ភរិយាអេតាស៊ីវិល - ភាគ២៨+២៩
និយាយបង្គាប់នាងបែបនេះ គេមានបញ្ហាខួរក្បាលមែនទេ? ពិតជាយល់តែអារម្មណ៍ខ្លួនឯងមែន អាងអីបញ្ជា អាងអីគំរាម ដល់ថ្នាក់នាងលែងហ៊ានទុកចិត្តគេទៅហើយ។
"អត់ទេ! ខ្ញុំចង់គេង តែពូរំខាន ខ្ញុំស្រែកយំឱ្យផ្អើលអ្នកជិតខាងមិនខានទេ" ស៊ូយ៉ុង ចិត្តរឹង ទោះគេចង់បង្គាប់ គំរាមបែបណាក៏នាងមិនខ្លាច នាងមានតែគំរាមគេបកវិញ។
"..." កាលបើនាងមានះយ៉ាងនេះ ជុងហ្គុក ក៏លែងហ៊ានបង្ខំ ទើបឈប់នាំនិយាយ ឱ្យនាងសម្ងំគេង ខណៈដែលគេកំពុងឱបក្រសោបកាយនាងយ៉ាងណែន មិនគិតថាព្រលែង។ ពេលនេះគេកំពុងទទួលបានអារម្មណ៍អាក់អន់ស្រពោនចិត្ត ព្រោះតែឫកពានិងសម្តីរបស់នាងតូច ប៉ុន្តែគេនៅតែមានជំនឿថានាងក៏ស្រឡាញ់គេ ដូចជាគេស្រឡាញ់នាង មិនដឹងជំនឿរបស់គេជារឿងដែលគេគិតម្នាក់ឯងឬក៏ជាអារម្មណ៍ពិតនោះទេ តែយ៉ាងក៏គេមិនអាចដោះលែងនាងឱ្យទៅអ្នកផ្សេងដាច់ខាត ទោះបីជាថ្ងៃមុខនាងមានការចងចាំ ក្លាយជាប្រក្រតីក៏ដោយ។ថ្ងៃថ្មី..
ត្របកភ្នែកស្តើងបើកឡើងយឺតៗ កាលបើមានអារម្មណ៍ដឹងដល់ពន្លឺសូរិយានាព្រលឹមថ្ងៃថ្មីចាំងចូលក្នុងបន្ទប់តាមចន្លោះវាំងនន កាលបើមានអារម្មណ៍ថាឈឺដូចជាមានស្នាមជាំ ម្រាមដៃស្រឡូនឡើងប៉ះកនិងឆ្អឹងដងកាំបិតរបស់ខ្លួនអង្អែលថើៗ ស្របពេលដែលភ្នែកចាប់ផ្តើមបើកសម្លឹងគ្រប់យ៉ាង រួចចាប់ទាញដៃមាំចេញពីចង្កេះរបស់ខ្លួន មុននឹងក្រោយអង្គុយស្របពេលដែលទាញភួយក្រសោបបាំងកាយ។ ជើងស្រឡូនស្រឡៅបម្រុងនឹងទម្លាក់ជើងចុះពីលើគ្រែទៅហើយ ប៉ុន្តែស្រាប់តែមានដៃមាំមួយគូចាប់ទាញឱបរឹត មិនឱ្យរើខ្លួនទៅណាបាន ធ្វើឱ្យនាងតូចធុញទ្រាន់ជាខ្លាំង ទើបបោះសម្តី៖
"លែងទៅមើល ខ្ញុំទៅងូតទឹក"
"ក្រោកទៅណា?... មិនទាន់ឱបឆ្អែតផង" ជុងហ្គុក ស្រដីឡើងទាំងដែលបិទភ្នែក ស្របពេលដែលឱនដាក់ចង្កាលើស្មារបស់នាងតូច ខណៈដែលដែលលើកជើងមាំទាំទាំងគូគងលើជើងស្រឡូន មិនអាសូរជើងតូចៗដែលរ៉ាប់រងទម្ងន់ជើងរបស់គេ។
"លោកពូ... កុំរករឿងខ្ញុំ សុំអង្វរ សំពះក៏បានដែរ ដកដៃដកជើងរបស់ពូចេញពីខ្ញុំសិនទៅ" ស៊ូយ៉ុង បង្អូសសម្លេងអង្វរករគេដោយភាពធុញទ្រាន់ កាលបើគេធ្វើចរិតដូចកូនក្មេង យល់តែអារម្មណ៍ខ្លួនឯង
"ប្រពន្ធអ្ហា៎.. ប្តីស្រឡាញ់បានប្តីឱប កុំធ្វើដូចធ្ងន់ធ្ងរពេកមើល" ជុងហ្គុក ប្រើឫកពាកំហូច ងាកមុខទៅសម្លឹងនាងតូចដោយញាក់ចិញ្ចើមម្ខាងឌឺនាង តាមភាពជាអ្នកឈ្នះ
"ហ៊ើយ.. ខ្ញុំស្អុយក្លិនខ្លួនពូណាស់ ក្លិនស្រាផងញើសផង ចង់សន្លប់ទៅហើយ"
"ក្លិនខ្លួនបងស្អុយក៏មិនថ្វី សំខាន់អូនក្រអូបពេញមួយតួខ្លួន សឺតៗ" ក្រោយពីបញ្ចប់សម្តីអ្នកឆ្លៀតថើបស្មាថើបកញ្ចឹងករបស់ប្រពន្ធជាច្រើនខ្សឺត មិនចេះហត់នឿយ
"ថើបអីក៏ថើបម៉េស ខ្ញុំរសើប"
"ឈប់ក៏បាន ពួកយើងទៅងូតទឹកទៅ"
"អ៊ីចឹងលែងខ្ញុំ ហើយទៅងូតទឹកបន្ទប់ពូទៅ"
"អ្នកណាថាបងទៅងូតបន្ទប់បង ពួកយើងងូតទឹកជាមួយគ្នា" និយាយចប់ភ្លាម ជុងហ្គុក ក៏ចុះពីលើគ្រែមុននឹងដើរទៅបើកទូរចាប់ទាញកន្សែងយកមកស្លៀក រួចកាន់កន្សែងទៅដណ្តាប់កាយតូច ស្របពេលដែលចាប់លើកបីនាងនៅក្នុងរង្វង់ដៃមាំទាំរបស់ខ្លួន។
"លោកពូបីខ្ញុំធ្វើអី? ខ្ញុំដើរខ្លួនឯងបាន"
"តោងកមក ឱ្យលឿនឡើង" ជុងហ្គុក មិនខ្វល់ពីសម្តីរបស់នាងតូច បែរជាបង្គាប់ឱ្យនាងឆាប់តោងឱបករបស់គេ នាំឱ្យនាងរហ័សងើបមុខទៅសម្លក់គេសឹងតែធ្លុះធ្លាយផ្ទៃមុខរបស់គេ ដោយមិនព្រមធ្វើតាមសម្តីរបស់គេ។
ព្រូង..
កាលបើទៅដល់ក្នុងបន្ទប់ ជុងហ្គុក ប្រញាប់ប្រញាល់ប្រើដៃម្ខាងចុចបើកទឹកឱ្យពេញអាង មុននឹងទម្លាក់កាយតូចទៅក្នុងទឹកដោយមិនថ្នមដៃ ព្រោះដឹងច្បាស់ថាមិនបង្ករបួសដល់នាងតូច
"ចេញទៅវិញទៅ ខ្ញុំងូតទឹកខ្លួនឯងបាន អ្ហា៎.. កុំចូល!!" ស៊ូយ៉ុង និយាយដេញគេចេញ ប៉ុន្តែគេមិនស្តាប់តាម ព្រមទាំងស្រាតកន្សែងបោះទៅម្ខាង មុននឹងដើរចូលក្នុងអាងទឹកជាមួយប្រពន្ធ ធ្វើឱ្យនាងតូចភ័យស្លន់ស្លោ រកធ្វើអីមិនត្រូវ។
"អៀនមែនទេ? មុខក្រហមៗបែបនេះ ដឹងទេថាគួរឱ្យស្រឡាញ់" ជុងហ្គុក ញោចស្នាមញញឹមចុងមាត់ពេញចិត្ត ស្របពេលដែលចាប់ទាញហែកថ្ពាល់របស់ប្រពន្ធតាមភាពក្រឺតក្នាញ់
"អូយ..លែង! អ្ហឹម*" ស៊ូយ៉ុង ព្យាយាមចាប់ទាញដៃមាំឱ្យដកចេញពីថ្ពាល់របស់ខ្លួនរហូតបានសម្រេច ភ្លាមនោះគេស្រាប់តែឱនទម្លាក់ស្នាមថើបថើៗស្រាលៗ នាពេលព្រលឹមប្រគល់ឱ្យនាងមួយទៀត ទើបដកមាត់ចេញ ហើយញញឹមស្រស់ដាក់ប្រពន្ធ ដូចមិនកើតទុកអីសោះ ខណៈដែលនាងធ្វើមុខស្មើសម្លក់មុខគេ មិនព្រិចភ្នែកសោះ
"ថើបនោះថើប ថ្ងៃណាក៏ថើប ថើបៗៗៗ បើគិតជាលុយបានមួយលានដុល្លារហើយទេដឹង"
"មកពីមាត់អូនផ្អែម សាច់អូនក្រអូប ទើបបងថើប មិនខុសទេហ្ន៎?"
តុកៗៗ
សម្លេងគោះទ្វារបន្ទប់លានឮឡើងដល់អ្នកទាំងពីរដែលនៅក្នុងបន្ទប់ទឹក ស្របនឹងសម្លេងហៅ៖
"អ្នកនាង ស៊ូយ៉ុង ភ្ញាក់ឬនៅ?" មីយ៉ុន ឈរនៅខាងមុខទ្វារ រងចាំស្តាប់ដំណឹងពីអ្នកខាងក្នុង
"ភ្ញាក់ហើយ មិនបាច់ចូលមកទេ មានការអីទៅធ្វើឱ្យអស់ទៅ" ស៊ូយ៉ុង បម្រុងនឹងឆ្លើយទៅហើយ តែ ជុងហ្គុក ជួយនិយាយជំនួសបានមុន ទើបនាងត្រូវលេបលាក់សម្តីទុក។
"ចាស៎អ្នកប្រុស!" មីយ៉ុន ស្បើយចិត្តចង់ជួយមើលថែនាងតូច កាលបើដឹងថាមាន ជុងហ្គុក នៅជាមួយ។
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
ФанфикJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺