ភាគ1
ពិធីជប់លៀងវិមានត្រកូលជុន
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ពិធីជប់លាងរបស់វិមានត្រកូលអេនណាតាសឿនៅកណ្ដាលប្រទេសអាមេរិកដែរមានអ្នកចូលរួមសុទ្ធសឹងតែជាម៉ាហ្វៀលំដាប់ពិភពលោកតែបើក្រលេកទៅមើលម្ចាស់កម្មពិធីហាកមុខមិនស្រស់សោះដូចជាធុញថប់ពេញបន្ទុកហើយនោះគ្មានអ្នកណាក្រៅពីជុងហ្គុក ជុន ម៉ាហ្វៀវ័យក្មេងលំដាប់ពិភពលោកនឹងជាអាលហ្វាកំណាចដែរកំពុងឈរឈរជិតមាដាមអារីសាជុន នឹងគូរដណ្ដឹងវ័យក្មេងនោះទៅវិញទេ
«ជុងឯងជួយញញឹមអោយស្រស់តិចបានទេហាឈប់ធ្វើអោយម៉ាក់បាក់មុខទៅ»ម៉ាដាមខ្សិបដាក់កូនប្រុសជើងល្អដែរគិតតែពីមុខក្រម៉ូវហាក់មិនពេញចិត្តនិងអ្វីមួយ
«ម៉ាក់ក៏ដឹងថាខ្ញុំញញឹមមិនចេញ ខ្ញុំធុញនឹងអាកម្មពិធីឆ្កួននេះពេញបន្ទុកហើយ»ជុងហ្គុគប្រកែកទាំងទឹកមុខតានតឹង
«ម៉ាក់មិនខ្វល់ សំខាន់ឯងត្រូវនៅអោយដល់ចប់ពិធីហើយក៏ញញឹមផងកុំធ្វើអោយម៉ាក់បាកមុខដោយសារឯង»ម៉ាដាមនិយាយដោយសម្លេងរឹងកំប្រឹសដាច់ខាត
«ម៉ាក់......»ជុងហ្គុកហៅម៉ាក់គេយ៉ាងបង្អូសសម្លេងរបៀបឃ្នើសចិត្តតែអ្នកស្រីនៅតែមិនខ្វល់បែរជាដើរចេញពីនោះដើម្បីទៅរាក់ទាក់មិត្តគាត់ធ្វើមិនដឹងទៅវិញធ្វើអោយជុងហ្គុគកាន់តែថាំចិត្តលើសមួយកំរឹតទៀត
«បងទ្រាំបន្តិចទៅកម្មពិធីជិតចប់ហើយតើ»អេរិកានិយាយសម្ដីផ្អែមលួងលោមដាក់គូរដណ្ដឹងខ្លួនអោយស្ងប់ចិត្តបានខ្លះព្រោះនាងក៏កំពុងតែធុញដូចគ្នាចឹងយល់អារម្មហ៏ជុងហ្គុគពេលនេះច្បាស់ណាស់
«តែជីមីនកំពុងនៅផ្ទះម្នាក់ឯងចាំបងទើបបងមិនចង់នៅយូរ»គ្រាន់តែរំលឹកដល់ឈ្មោះអូមេហ្គាតូចក៏អាចធ្វើអោយជុងហ្គុគញញឹមចេញមកបានភ្លាមដែរ តែប៉ុននឹងក៏អាចដឹងទៅហើយថាម្ចាស់ឈ្មោះមានឥទ្ធិពលយ៉ាងណាមកលើគេ
«ពេលណាទំនេរចាំណាត់ជួបគ្នាម្ដងអូនក៏នឹកជីមីនដែរ»រិកានិយាយនេះជាពាក្យពិតនាងនឹកជិមីនមែន ព្រោះជីមីនទាំងរស់រាយគួរអោយស្រលាញ់អ្នកណាឃើញហើយក៏លុងគ្រប់គ្នា
«ហឹមបងដឹងហើយ គេក៏នឹកអូនដូចគ្នាមិនដឹងថាស្មើនេះគេចូលដេកហើយឬនៅផងទេ»ជុងហ្គុគនិយាយទាំងទឹកមុខខ្វល់ខ្វាយ
«ហឹមអូនយល់តែបងជាម្ចាស់កម្មពិធីមិនអាចទៅមុនទេ យ៉ាងណាក៏មិនប៉ុន្មានម៉ោងទៀតក៏ចប់ហើយ»អេរិកានិយាយ នាងដឹងចរិកជុងហ្គុគថាបារម្មហ៏ហួងហែងជីមីនខ្លាំងប៉ុណ្ណា
«ហើយ.....បងសង្ឈឹមថាមីនីនឹងមិនដេកចាំបងទៅចុះ»ជុងហ្គុគដកដង្ហើមធំអត់ខ្វល់ពីជីមីនរបស់គេមិនបានមិនដឹងថាស្មើនេះបានញាំបាយហើយឬនៅផង។
ផាកជីមីន ជាឈ្មោះអូមេហ្គាតូចនឹងជាប្រពន្ធរបស់ជុងហ្គុក។គ្រួសារជីមីននឹងជុងហ្គុគមានគំនុំតាំងតែពីជំនាន់ជីតាមកម្លេះទើបម៉ាក់របស់ជុងហ្គុគស្អប់ជីមីននឹងបង្ខំអោយជុងហ្គុគភ្ជាប់ពាក្យជាមួយអេរិកាដោយដោះដូរដោយការអោយគេរស់នៅជាមួយជីមីន។តែរឿងគ្រប់យ៉ាងមិនងាយស្រួលបែបនេះទេ ជីមីនត្រូវឪពុកជាសេដ្ធីលំដាប់ប្រទេសកាត់ការចោលដោយសារគេស្រលាញ់ជុងហ្គុគ ពីក្មេងតូចអាយុត្រឹម18ឆ្នាំក៏ត្រូវចុះចេញពីផ្ទះ ពីមិនចេះធ្វើអ្វីតែមកត្រូវរាប់រងការងារផ្ទះទាំងអស់ហើយមិនអាចចេញមុខក្នុងសង្គមថាជាប្រពន្ធម៉ាហ្វៀលំដាប់ពិភពលោក មិនអាចប្រាប់គេថាខ្លួនជាមនុស្សតែម្នាក់ដែរជុងហ្គុក Mate រួចទៅហើយ(mateជាការបញ្ចាក់ភាពជាម្ចាស់ ជាដៃគូរជីវិត ហើយអ្នកដែរត្រូវmateរួចនឹងមានអារម្មហ៏ឈឺចាប់បើសិនជាដៃគូរខ្លួនក្បត់ខ្លួន)ជីមីនរស់នៅជាមួយជុងហ្គុគអស់5ឆ្នាំហើយតែគេមិនបានmate ជុងហ្គុគវិញទេដោយសារម៉ាក់ជុងហ្គុកហាមផ្ដាច់មិនអោយគេធ្វើ ចឹងគេបានត្រឹមជារឿងសម្ងាត់របស់ជុងហ្គុករហូតមក។
Nine one Hannam Royal
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romanceជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
