ភាគទី24
-វិមានផាក-
ជីមីនអង្គុយធ្មឹងក្នុងសួនច្បារក្រោយផ្ទះជាមួយម្ដាយមិនមាត់មិនករង់ចាំដំណឹងពីឳពុកទាំងក្នុងចិត្តក្រៀមក្រំរកអ្វីប្រៀបពុំបាន។ទឹកភ្នែកនៅតែបន្តហូរស្រកជាមួយឈាមដែរមិនគិតនឹងជូតចេញធ្វើអោយអ្នកម្ដាយអង្គុយមើលកូនដោយចិត្តខ្លោចផ្សាជាពន់ពេក។ចិត្តជាម្ដាយឃើញកូនឈឺ ម្ដាយឈឺជាងកូន100ដង។លោកស្រីផាកលើកដៃជូតទឹកភ្នែកអោយកូនថ្នមៗមុននឹងពោលឡើង
«មីនីហាកូន កូនឈប់យំទៅប៉ាទៅយកជុងមីនអោយកូនហើយ»លោកស្រីនិយាយទាំងស្រកទឹកភ្នែកខ្លួនឯងអាណិតកូន
«ហឹម»ជីមីនមិនបានឆ្លើយតបអ្វីនោះទេគ្រាន់តែក្រហឹមហើយឈាមស្រកពីភ្នែកមកទៀតហើយ
«មីនីកូន កូនធ្វើបែបនេះឈាមហូរមិនឈប់ទេកូន វាប៉ះពាល់សុខភាពកូនណាកូន»ម្ដាយលុនតួដាក់កូនហើយដៃក៏មិនទំនេរជូតឈាមអោយកូនទាំងក្នុងចិត្តក្ដុកក្ដួរ
«ម៉ាក់កុំបារម្មហ៏កូនមិនអីទេ ម៉ាក់ទៅសម្រាកចុះកូននៅម្នាក់ឯងបាន»ជីមីនញញឹមហើយទាញដៃម្ដាយចេញមិនអោយគាត់ជូតអោយគាត់ជូតបន្តទៀត ទុកអោយវាហូរតាមដំណើរទៅ
«ហឺយ»គាត់បានត្រឹមដកដង្ហើមធំអាណិតកូនជួយអ្វីមិនបានក្រៅពីទន្ទឹងរង់ចាំដំណឹងពីប្ដីដែរទៅជួយចៅយូរណាស់ទៅហើយជាមួយនឹងកម្លោះៗតែបែរបាត់ឆឹងមិនទាន់លឺពត៍មានអ្វីនៅឡើយ។
កំពុងអង្គុយអាណិតកូនដែរមានទឹកមុខស្រងូតស្រងាត់មិនមាត់មិនកនោះក៏ក្រលេកទៅឃើញសូហ្គាដើរចូលមកជាមួយនឹងបុរសមាឌធំខ្ពស់ដែរគាត់ចំណាំបានភ្លាមថាម្នាក់នោះជាអ្នកណា ហើយព្រមទាំងដើរចូលមកជាមួយនឹងក្មេងតូចដែរខ្លួនពនឹងដៃ។ លោកស្រីមិនបានមាត់កស្ងាមត្រឹងពេលឃើញសូហ្គាអោយសញ្ញាកុំអោយគាត់មាត់ ហើយគាត់ក៏ងើបឈបើកផ្លូវអោយជុងហ្គុគចូលមករកជីមីនដូចគ្នា។សូហ្គាដែរដើរតាមមកពីក្រោយនោះក៏ឈនៅក្រោយខ្នងជុងហ្គុគមុននឹងនិយាយ
«ជីមីនហា»សូហ្គាហៅជីមីនដែរមានឈាមហូរពីភ្នែកមកនៅឡើងធ្វើអោយអាលហ្វាដែរបីកូនលុតចង្គុងនៅមុខប្រពន្ធនោះទប់ទឹកភ្នែកមិនបានហូរទឹកភ្នែកមកដូចគ្នា
«បងសូ ជុងមីននៅឯណាបង»ជីមីនគ្រាន់តែលឺសម្លេងសូហ្គាក៏ប្រវេប្រវារកកូនភ្លាម ហើយជុងហ្គុគឃើងដូច្នេះក៏ទាញអោយជីមីនអង្គុយស្រួលបួលនឹងដាក់កូនលើជើងជីមីនដោយមិនមាត់មួយម៉ាត់ឡើយ
«កូននៅទីនេះឯងឈប់យំទៅមីនហា»សូហ្គាអង្អែលក្បាលនឹងប្រាប់ជីមីនហើយក៏ដកខ្លួនចេញទុកអោយប្ដីប្រពន្ធមួយគូរនេះមានពេលនៅជាមួយគ្នា
«កូន កូនម៉ាក់ហឹៗ ហឺ»ជីមីនរាវអង្អែលថ្ពាល់កូនថ្នមៗត្រហូរយំបណ្ដាលអោយឈាមហូរចេញពីភ្នែកកាន់តែខ្លាំង។ជុងហ្គុគឃើងសភាពជីមីនពេលនេះក៏ក្ដាប់មាត់ខ្លួនឯងយំអឫណិតជីមីន
«កូនមករកម៉ាក់វិញហើយកូនម៉ាក់ ហឹក ហឹកកូម»ជីមីនអូនយឺតៗថើមថ្ពាល់កូន ហើយឈាមក៏ប្រលាក់ពេញមុខរបស់កូនតូចដូចគ្នា
«មីនហាមីន បានហើយអូនកុំយំខ្លាំងពេកកូនមកវិញហើយតើ»ជុងហ្គុគអង្អែលខ្នងជីមីនដែរយំខ្លាំងឈាមហូរចេញមកកាន់តែច្រើន
«ជុងហ្គុគ»ជីមីននិយាយដោយសម្លេងញ័រភ័យកាន់តែខ្លាំង ហើយ អ្វីដែរជុងហ្គុគភ្ញាក់ផ្អើលនោះគ្រាន់តែលឺសម្លេងជុងហ្គុគភ្លាមជីមីនញ័របីកូនឡើងធ្វើអោយជុងហ្កុគភ័យមិនស្ទើរព្រោះខ្លាចរបូតកូន ខំយកដៃទ្រតែជីមីនងាកខ្លួនគិចមិនអោយប៉ះ
«ជីមីនអូនធ្វើអីនឹង»ជុងហ្គុគនៅតែជួយទ្រកូនទោះជីមីនគេចយ៉ាងណាក៏មិនផុត
«សូមអង្វដោះលែងខ្ញុំនឹងកូនទៅ ខ្ញុំខ្លាចហើយកុំយកកូនខ្ញុំទៅអី»ជីមីនអង្វជុងហ្គុគ ឡើងញ័រមាត់តតាត
«ជីមីនស្ដាប់បងសិន»ជុងហ្គុគចូលទៅជិតជីមីនដៃម្ខាងទ្រកូនដៃម្ខាងទៀតកាន់ដៃជីមីន
«សូមមេត្តាកុំយកកូនខ្ញុំអី សូមអង្វហឹកហឺ គេជាដង្ហើមរបស់ខ្ញុំ សូមអង្វផងចុះ»ជីមីនលើកដៃសំពះជុងហ្គុគទាំងមិនដឹងទិសតំបន់ថាគេអាវនៅទិសណា
«ជីមីនស្ដាប់បងណា បងមិនបានយកជុងមីនចេញពីអូនទេបងយកគេមកអោយអូនតើ»ជុងហ្គុគព្យាយាមលួងលោមជីមីនអស់ពីសម្ថភាព ណាឈាមក៏ហូរពីភ្នែកហើយនៅផ្លូវចិត្តរបស់ជីមីន ទៀតធ្វើអោយគេបារម្មហ៏ពេញទ្រូងហើយ
«កុហក បងបោកប្រាសអូន បងចង់យកកូនចេញពីអូន អូនមិនសុខចិត្តទេ»ជីមីនស្រែកយំដូចមនុស្សបាត់បង់សតិធ្វើអោយក្មេងតូចដែរគេងក្នុងដៃនោះយំឡើងខ្លាំង ផ្អើលអ្នកក្នុងផ្ទះរត់មកមើលមិនលើកលែងសូម្បីអ្នកស្រីផាក
«កូនម៉ាក់កុំយំអីកូនណាម៉ាក់នៅទីនេះហើយ»ជីមីនលួងកូនតែក្មេងតូចមិនបាត់យំនោះទេព្រោះនៅភ័យនឹងសម្លេងស្រែកនៅឡើយ
«កុំយំកូន ម៉ាក់នៅទៅទីនេះហើយហឹក»ជីមីនយំជាមួយកូនណាភ័យរឿងជុងហ្គុកណារឿងកូនលួងមិនបាត់ធ្វើអោយគេវិលវល់អស់ហើយ។ជុងហ្គុកឃើញហេតុការណ៏មិនស្រួលក៏សុីញូរភ្នែកអោយលោកស្រីផាកមកយកកូនគេចេញបើនៅបែបនេះទៀតមិនល្អទេ។ជាសំណាងលោកស្រីផាកយល់អ្វីដែរជុងហ្គុគចង់បានគាត់ក៏ដើរទៅរកជីមីនហើយនិយាយ
«មីនីហាកូន»លោកស្រីអង្អែលក្បាលកូនដែរបីចៅទាំងខ្លួនភ័យឡើងញ័រ
«ម៉ាក់ជួយផង ជុងហ្គុគចង់យកកូនចេញពីខ្ញុំម៉ាក់ជួយផង»ជីមីនចាប់កាន់ដៃម្ដាយអង្វអោយជួយខ្លួនទាំងឈាមកំពុងហូរសស្រាក់
«ចាចឹងម៉ាក់យកជុងមីនទៅមឹមសិនល្អទេ គេមើលទៅឃ្លានហើយ»លោកស្រីផាកព្យាយាមលួងលោមកូន
«កូនឃ្លានហេ ម៉ាក់យកមីនមីនទៅមីនមីនឃ្លានហើយ»ជីមីនព្រមប្រគល់កូនអោយម្ដាយតែមិនទាន់ដើរចេញផងគេចាប់ជាយរ៉ូបគាត់ជាប់«កុំអោយជុងមីនជួបជុងហ្គុកទៀតអី ហើយម៉ាក់ជួយហៅមែវមកជួយយកខ្ញុំចូលផ្ទះផង»ជីមីននិយាយដោយអង្វករដោយលោកស្រីជាម្ដាយបានត្រឹមក្រហឹមយល់ព្រមនឹងទុកពេលអោយកូនដោះស្រាយគ្នា
«ជីមីនអូនអាចស្ដាប់បងសិនបានទេ»ជុងហ្គុគនិយាយដោយសម្លេងខ្សោយហត់កាយនឹងឈឺចិត្តមិនស្ទើនៅសម្ដីជីមីនអម្បិញមិញ
«ខ្ញុំគ្មានអ្វីនិយាយជាមួយបងទេហើយកូនជាកូនខ្ញុំបងគ្មានសិទ្ធប៉ះពាល់គេដាច់ខាត លុះត្រាតែខ្ញុំស្លាប់»ជីមីននិយាយដោយដាច់ខាត ធម្មតាទេអតីតកាលតែងជាមេរៀនធ្វើអោយមនុស្សខ្លាចរអា
«ជីមីនបងអង្វស្ដាប់បងសិន»ជុងហ្គុគកាន់ដៃជីមីនជាប់មិនអោយរើបាន
«ខ្ញុំមិនស្ដាប់ទេលែង»ជីមីនបេះដៃជុងហ្គុគចេញតែមិនបានផលព្រោះជុងហ្គុគកាន់ជាប់មិនរបេះ
«បងកាត់កាលម៉ាក់ហើយ អ្វីគ្រប់យ៉ាងបងបានដោះស្រាយអស់ហើយ»ជុងហ្គុគនិយាយប៉ុណ្ណឹងជីមីនស្ងាមទ្រឹងតបមិនចេញ អារម្មហ៏ភ័យខ្លាចលង់បន្លាចខ្លួនម្ដងទៀត
«បងកាត់កាលម៉ាក់ មិនបានទេជុងហ្គុគគាត់នឹងធ្វើបាបជុងមីនបងទៅវិញទៅ»ជីមីនកញ្ច្រោលបាត់បង់ម្ចាស់ការបារម្មហ៏សុវត្ថិភាពកូនដេញអោយជុងហ្គុកទៅវិញភ្លាមៗ
«ទេជីមីនគាត់មិនអាចធ្វើអ្វីបានទេ បងនឹងប៉ានឹងការពារអូន»ជុងហ្គុគទាញជីមីនមកអោបលួងលោម
«មិនបានទេគាត់នឹងមិនលើកលែងអោយជុងមីនងាយៗទេជុង»ជីមីនក្រវីក្បាលទឹកភ្នែកហូរអារម្មហ៏បារម្មហ៏ពីកូនពេញទ្រូងម្ដាយ
«មិនអីនោះទេ ជឿជាក់លើបង បងសន្យាថានឹងការពារអូននឹងកូនដោយជីវិត»ជុងហ្គុគយកជីវិតខ្លួនមកធានាធ្វើអោយជីមីនឈប់រើបម្រាស់តទៅទៀត
«បងនិយាយពិតទេ»ជីមីនសួរបញ្ចាក់
«បងសន្យាណា យើងមកនៅជាមួយគ្នាដូចមុន មានអូន បងនឹងកូនពួកយើងល្អទេ»ជុងហ្គុគញញឹមអោនថើបថ្ងាស់ជីមីននមុននឹងសួរពេលឃើញជីមីនរាងស្ងប់ហើយ ហើយជីមីនមិនតបត្រឹមងួកក្បាលយល់ព្រម ទោះជាចិត្តនៅខ្លាចមិនទុកចិត្តតែបេះដូងនៅដង្ហៅស្រែករកបុរសម្នាក់នេះ។ រីឯកូនត្រូវការប៉ាបេះដូងនឹងចិត្តខ្លួនក៏នឹកគិតពីគេគ្រប់ពេល ចឹងមានតែប្រថុយម្ដងទៀតហើយទោះជាយ៉ាងណាក៏មានលោកប៉ានៅជាខ្នងបង្អែកការពារគេលើកនេះដែរ។
________
បន្ទាប់ពីលួងលោមជីមីនអស់មួយសន្ទុះធំជុងហ្គុគក៏បីជីមីនឡើងបន្ទប់រៀបចំអោយដេកស្រួលបួលមុននឹងដើរចេញពីបននទប់រកទៅមើលកូនប្រុសបន្តិចមុននឹងទៅរៀបចំអាហារអោយប្រពន្ធ តែមិនទាន់បានចូលទៅខាងក្នុងផងទូរស័ព្ទក៏រោលឡើយបង្អាក់ដំណើរហើយលើកទូរស័ព្ទមកទទួល
«ហាឡូ»សម្លេងរឹងកំព្រឹសលើកទទួលទាំងមិនពេញចិត្តដែរមានគេខលមករំខានពេលវេលារបស់ខ្លួន
«ជំរាបសួរយើងខលពីមន្ទីរពេទ្យ SEOUL Hospital ពេលនេះលោកស្រីជុនអារីសាកំពុងចូលបន្ទប់សង្គ្រោះបន្ទាន់ សូមអញ្ចើញលោកជុនមកជាបន្ទាន់ចាស»អ្នកគ្រូពេទ្យ
«ថាមិច»ជុងហ្គុគតក់ស្លុតភ្លាមពេលទទួលដំណឹងបែបនេះក៏ស្ទុះទាញអាវក្រៅនឹងសោរឡានចេញទៅយ៉ាងលឿនដើម្បីមើលពីសភាពរបស់ម្ដាយទៅជាយ៉ាងណាហើយ។ទោះមាត់ថាកាត់ការមែនតែចិត្តជាកូននៅតែមិនដាច់ដដែរ។
(ឪកាសមិនមែនចេះតែមានទេបើមិនក្ដោបក្ដាប់នឹងបាត់បង់រហូត)
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Любовные романыជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
