ភាគ៤៧+៤៨(ពិការភ្នែក)

2K 66 0
                                    

ភរិយាអេតាស៊ីវិល - ភាគ៤៧+៤៨

ស៊ូយ៉ុង ដកដង្ហើមធំ ក្រោយពីឈរសម្លឹងមើលឡានស្វាមីចេញទៅផុតរហូតដល់បាត់ស្រមោល ស្រីៗទាំងពីរដើរចូលខាងក្នុងផ្ទះ ស្របពេលដែល ជីមីន និង ជីម៉ូន ជិះឡានទៅខាងក្រៅ ដើម្បីទៅលាងសម្អាតនិងជួសជុលតិចតួចកុំឱ្យខូចខ្លាំង។
"គ្មានមនុស្សនៅ ធូលីច្រើនណាស់" ម៉ូនយ៉ុង ឧទានស្រាលៗ ខណៈដែលទុកកាបូបស្ពាយទៅម្ខាង ហើយដើរទៅទាញយកអំបោសបម្រុងនឹងបោសសម្អាត ស្របពេលជាមួយគ្នានោះ ស៊ូយ៉ុង ដើរទៅចុចបើកទូរដែកយកឯកសារអ្វីម្យ៉ាងដែលដាក់ក្នុងសឺមីពណ៌លឿង រួចចាប់ក្រសោបដាក់វាក្នុងប្រអប់ដៃរបស់ ម៉ូនយ៉ុង ហើយនិយាយ៖
"ប្រគល់ឱ្យឯងវិញ សុំទោសសម្រាប់កំហុសគ្រប់យ៉ាង" ស៊ូយ៉ុង រលីងរលោងទឹកភ្នែក កាលបើមិត្តរម្ងាប់អារម្មណ៍យល់ព្រមលើកលែងទោស ដែលខ្លួនបានក្បត់មិត្តទៅជួយសត្រូវកាលពីប៉ុន្មានខែមុន។
"ប្លង់ផ្ទះ?!"
"ស៊ូ ជីអា ត្រូវការឱ្យឯងស្អប់យើង ពេលនោះបំណងរបស់នាងបានសម្រេច ពួកយើងក៏ជួបគ្រោះថ្នាក់ សុំទោសណា៎.. រឿងដែលយើងស្ដាយបំផុតគឺក្បត់ឯង អ្ហឹក.." ស៊ូយ៉ុង ខាំមាត់ទប់ទឹកភ្នែកកុំឱ្យស្រក់ហូរទាំងទ្រូងឈឺចុកអួលណែន
"យើងទេដែលគួរសុំទោសឯង"
"សុំទោសឆ្គួតអី ជួបគ្រោះថ្នាក់លើកនោះយើងសំណាងទៅវិញទេ បានជួបទាំងគ្រួសារ បានទាំងប្តី ហឺសៗ"
"ហិហិ យើងស្រឡាញ់ឯងណាស់ ចាង ស៊ូមី" និយាយប្រយោគនេះចប់ ម៉ូនយ៉ុង ចាប់ទាញកាយមិត្តទៅឱបក្រសោបទាំងញញឹមរីករាយ
"យើងក៏ស្រឡាញ់ឯងខ្លាំងណាស់ដែរ ផាក ម៉ូនយ៉ុង" ស៊ូយ៉ុង លើកដៃឱបមិត្តតបទាំងញោចស្នាមញញឹមក្របួច យ៉ាងណាមិត្តល្អនៅតែមិត្តល្អ គ្មានអ្វីអាចបំបែកបំបាក់បានឡើយ
"ផែនដីនៅតែវិល មិត្តភាពយើងមិនរលាយទេ" ម៉ូនយ៉ុង ពោលឡើងខ្សឹបៗក្បែរត្រចៀកមិត្ត
"ឯងកាន់តែគួរឱ្យស្រឡាញ់ខ្លាំងហើយនៀក៎"
"ឯងជាមិត្តល្អបំផុតហើយ ស៊ូ.. ខិខិ"
"ហិហិ រៀបចំផ្ទះទៅ រួចឯងត្រូវកាត់សក់ឱ្យយើង យើងចង់កាត់សក់ខ្លី បន្ទាប់មកពួកយើងទៅផ្សារដើរទិញឥវ៉ាន់និងសម្ភារៈសិក្សាសម្តាប់ចែកក្មេងៗនៅមណ្ឌលកុមារកំព្រា អូខេទេ?"
"ល្អតើ! ខានធ្វើបុណ្យយូរហើយ"
រីងៗ..
ទូរស័ព្ទដៃរបស់ ស៊ូយ៉ុង រោទ៍ភ្លាមៗ ខណៈនោះដៃស្រឡូនទាញកាបូបស្ពាយរបស់ខ្លួនលូកយកទូរស័ព្ទមកមើលលេខ
"ម៉ាក់ទេតើ!"
"អាឡូម៉ាក់!"
(កូននៅឯណា? ម៉ាក់មកដល់ សេអ៊ូល ហើយ)
"កូននៅផ្ទះជាមួយមិត្តភក្តិដែលកូននិយាយប្រាប់ម៉ាក់លើកមុននោះ"
(មិនមករស់នៅជាមួយម៉ាក់ទេអ្ហេ៎ស?)
"ប្រាកដជាទៅ ព្រោះមិត្តកូនមានប្តីរួចទៅហើយ កូនមិននៅរំខានទេ"
(អូហ៍! ចាំម៉ាក់ឱ្យបងប្រុសកូនទៅយក)
"ចាស៎.. ចាំល្ងាចចាំមក ប៉ុណ្ណឹងហើយម៉ាក់មានលេខមួយខ្សែទៀតតេរមក" ស៊ូយ៉ុង ចុចផ្តាច់ការសន្ទនាជាមួយម៉ាក់ រួចចុចលើកលេខមួយខ្សែទៀតដែលខលមក
"អាឡូជម្រាបសួរ!"
(អ្នកនិពន្ធ ចាង ស៊ូមី មែនទេ?)
"ចាស៎! មានការអ្វីឬ?"
(យើងខលពីខាងបោះពុម្ភទៅ ចង់និយាយពីរឿងទិញស្នាដៃបោះពុម្ភផ្សាយ ដោយសារកាលពីលើកមុននិយាយគ្នាមិនទាន់ដាច់ស្រាច់ក៏ទាក់ទងអ្នកនាងលែងចូល)
"អូហ៍! សុំទោសផង ដោយសារខ្ញុំមានបញ្ហាតិចតួច មិនអីទេ ខានស្អែកពួកយើងអាចជួបគ្នាបាន"
(ចាស៎អរគុណ ជម្រាបលា)
"មមាញឹកដល់ហើយឯងនេះ" ម៉ូនយ៉ុង ពោលតិចៗ ក្រោយពីមិត្តឈប់និយាយទូរស័ព្ទ
"អ្ហឹម.. ខាងបោះពុម្ភទាក់ទងមកយើង យើងសប្បាយចិត្តណាស់ មានអារម្មណ៍ថាជីវិតយើងប្រសើរឡើងច្រើនណាស់"
"ចុះអាពាហ៍ពិពាហ៍របស់ឯងនោះ?"
"ការពិតទៅយើងអត់បានស្រឡាញ់គេទេ តែគេស្រឡាញ់យើង ដើមឡើយគេមិនចង់ដោះលែងយើងឱ្យមានសេរីភាពទេ តែចុងក្រោយគេនៅតែដោះលែង ទាំងដែលយើងចង់បន្តធ្វើជាប្រពន្ធល្អរបស់គេ បង្កើតកូនឱ្យគេ រស់នៅជាមួយគ្នា តែមនុស្សដូចគេ និយាយមិនចេះស្តាប់គ្នាទេ ទើបយើងមកដល់ទីនេះ" ស៊ូយ៉ុង រៀបរាប់វែងឆ្ងាយទៅដល់មិត្ត
"គិតថាទៅវិញទេ?"
"គ្មានហេតុផលអីដែលយើងត្រូវទៅទេ យើងមិនបានស្រឡាញ់គេផង"
"តែយើងមើលឃើញឯងបារម្ភពីគេ"
"បារម្ភមិនបានន័យថាស្រឡាញ់"
"អត់ជឿបន្តិចសោះ"

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now