បងមិនជឿ! មិនជឿថាអូនបែបនោះទេ មានរឿងអីប្រាប់បងមកណា៎" ហូស៊ុក ចាប់ក្រសោបប្រអប់ដៃស្រឡូនព្យាយាមអង្វរករនាង ព្រោះតែមិនជឿថានាងមិនបានស្រឡាញ់គេ មិនជឿថានាងបោកប្រាស់ មិនជឿនឹងអ្វីដែលគេឃើញនៅពេលនេះ។
"លោកផ្ញើសេចក្តីទុកចិត្តលើខ្ញុំខ្លាំងពេកហើយ ពេលនេះប្រហែលជាខកចិត្តខ្លាំងដូចគ្នា សុំទោសណា៎គ្មានចេតនាទេ" និយាយប្រយោគនេះរួច យ៉ុនមី ចាប់ប្រលេះដៃមាំចេញ មុននឹងលើកជើងឱនដើមដៃសង្សារថ្មីដើរចេញទៅបំបុកស្មារបស់ ហូស៊ុក សឹងតែធ្វើឱ្យគេដួលរលំទៅម្ខាង
"ទេ! មិនពិតទេ" ហូស៊ុក បន្លឺឡើងតិចៗស្ដាប់ឮតែខ្លួនឯង ខណៈដែលឈរស្ងៀមម្ដុំដូចវិញ្ញាណហោះចេញក្រៅបាត់។
«យ៉ុនមី របស់បង ហេតុអីអូនធ្វើដូច្នេះ?» ហូស៊ុក សួរក្នុងចិត្តទាំងសង្ឃឹម ទឹកភ្នែកកូនប្រុសស្រក់ហូរម៉ាត់ៗមិនខ្មាសអ្នកណា មនុស្សស្រីដែលគេស្រឡាញ់ រំពឹងថានឹងសាងគ្រួសារជាមួយគ្នា ប៉ុន្តែបែរជាមនុស្សស្រីដែលបោកប្រាស់ យ៉ាងណាគេនៅតែមិនជឿថានាងមិនស្រឡាញ់គេសោះ ព្រោះកន្លងមកនាងល្អខ្លាំងណាស់ ដល់ថ្នាក់គេស្រឡាញ់ទុកចិត្តនាង ឱ្យតម្លៃនាង មិនគិតថានឹងប្រែប្រួលទៅយកអ្នកថ្មី ពេលនេះទោះជានាងមានហេតុផលអ្វីដែលត្រូវក្បត់គេក៏ដោយ គេនៅតែចិញ្ចឹមចិត្តស្រឡាញ់នាងតែម្នាក់គត់។
ត្រឡប់មកមើល ស៊ូយ៉ុង និង ជុងហ្គុក វិញ ពួកគេក្រោកចេញពីកន្លែងអង្គុយ បម្រុងនឹងដើរទៅរក ហូស៊ុក ក្នុងគោលបំណងផ្ដល់កម្លាំងចិត្ត ប៉ុន្តែពេលដើរជិតទៅដល់ ហូស៊ុក ស្រាប់តែរត់ចេញទៅបាត់។
"គាត់ប្រហែលជាឈឺចិត្តណាស់ហើយ" ស៊ូយ៉ុង ឧទានតិចៗ ទាំងគិតយល់ដល់ចិត្តអ្នកដែលត្រូវគេក្បត់
"ចាំមើលទៅដល់ផ្ទះវិញ បងតេរទៅសួរគាត់"
"អ្ហឹម.."
"តោះ"
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanficJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺