ភាគទី6
ពេលវេលាចេះតែដើរទៅមុខ ទីបំផុតថ្ងៃដែរសប្បាយរីករាយក៏មកដល់តែមិនដឹងថាការសប្បាយនេះបានយូរប៉ុន្នាទេ។ជីមីនដើរចូលអាគារJeon Groupជាលើកដំបូងដោយបើកចំហ តែគ្មានអ្នកណាចាប់អារម្មហ៏ យ៉ាងណាក៏គ្មានអ្នកស្គាល់ស្រាប់ហើយព្រោះតាំងតែពីស្គាល់គ្នាមកជុងហ្គុកមិនដែរនាំជីមីនមកកន្លែងធ្វើការសូម្បីម្ដងឡើយ ជីមីនក៏ដើរចូលក្នុងជណ្ដើរយន្តទៅជាន់ខ្ពស់បង្អស់ដែរជាជាន់បន្ទប់ធ្វើការរបស់ជុងហ្គុគ
តុកតុក
«ចូលមក»សម្លេងក្រលធំមានអំណាចរបស់ជុងហ្គុគបន្លឺឡើងអនុញាត្តិអោយអ្នកខាងក្រៅចូលមកខាងក្នុង
«surprise បងសម្លាញ់»ជីមីនបើកទ្វាចូលមកជាមួយនឹងស្នាមញញឹមចំនិតព្រះខែដាក់រាងក្រាស
«ជីមីន អូនមកទីនេះបានយ៉ាងមិច»ជុងហ្គុគងើបឈដើរចេញពីតុធ្វើការសម្ដៅទៅរកជីមីនទាំងទឹកមុខនៅស្លឺមិនទាន់បាត់
«អូនមក surprise បង ថ្ងៃនេះជាថ្ងៃanniversary 6ឆ្នាំរបស់យើងណា»ជីមីនញញឹមខ្ចឹបដាក់រាងក្រាសទាំងដែរជុងហ្គុកនៅមានសញ្ញាសួរពេញលើក្បាល
«អូនមកមិនខ្លាចម៉ាក់ឃើញទេហេ នេះម៉ាក់ក៏មានបណ្ដាញច្រើននៅទីនេះជាពិសេសគឺរីឆាត»ជុងហ្គុគនិយាយទាំងទឹកមុខមួម៉ង គេមិនចង់មានរឿងអោយសាងភាពរញេរញៃនោះទេជាពិសេសបើរឿងនោះអាចធ្វើអោយរាងតូចមិនសប្បាយចិត្តគេកាន់តែមិនចង់អោយកើតឡើង
«ហឺយ បងគិតច្រើនពេកហើយ គាត់មិនថាអីទេ ហើយនេះឆាប់យកខោអាវទៅផ្លាស់ទៅ អូនមានកន្លែងត្រូវទៅជាមួយបង»ជីមីនហុចថង់ខោអាវជុងហ្គុគដោយរក្សាទឹកមុខញញឹមដដែរ
«តែថា»ជុងហ្គុគប្រុងប្រកែកតែត្រូវជីមីនហាមបានមុន
«ហួយគ្មានតែគ្មានសហកអីទេឆាប់ទៅប្ដូរភ្លាមទៅ»ជីមីនរុញជុងហ្គុគអោយចូលក្នុងបន្ទប់ផ្លាស់ខោអាវចេញ ហើយគ្រាន់តែជុងហ្គុគដើរចេញភ្លាមទៅមុខញញឹមញញែមមុននេះប្ដូរទៅជាស្រពោនភ្លាម ដូចគ្នា
«អូនសង្ឈឹមថាថ្ងៃនេះជាថ្ងៃចុងក្រោយដែរពោពេញដោយការចង់ចាំមិនអាចបំភ្លេចបាន»ជីមីននិយាយដោយមុខស្រពោននឹកឃើញដល់ថ្ងៃដែរខ្លួនបានទៅជួបលោកស្រីជុន នឹងសន្យាជាមួយគាត់នោះ
[ស្រមៃ]
«កុំថាកូនឯងសូម្បីតែម៉ែឳឯងក៏យើងមិនទុកដែរ»គាត់គំហកអោយរាងតូចមុននឹងបន្ត«ត្រឹមសម្បត្តិប្រពន្ធលួចលាក់កូនយើងកុំសង្ឈឹនថាយើងនឹងមានមេត្តាដល់កូនឥតខាន់ស្លានេះ យើងទុកអោយឯងចេញពីកូនយើងជាមួយកូនឯងទុកថាល្អពេកហើយ»គាត់ថាអោយមិនទុកមុខអោយជីមីនសោះព្រមជាមួយ សម្ដីដៀលត្មេះទាំងដែរជីមីនមិនបានធ្វើខុសអ្វីសោះ
«លោកស្រីអាចទុកពេលអោយខ្ញុំបន្តិចបានអត់»ជីមីននិយាយទាំងទឹកភ្នែកហូរមិនដាច់ សូមសេចក្ដីមេត្តាត្រឹមទុកពេលខ្លះអោយខ្លួនក៏បាន មុននឹងគេត្រូវចាកចេញពីជុងហ្គុគជារាងរហូត
«ចង់បានពេលពិនណា យើងគ្មានពេលច្រើនមករង់ចាំការចាកចេញរបស់មនុស្សគ្មានបានការដូចឯង»លោកស្រីថាអោយដោយកំហឹងដែរតាមចិត្តសឹងតែអោយជីមីនចេញអោយផុតឥឡូវនេះ
«ត្រឹមថ្ងៃ13.05ខ្ញុំសន្យាបន្ទាប់ពីថ្ងៃនោះខ្ញុំនឹងចេញអោយផុតពីគេ»ជីមីននិយាយសុំយ៉ាងណាអោយគេបានឆ្លងខួបនៃក្ដីស្រលាញ់របស់ខ្លួនជាលើកចុងក្រោយក៏អស់ចិត្ត
«បាន វាមិនដល់1ខែទៀតក៏ដល់ហើយយើងសង្ឃឹមថាឯងនឹងរក្សាសន្យាដូចគ្នា ព្រោះឯងក៏ដឹងថាយើងអាចធ្វើអ្វីបាមខ្លះ»លោកស្រីនិយាយដោយសម្លេងមុឺងម៉ាត់បញ្ចាក់ច្បាស់ថានេះមិនបានគំរាមតែនឹងធ្វើមែនបើជីមីននៅតែរឹងទទឹងមិនព្រមចេញពីកូនគាត់តាមសម្រួល
«ខ្ញុំសន្យា»ជីមីននិយាយមុននឹងងើបឈអោនក្បាលគោរពគាត់ជាលើកចុងក្រោយមុននិងដើរចេញពីទីនេះទាំងទឹកភ្នែកហូរ ជើងញ័រអស់ហើយ គេមិនដឹងទេថាការសម្រេចចិត្តនេះត្រូវឬខុសគេដឹងត្រឹមថាគេធ្វើគ្រប់យ៉ាងដើម្បីកូនតែប៉ុននោះ
[បច្ចុប្បន្ន]
«ជីមីនបងរួចរាល់ហើយអូនភ្លឹកអីនឹង»ជុងហ្គុគហៅដាសអារម្មហ៍ជីមីនដែរកំពុងភ្លឹកនោះមកវិញក្រោយពីចេញពីផ្លាស់ខោវអាវទៅជាអាវហូតឌីពណ៏ស្វាយគូរនឹងជីមីនមើលទៅ
ភ្លែកភ្នែកម្យ៉ាង
«គ្មានអីទេ អូនកំពុងគិតពីបងនឹងហើយ»ជីមីនញញឹមភ្នែកជំនិតព្រះខែហើយដើរទៅគៀកដៃជុងហ្គុគចេញពីបន្ទប់ធ្វើការ
«អូនចង់ទៅណាហឹម»ជុងហ្គុគសួរមាឌល្អិតដែរកំពុងបណ្ដើរគ្នាចូលជណ្ដើរយន្តចុះទៅជាន់ខាងក្រោមជាមួយគ្នានោះ
«ទៅណាក៏បានអោយតែមានបង»ជីមីននិយាយដោយសម្លេងផ្អែមហើយមុខញញឹមស្រស់ដាក់ជុងហ្គុគចឹងសួរថាអ្នកណាទ្រាំមិនស្រលាញ់បាននោះបើគួរអោយស្រលាញ់ម្លឹងៗ ជុងហ្គុគអត់មិនបានក៏អោនទៅថើបបបូរមាត់ជីមីនបន្តិចដោយគ្រឺតខ្នាញ់មុននិងនិយាយ
«ចឹងយើងទៅសួនកំសាន្តទៅមើលកុនហើយចាំល្ងាចបន្តិចទៅរកអីញាំល្អទេ»ជុងហ្គុគកាន់ដៃជីមីនបណ្ដើរចូលឡានពេលមកដល់ជាន់ក្រោមរបស់អាគារ
«ក៍បាន អូនតាមបងគ្រប់យ៉ាង»ជីមីនញញឹមកាន់ដៃជុងហ្គុគណែនដៃមុននឹងរាងក្រាសបញ្ចារឡានចេញទៅគោលដៅរបស់ខ្លួន
Pierre Gagnaire à Séoul
បន្ទាប់ពីដើរលេងពេញមួយថ្ងៃមកជុងហ្គុគក៏នាំរាងតូចមកញាំអាហារពេលល្ងាចតាមសន្យាហើយវាក៏យូរណាស់មកហើយដែរពួកគេមានពេលdateបែបនេះព្រោះតាំងពីរៀបការមកជុងហ្គុគយកពេលវេលាស្ទើរទាំងអស់ដាក់ចូលទៅក្នុងការងារគ្មានពេលចំណាយជាមួយប្រពន្ធសោះឡើយ។
ជុងហ្គុគដើរចូលមកក្នុងបន្ទប់VIPជាមួយអូមេហ្គាតូចហើយក៏ជួយទាញកៅអីអោយជីមីនដូចគ្នា
«អរគុណបងសម្លាញ់»ជីមីននិយាយអរគុណទៅជុងហ្គុគមុននិងរាងក្រាសអង្គុយចុះហើយអ្នកបំរើយកមីនុយមកអោយ
«អូនចង់ញាំអីហឹម»ជុងហ្គុគមើលមីនុយហើយសួរជីមីន
«អ្វីក៏បាន បងអ្នករើសទៅ»ជីមីននិយាយភ្នែកក្រលែកមើលទេសភាពពេលយប់គួរអោយចង់គយគុណ
«ហឹមចឹងក៍យក»ជុងហ្គុគងាកទៅកម្មង់ម្ហូបសម្រាប់ពួកគេទាំងពីរអ្នកមុននឹងអ្នកបំរើទទួលកម្មងហើយដើរចេញទៅ
«អូនចូលចិត្តទេ»ជុងហ្គុគងាកមកទាញដៃជីមីនមកកាន់ថ្នមៗហើយសួរទៅរាងតូចយ៉ាងយកចិត្តទុកដាក់
«អូនចូលចិត្តបំផុតហើយ»ជីមីនញញឹមហើយលើកដៃជុងហ្គុគមកថើបធ្វើអោយរាងក្រាសសប្បាយចិត្តមិនស្ទើទេ«អរគុណណាស់បងសម្លាញ់»ជីមីននិយាយបន្ត
«អ្វីគ្រប់យ៉ាងដើម្បីអូនរីករាយខួបនៃក្ដីស្រលាញ់របស់យើង បងស្រលាញ់បំផុតប្រពន្ធសម្លាញ់»ជុងហ្គុគនិយាយហើយងើបពីកៅអីដើរទៅអោបរាងតូចពីក្រោយពេលឃើញជីមីនរលីងរលោងទឹកភ្នែកចង់យំ
«អូនអរគុណសម្រាប់គ្រប់យ៉ាង សន្យានឹងអូនរឿងមួយបានអត់លោកប្ដី»ជីមីនទាញដៃជុងហ្គុគអោយមកឈទល់មុខខ្លួនហើយងើយមុខមើលរាងក្រាស(ជីមីននៅអង្គុយដដែរទ)
«អ្វីគ្រប់យ៉ាងអោយតែអូនចង់បានបងនឹងសន្យា»ជុងហ្គុគកាន់ដៃប្រពន្ធសម្លាញ់និយាយដោយប្រកត់ប្រជា
«សន្យាថានឹងស្រលាញ់អូនជឿជាក់អូន ជឿជាក់ថាអូនស្តលាញ់បងតែម្នាក់រហូតទៅទោះថ្ងៃមុខមានអ្វីកើតឡើងបងត្រូវជឿជាក់ថាអូនស្រលាញ់បង តើអូនសុំប៉ុននឹងបានអត់»ជីមីននិយាយដល់ត្រឹមនេះទឹកភ្នែកដែរខំទប់ក៏ហូរមកដូចបាក់ទំនប់មិនអាចឃាត់បានតទៅទៀត
«បងសន្យាបងជឿជាក់អូន បងស្រលាញ់អូនដូចគ្នា»ជុងហ្គុគទាញរាងតូចមកអោបលួងលោម ក្នុងចិត្តមានអារម្មហ៏មិនសូវស្រួលសោះពេលដែរសុខៗរាងតូចនិយាយមកដូចពាក្យផ្ដែផ្ដាំទុកមុនបែបនេះ
«អូនមិនសុំអោយបងស្រលាញ់អូនរហូតទេ សុំត្រឹមអោយនឹកឃើញដល់អូនមានអូនក្នុងចិត្តក៏គ្រប់គ្រាន់ហើយ»ជីមីននិយាយដោយអស់សង្ឃឹមព្រោះបន្ទាប់ពីយប់នេះគេទាយមិនដឹងថាជុងហ្គុគនិងស្រលាញ់គេឬស្អប់គេដល់ឆ្អឹងនោះទេ
«គ្មានថ្ងៃទេ បងនឹងស្រលាញ់អូន បេះដូងនឹងរាងកាយបងជារបស់អូនរហូតទៅ»ជុងហ្គុគនិយាយដោយមិនបានដឹងទេថាបេះដូងអ្នកដែរសំងំក្នុងទ្រូងខ្លួនកំពុងស្ដាប់ទាំងប្រេះបែកអស់ហើយព្រោះមិនយូរទេគេលេងបានលឺសម្ដីផ្អែមល្ហែម ពាក្យលួងលោមទាំងអស់នេះទៀតហើយ។ ហេតុអីបានជាវាសនាគេលំបាកបែបនេះ គេគ្រាន់តែចង់នៅក្បែរបុរសម្នាក់នេះ ចង់អោយកូនមានប៉ាហៅនឹងគេ ហេតុអីចាំបាច់មកបំបែកគេ មិនប្រណីគេខ្លះផងចឹងហា?ជីមីនស្ទើរស្រែកយំអោយលឺៗថាខ្លួនឈឺ ឈឺណាស់ដឹងទេ#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Lãng mạnជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...