ភាគ៣៦+៣៧(ញ៉ែប្រពន្ធខ្លួនឯង)

1.6K 80 1
                                    

ភរិយាអេតាស៊ីវិល - ភាគ៣៦+៣៧

ថ្ងៃថ្មី..
សហរដ្ឋអាមេរិក..
យ៉ុនជុន បានបើកឡានជូនប្អូនស្រីតាមការសំណូមពរ ដោយមិនសួរនាំហេតុផលដែលនាងចង់មកមន្ទីរពេទ្យ គេគ្រាន់តែចង់បំពេញចិត្តនាង សងគ្រាកន្លងដែលមិនបាន នៅក្បែរ មើលថែនាងប៉ុណ្ណោះ។
កាលបើដល់មន្ទីរពេទ្យឡានបានបញ្ឈប់នៅចំណតក្នុងមន្ទីរពេទ្យដ៏ធំមួយក្នុងទីក្រុង ញ៉ូវយ៉ក។ អ្នកសង្ហាបានពន្លត់ម៉ាស៊ីន ស្របពេលដែលប្អូនស្រីរបស់គេកំពុងតែដោះខ្សែក្រវាត់ចេញ រួចងាកទៅនិយាយជាមួយគេ៖
"អូនទៅក្នុងហើយ បើបងមានការទៅធ្វើចុះ មិនបាច់បារម្ភទេ" នាងញោចស្នាមញញឹមស្រទន់ប្រគល់ឱ្យបងប្រុស ដើម្បីឱ្យគេទុកចិត្តនាង កុំឱ្យបារម្ភពីនាងខ្លាំងពេក។
"បងមិនអាចបណ្តោយឱ្យប្អូនស្រីរបស់បងដើរម្នាក់ឯងបានទេ"
"តែអូនធំហើយ"
"អូននៅតែជាទារកសម្រាប់បងជានិច្ច"
"និយាយមិនឈ្នះបងទេ ប្រញាប់ចុះមក" និយាយជាមួយបងប្រុសយល់ពីគ្នាអស់ ស៊ូយ៉ុង បានបើកទ្វារមុននឹងចុះពីលើឡាន ឈរចាំបងប្រុសនឹងបានទៅជាមួយគ្នា។
ពួកគេដើរបណ្តើរគ្នាចេញពីចំណតរថយន្តនៅក្រោមដី ឡើងតាមជណ្តើរជើងទៅជាន់លើដែលជាអគារមន្ទីរពេទ្យ រួចដើរចូលជណ្តើរយន្តប្រអប់ដើម្បីឡើងទៅជាន់លើ។
"បងមិនសួរអូនថាទៅជួបអ្នកណាទេឬ?" ដោយសារតែក្នុងជណ្តើរយន្តមានតែសភាពស្ងប់ស្ងាត់ ស៊ូយ៉ុង បន្លឺសំឡេងឡើង ដើម្បីសួរនាំបងប្រុស មើលទៅគេកក់ក្តៅខ្លាំងណាស់ មិនដឹងថានារីណាសំណាងបានបងប្រុសរបស់នាងជាគូនោះទេ
"ចង់ឱ្យបងសួរឬ?"
"បងមិនសួរក៏អូនប្រាប់ គឺអូនមកជួបមិត្តដែលធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាមួយគ្នា ហើយអូនក៏រស់នៅជាមួយនាងមករហូត ទើបតែបែកគ្នាពេលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប្រហែល២ខែមុននេះទេ ការពិតទៅអូនធ្លាប់ធ្វើខុសលើនាងច្រើនខ្លាំងណាស់ អូនខ្លាចថាអូនទៅរកនាង នាងដេញអូនចេញទេ" នាងរៀបរាប់រឿងរ៉ាវដ៏វែងអន្លាយប្រាប់ទៅបងប្រុស ស្របពេលដែលក្នុងទ្រូងកំពុងព្រួយ មិនដឹងថាប៉ុន្មាននាទីខាងមុខ ពេលដែលនាងជួប ម៉ូនយ៉ុង នឹងមានរឿងអ្វីកើតឡើងនោះទេ តែនាងពិតជាខ្លាចខ្លាំងណាស់។
"ធ្វើចិត្តឱ្យស្ងប់ បងនៅខាងអូនជានិច្ច" ខណៈដែលនិយាយលួងលោម យ៉ុនជុន បានលើកដៃមាំទាំអង្អែលស្មារបស់ប្អូនស្រាលៗ ដើម្បីឱ្យនាងស្ងប់ចិត្ត។
កាលបើដល់ជាន់លើដែលបានកំណត់ ជណ្តើរយន្តប្រអប់បានបើកឡើង ពួកគេទាំងពីរនាក់បានដើរចេញពីជណ្តើរយន្ត។ ស៊ូយ៉ុង នាំផ្លូវបងប្រុសទៅកាន់បន្ទប់អ្នកជំងឺដែល ជីមីន បានប្រាប់ ទៅដល់ខាងក្រៅបន្ទប់ ក៏ប្រទះឃើញ ជីមីន និង ជីម៉ូន នៅរង់ចាំខាងក្រៅ ទើបអាចសន្និដ្ឋានបានថាអ្នកណាកំពុងនៅក្នុងបន្ទប់អ្នកជំងឺ
"មីង ស៊ូ..!!!" កាលបើឮសម្រិបជើង ជីម៉ូន រហ័សងាកទៅមើលតាមសម្លេង ទើបប្រទះឃើញអ្នកដែលតែងតែស្រឡាញ់ តែងតែនឹកកន្លងមក ទើបស្រែកហៅដោយសម្លេងសប្បាយចិត្តសឹងតែហូរទឹកភ្នែក ស្របពេលដែលបោះជំហានរត់ទៅឱបអ្នកមីងសំណព្វ
"ជី..! មីងនឹក ជី..ខ្លាំងណាស់" ស៊ូយ៉ុង ឱនចុះឱបក្រសោបកាយក្មេងតូចដូចគ្នា អារម្មណ៍នឹករឭកគ្នាបញ្ជាក់ប្រាប់គ្នាតាមរយៈក្រសែភ្នែកនិងបេះដូងដែលកំពុងតែលោត
"មីង ស៊ូ..បាត់ទៅណា? ដឹងថា ជី នឹក ជី បារម្ភខ្លាំងប៉ុណ្ណាអត់?" ជីម៉ូន ដកខ្លួនចេញពីការឱបបន្តិច មុននឹងលើកដៃម៉ាប់ៗមានសាច់ចាប់ក្រសោបមុខតូចច្រមិចរបស់អ្នកមីង
"មីងដឹងទើបមីងមករក តើអ្នកម៉ាក់ក្មួយកើតអី?" ស៊ូយ៉ុង ញោចស្នាមញញឹមស្រាលៗដាក់ក្មេងតូច មុននឹងសួរបង្វែរសាច់រឿង
"អ្នកម៉ាក់វះកាត់ ថ្ងៃនេះដោះកំណាត់ចេញហើយ សង្ឃឹមថាម៉ាក់ជាដូចដើមវិញទៅចុះ" កាលបើឮសម្តីក្មេងតូចបែបនេះ ខួរក្បាលរបស់ ស៊ូយ៉ុង ហាក់គិតយល់អំពីអាការៈរបស់មិត្ត វាបានកើតឡើងនៅពេលគ្រោះថ្នាក់លើកនោះមែនទេ?
ក្រាក..!
សម្លេងបើកទ្វារដោយស្នាដៃគ្រូពេទ្យនៅបន្ទប់របស់ ម៉ូនយ៉ុង ដាស់អារម្មណ៍គ្រប់គ្នាឱ្យងាកទៅមើលនិងប្រញាប់ដើរទៅជិត
"សាច់ញាតិអាចចូលខាងក្នុងបាន"
កាលបើបែបនេះគ្រប់គ្នាប្រញាប់ប្រញាល់ចូលទៅខាងក្នុងព្រមៗគ្នា ចូលទៅដល់ប្រទះឃើញ ម៉ូនយ៉ុង អង្គុយបែរខ្នងសម្លឹងមើលទៅបរិយាកាសខាងក្រៅតាមរយៈបង្អួចដែលមានខ្យល់ចេញចូលល្អ
"ម៉ូន..."
ម៉ូនយ៉ុង ងាកទៅតាមសម្លេងហៅ ជាសម្លេងដែលនាងខានឮយូរណាស់មកហើយ មិននឹកស្មានថាពេលស្តាប់ឮវិញ សម្លេងដែលនាងបានឮគឺជាសម្លេងរបស់មិត្តសោះ
"ស៊ូ.. អ្ហឹក" ម៉ូយ៉ុង ពោលសម្តីដំបូងបន្ទាប់ពីវះកាត់បំពង់ក គឺជាសម្តីពោរពេញទៅដោយមនោសញ្ចេតនានិងការឈឺចាប់ ក្តីនឹករឭកទៅកាន់មិត្តសម្លាញ់ ឮបែបនេះទើប ស៊ូមី ហ៊ានបោះជំហានរត់ទៅឱបមិត្តយ៉ាងលឿន រួចប្រើសម្តីលាយលំទឹកភ្នែកទៅកាន់មិត្ត៖
"យើងសុំទោសសម្រាប់រឿងគ្រប់យ៉ាង.. យើងទទួលខុសទាំងអស់"
"អ្ហឹក..យើងស្មានថាឯងទៅចោលយើងលែងត្រឡប់ទៅហើយ ឯងអត់ខុសទេ! យើងជាអ្នកខុស យើងរឹងមានះ បើមិនអ៊ីចឹងទេក៏គ្មានគ្រោះថ្នាក់ ហើយ ហ៊ា ក៏មិនស្លាប់" ម៉ូនយ៉ុង បង្ហាញភាពសោកស្តាយនិងការដឹងខុសចំពោះភាពរឹងមានះរបស់ខ្លួន ដែលបណ្តាលឱ្យកើតគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ
"ហ៊ា ស្លាប់ហើយឬ? អ្ហឹកៗ" ស៊ូមី ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលបើទទួលដឹងថាបុរសដ៏ល្អម្នាក់បានស្លាប់បាត់បង់ជីវិត រឿងនេះវាក៏ជាកំហុសរបស់នាងម្នាក់ដែរ។
"សុំទោស! វាជាកំហុសរបស់យើង កន្លងមកនេះឯងទៅណា? ដឹងថាឃើញបន្ទោសខ្លួនឯងខ្លាំងប៉ុណ្ណាអត់?" កាលបើរំឭកដល់ហ៊ាសំណព្វ ម៉ូនយ៉ុង ពិតជាឈឺចាប់និងសោកស្តាយយ៉ាងខ្លាំង
"គឺ..ពេលជួបគ្រោះថ្នាក់យើងបានអណ្តែតតាមទឹក ដឹងខ្លួនឡើងយើងក៏នៅមាត់សមុទ្រឯ ប៊ូសាន ក្នុងខួរក្បាលរបស់យើងមានតែភាពទទេស្អាត ក្រោយមកក៏សន្លប់បាត់ស្មារតី ភ្ញាក់ដឹងខ្លួនម្តងទៀតនៅក្នុងមន្ទីរពេទ្យ បន្ទាប់មកយើងក៏រត់ចេញពីមន្ទីរពេទ្យដូចមនុស្សឆ្គួតម្នាក់ ហើយក៏រត់ចូលឡានរបស់មនុស្សម្នាក់ ហើយគេក៏ជួយសង្គ្រោះយើង រហូតដល់យើងចងចាំវិញ យើងក៏ប្រញាប់មករកឯង ចុះឯងវិញ?" ស៊ូមី បន្តរៀបរាប់រឿងដែលកើតឡើងលើរូបនាង បន្ទាប់ពីគ្រោះថ្នាក់ទៅកាន់មិត្ត ហើយក៏ឆ្លៀតសួរដំណើររឿងពីមិត្តវិញ ទើបមិត្តឆ្លើយតបទាំងទឹកភ្នែករហាម៖
"យើងអ្ហ៎? ពេលដឹងខ្លួនភ្លាម យើងក៏មិនអាចនិយាយបាន ស្តាប់ក៏មិនឮ ជើងម្ខាងក៏កម្រើកមិនបាន យើងពិតជាទទួលយកមិនបានទេ អ្វីដែលទទួលយកមិនបានទៀតនោះគឺដឹងថាឯងនិងហ៊ាមិនអាចវិលត្រឡប់ យើងដេកបន្ទោសខ្លួនឯងរាល់ថ្ងៃ តែពេលដឹងថាឯងមិនអីយើងស្ងប់ចិត្តបន្តិច កន្លងមកឱ្យឯងលំបាកហើយ សុំទោស!"
"គ្រប់យ៉ាងប្រសើរហើយ ឯងអាចនៅជាមួយមនុស្សដែលឯងស្រឡាញ់ ចំណែកយើងវិញ មើលនោះទៅ ទាយទៅមើលគាត់ជាអ្នកណា?" ស៊ូមី បង្វែរប្រធានបទទុក្ខសោក ចូលទៅដល់រឿងរីករាយ ដោយឱ្យគ្រប់គ្នាទាយទំនាក់ទំនងរបស់នាងនិង យ៉ុនជុន។
"ជាប្តីឬ?" ម៉ូនយ៉ុង ទាយដោយសួរបញ្ជាក់
"មីង ស៊ូ យកប្តីចោល ជី មែនទេ?" ជីម៉ូន ប្រើភាពមិនសុខចិត្តសួរទៅកាន់អ្នកមីង
"មីងមិនចោល ជី ទេ គាត់ជាបងប្រុសបង្កើតរបស់មីងតើ" ស៊ូមី ព្រមនិយាយការពិតទាំងលួចសើចតិចៗនឹងឫកពាហួងហែងរបស់ ជីម៉ូន នេះហើយជាដើមហេតុដែលនាងអត់សង្សារកាលកន្លងមក។
"ឃើញសង្ហាៗ ស្មានតែប្តីតើ យល់ច្រឡំអស់" ជីមីន លូកសម្តីលលេង
"ស្មានតែប្តី ជី ខំតែភ័យ" ជីម៉ូន ធ្វើទឹកមុខធូរចិត្តវិញ
"ហើយទៅជួបបងប្រុសនិងគ្រួសារបានយ៉ាងម៉េច?" ម៉ូនយ៉ុង បន្តសួរមិត្ត
"រឿងវែងឆ្ងាយណាស់ ចាំយើងនិយាយឱ្យស្តាប់"

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now