ភាគ២០+២១(នាងជាអ្នកនិពន្ធឬ?)

1.7K 72 1
                                    

ភរិយាអេតាស៊ីវិល - ភាគ២០+២១

គ្លីនិក..
ជេហ៊ុន កំពុងមមាញឹកធ្វើការនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដែលមានអ្នកជំងឺសម្រាកព្យាបាលនៅទីនេះច្រើនគួរសមដែរ ក្រោយពីពិនិត្យអ្នកជំងឺតាមបន្ទប់ក្នុងមន្ទីរពេទ្យរួចអស់ នាយគិតថានឹងទៅផ្ទះសម្រាក ប៉ុន្តែការគិតត្រូវបានអាសាបង់ ដោយសារ៖
"បងពេទ្យ?! អ្នកជំងឺនៅក្បែរសាលាសង្កាត់ត្រូវការសង្គ្រោះបន្ទាន់" គិលានុបដ្ឋាយិកាម្នាក់រត់ត្រហេបត្រហបមកដល់ការិយាល័យរបស់នាយពេទ្យ ដែលឋិតនៅជាន់លើនៃអគារគ្លីនិក
"ឈឺអី យ៉ុន? ឆាប់ត្រៀមសម្ភារៈនិងឡានទៅ" ជេហ៊ុន សួរទៅកាន់ប្អូនស្រីជីដូនមួយរបស់ខ្លួនដែលជាគិលានុបដ្ឋាយិកា មានឈ្មោះថា យូ សេយ៉ុន។
"ខ្ញុំឲ្យគេរៀបចំរួចហើយ ពួកយើងប្រញាប់ទៅ"
"អូខេ" ពួកគេទាំងពីរប្រញាប់ប្រញាល់រត់ចេញពីការិយាល័យ ចុះទៅជាន់ក្រោម ភ្លាមនោះភ្លៀងស្រាប់តែធ្លាក់ចុះយ៉ាងច្រើនជោកជាំ ពួកគេទាំងពីរកាន់ឆ័ត្រដើរកាត់ទឹកភ្លៀង តម្រង់ទៅឡានសង្រ្គោះបន្ទាន់ដែលមានអ្នកបើកឡាន បើកឈប់ចាំនៅខាងមុខមន្ទីរពេទ្យ កាលបើគ្រូពេទ្យចូលក្នុងឡានអស់ហើយ ឡានក៏ចេញដំណើរទៅ។

ក្នុងផ្ទះ..
សម្លេងភ្លៀងធ្លាក់និងសម្លេងខ្យល់បក់កន្ត្រាក់ហាក់ប្រគុំជាភ្លេងឱ្យអ្នកដែលកំពុងតែដេកគិតច្រើនមិនស្ងប់ចិត្ត ទើបចេះតែប្រះខ្លួនផ្អៀងទៅឆ្វេងទៅស្តាំ ឥរិយាបថទាំងនេះហាក់ចង់ឱ្យខ្លួនឯងគេងខ្លួនស្រួលខ្លួន តែនាយហាក់ បញ្ជាខួរក្បាលឱ្យឈប់គិត បញ្ជាភ្នែកឱ្យឆាប់បិទ មិនបានសោះ។
"កុំគិតពី ស៊ូស៊ូ បានទេ? ឯងអត់ខុស!" ជុងហ្គុក និយាយជាមួយខ្លួនឯង ខណៈដែលខួរក្បាលចេះតែគិត ចិត្តចេះតែបញ្ជាថាធ្វើខុសចំពោះនាងតូច ភ្លាមនោះនាយស្រាប់តែទាញភួយចេញពីខ្លួន មុននឹងក្រោកអង្គុយសម្លឹងទៅមើលទឹកភ្លៀងនៅខាងក្រៅបង្អួចកញ្ចក់តាមសម្រោលព្រាលៗ
"តើនាងយំដែរឬ?" គេសួរខ្លួនឯង រួចទម្លាក់ជើងចុះទៅលើឥដ្ឋ ស៊កស្បែកជើងសម្រាប់ពាក់ដើរនៅក្នុងផ្ទះដើរចេញតម្រង់ទៅទ្វារ មុននឹងទាញទ្វារបើកចេញទៅ រួចក៏ទាញទ្វារបិទវិញថ្នមៗ មុននឹងតម្រង់ទៅបន្ទប់នៅទល់មុខនេះ កាលបើដល់មុខបន្ទប់របស់ស្រីតូចហើយ នាយឈរសញ្ជឹងគិតបន្តិច៖
«គួរចូលឬមិនគួរ?» ក្នុងចិត្តចេះតែមានអារម្មណ៍ថារអៀសខ្លួន ទើបមិនហ៊ានទៅប្រឈមមុខ សុំទោសចំពោះកំហុសលើសលួសរបស់ខ្លួន គិតរួចហើយ នាយក៏បែរខ្នងដើរទៅបន្ទប់ខ្លួនឯងវិញ
"ទេ!" នាយក្រហឹមចេញខ្យល់តាមជើងធ្មេញ ហើយក៏បែរខ្លួនទៅវិញ លើកដៃគោះទ្វាបន្ទប់ថ្នមៗ តែមិនមានសម្លេងឆ្លើយតបនាយក៏គោះម្តងទៀត ប៉ុន្តែមិនមានសម្លេងឆ្លើយ ទើបនាយស្រែកហៅ៖
"ស៊ូស៊ូ?! នៅខាងក្នុងទេ?"
"..." មិនមានសម្លេងឆ្លើយតបដដែល ទើបគេសម្រេចចិត្តរុញទ្វារចូលខាងក្នុង ឃើញថាទ្វារមិនជាប់គន្លឹះ ក៏រុញហើយដើរចូលខាងក្នុង ភ្លើងអំពូលពងមាន់លើក្បាលដំណេកបើកចោល ប៉ុន្តែក្រលេកមើលទៅលើពូកឃើញតែភួយខ្នើយទទេស្អាត មិនឃើញស្រមោលមនុស្សសោះ
"ស៊ូស៊ូ?!" គេហៅនាងម្តងទៀត ចាប់ផ្តើមភ័យញាប់ញ័រ បេះដូងលោតឌុកឌាក់មិនត្រូវចង្វាក់ ខណៈដែលដើរយឺតៗទៅមើលនៅបន្ទប់ទឹក តែពេលទៅដល់ទ្វារមិនបានបិទ ភ្លើងក៏មិនបើក ទើបធ្វើឱ្យនាយកាន់តែភ័យព្រួយ
"ឬនាងគិតច្រើនព្រោះសម្តីយើង?!" គេសួរដោយការដឹងកំហុស រួចក៏ប្រញាប់ប្រញាល់ចេញពីបន្ទប់នេះ ចុះទៅមើលជាន់ក្រោមឃើញទ្វារផ្ទះទើបតែរបើកចោលថ្មី ទើបសន្និដ្ឋានដឹងថា នាងបានរត់ចេញពីទីនេះ
គ្រាន់តែដឹងថានាងចាកចេញភ្លាម បេះដូងរបស់គេចាប់ផ្តើមព្រួយកាន់តែខ្លាំង ព្រោះបារម្ភខ្លាចនាងគ្រោះថ្នាក់ ទើបរត់ចេញទៅក្រៅទាំងដែលភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យទទឹកអាវជោកមិនលើសមួយនាទី។
"ស៊ូស៊ូ.. សុំទោស!" នាយរត់ចេញតម្រង់ទៅរបងផ្ទះ ប្រញាប់ប្រញាល់បើកទ្វាររបងចេញទៅខាងក្រៅ ខណៈដែលភ្លៀងធ្លាក់ ធ្វើឱ្យសក់ សម្លៀកបំពាក់ មុខមាត់របស់គេសើមជោក។

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now