.ភរិយាអេតាស៊ីវិល - ភាគ៤+៥
ថ្ងៃថ្មី..
ជុងហ្គុក ស្លៀកពាក់យ៉ាងសង្ហារំពឹងថានឹងទៅជួបសង្សារបណ្តូលចិត្តទាំងព្រឹកព្រលឹម នាយតែងខ្លួនរួច ឈរហួចមុខកញ្ចក់ដោយភាពមានទំនុកចិត្តលើរាងកាយសង្ហាដែលបានមកពីកំណើតរបស់ខ្លួន ហើយក៏ញញឹមដាក់កញ្ចក់បន្តិច មុននឹងដើរចេញពីក្នុងបន្ទប់ចុះទៅក្រោម ក៏ឃើញ មីយ៉ុន យ៉ុនមី និងអ្នកម៉ាក់របស់ខ្លួនដេកលើសាឡុងទាំងសភាពរាយប៉ាយសុទ្ធតែដបស្រាជុំវិញនេះ នាយក៏ស្មានដឹងទៅហើយថាកាលពីយប់មិញមានរឿងអីកើតឡើង។
"អ្នកម៉ាក់..." ជុងហ្គុក ចំទាលស្រែកហៅអ្នកម៉ាក់ដើម្បីដាស់ស្មារតីគាត់ ទីបំផុតគាត់ក៏បើកភ្នែកម្ខាងបិទភ្នែកម្ខាងសម្លឹងទៅមើលមុខកូនប្រុស មុននឹងនិយាយង៉ុលៗប្រាប់កូន៖
"យប់មិញម៉ាក់ដាក់ជ្រុល ជួយមើលកូនស៊ូ..ផង មិនដឹងថាភ្ញាក់ហើយឬនៅទេ"
"កូនស៊ូ..ណា? ម៉ាក់សម្តៅលើក្មេងមាត់ច្រើននោះឬ?"
"អ្ហឹម.. ថ្ងៃនេះម៉ាក់នាងមកពីអាមេរិកវិញហើយ ជួយនាំនាងទៅផ្សារទិញសម្លៀកបំពាក់និងរបស់របរប្រើប្រាស់ផង ម៉ាក់ទៅមិនកើតទេ សុំដេកបន្ត"
ឮអ្នកម៉ាក់និយាយបែបនេះ ជុងហ្គុក ក៏ធូរចិត្តបន្តិច ព្រោះគិតថាគ្រួសាររបស់ ស៊ូយ៉ុង នឹងមកនាំនាងចេញពីទីនេះនៅថ្ងៃនេះហើយ ហេតុនេះគេនាំនាងដើរផ្សារទិញរបស់របរប្រើប្រាស់ដោយមិនទើសទាល់ចិត្តទេ ចាត់ទុកថានាងជាក្មួយស្រីដ៏តូចមួយរបស់គេចុះ គេនឹងនាំនាងដើរឱ្យលេងឱ្យជះចង្រៃ។
គិតរួច ជុងហ្គុក ឡើងទៅខាងលើវិញ មុននឹងរុញទ្វារអើតកចូលក្នុងបន្ទប់របស់ស្រីតូច ក៏ប្រទះឃើញថានាងមិនបានគេងនៅលើគ្រែ ទើបនាយសម្រេចចិត្តដើរចូលខាងក្នុងដើម្បីរកនាង
"ស៊ូ! ស៊ូស៊ូ" គេស្រែកហៅឈ្មោះរបស់នាង ខណៈដែលដើរទៅបើកមើលនៅក្នុងទូរដែលគ្មានសម្លៀកបំពាក់ក៏មិនបានឃើញនាងនៅក្នុងនោះ ទើបគេគិតថានាងនៅក្នុងបន្ទប់ទឹក
តុកៗ នាយលើកដៃគោះទ្វារបន្ទប់ទឹក ហើយក៏បោះសំណួរ៖
"នៅខាងក្នុងទេហ្នឹង?"
"ស៊ូស៊ូ?!" គេហៅឈ្មោះរបស់នាងម្តងទៀត
"ពូហៅខ្ញុំមែនទេ? កំពុងតែជុះ មានការស្អី?" ស៊ូយ៉ុង ស្រែកពីខាងក្នុងដោយបញ្ចេញភាពមួម៉ៅ កាលបើមានមនុស្សមករំខានទាំងព្រឹក
"អឹ..អឺ តាមសម្រួល" ជុងហ្គុក និយាយរដាក់រដុបតិចតួច ព្រោះមានអារម្មណ៍ថាមិនសូវស្រួលយ៉ាងម៉េចមិនដឹង។ នាយដើរទៅដាក់បង្គុយលើចុងគ្រែ មុននឹងលូកយកទូរស័ព្ទចុចតេរទៅនរណាម្នាក់៖
"រួចការងារនៅ?"
(កំពុងតែចេញឡានត្រឡប់ទៅផ្ទះ មានការអីមែន?)
"ជួយទិញសម្លៀកបំពាក់មនុស្សស្រីឱ្យមួយឈុតផង ទាំងគ្រឿងក្រៅនិងគ្រឿងក្នុង យល់ទេ?" ជុងហ្គុក បិទភ្នែកនិយាយ ព្រោះមានអារម្មណ៍ថាអាម៉ាស់
(មនុស្សស្រី? វ័យប៉ុន្មាន? ទំហំប៉ុណ្ណា?)
"ដូច មីសូ រើសមក ទំនងបែប Cute little អីហ្នឹងមក"
(អ្ហ៎..បាទ!)
ក្រាក!
ទ្វារបន្ទប់ទឹកបានរបើកឡើងដោយស្នាដៃស្រីតូចរូបស្រស់ នាងអើតក្បាលចេញមកក្រៅ រេភ្នែកសម្លឹងរកមើលមនុស្ស ឃើញហើយក៏មិនហ៊ានស្រដី។ រាងសង្ហាងាកទៅឃើញនាងអើតក្បាលមិនបញ្ចេញរូបកាយទាំងមុខជូរហួញ ចំណែកឯកំណាត់ពណ៌សរុំលើក្បាលក៏មិនដឹងបាត់ទៅណា នាយឆ្ងល់និងបារម្ភខ្លាំងក៏សួរ៖
"យ៉ាងម៉េចហ្នឹង? ឈឺក្បាលមែនទេ? វាហូរឈាមឬ?" ជុងហ្គុក ចុះពីលើគ្រែ រហ័សដើរទៅជិតរាងស្តើងទាញក្បាលរបស់នាង ចាប់វែកសក់ពិនិត្យរកមើលកន្លែងដែលរបួសដោយឫកពាយកចិត្តទុកដាក់ខ្លាំងបំផុត ធ្វើឱ្យនាងតូចត្រូវងើយមើលមុខគេភ្លឹះៗ ព្រោះមិនសូវពីទង្វើនេះប៉ុន្មានទេ។
"សំណាងហើយដែលសះរបួស កុំអីហូរឈាមមិនខានទេ ក្មេងនាងនេះ មិនដឹងខ្យល់អីសោះ" គេស្តីបន្ទោសឱ្យនាងតាមអាការៈបារម្ភចំពោះនាង ពេលឃើញនាងសម្លឹងមកគេដោយក្រសែភ្នែកមិនដឹងខ្យល់អីដោយមិនព្រិចភ្នែកសោះ នាយក៏មានអារម្មណ៍ថារអៀសខ្លួនចំពោះទង្វើបារម្ភជ្រុលរបស់ខ្លួនមុននេះ ទើបត្រូវងាកមុខទៅម្ខាងមិនឱ្យនាងមើល។
"ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអត់បានការអីសោះ អ្ហឹកៗ គ្រាន់តែបើកទឹកងូតខ្លួនឯងក៏មិនបាន អ្ហឹកៗ" ស៊ូយ៉ុង ចាប់ផ្តើមទួញយំសោក ទាំងដែលមានអារម្មណ៍ថាខ្លួនឯងគ្មានបានការសោះ គ្រប់គ្នាប្រហែលជាត្រូវលំបាកដោយសារតែនាងហើយ។
"ទេ! កុំយំ ស៊ូស៊ូ ក្មេងល្អ គ្រាន់តែ ស៊ូស៊ូ មិនទាន់ធំអាចធ្វើកិច្ចការដែលមនុស្សធំធ្វើបានប៉ុណ្ណោះ" ជុងហ្គុក ងាកមុខទៅមើលក្មេងតូច តាំងពីឮសម្លេងនាងយប់រៀបរាប់ គេយកដៃជូតផ្តិតទឹកភ្នែកចេញពីថ្ពាល់របស់នាង ខណៈដែលព្យាយាមនិយាយលួងលោមនាងដោយសម្លេងស្រទន់។
"មែនអ្ហ៎?"
"បាទ"
"ខ្ញុំឈ្មោះ ស៊ូស៊ូ មែនទេពូ?"
"ក្មេងឆ្លាត ឆាប់ចូលក្នុងវិញងូតទឹក ចាំពូបើកទឹកឱ្យ" ជុងហ្គុក ទាញដៃស្រឡូនឱ្យដើរចូលខាងក្នុងបន្ទប់ទឹកវិញ រួចគេចាប់ផ្តើមបើកទឹកដាក់កូនអាងតូចសម្រាប់ចូលងូតដោយរៀបចំសាប៊ូដុសខ្លួនសម្រាប់នាងផងដែរ។
"ពូ?! តើពូងូតទឹកឱ្យអូនទេ?" ឮងាកសួរបែបនេះ ជុងហ្គុក រហ័សងាកទៅឆ្លើយនឹងសំណួរនាងភ្លាមៗ៖
"ទេ! មិនកើតទេ"
"ហ៊ឺ..ហេតុអី?" កាលបើឮគេបដិសេធខ្លាំងៗ ស៊ូយ៉ុង ចាប់ផ្តើមធ្វើមុខចង់រកយំម្តងទៀត ធ្វើឱ្យគេត្រូវរកលេសដោះសារបន្ថែមទៀតឱ្យនាងឆាប់យល់ គេបិទភ្នែកគិតបន្តិចមុននឹងនិយាយ៖
"មិនមែនពូមិនចង់ទេ តែឯងជាស្រី ពូជាប្រុស" គេខំប្រឹងនិយាយយ៉ាងណាឱ្យណាឆាប់ស្តាប់យល់ ប៉ុន្តែមិនឱ្យគេនិយាយចប់ផង នាងក៏និយាយផ្ទាន់៖
"ខ្ញុំដឹងតើ! ខ្ញុំមិនបានថាពូជាស្រីឬខ្ទើយឯណា"
"តែមនុស្សប្រុសនិងមនុស្សមិនអាចងូតទឹកជាមួយគ្នាបានទេ" គេព្យាយាមនិយាយម្តងទៀតឱ្យនាងយល់ គេមិនចង់ខូចភ្នែក មិនចង់កេងចំណេញលើក្មេងមិនដឹងអីនោះទេ សុភាពបុរសណាបាទ😘
"ខ្ញុំមិនបានថាចង់ងូតជាមួយពូឯណា ខ្ញុំឱ្យពូជួយងូតឱ្យខ្ញុំ" ស៊ូយ៉ុង ប្រើសម្តីប្រាកដប្រជាប្រាប់អ្នកម្ខាងទៀត បើគេមិនព្រម នាងនឹងស្រែកយំឱ្យផ្អើលអស់ឋានទាំងបីតែម្តង។
"ស៊ូស៊ូ ក្មេងល្អស្តាប់បង្គាប់ណា៎" ជុងហ្គុក ប្រើសម្តីផ្អែមលួងលោមម្តងទៀត សង្ឃឹមថានឹងមានប្រសិទ្ធភាពទៅចុះ។
"ហឹស! លេសបោកក្មេងទេ" ស៊ូយ៉ុង ឱបដៃចូលគ្នាងាកមុខចេញទាំងមុខក្រម៉ូវ ធ្វើឫកពាង៉ក់ងរឱ្យរាងសង្ហាស្របតាមអ្វីដែលខ្លួនចង់បាន។
".." ជុងហ្គុក ឈរជ្រែងចង្កេះ ងាកខ្លួនទៅម្ខាង ឈរឱ្យខ្នងនាង គេចង់តែរត់បោកក្បាលនឹងជញ្ជាំងឱ្យស្លាប់ពេលនេះទេ ហេតុអីនាងពិបាកនិយាយគ្នាយ៉ាងនេះ?
"អ្ហឹកៗ ពូចិត្តអាក្រក់! អាក្រក់ណាស់! អ្ហឹកៗ" នាងតូចទម្លាក់ខ្លួន ននៀលជើងអង្រួនចុះឡើងស្រែកយំឮៗឡើងខ្ទរពេញបន្ទប់ទឹក ទើបអ្នកសង្ហាលើកដៃទាំងគូបិទត្រចៀកកាត់បន្ថយនៃឮសម្លេងសម្រែក
"ម៉ាក់អ្ហើយម៉ាក់! កូនស៊ូ..របស់ម៉ាក់មិនសុខចិត្ត ខ្ញុំមិនចេះលួងទេ" ជុងហ្គុក ស្រែកខ្លាំងៗដើម្បីឱ្យអ្នកម៉ាក់របស់ខ្លួនឮ នឹងបានភ្ញាក់មកមើលក្មេងម្នាក់នេះ គេសឹងតែខ្យល់ចាប់ទៅហើយ។
"អ្ហឺៗ.....អ្ហឺ.. មនុស្សអាក្រក់! មនុស្សកំណាញ់! មនុស្សគ្មានចិត្ត!" ស៊ូយ៉ុង ស្រែកជេរ ខណៈដែលដោះស្បែកជើងដែលពាក់ចូលក្នុងបន្ទប់ទឹកគប់ទៅត្រង់ចំក្បាលរបស់ជុងហ្គុក គ្មានខុសបន្តិចសោះ ហើយក៏ចាប់ដោះស្បែកជើងម្ខាងទៀតបម្រុងនឹងគប់ទៅ ប៉ុន្តែត្រូវអ្នកសង្ហាបន្ទន់ជង្គង់ចុះចាប់កដៃជាប់មិនឱ្យគប់បាន។
"លែងដៃខ្ញុំ..អុប៎" អ្នកសង្ហាឱនមុខ ទម្លាក់ស្នាមថើបបំបិទបបូរមាត់ដែលពូកែនិយាយច្រើនយ៉ាងតក់ក្រហល់ អណ្តាតក្តៅសើមស៊កក្រលាស់រវិញរវៀញក្នុងក្រអូមមាត់រាងស្តើងយ៉ាងស្ទាត់ជំនាញ ខណៈដែលដៃមាំម្ខាងចាប់សង្កត់កញ្ចឹងករបស់នាងឱ្យទន់ទោរទៅរកគេ ធ្វើឱ្យនាងបានត្រឹមតែនៅស្ងៀមៗ ទាំងដែលបេះដូងលោតញាប់មិនត្រូវចង្វាក់ មិនយល់ថានេះជាអារម្មណ៍អ្វី ទង្វើអ្វីឱ្យប្រាកដ ត្រឹមតែដឹងថានាងមិនអាចបដិសេធស្នាមថើបដ៏ផ្អែមល្ហែមមួយនេះ។
"អ្ហា៎..សុំទោស ខ្ញុំគ្មានចេតនាទេ!" មីយ៉ុន ចូលមកខាងក្នុង អើតកចូលមើលក្នុងបន្ទប់ទឹកក៏ប្រទះនឹងរូបភាពប្លែកភ្នែករបស់ចៅហ្វាយនាយ ធ្វើឱ្យនាងរហ័សស្រែកឡើងដោយភាពភ្ញាក់ផ្អើល ខណៈដែលបែរមុខចេញ ឈរឱ្យខ្នងនៅមាត់ទ្វារបន្ទប់ទឹក លែងហ៊ានងាកទៅម្តងទៀត។
ជុងហ្គុក ដកបបូរមាត់ចេញងាកទៅសម្លេងស្រីបម្រើបន្តិច ក៏ងើបខ្លួនដើរចេញពីបន្ទប់ទឹកទាំងមុខស្មើធេង ដែលមិនបញ្ជាក់ពីអារម្មណ៍ខាងក្នុង ធ្វើឱ្យ មីយ៉ុន មានអារម្មណ៍ថាភ័យតិចតួច ទើបប្រញាប់និយាយ៖
"គឺអ្នកប្រុសមិញនេះខ្ញុំឮអ្នកទាំងពីរស្រែក ទើបប្រញាប់មកមើល គ្មានចេតនាបំពានសិទ្ធិឯកជនទេ" មីយ៉ុន ព្យាយាមបកស្រាយ ដោយគិតថាខ្លួនជាអ្នកខុស ប៉ុន្តែ ជុងហ្គុក ដើរចេញពីបន្ទប់មួយនេះទាំងដែលមិនយកចិត្តទុកដាក់ស្តាប់ហេតុផលរបស់នាងសោះ។ មិនគិតច្រើន នាងប្រញាប់ចូលទៅមើល ស៊ូយ៉ុង នៅក្នុងបន្ទប់ទឹកហើយក៏សួរ៖
"អ្នកនាងមានកើតអីទេ?"
"..." ស៊ូយ៉ុង ក្រវីក្បាល បញ្ជាក់ថាមិនកើតអី ទើប មីយ៉ុន ចាប់ទាញឱ្យក្រោកឈរវិញ មុននឹងចាត់ការងូតទឹក ដុសក្អែល ឱ្យអ្នកនាងតូច ដែលបាត់បង់ការចងចាំ ប៉ះពាល់ដល់សរសៃប្រសាទនៃខួរក្បាល។
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺