ភរិយាអេតាស៊ីវិល - ភាគ៤៣+៤៤
“ឆ្គួតព្រោះតែស្រឡាញ់អូន យល់ដែរទេ? ឆ្វាច់!”
“អ្ហាយយ...” ស៊ូយ៉ុង បិទភ្នែកស្រែកដោយភាពភ័យខ្លាច រំពឹងថាគេនឹងវាយខ្លួន តែគេបែរជាវាយវ៉ាលិសទៅវិញ ពេលបើកភ្នែកមកវិញនាងបានក្រលេកប៉ះចំក្រសែភ្នែកដ៏កាចសាហាវរបស់គេជាមួយនឹងសម្តីគំហកគំរាមនាង៖
“ឆាប់ទៅបន្ទប់វិញភ្លាម!!”
“ទៅហើយៗ ចាំបាច់កាចយ៉ាងនេះ” ស៊ូយ៉ុង ដាក់មេប្រុយរត់ចូលក្នុងផ្ទះវិញ រហ័សឡើងទៅខាងលើទៅដល់បន្ទប់បាត់
ជុងហ្គុក ក្រលេកសម្លឹងនាងរហូតផុតកន្ទុយភ្នែក ទើបគេព្រួសខ្យល់ដង្ហើមចេញពីទ្រូងឱ្យធូរ មុននឹងកាន់អូសវ៉ាលិសលើកឡើងទៅយកឱ្យនាងដល់ក្នុងបន្ទប់បាត់
“រៀបចំទុកដាក់វិញឱ្យស្អាត កុំឱ្យបងដឹងថាអូនលួចរត់ទៀតឱ្យសោះ” គេរុញវ៉ាលិសទៅឱ្យនាងទាំងកំរោល រួចប្រើទឹកមុខមាំ ស្របពេលដែលឈរច្រត់ចង្កេះដោយដៃម្ខាង និយាយបង្គាប់នាង។
“ដឹងហើយ” ស៊ូយ៉ុង ធ្វើមុខក្រញូវស្របពេលដែលបើកវ៉ាលិសទាញយករបស់របរចេញមករៀបចំទុកដាក់ឱ្យរៀបរយវិញទាំងចិត្តមិនចង់។
ជុងហ្គុក ឈរមើលប្រពន្ធបន្តិច មុននឹងបែរខ្លួនដើរចេញពីបន្ទប់នេះចុះទៅជាន់ក្រោម រួចត្រឡប់មកវិញជាមួយនឹងចានសាន់វិចនិងទឹកដោះស្រស់មួយកែវ ហុចទៅឱ្យនាងញ៉ាំ
“ឆាប់ញ៉ាំទៅ អូនមិនទាន់បានញ៉ាំអីទេ”
“...” ស៊ូយ៉ុង មិនមាត់ ប៉ុន្តែប្រើក្រសែភ្នែកស្អប់ខ្ពើមសម្លឹងមុខរបស់គេប្រហែលបីខ្យល់ដង្ហើម មុននឹងទាញយកសាន់វិចញ៉ាំមួយៗទាំងទឹកភ្នែកស្រក់ហូរម៉ាត់ៗធ្វើដូចវេទនាក្នុងការញ៉ាំខ្លាំងណាស់
“កុំធ្វើដូចវេទនាពេក ញ៉ាំឱ្យលឿនៗទៅ នេះទឹកដោះគោ” ជុងហ្គុក និយាយមិនសូវជាពិរោះពិសារ ស្របពេលដែលហុចទឹកដោះឱ្យប្រពន្ធបន្តបន្ទាប់ពីញ៉ាំសាន់វិចរួច
ស៊ូយ៉ុង លើកទឹកដោះផឹករហូតដល់អស់ ហើយកាន់កែវអង្គុយធ្វើមុខភ្លឹះៗ ធ្វើឱ្យអ្នកដែលសម្លឹងឃើញតឹងទ្រូងជំនួស ទើបលូកដៃទៅយកកែវដាក់ត្រួតលើចាន មុននឹងក្រោកចេញពីពូក ដោយមិនភ្លេចបង្គាប់៖
“ធ្វើការងាររបស់អូនទៅ តែហាមចេញទៅណាឱ្យសោះ បងទៅក្រៅមួយភ្លែត”
“ដឹងហើយ”
“ត្រូវឆ្លើយចាស៎”
“ចាស៎..”
“ល្អ.. ស្ដាប់បង្គាប់” ជុងហ្គុក ញោចស្នាមញញឹមចុងមាត់បន្តិច ស្របពេលដែលលើកដៃអង្អែលក្បាលរបស់ប្រពន្ធ មុននឹងបែរខ្លួនដើរចេញទៅ។

YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺