ភាគ៣២+៣៣(ការពិតនៃនាងគឺ បំបែកគូស្នេហ៍អ្នកដទៃ)

1.7K 73 3
                                    

ភរិយាអេតាស៊ីវិល - ភាគ៣២+៣៣

ជេហ៊ុន យល់ច្បាស់ថានាងតូចចង់សួរសម្តៅលើអ្វី ហើយគេក៏ដឹងច្បាស់អំពីអារម្មណ៍របស់ប្អូនស្រីជីដូនមួយរបស់គេដូចគ្នា ទើបគេភ្លក់អាហារ រួចនិយាយបង្វែរសាច់រឿង៖
“អាហារនេះឆ្ងាញ់ណាស់ ស្នាដៃរបស់ ស៊ូ មែនទេ?”
“ជាស្នាដៃរបស់បងស្រី មីសូ.. តែពេលកំពុងធ្វើអាហារ ខ្ញុំមានអារម្មណ៍ថាហេតុការណ៍ទាំងនោះធ្លាប់កើតឡើង ខ្ញុំចាំបានថាមានមនុស្សស្រីម្នាក់ធ្លាប់ធ្វើវាជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនច្បាស់ពីមុខមាត់របស់នាងទេ នាងប្រហែលជាមិត្តរបស់ខ្ញុំកាលពីមុនហើយមើលទៅ” ស៊ូយ៉ុង យកហេតុការណ៍ដែលខ្លួនគិតឃើញប្រាប់នាយពេទ្យទាំងអស់ដោយមិនស្ទាក់ស្ទើរ មើលទៅឫកពារបស់នាងបច្ចុប្បន្នលែងដូចជាក្មេង៥ឆ្នាំទៀតហើយ អាចនិយាយបានថាយល់ដឹងច្រើនជាងពេលដំបូង
“ចង់ចងចាំវិញទេ?” ពេលដែលគេសួរបែបនេះ ស៊ូយ៉ុង ហាក់បីដូចជាស្ទាក់ស្ទើនឹងឆ្លើយ ព្រោះនាងខ្លាចពេលដែលនាងចាំវិញ នាងលែងបាននៅក្បែរគេ ខណៈនេះនាងមានអារម្មណ៍ថាឈឺទ្រូងឆ្វេងឆឹបៗ ដែលអារម្មណ៍នេះនាងមិនធ្លាប់ទទួលបានទាល់តែសោះ។
“..” នាងមិនតប ប៉ុន្តែក្រវីក្បាលញាប់ស្អេក
“ហេតុអី?”
“ខ្ញុំចង់ទៅផ្ទះវិញហើយ” ស៊ូយ៉ុង ទាញអាវក្រៅចេញពីស្មារបស់ខ្លួន មុននឹងក្រោកចេញពីកៅអី គេចមុខពីអ្នកសង្ហាលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់របស់ខ្លួនលាក់លៀម ខ្លាចអ្នកម្ខាងទៀតឃើញទឹកភ្នែកនាងស្រក់
“ស៊ូ..” ជេហ៊ុន ចាប់ស្មារបស់នាងទាញមកពិនិត្យមើលផ្ទៃមុខ ព្រោះខ្លាចនាងយំ តែពេលទាញមកមើលឱ្យជិតឃើញនាងធម្មតា គេក៏ធូរចិត្តវិញ ហើយនិយាយ៖
“ចាំពូជូនទៅផ្ទះ”
“ខ្ញុំទៅខ្លួនឯងបាន” ស៊ូយ៉ុង ចាប់ប្រលេះដៃមាំចេញពីស្មារបស់ខ្លួន មុននឹងដើរបង្វែរខ្លួនតម្រង់ទៅទ្វារ លើកដៃស្រឡូនរុញទ្វារបើកចេញទៅក៏ប្រទះនឹង សេយ៉ុន នៅឈរខាងក្រៅ
“ខ្ញុំមានរឿងនិយាយជាមួយនាង”
“ចាស៎.. មានរឿងអី?”
“ចាំខ្ញុំជូននាងទៅផ្ទះ ដើរបណ្តើរនិយាយបណ្តើរទៅ”
“ស៊ូស៊ូ?!” ជេហ៊ុន ប្រញាប់ប្រញាល់បើកទ្វារចេញមកក្រៅតាមក្រោយខ្នងនាងតូច ហើយស្រែកហៅនាងឱ្យបញ្ឈប់ដំណើរ ប៉ុន្តែ សេយ៉ុន ងាកទៅឆ្លើយតបជំនួស៖
“ទុកឱ្យខ្ញុំជូននាងទៅ”
“...” កាលបើបែបនេះ ជេហ៊ុន រម្ងាប់ចិត្តបារម្ភបន្តិច ញោចស្នាមញញឹមមិនសូវសមដាក់ប្អូនស្រីជីដូនមួយ មុននឹងបែរខ្នងដើរទៅបន្ទប់ការិយាល័យរបស់ខ្លួនវិញ។
ស៊ូយ៉ុង និង សេយ៉ុន ដើរបណ្ដើរគ្នាតាមផ្លូវ ក្នុងសភាពស្ងប់ស្ងាត់ មិនឱ្យអូសដំណើរយូរវែងឆ្ងាយ សេយ៉ុន ក៏មិនបូរបាច់ច្រើនក៏និយាយត្រង់ៗទម្លុះភាពស្ងប់ស្ងាត់៖
“ខ្ញុំថានាងធំល្មមយល់ពីទំនាក់ទំនងបានហើយ ដូច្នេះកុំព្យាយាមស្និទ្ធស្នាលជាមួយបង ជេហ៊ុន របស់ខ្ញុំពេក”
“បងនិយាយពីអី?” ស៊ូយ៉ុង ងាកមុខទៅសម្លឹងភ្នែកអ្នកម្ខាងទៀតដោយក្រសែភ្នែកមិនយល់សេចក្តី
“បង ជេហ៊ុន មិនអាចស្រឡាញ់នាងទេ ព្រោះគាត់ស្រឡាញ់ខ្ញុំរួចហើយ ហេតុនេះនាងនៅឱ្យឆ្ងាយពីគាត់ទៅ” សេយ៉ុន បញ្ជាក់ច្បាស់ៗបន្ថែមទៀត ធ្វើឱ្យបេះដូងដ៏តូចរបស់ ស៊ូយ៉ុង ចាប់ផ្តើមមានអារម្មណ៍ចុកណែនពេញទ្រូង រហូតច្រាស់ទឹកភ្នែកពេញប្រៀបរង្វង់ភ្នែកទាំងគូ និងអួលដើមករហូតដល់ពាក្យនិយាយលែងចេញ
“កុំព្យាយាមបំបែកបំបាក់ខ្ញុំនិងគាត់ទៀត ចូលក្នុងផ្ទះទៅ ខ្ញុំសង្ឃឹមថាថ្ងៃនេះជាលើកចុងក្រោយដែលនាងព្យាយាមចង់នៅក្បែរគាត់” សេយ៉ុន បញ្ជាក់កាន់តែច្បាស់ កាលបើដល់មុខផ្ទះរបស់លោកស្រី ចន នាងក៏ចាប់ទាញបើកទ្វារឱ្យ ស៊ូយ៉ុង ចូលទៅខាងក្នុង រួចដើរត្រឡប់ទៅវិញដោយទឹកមុខមាំស្មើ។
ស៊ូយ៉ុង ងាកក្រោយសម្លឹងដំណើរអ្នកម្ខាងទៀតបន្តិចទាំងដែលមានអារម្មណ៍ថាខុស នាងមិនចង់នោះទេ មិនចង់ឱ្យនរណាម្នាក់បែកបាក់ដោយសារតែនាងទៀតនោះទេ ព្រោះនាងមានអារម្មណ៍ថានាងធ្លាប់ធ្វើឱ្យនរណាម្នាក់បែបបាក់រួចទៅហើយ ទង្វើនោះនាងពិតជាស្តាយក្រោយរហូតដល់តាមលងបន្លាចក្នុងការចងចាំរបស់នាងរាល់ថ្ងៃ។
ស៊ូយ៉ុង ដើរចូលដល់ក្នុងផ្ទះក៏រៀបនឹងព្រលែងទឹកភ្នែកឱ្យស្រក់ តែពេលឃើញ ជុងហ្គុក ទើបលេបលាក់ទឹកភ្នែកទុកវិញ មុននឹងព្យាយាមដើរគេចគេដើម្បីឡើងទៅបន្ទប់ ប៉ុន្តែគេចេះតែខាំងដំណើរនាង ទើបនាងឈប់គេច ហើយស្រដីឡើងដោយប្រើក្រសែភ្នែកមិនស្មោះត្រង់សម្លឹងគេ៖
“ខ្ញុំចង់ឡើងទៅលើ ចៀសផ្លូវបន្តិចបានទេ?”
“អូនយំមែនទេ?” ជុងហ្គុក ចាប់អារម្មណ៍ សម្លឹងភ្នែកនាង តែនាងចេះតែគេចមិនហ៊ានមើលភ្នែកចំៗ ទើបគេអាចសន្និដ្ឋានបានថានាងចង់យំ
“កុំមកប្រើសព្វនាម បង អូន ជាមួយខ្ញុំ អាណិតចិត្តសង្សារផង” ព្រោះតែមិនចង់ឱ្យនរណាម្នាក់បែកបាក់ដោយសារតែនាង ទើបនាងនិយាយប្រយោគនេះចេញទៅ ខណៈដែលងើយមុខប្រសព្វភ្នែកជាមួយអ្នកសង្ហា ដោយក្រសែភ្នែកមាំ
“បងស្រឡាញ់អូន ហេតុអីមិនបាន?”
“ខ្ញុំមិនចង់ជាដើមហេតុឱ្យអ្នកណាម្នាក់បែកបាក់គ្នាទេ យល់អត់? ឬក៏មិនយល់? ឬគ្មានបេះដូងចេះអាណិតចិត្តស្រីទេ?”
“អ្នកដែលមិនយល់ជាអូន! បើអូនចង់បានដាច់ស្រេច ទៅក្រៅជាមួយបងឥឡូវនេះ” បញ្ចប់ប្រយោគភ្លាម ប្រអប់ដៃមាំចាប់កញ្ឆក់ទាញកដៃស្រឡូនដើរចេញទៅក្រៅទាំងកំរោល
“ទៅណា?!”
“ទៅប្រាប់ឱ្យ មីសូ ដឹងថាបងស្រឡាញ់អូន គ្រប់យ៉ាងវានឹងចប់ បងនឹងមានតែអូនម្នាក់ អូខេទេ?” ស្របពេលដែលអូសដៃនាងតូចតម្រង់ទៅឡាន អ្នកសង្ហាក៏បកស្រាយពីគោលបំណងដែលគេនាំនាងចេញទៅក្រៅ គេមិនចង់លាក់ មិនចង់កុហកអូសបន្លាយឱ្យវែងជាងនេះទៀតឡើយ
“មិនទៅទេ! លែងដៃ” កាលបើទទួលចម្លើយចេញពីមាត់របស់គេ ស៊ូយ៉ុង ក្រាញននៀល ព្យាយាមចាប់ប្រលេះដៃមាំចេញពីដៃរបស់ខ្លួន ប៉ុន្តែមិនឈ្នះកម្លាំងដៃ ទើបដើរទៅតាមគេទាំងចិត្តមិនចង់
“ចូលក្នុងឡាន” គេបើកទ្វាររុញនាងចូលក្នុងឡានរួចទាញទ្វារឡានបិទ មុននឹងដើរវាងទៅផ្នែកម្ខាងចង្កូត បើកទ្វារលូនខ្លួនចូលខាងក្នុងហើយលោខ្លួនទៅដាក់ខ្សែក្រវាត់ឱ្យនាងតូច ទាំងដែលនាងធ្វើមុខមាំមិនចង់ទៅជាមួយគេ
“ខ្ញុំមិនចង់ទៅទេ! ខ្ញុំមិនចង់បានបែបនោះ”
“នៅឲ្យស្ងៀម ហាមរើបម្រះ” គេនិយាយបង្គាប់នាងតូចរួចឱនដាក់ខ្សែក្រវាត់ឱ្យខ្លួនឯង មុននឹងបញ្ឆេះឡានបើកចេញទៅ
“យល់តែចិត្តខ្លួនឯង! ខ្ញុំប្រាប់ថាខ្ញុំមិនទៅទេ ខ្ញុំមិនស្រឡាញ់ពូទេ ខ្ញុំមិនចង់ឱ្យពូបែកបាក់ជាមួយបងស្រីទេ ពូយល់អត់? យល់សម្តីខ្ញុំទេ?!” ស៊ូយ៉ុង ស្រែកប្រកែកតវ៉ាវែងឆ្ងាយលាន់ឮខ្ទរខ្ទារ ស្របពេលដែលអ្នកម្ខាងទៀតបើកឡានចេញផុតពីមុខផ្ទះ។
“ស្ងាត់មាត់ទៅ!” ជុងហ្គុក ងាកទៅស្រែកសម្លុតអ្នកដែលនិយាយច្រើនរំខានសរសៃប្រសាទរបស់គេ
“ខ្ញុំមិនទៅទេ មិនទៅទេៗៗ” ស៊ូយ៉ុង ស្រែកឮៗដដែលៗ រំខានសរសៃរប្រសាទអ្នកដែលកំពុងបើកឡានកាន់តែខ្លាំងឡើងៗ ធ្វើឱ្យគេក្ដៅចិត្តរហ័សជាន់ហ្គ៊ែរបន្ថែមល្បឿនលឿនខុសធម្មតា
“ឈប់ឡាន! ខ្ញុំប្រាប់ថាឱ្យឈប់”
“...”
ជុងហ្គុក មិនខ្វល់ពីសម្តីរបស់នាងតូច គិតតែពីជាន់ហ្គែរបន្ថែមល្បឿននឹងបានឆាប់ដល់កន្លែងដែល មីសូ ធ្វើការ នៅប្រហែលមិនដល់១គីឡូម៉ែត្រទៀតទេ ទៅដល់ហើយ ដូច្នេះពេលនេះគេមិនចាំនិយាយបកស្រាយច្រើនទេ ទៅដល់ដឹងគ្នាតែម្តង។
“ឈប់ឡាន!!” ស៊ូយ៉ុង ស្រែកដដែលៗ ពេលដែលគេធ្វើដូចមិនឮ នាងក៏សម្រេចចិត្តទៅចាប់ទាញដៃគេចេញពីចង្កូតឡាន ដោយចង់គ្រប់គ្រងបង្វែរចង្កូតដោយខ្លួនឯង
“លែងដៃរបស់អូនទៅ គ្រោះថ្នាក់ណាស់” ជុងហ្គុក ចាប់រុញដៃនាងតូចចេញ ស្របពេលឡានរេចង្កូតពេញផ្លូវ
“មិនលែង! យ៉ាងណាក៏មិនត្រូវទៅជួបស្រី” ស៊ូយ៉ុង នៅតែមានះ ទើបបង្វែរចង្កូតឡានមួយទំហឹងបណ្តាលឱ្យធ្លាក់ផ្លូវជ្រុលទៅបុកនឹងដើមឈើមួយដើម
ប៉័ង!
“អ្ហឹក...”
ស៊ូយ៉ុង លោខ្លួននឹងមុខបុកក្បាលនឹងឡាន ខ្ទាតតាមកម្លាំងបោកផ្ទប់រង្គើរបស់ឡាន ទៅបោកក្បាលនឹងទ្វារឡានថែមទៀត ស្របពេលដែល ជុងហ្គុក លោខ្លួនទៅបុកនឹងចង្កូតឡានបណ្តាលឱ្យរបួសក្បាលហូរឈាម ទើបស្រវាំងភ្នែកមើលអីមិនសូវច្បាស់
“ស៊ូស៊ូ?!” នាយងាកទៅមើលនាងតូចនៅក្បែរដៃទាំងដែលមើលឃើញមិនសូវច្បាស់ តែដឹងថានាងសន្លប់បាត់ទៅហើយ ទើបគេប្រញាប់ប្រញាល់រុញទ្វារចុះពីលើឡានដើរទៅវាងទៅម្ខាងទៀតទាំងទប់លំនឹងមិនជាប់ ព្រោះអាការៈវិលមុខ មើលគ្រប់យ៉ាងមិនសូវច្បាស់
ដៃមាំចាប់ទាញទ្វារឡានបើក មុននឹងឱនដោះខ្សែក្រវាត់ចេញពីនាងតូច រួចចាប់ទាញកាយរបស់នាងអូសចេញទៅខាងក្រៅឡាន ព្រោះគេសង្កេតឃើញថាធុងសាំងរបស់គឺបានបែកទៅហើយ មិនយូរទេវានឹងឆេះផ្ទុះមិនខានឡើយ
ភឹប!
ប៉ឹង!
អូសនាងតូចមកដល់វាលស្មៅផុត ធុងសាំងឆាបឆេះដល់ខ្សែភ្លើងបណ្តាលឱ្យឡានផ្ទុះឡើងចេញផ្កាភ្លើងមួយរំពេច។
ជុងហ្គុក បិទភ្នែកក្រសោបកាយតូចជាប់ក្នុងរង្វង់ដៃយ៉ាងណែន ពេលដែលបាត់សម្លេងផ្ទុះ ឮតែសម្លេងឆាបឆេះនាយក៏ធូរអារម្មណ៍បន្តិច មុននឹងក្រោកអង្គុយលើដៃទះថ្ពាល់រលោងតិចៗដើម្បីដាស់នាងឱ្យភ្ញាក់ ដោយអារម្មណ៍តក់ក្រហល់
“ស៊ូស៊ូ បើកភ្នែកឡើង កុំបំភ័យបងណា៎ ស៊ូស៊ូ..?! ក្រោកឡើង”
ជុងហ្គុក ព្យាយាមហៅអ្នកជាទីស្រឡាញ់ជាច្រើនម៉ាត់ ប៉ុន្តែមិនទទួលបានការឆ្លើយតប ទើបនាយដកទូរស័ព្ទពីហោប៉ៅតេរហៅឡានពេទ្យឱ្យប្រញាប់មកទីនេះជាបន្ទាន់
“អ្ហឹកៗ អូនមិនត្រូវកើតអីទេណា៎ អ្ហឹកៗ” បន្ទាប់ពីនិយាយទូរស័ព្ទរួច នាយចាប់ទាញក្រសោបកាយតូចឱបជាប់ក្នុងទ្រូង បារម្ភខ្លាចនាងលែងដឹងខ្លួនរហូត បើបែបនោះមែនគេនឹងបន្ទោសខ្លួនឯងមួយជីវិត។
សម្លេងសារ៉ែនរបស់ឡានពេទ្យលាន់ឮឡើងបញ្ជាក់ថានឹងជិតមកដល់ទីតាំងកន្លែងកើតហេតុ ភ្លាមនោះ ជុងហ្គុក ប្រញាប់ត្រកងបីកាយតូចរត់ទៅឡានពេទ្យតែម្តង ខ្លាចថាជួយសង្គ្រោះនាងមិនទាន់
“ជួយសង្គ្រោះប្រពន្ធខ្ញុំផង” ប្រគល់អ្នកជាទីស្រឡាញ់ដល់ដៃគ្រូពេទ្យ និយាយផ្តាំផ្ញើចប់ប្រយោគភ្លាម នាយក៏ស្រវាំងភ្នែកស្រទន់ៗសន្លប់មួយរំពេច
“លោកៗ?!”
“ប្រញាប់ចេញឡានទៅ”

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now