ភាគទី28 បញ្ចប់
រឿងគ្រប់យ៉ាងបានបញ្ចប់អស់រយះពេល3ខែជាងទៅហើយ គ្រប់យ៉ាងល្អប្រសើរឡើងវិញមិនថាជីវិតគូរឬគ្រួសារទាំងមូល។ ជីមីនទើបតែភ្ញាក់ពីដេកយឺតជាងសព្វដង ម៉ោង11ជាងទៅហើយទើបានក្រោកនៅព្រឹកថ្មី ហើយបាត់ប្ដីដែរទៅធ្វើការតាំងតែព្រឹក។ជីមីនរៀបចំខ្លួនប្រញាបឭប្រញាល់ចុះទៅរកកូនជាទីស្រលាញ់ដែរថ្ងៃបាត់ឆឹងមិនឃើញម៉ែដោះបីកូនយកមកអោយខ្លួនដូចរាល់ដង។ ជីមីនចុះមកខាងក្រោមជួបនឹងអ្នកបំរើកំពុងបំពេញការងាររបស់ខ្លួន
«អ្នកប្រុសចុះមកល្មមល្អហើយ អាហាររៀបចំរួចហើយចាស»ម៉ែដោះញញឹមពព្រាយដាក់ជីមីន
«បាទអរគុណម៉ែដោះតែថាឯណាជុងមីន»ជីមីន
«អ្នកប្រុសតូចទៅក្រុមហ៊ុនជាមួយលោកម្ចាស់ហើយចាស»ម៉ែដោះ
«ទៀតហើយនៀក»ជីមីនក្រវីក្បាលដើរទៅបន្ទប់អាហារ ទាំងហួសចិត្តនឹងប្ដីដែរទៅធ្វើការទេតែចូលចិត្តយកកូនទៅជាមួយអោយតែមានឳកាស។ជីមីនកំពុងញាំអាហារម្នាក់ឯងសុខៗធ្វើបន្ទប់អាហារបើកឡើងធ្វើអោយជីមីនងើបមុខពីអាហារមើលទៅទ្វាហើយញញឹមចេញមកភ្លាម
«យ៉ាងមិច គិតតែញញឹមមិននិយាយរកយើងទេ»ថេដើរចូលមកអង្គុយក្នុងតុបាយនិយាយទៅកាន់មិត្ត
«ក៏ឃើញមុខឯងហើយសប្បាយចិត្តនិយាយលេងចេញ»ជីមីនសើចខឹកៗ
«ចំឡែក ណាស់ឯង ចុះឯណារក្មួយយើង»ថេរងាករកមើលជុងមីនតែមិនឃើញ ទាំងពីមុននៅជាប់ម្ដាយរហូតសោះ
«ទៅតាមជុងបាត់ហើយ»ជីមីននិយាយហើយក្រវីក្បាល
«ទៀតហើយហេ»ថឹសើចហួសចិត្ត
«នឹងហើយ យ៉ាប់ណាស់»ជីមីន
«ចឹងឯង ញាំហើយទៅយកជុងមីនដើរផ្សាល្អទេ»ថេបបួល
«ល្អណាស់ »ជីមីនញញឹមលឹបភ្នែកលឺបានចេញក្រៅសប្បាយចិត្តបំផុត
«អូខេឯងញាំអោយលឿនទៅចឹង»ថេ ប្រញាប់អោយជីមីនញាំអោយខ្លាចមិនទាន់ពេលវេលាសំខាន់នៅថ្ងៃនេះនឹងណា
____________
Jeon Empire
ជីមីននិងថេដើរតំរងទៅបន្ទប់អគ្គនិយកយ៉ាងរីករាយ ដោយទទួលបានការគោរពពីបុគ្គលិកគ្រប់គ្នាដែរដើរកាត់ព្រោះនគ្មានអ្នកណាដែលមិនចូលចិត្តជីមីននោះ ទាំងស្អាតនឹងគួរអោយស្រលាញ់មិនវាយរឹកទៀតផង ហើយពេលដែរមកដល់មុខបន្ទប់អគ្គនិយកនៅជាន់ខ្ពស់បង្អស់ក៏ជួបនិងខេវិនល្មម
«សួរស្ដីអ្នកប្រុស មករកចៅហ្វាយមែនទេបាទ»ខេវិនញញឹមរាក់ទាក់
«បាទមែនហើយ ហើយគាត់នៅខាងក្នុងទេ»ជីមីន
«គាត់នៅជាមួយអ្នកប្រុសតូចនៅខាងក្នុងបាទ»ខេវិនដើរអមជាមួយជីមីននិងថេទៅបន្ទប់ជុងហ្គុគ
«អរគុណហើយណា»ជីមីនញញឹមអរគុណខេវិនដែរបើកទ្វាអោយខ្លួនមុននិងអោនគោរពដើរចេញទៅ ហើយពេលដែរចូលមកដល់អ្វើដែរបានឃើញធ្វើអោយជីមីននិងថេញញឹមចេញមកព្រមគ្នាតែម្ដង
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Lãng mạnជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...