ភាគ៤១+៤២(មិនអាចដោះលែង)

1.5K 73 3
                                    

ភរិយាអេតាស៊ីវិល - ភាគ៤១+៤២

ពាក្យសម្ដីអង្វរករព្រមជាមួយស្នាមញញឹមខ្សោះលើផ្ទៃមុខសង្ហា ដាស់បេះដូងនាងតូចឱ្យកម្រើកឡើងទទួលក្តីអង្វរករ ប៉ុន្តែធ្វើម៉េច បើមិនស្រឡាញ់គឺមិនស្រឡាញ់ហើយ ទោះអាណិតក៏គ្មានបានការ
"ញ៉ាំបបរទៅទាន់ក្តៅៗ ខ្ញុំទៅងូតទឹកហើយ ស្អិតខ្លួនណាស់" ស៊ូយ៉ុង បង្វែរប្រធានបទ ខណៈដែលចាប់បេះដៃមាំចេញពីដៃរបស់ខ្លួន មុននឹងចុះពីលើគ្រែដើរចេញ
"អូនមកវិញទេ?" សម្លេងរបស់អ្នកសង្ហាបន្លឺឡើង ជាថ្មីម្តងទៀត បណ្តាលឱ្យស្រីតូចបញ្ឈប់ដំណើរបង្អង់ងាកទៅសម្លឹងមុខដ៏កម្សត់របស់គេបន្តិច មុននឹងបន្តដំណើរ លើកដៃបើកគន្លឹះទ្វារ ដើរចេញទៅបាត់ ដោយមិនស្រដីអ្វីមួយម៉ាត់សោះ គ្រប់យ៉ាងជះឥទិ្ធពលដល់ ជុងហ្គុក យ៉ាងខ្លាំង គេមិននឹកស្មានថានាងចិត្តដាច់ដូចនេះឡើយ អ្វីដែលគេសុំវាធ្ងន់ធ្ងរណាស់ឬ? ទើបនាងឱ្យមិនបាន មិនចង់ឃើញមុខគេថ្នាក់នេះផងឬ?
(បងមិនជឿថាអូនគ្មានបេះដូងទេ!) ជុងហ្គុក បន្លឺឡើងក្នុងចិត្ត ស្របពេលដែលសម្លឹងមើលស្រមោលអ្នកដែលដើរចេញនៅដក់ជាប់ក្នុងចិត្ត ទោះ ទង្វើ កាយវិការ របស់នាងបែបណា ក៏គេនៅតែជឿជាក់ថានាងមានចិត្តលើគេ មិនជឿថាអត់សោះឡើយ បើអត់មែន នាងគ្មានបេះដូងបំផុតហើយ!

កន្លងផុតទៅប៉ុន្មាននាទី ស៊ូយ៉ុង បានត្រឡប់មករក ជុងហ្គុក ក្នុងឈុតគេងយប់ ដៃស្រឡូនរុញទ្វារបើកយឺតៗថ្នមៗដោយមិនឱ្យឮសម្លេងបង្កការរំខានដល់អ្នកសង្ហាដែលកំពុងគេងលើគ្រែក្រោមពន្លឺភ្លើងអំពូលពងមាន់នៅក្បាលដំណេក នាងកាន់កំព្យូទ័រកៀបនៅចន្លោះដៃនិងខ្លួន កាលបើបើកទ្វារបានកាយតូចលូនចូលខាងក្នុងរុញទ្វារបិទវិញថ្នមៗ រួចដើរថ្នមសម្លេងសម្រិបជើងចូលទៅខាងក្នុង ដើរទៅដាក់បង្គុយលើឥដ្ឋក្បែរជញ្ជាំងដែលមានបាំងវាំងនន រួចលើកកុំព្យូទ័រដាក់លើភ្លៅ មុននឹងបើកវាឡើង ចុចបើកម៉ាស៊ីន
"ទៅអង្គុយអីកន្លែងនោះ? មកគេងលើគ្រែមក" ជុងហ្គុក ហៅភរិយាឱ្យគេង ស្របពេលដែលបើកភ្នែកសម្លឹងឃើញនាងអង្គុយចុចកុំព្យូទ័រភ្លឺភ្លើងភ្លឹមៗនៅកៀនជញ្ជាំង
"លោកគេងទៅ កុំរវល់នឹងខ្ញុំ" ស៊ូយ៉ុង តបហីៗ ខណៈដែលដៃនិងភ្នែកកំពុងជាប់រវល់ជាមួយកុំព្យូទ័រ
"នេះយប់ហើយ អូននៅចុចដល់ថ្មើរណាទៀត ឆាប់ចូលគេងទៅ បងបារម្ភ" សម្ដីនេះស្តាប់ទៅអាចជាពាក្យធម្មតា តែពាក្យ 'បារម្ភ' ដែល ជុងហ្គុក និយាយគឺចេញពីចិត្តដ៏បរិសុទ្ធ ល្មមសមគួរស្ញប់ស្ញែង
"..." ស្ងាត់...
កាលបើនាងមិនតបបែបនេះ អ្នកសង្ហាក៏ដឹងថានាងមិនចង់និយាយច្រើនតាប៉ែជាមួយគេ ព្រោះសម្តីគេគ្មានតម្លៃសម្រាប់ផ្លូវចិត្តរបស់នាង ទើបគេស្ងាត់បាត់សម្លេង គេងផ្អៀងខ្លួនសម្លឹងមើលមុខតូចច្រមិចតាមរយៈពន្លឺដែលចាំងផ្លាតពីកុំព្យូទ័រទៅប៉ះនឹងផ្ទៃមុខរបស់នាងរហូតដល់គេងលក់មិនដឹងខ្លួន។

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now