ភរិយាអេតាស៊ីវិល - ភាគ៤៦
ខុនដូរ..
អេឡិច បានអង្គុយរង់ចាំ មីសូ ចេញពីបន្ទប់ខុនដូរតាំងពីក្បាលព្រលប់រហូតដល់យប់ម៉ោង៨ ទីបំផុតនាងបានបង្ហាញកាយឡើងជាមួយនឹងសម្លៀកបំពាក់សិចស៊ីដែលអាចស្លៀកឡើងច្រៀងលើឆាកបាន
"លោកមិនទាន់ទៅទៀតឬ? ខ្ញុំគ្មានបញ្ហាទេ លោកមិនបាច់ទទួលខុសត្រូវឡើយ" កាលបើបើកទ្វារឡើងឃើញរាងសង្ហានៅឈរមុខបន្ទប់ទៀត នាងក៏ជ្រួញចិញ្ចើមកាន់តែខ្លាំង នាងនិយាយដដែលៗរាប់ដងទៅហើយ គេនៅតែមិនយល់ទៀត
"មិនទទួលខុសត្រូវក៏បាន តែខ្ញុំនឹងញ៉ែនាង ចាប់ពីវិនាទីនេះទៅ" អេឡិច ស្រដីឡើងទាំងទឹកមុខស្មើ មិនសូវជាយល់សាច់ការច្រើន ព្រោះនាយមិនពូកែខាងញ៉ែស្រី ធ្លាប់តែកន្លងមកស្រីញ៉ែរាប់ភ្លេច
"ហឺសៗ" មីសូ សើចតិចៗ រួចកាន់កាបូបដៃដើរចេញយឺតៗតម្រង់ទៅជណ្តើរយន្តចុះដើម្បីចុះទៅជាន់ផ្ទាល់ដី
"សើចអី? ខ្ញុំត្រូវតែយកនាងធ្វើប្រពន្ធឱ្យបាន" អេឡិច រត់ទៅតាមនាង ហើយបន្តសម្តីច្បាស់ៗ បែបប្រាកដប្រជាខ្លាំង
"ញ៉ែខ្ញុំឱ្យបានសិនទៅ"
"អូខេ! ខ្ញុំនឹងរៀនបណ្តុះមនោសញ្ចេតនាជាមួយនាង តែនាងត្រូវតែជួយសហការ"
"ទោះខ្ញុំសហការ ម៉ាក់លោកក៏មិនសហការ"
"ស្អែកទៅចួបម៉ាក់ខ្ញុំជាមួយខ្ញុំ អូខេទេ?"
"គិតមើលសិន"
ជាន់ផ្ទាល់ដី..
ពួកគេចុះមកដល់ក្រោម ឈរនៅខាងក្នុងសម្លឹងមើលភ្លៀងធ្លាក់នៅខាងក្រៅ ឡានតាក់ស៊ីក៏មិនមាន ឆត្រក៏មិនបាន ទើប មីសូ ឈររង់ចាំភ្លៀងរាំង ប៉ុន្តែភ្លាមនោះ អេឡិច រត់កាត់ទឹកភ្លៀងទៅយកឆត្រពីក្នុងឡាន បាំងដើរទៅរកនាងកាន់ទទូលបាំងកាយនាង រួចនិយាយ៖
"ខ្ញុំជូននាងទៅធ្វើការ"
"អូខេ" មីសូ ញញឹមស្រាលៗជះមន្តស្នេហ៍ដាក់រាងសង្ហា រួចបោះជំហានដើរក្រោមឆត្រកាត់ទឹកភ្លៀងតម្រង់ទៅកាន់ឡាននៅម្ខាងផ្លូវថ្ងៃថ្មី..
ក្រោយភ្លៀងធ្លាក់កាលពីយប់មិញបណ្តាលដីសើមរុក្ខជាតិបៃតងមានសំណើមនិងទឹកដក់លើស្លឹកតិចៗ បង្កើតឱ្យមានសន្សើមធ្លាក់តក់ៗ ធ្វើឱ្យបរិយាយនាពេលព្រលឹមត្រជាក់ល្ហឹម នាំឱ្យស្រីប្រុសមួយគូគេងឱបគ្នាលើសាឡុងកាន់តែមានអារម្មណ៍ថាកក់ក្តៅនិងមានក្តីសុខលើសលប់ ទើបបិទភ្នែកសម្ងំគេងមិនចង់ភ្ញាក់ទទួលយកថ្ងៃថ្មីទាល់តែសោះ
កន្លងទៅ៥នាទី..
ជុងហ្គុក បើកភ្នែកទទួលយកថ្ងៃថ្មីទាំងមានសេចក្តីសុខជាពន់ពេក កាលបើអ្នកជាទីស្រឡាញ់កំពុងតែឋិតនៅក្នុងរង្វង់ដៃរបស់ខ្លួន បាតដៃធំទូលាយអង្អែលសក់ទន់រលោងថើៗស្របពេលដែលឱនចុងច្រមុះថើបស្រង់ក្លិនក្រអូបដោយការពេញចិត្ត
"ហ្អឹម.." ស៊ូយ៉ុង ក្រហឹមបន្តិចនៅបំពង់ក រួចបើកភ្នែកឡើងទទួលយកថ្ងៃថ្មីទាំងឈឺក្បាលខ្ទោកៗ ដោយសារតែការពីយប់មិញផឹកស្រាច្រើនខ្លាំង ទាំងដែលមិនធ្លាប់ផឹកពីមុនមកសោះ
"ហាស៎??!" នាងបើកភ្នែកបានពេញលេញ ឃើញខ្លួនឯងកំពុងតែគេងក្បែរទ្រូងទូលាយកើតចិត្តភាន់ភាំងនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងទើបប្រញាប់ក្រោកចេញដើរទៅឆ្ងាយពីគេឈរសម្លឹងភាពរញ៉េរញ៉ៃនៅទីនេះ ខណៈដែលខួរក្បាលកំពុងរកនឹករឿងកាលពីយប់មិញ
"អូនយ៉ាងម៉េចហ្នឹង?" ជុងហ្គុក ក្រោកអង្គុយលើសាឡុង កាលបើប្រពន្ធធ្វើឫកពាប្លែកៗដូចត្រូវឆក់នឹងខ្សែភ្លើង
"បំភ្លេចចោលទៅ! យប់មិញខ្ញុំស្រវឹង សុំទោស"
ជុងហ្គុក ហួសចិត្តយ៉ាងខ្លាំង កាលបើទទួលពាក្យនេះចេញពីបបូរមាត់ប្រពន្ធ នាងអាចនិយាយ អាចធ្វើបានដោយរបៀបណា? កាលពីយប់មិញនាងជាអ្នកផ្តើមទាំងអស់ ឬក៏នាងច្រឡំមនុស្ស?
"ហេតុអីអូននិយាយដូច្នេះ?"
"អឺ..គឺ..ខ្ញុំ.. ខ្ញុំមិនចង់បានន័យ*" ស៊ូយ៉ុង ទាក់អណ្តាតរកក្រលាស់មិនត្រូវន័យសេចក្ដីប្រយោគ ទើបអ្នកសង្ហានិយាយកាត់៖
"ឬអូនមើលច្រឡំថាបងជាគេ?"
"អត់ទេ! ខ..ខ្ញុំដឹងថាជាលោកច្បាស់ណាស់"
"អូនស្រឡាញ់បងអត់?"
ស៊ូយ៉ុង ភាំងនឹងសំណួររបស់គេខ្លាំងមែនទែន ពេលនេះនាងនឹងមិនទាន់បែកចែកអារម្មណ៍ច្បាស់ តែនាងជឿថាថ្ងៃមុខ នាងធានាអាចនឹងស្រឡាញ់គេបាន១០០ភាគរយ
"អូនអាចដេកជាមួយមនុស្សដែលមិនស្រឡាញ់បានដែរឬ? បងមិនអាចធ្វើបានដូចអូនទេ អូនអស្ចារ្យណាស់" រកតែនាងឆ្លើយសំណួរគេមិនទាន់ គេក៏សួរនាងសម្រេចសេចក្តីយកតែខ្លួនឯងទាំងដែលនាងមិនទាន់បកស្រាយអស់
"គឺ..មក..មកពីខ្ញុំ***ចង់់មានកូនជាមួយលោក***" ស៊ូយ៉ុង រអាក់រអួលនិយាយមិនទាន់ចប់ប្រយោគផង ជុងហ្គុក និយាយកាត់ម្តងទៀត៖
"បងដឹងថាអូនស្រឡាញ់គេ ទៅចុះ! បងជូនត្រឡប់ទៅ សេអ៊ូល វិញ"
"តែ..លោក.." ស៊ូយ៉ុង រកនិយាយម្តងទៀត តែត្រូវគេកាត់៖
"កុំបារម្ភ! ពេលបងកាត់ចិត្តបាន បងនឹងទៅរកអូនដល់ សេអ៊ូល បងនឹងទៅផ្តិតមេដៃលែងលះដល់ សេអ៊ូល"
"ហេតុអីក៏លោកនិយាយកាត់ខ្ញុំរហូតបែបនេះ?"
"បងឈប់បោកអូនហើយ កុំភ័យ ទៅរៀបខោអាវទៅ ចាំបងជូនទៅវិញ"
"តែខ្ញុំមិនចង់ទៅ សេអ៊ូល វិញទេ"
"ឬអូនចង់ទៅនៅផ្ទះជាមួយវា?"
"កុំនិយាយពីអ្នកទីបីបានអត់? ហេតុអីលោកពិបាកនិយាយយល់គ្នាយ៉ាងនេះ?"
"បងតែបែបហ្នឹង! បងដឹងថាគ្មានអ្នកណានៅជាមួយបងកើតទេ អូនក៏ដូចគ្នា ទាន់បងដោះលែង ចេញឱ្យហើយទៅ"
"តែខ្ញុំមិនចង់ទៅទេ"
"បងមិនចង់និយាយច្រើនដង"
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺