ភរិយាអេតាស៊ីវិល - ភាគ១៨+១៩
ផាច់!!
កាលបើឮសម្តីមិនចេះគិតចេញពីបបូរមាត់កូនប្រុសច្រំដែលកែមិនឡើង លោកស្រី ចន ក្រោកឈរ លើកដៃទះកំភ្លៀងកូនប្រុសមួយដៃ ធ្វើឱ្យគេត្រូវងាកមុខទៅម្ខាង តាមកម្លាំងដៃទះ
"នេះម៉ាក់ទះខ្ញុំនៅចំពោះមុខមនុស្សច្រើនបែបនេះផងឬ?" ជុងហ្គុក ងាកមុខទៅសួរអ្នកម៉ាក់ ខណៈដែលប្រើក្រសែភ្នែករឹងកំព្រឹសក្រហមច្រាលសម្លឹងទៅគាត់ដោយមិនគេចវេះ
"ឯងចេះខ្មាសគេដែរឬ? ម៉ាក់មិននឹកស្មានថាបានឮសម្តីចេញពីមាត់ឯងមុននេះទេ ម៉ាក់ទះប៉ុណ្ណឹងនៅស្ទើរផង"
"អ៊ីចឹងឬ? ក្មេងម្នាក់នេះឆ្គួតពិតមែន ហើយគេជាពេទ្យមើលថែអ្នកជំងឺឆ្គួត គ្រាន់តែខ្ញុំតាមការមើលឃើញអត់បានមែន? វាធ្ងន់ធ្ងរអីណាស់ណាទៅ" ជុងហ្គុក ប្រកែកតវ៉ា ខណៈដែលលើកដៃចង្អុលទៅលោកពេទ្យនិងនាងតូច ភ្លាមនោះ ស៊ូយ៉ុង ងើបមុខ ក្រលេកឃើញឫកពាព្រៃរបស់គេ ទឹកភ្នែករបស់នាងក៏ស្រក់ហូរម៉ាត់ៗកាត់លើថ្ពាល់រលោង នាងមានអារម្មណ៍ថាឈឺចុកណែនពេញទ្រូង កាលបើត្រូវគេត្មះតិះដៀលថាស្រីឆ្គួត។
ផ្លាច់!!
លោកស្រី ចន លើកដៃទះកំភ្លៀងកូនប្រុសមួយដៃទៀត កាលបើគេមិនចេះទទួលកំហុស មិនចេះបែងចែកពាក្យណាគួរនិយាយ ពាក្យណាមិនគួរនិយាយ ចរិតពាលរបស់គេ គាត់មិនពេញចិត្តទាល់តែសោះ
"បើឯងមិនព្រមឈប់ទេ ម៉ាក់នឹងទះឯងលើសពី២កំភ្លៀង" លោកស្រី ចន និយាយគំរាមកូនប្រុសដ៏សែនរឹងរូសរបស់គាត់ ឱ្យព្រមចុះចាញ់ តែមើលទៅគេដូចមិនចាញ់សោះ គេក៏ប្រើឫកពាទំនើងតបសម្តីគាត់៖
"ខ្ញុំមិនខុស ខ្ញុំមិនឈប់! នាងម្នាក់នោះជាស្រីឆ្គួត"
"ចន ជុងហ្គុក!!!!" លោកស្រី ចន ហៅឈ្មោះពេញរបស់កូនប្រុស ហើយបម្រុងនឹងលើកដៃទះកំភ្លៀងកូនប្រុសមួយដៃទៀត ប៉ុន្តែ ស៊ូយ៉ុង ងើបខ្លួន រត់ទៅឈរពាំងពីមុខ ជុងហ្គុក ទើបគាត់ត្រូវទម្លាក់ដៃចុះទប់កំហឹង
"គាត់និយាយត្រូវ ខ្ញុំឆ្គួតពិតមែន គាត់អត់ខុសទេ ម៉ាក់យាយកុំវាយគាត់អី ខ្ញុំមិនចង់ធ្វើជាដើមហេតុឱ្យអ្នកណាឈ្លោះគ្នាទេ" ស៊ូយ៉ុង សុខចិត្តទទួលពាក្យដែលគេថាខ្លួនឆ្គួត ទាំងដែលខ្លួនឯងគ្មានអារម្មណ៍ថាខ្លួនឆ្គួតបន្តិចសោះ ព្រោះនាងមិនចង់ឱ្យនរណាម្នាក់ឈ្លោះគ្នាដោយសារតែនាងទេ នាងមិនចង់ធ្វើជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកនរណាម្នាក់ឡើយ។
"ចេញទៅ មិនបាច់មកសម្តែងធ្វើតួឯកទេ" ជុងហ្គុក ចាប់ទាញដើមដៃកាយតូចចេញពីមុខរបស់ខ្លួន រុញទៅម្ខាង ធ្វើឱ្យនាងត្រូវដួលទៅទៅលើឥដ្ឋ
ព្រូស!
"អ្ហឹក.." ស៊ូយ៉ុង ស្រែកថ្ងួចថ្ងូរមួយម៉ាត់ តាមអារម្មណ៍ដែលឈឺ ដែលដួលមួយទំហឹងទៅលើឥដ្ឋ បណ្តាលឱ្យជង្គង់មានរបួស ភ្លាមនោះ ជេហ៊ុន ប្រញាប់ប្រញាល់រត់ទៅជួយគ្រាហ៍នាងតូចឱ្យក្រោកឈរ ហើយក៏ពិនិត្យមើលជើងដែលកកិតនឹងការ៉ូចេញឈាមរឹមៗ
"ឆ្គួតដល់ថ្នាក់ហ្នឹង ថ្ងៃមិញទៅជួបនាងបិសាចនោះមែនទេ?" កាលបើឃើញឫកពារបស់កូនប្រុសកាន់តែយ៉ាប់ គាត់ក៏សន្និដ្ឋានដឹងថាគេទៅជាបែបនេះ ព្រោះអ្នកណាពង្វក់
"ខ្ញុំបែបហ្នឹងមិនព្រោះតែម៉ាក់ទេឬ? ខ្ញុំមានអ្នកដែលស្រឡាញ់ហើយ តែម៉ាក់បង្កើតចំណងឱ្យកាន់តែរញ៉េរញ៉ៃ គ្រប់យ៉ាងវាកំហុសរបស់ម៉ាក់!!"
"គ្មានម្តាយឯណាចង់ឱ្យកូនខ្លួនឯងអាក្រក់ទេ បើនាងក្មេងនោះល្អ ម៉ាក់មិនបំបែកពួកឯងទេ"
"ចុះកូនប្រសាឆ្គួតរបស់ម៉ាក់ ល្អណាស់ឬ? ម៉ាក់ស្គាល់បានប៉ុន្មានថ្ងៃ? មិនដឹងថាពីមុនទៅសាងអាក្រក់ដាក់អ្នកណាខ្លះទេ" ជុងហ្គុក ដៀលចំៗ តាមការគិតអគតិរបស់ខ្លួន ធ្វើឱ្យនាងតូចដែលស្តាប់ឮ កំពុងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអាក្រក់ផងនោះ កាន់តែមានអារម្មណ៍ថាមានសម្ពាធខ្លាំងឡើង
"អ្ហឹកៗ ខ្ញុំជាមនុស្សអាក្រក់ពិតមែន! អ្នកទាំងពីរឈប់ឈ្លោះគ្នាទៅបានទេ? ខ្ញុំមិនចង់ឱ្យខ្លួនឯងក្លាយជាអាក្រក់កាន់តែខ្លាំងជាងនេះទៀតឡើយ អ្ហឹកៗ បែបនេះ មានតែខ្ញុំចាកចេញទេ ទើបអ្នកទាំងពីរមិនឈ្លោះគ្នាទៀត" និយាយចប់ប្រយោគ ស៊ូយ៉ុង ជូតទឹកភ្នែក ដើរចេញពីទីនេះ តម្រង់ទៅទ្វារផ្ទះ ដើរយឺតចេញទៅទាំងទឹកភ្នែកហូរមិនព្រមឈប់ ភ្លាមនោះលោកស្រី ចន និង ជេហ៊ុន ប្រញាប់ប្រញាល់ទៅតាមចាប់នាងមិនឱ្យដើរចេញ
"ស៊ូយ៉ុង! អ្នកណាឱ្យកូនទៅ? នៅទីនេះហើយ" លោកស្រី ចន ចាប់ឱបក្រសោបកាយតូចក្នុងរង្វង់ដៃដ៏កក់ក្តៅ ខណៈដែលនាងកំពុងយំអណ្តឺតអណ្តក បញ្ឈប់ដំណើរ ឈរឱ្យគាត់ឱបតាមសម្រួល។
"ហ..ហ៊ឹក..ព្រោះខ្ញុំទើបម៉ាក់យាយនិងលោកពូឈ្លោះគ្នា" នាងតូចទទួលអារម្មណ៍ខុសនិងដាក់សម្ពាធលើខ្លួនឯងកាន់តែខ្លាំងឡើង ទើបធ្វើឱ្យនាងចេះតែមានអារម្មណ៍ថាមិនស្ងប់ចិត្ត និងពិបាកចិត្តខុសពីសព្វដង
"ដឹងខ្លួនខុសល្អហើយ! វត្តមានរបស់នាងធ្វើឱ្យជីវិតរបស់ខ្ញុំយ៉ាប់ នាងមិនគួរមានវត្តមានឈរនៅកន្លែងនេះទេ!!" ជុងហ្គុក បន្ថែមសម្តីលើពាក្យទទួលកំហុសរបស់នាងតូច ព្រោះគេអស់ការអត់ធ្មត់ហើយ។ សង្សាររបស់គេមិនខុសអីផង គេក៏ក្បត់នាង ហើយមកចុះអេតាស៊ីវិលជាស្វាមីភរិយាជាមនុស្សស្រីឆ្គួតម្នាក់ បើសង្សារគេដឹង មិនដឹងថានាងត្រូវឈឺចាប់យ៉ាងណាទេ ដូច្នេះហើយគេត្រូវតែជម្លៀសស្រីឆ្គួតម្នាក់នេះឱ្យចេញពីជីវិតរបស់គេ មុនពេលដែលសង្សាររបស់គេដឹងរឿង។
"លោកពូ.. ហ៊ឹកៗ ខ្ញុំខុសអី? ខ្ញុំទៅធ្វើអាក្រក់អីដាក់លោកពូ? ហ៊ឹកៗ" ស៊ូយ៉ុង ងើបមុខ ប្រើក្រសែភ្នែកពេញដោយក្តីឈឺចុកចាប់សម្លឹងទៅកាន់អ្នកសង្ហាចំក្រសែភ្នែក ចិត្តដាច់ ស្អប់ខ្ពើម របស់គេ ធ្វើឱ្យទ្រូងឆ្វេងរបស់នាងឈឺចុកចាប់ពឺតផ្សាដូចត្រូវយកកាំបិតចាក់ ហេតុអីនាងលែងមានក្នុងក្រសែភ្នែករបស់គេ? ហេតុអីគេស្រាប់តែអាក្រក់ដាក់នាងបែបនេះ? ទាំងដែលពីដើមមកគេតែងតែល្អនឹងណាស់ មានហេតុផលអ្វីខ្លះឱ្យគេប្រែប្រួល? នាងចង់ដឹងណាស់ ឬមកពីនាងសាងកំហុសទៅលើគេ?
"នាងខុសដែលកើតមកលើផែនដីនេះ! ខុសដែលចូលក្នុងជីវិតយើង"
"អ្ហឹក!" កាលបើស្តាប់ឮសម្តីច្បាស់ៗចេញពីបបូរមាត់របស់គេ ឮពេញៗត្រចៀក នាងតូចរឹតតែគ្រាំគ្រាផ្លូវចិត្ត ថ្នាក់រកសម្តីតបគេលែងបាន ប្រហែលនាងមិនគួរមាននៅក្នុងលោកនេះពិតមែនហើយ នាងខុសតាំងពីកើតមែទេ?
"អាជុង!!! យើងប្រាប់ឯងហើយមែនទេថាហាមពាក់ព័ទ្ធនឹង ស៊ូស៊ូ ហេតុអីឯងប្រមាថនាងដល់ថ្នាក់ហ្នឹង?!!!" អេឡិច ស្រែកតាំងពីមាត់ទ្វារមកតាមកំហឹង កាលបើមុននេះគេស្តាប់ឮសម្តីដូចគ្មានខួររបស់មិត្តសម្លាញ់
"យើងមិនបានប្រមាថ យើងគ្រាន់តែនិយាយអ្វីដែលយើងគិតឃើញ" ជុងហ្គុក ងើយមុខ ធ្វើឫកពាទំនើង មិនភ័យខ្លាចឬព្រឺរោមចំពោះសម្តីមុននេះបន្តិចសោះ
"អាចង្រៃ ឌឹប!!!" អេឡិច លោទៅចាប់ក្របួចកអាវរបស់អ្នកម្ខាងទៀត មុននឹងដាល់មួយកម្លាំងដៃតាមអារម្មណ៍ខឹងសម្បា ហើយក៏បោះសម្តីមួយប្រយោគបន្ថែម៖
"អាខួរបង្កង!! កន្លងមកយើងមិនសមគិតថាឯងមានខួរសោះ"
"អាឆ្កែឆ្គួត! ព្រោះស្រីឆ្គួតម្នាក់ ឯងហ៊ានវាយយើង លែងស្គាល់បងប្អូនហើយមែនទេ?! អាចង្រៃ! ឌឹបៗ" ជុងហ្គុក លោហក់ទៅដាល់ អេឡិច តបវិញពីរដៃជាប់គ្នា បណ្តាលឱ្យចេញឈាមនិងជាំតាមគែមមាត់បង្ហាញឡើងយ៉ាងច្បាស់
"លេងធ្ងន់ថ្នាក់នេះផងឬ?! ឌឹប! ឌឹប! ឌឹប!" អេឡិច មិនចុះចាញ់ ដាល់ ជុងហ្គុក ថែមមួយដៃយ៉ាងដំណំ ឱ្យដេកដួលទៅលើឥដ្ឋ ហើយលោហក់ទៅជិះពីលើ ដាល់ថែមពី,បីដៃទៀត មិនឈប់ឈរ ធ្វើឱ្យ ស៊ូយ៉ុង ដែលកំពុងមើលចាប់ផ្តើមខ្លោចផ្សាចិត្តអាណិត ជុងហ្គុក យ៉ាងខ្លាំង ហើយក៏ទ្រាំលែងបាន ដែលពីរនាក់បងប្អូនពួកគេ ត្រូវមមឈ្លោះគ្នាដោយសារតែនាងម្នាក់ ទើបនាងស្រែកខ្លាំងៗ៖
"ឈប់ទៅ អ្ហឹកៗ ឈប់វាយគ្នាទៅ"
"ឈប់ទៅ! ម៉ាក់ប្រាប់ថាឱ្យពួកឯងឈប់" លោកស្រី ចន ម្នាក់ទៀតស្រែកគំរាមខ្លាំងៗ ឱ្យពួកគេឈប់ ទើប អេឡិច ស្បើយអារម្មណ៍ខឹងក្រេវក្រោធ រីឯ ជុងហ្គុក បានឱកាសក៏រុញ អេឡិច ចេញ មុននឹងក្រោកងើបដើរចេញពីកន្លែងនេះ ឡើងទៅបន្ទប់គេងបាត់ទៅ ដោយលើកដៃជិតឈាមចេញពីគែមមាត់របស់ខ្លួន ដូចមិនឈឺបន្តិចសោះ។
គ្រប់យ៉ាងប្រែទៅជាស្ងប់ស្ងាត់មួយរំពេច កាលបើភាគីជម្លោះម្ខាងដើរចេញពីទីលាន អេឡិច ក៏សម្លឹងមើលអ្នកម៉ាក់និងស្រីតូចដោយក្រសែភ្នែកដឹងកំហុស។ ចំណែកនាយពេទ្យ បានត្រឹមតែឈរមើលជម្លោះក្នុងគ្រួសារអ្នកដទៃ ព្រោះមិនហ៊ានចូលលូកដៃ ខ្លាចថាត្រូវត្មិះដៀល មានតួនាទីជាពេទ្យគឺមើលថែអ្នកជំងឺ គេក៏តឹងចិត្តដែរ ប៉ុន្តែជួយអ្វីមិនបាន។ ភ្លាមនោះនាយដើរទៅរក ស៊ូយ៉ុង មិននឹងបន្ទន់ជង្គង់ចុះ ពិនិត្យមើលរបួសលើជើងរបស់នាង ដោយឫកពាយកចិត្តទុកដាក់
"ម៉ោះ.. ពូលាបរបួសឱ្យ" នាយក្រោកឈរវិញ មុននឹងគ្រាហ៍នាងតូចដើរទៅអង្គុយលើសាឡុង ដើម្បីលាបថ្នាំ
"ជាំមាត់ហើយ ម៉ាក់លាបថ្នាំឱ្យ" លោកស្រី ចន ស្រដីឡើងប្រាប់ អេឡិច ដោយចាប់អារម្មណ៍ឃើញរបួសលើគែមមាត់ដែលដាល់គ្នាមុននេះ
"ម៉ាក់មិនខឹងខ្ញុំទេឬ?"
"ខឹងឯងហើយ បានផលអី?"
"..." កាលបើបែបនេះ អេឡិច អស់សម្តីតប បានត្រឹមតែអង្គុយស្ងៀមៗឱ្យអ្នកម៉ាក់ចិញ្ចឹមលាបថ្នាំឱ្យតាមសម្រួល
ក្រលេកមើលនាងតូច ស៊ូយ៉ុង វិញ គឺអង្គុយស្ងៀមឱ្យនាយពេទ្យលាងរបួសឱ្យ ដោយមិនត្អូញឈឺរបួសបន្តិចសោះ ព្រោះក្នុងចិត្តឈឺខ្លាំងជាង នាងងាកសម្លឹងទៅខាងក្រៅទ្វារបង្អួច ទាំងដែលមានអារម្មណ៍ថាផ្សាភ្នែក តែមិនហ៊ានយំចេញក្រៅ បានត្រឹមតែយំក្នុងចិត្តលាក់ភ្នែកគ្រប់គ្នាតែសម្លឹងមកនាងប៉ុណ្ណោះ និងមិនហ៊ាននិយាយចេញក្រៅ គឺត្រឹមតែដង្ហោយក្នុងចិត្តដែលប្រះស្រាំ៖
«អ្ហឹកៗ ម៉ាក់អើយ មកយកកូនទៅនៅជាមួយផង កូនមិនចង់ធ្វើជាមេបញ្ហាឱ្យគ្រួសារគេឈ្លោះគ្នាទេ»
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺