ភរិយាអេតាស៊ីវិល - ភាគ១០+១១
កាលបើអ្នកសង្ហាដួលសង្កត់លើខ្លួន ស៊ូយ៉ុង ស្រែកថ្ងួចថ្ងូរ ខណៈដែលលើកដៃរុញកាយមាំចេញ ប្រែខ្លួនគេឱ្យដេកទៅម្ខាង មុននឹងក្រោកចេញពីពូក។
"ហឺៗឈឺក្បាល..រងា" ជុងហ្គុក បិទភ្នែកស្រែកថ្ងូរ បបូរមាត់ប្រែពណ៌ទៅជាស្លេកស្លាំងគ្មានឈាម រាងកាយញ័រញាក់ដូចកូនសត្វ ធ្វើឱ្យនាងតូចឆ្លេឆ្លា មិនដឹងថាត្រូវធ្វើយ៉ាងម៉េច ក៏សួរ៖
"ធ្វើម៉េចទៅលោកពូ?"
"ថ្នាំ" គេស្រីដីខ្សាវៗ ព្រោះតែវិលមុខ បើកភ្នែកលែងរួចទៅហើយ។
"ថ្នាំនៅឯណា?"
"លើទូរខោអាវ ក្នុងប្រអប់"
"ច..ចាស៎ ចាំខ្ញុំយកឱ្យ" ស៊ូយ៉ុង ភ័យឆ្លេឆ្លា រត់ទៅក្បែរទូរសម្លៀកបំពាក់លូកដៃយកប្រអប់ថ្នាំនៅលើទូរ ប៉ុន្តែកម្ពស់មិនដល់ ទើបយកមិនបាន
"ហឹ.. យកមិនបានទេ ធ្វើម៉េចទៅ?" នាងតូចធ្វើមុខចង់យំបន្តិចអីបន្តិច ខណៈដែលក្តាប់ដៃលាដៃព្យាយាមរកដំណោះស្រាយរហូតដល់នឹកឃើញ រហ័សទាញកៅអីឡើងជាន់ពីលើ ហើយក៏លូកយកប្រអប់ថ្នាំចេញពីលើទូររហូតដល់បានសម្រេច ប្រញាប់យកប្រអប់ថ្នាំហុចឱ្យអ្នកសង្ហា
"នេះថ្នាំ ខ្ញុំមិនដឹងថាពូគួរលេបមួយណាទេ"
ឮបែបនេះហើយ ជុងហ្គុក ងើបខ្លួន បើកភ្នែកតិចៗទាញប្រអប់ថ្នាំ រកមើលថ្នាំគ្រាប់ត្រូវនឹងអាការៈរបស់ខ្លួន បើបណ្តោយឱ្យនាងតូចយកថ្នាំឱ្យគេលេប ខ្លាចតែលេបហើយឈឺលើសដើមទេ។
រុករើរកថ្នាំដែលត្រូវនឹងអាការៈបានសម្រេចហើយ ក៏ស្រាប់ថានៅខ្វះទឹក ទើបគេលោខ្លួនស្រវេស្រវាលូកដៃទៅយកទឹកនៅលើតុក្បាលដំណេក
"ខ្ញុំយកឱ្យ" នាងតូចយល់សាច់ការយកទឹកហុចឱ្យគេ គេទទួលបានហើយក៏ប្រញាប់ប្រញាល់ក្បង់ថ្នាំដាក់ក្នុងមាត់ រួចផឹកទឹកលេបចូលទៅក្នុងពោះអស់ កាលបើរួចរាល់នាងតូចទឹកនិងថ្នាំទុកនៅកន្លែងដើមវិញយ៉ាងរៀបរយ
"ចេញទៅវិញទៅ ពូត្រូវការគេង" គ្រាន់តែនាងទុកដាក់រួចរាល់ភ្លាម គេក៏ដេញនាងឱ្យចេញ ព្រោះនៅម្នាក់ឯងមានសេរីភាពក្នុងការដេក។
"ពូខឹងអូនមែនទេ? ព្រោះអូនជិះជាន់ពូ ទើបពូទៅជាឈឺ អ្ហឹកៗ អូនសុំទោស" ស៊ូយ៉ុង ឱនមុខចុះ សម្រក់ទឹកភ្នែកដោយការដឹងកំហុស នាងមិននឹកស្មានថាគេមិនស្រួលខ្លួនដល់ថ្នាក់ឈឺបែបនេះទេ ហើយនៅអៀវនាងមកដល់ផ្ទះទៀត វាជាកំហុសរបស់នាង។
"កុំយំ ពូមិនខឹងឯងទេ" ជុងហ្គុក ប្រែខ្លួន ទៅចាប់ដៃស្រឡូនអង្អែលថើៗជាការលួងលោម តែនាងគិតតែពីយំ ទើបគេក្រោកអង្គុយ ចាប់ទាញកាយនាងឱ្យអង្គុយចុះលើពូក ហើយឱបក្រសោបកាយរបស់នាងទាំងភ្លេចខ្លួនថាខ្លួនឯងកំពុងអាក្រាតកាយល្វែងលើ ព្រោះតែពេលនេះគេឈឺក្បាលនិងស្មុគស្មាញខ្លាំង។
"អ្ហឹក.. លោកពូក្តៅខ្លួនណាស់ នៅរងារញាក់ញ័រទៀត ឆាប់គេងទៅ ចាំខ្ញុំឱបពូឱ្យបាត់រងា" រាងស្តើងចាប់ផ្តួលកាយមាំឱ្យគេងទៅលើពូកវិញ រួចទាញភួយដណ្តប់ ខណៈដែលដៃស្រឡូនឱបកាយគេយ៉ាងណែន។
"ស៊ូស៊ូ..?!" គេហៅឈ្មោះរបស់នាងស្រាលៗ ព្រោះមិនចង់ឱ្យនាងគេងឱបគេបែបនេះ ជាស្រីក្រមុំ កាលបើមានអ្នកមកឃើញគេងលើគ្រែជាមួយប្រុសកម្លោះវាមិនសមនោះទេ។
"ពូគេងទៅ ខ្ញុំនឹងផ្តល់ភាពកក់ក្តៅឱ្យពូ" រាងតូចបន្ថែមកម្លាំងដៃឱបរឹតកាយមាំ ទាំងដែលគេអាក្រាតកាយ នាងគ្មានអារម្មណ៍អ្វីទាល់តែសោះ ព្រោះនាងមិនសូវដឹងអី តែអ្នកសង្ហាវិញ គេដឹងពេញទំហឹង ខណៈដែលនាងឱបរឹតគេ ដើមទ្រូងមានសាច់របស់នាងកំពុងតែប៉ះសាច់គេពេញទំហឹង គេជាប្រុសប្រាកដជាមានអារម្មណ៍ហើយ កំពុងតែក្តៅខ្លួនស្រាប់ផង នាងមកបែបនេះចំពោះគេទៀត គេឈឺគ្មានថ្ងៃជាទេមើលទៅ។
"ស៊ូស៊ូ ពូមិនទម្លាប់ឱ្យមានអ្នកឱបទេ" គេព្យាយាមរុញកាយតូចចេញ តែនាងកាន់តែឱបក្រសោបខិតទៅរកកាយមាំរបស់គេ។
"មិនជឿទេ! គេងបែបនេះហើយ កុំរើ ឱបខ្ញុំវិញផង ខ្ញុំបិទភ្នែកគេងហើយ"
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺