ភាគទី8អូននៅទីណាអូន

654 59 3
                                    

ភាគទី8
នៅខាងរាងក្រាសវិញកំពុងរមួលខ្លួនលើពូកទាំងដែរម៉ោង9ព្រឹកទៅហើយក៏មិនទាន់ភ្ញាក់ទៀតដូចជាត្រូវថ្នាំជ្រុលធ្វើអោយដេកមិនដឹងម៉ោងមិនដឹងពេលបែបនេះ។ ជុងហ្គុគបំរាស់ខ្លួនទៅមកដៃស្វែងរកកាយតូចដែរខ្លួនអោបរាល់យប់តែមិនប៉ះ ទើបជ្រួញជញ្ចើមមួរម៉ៅដែរមិនបានដូចចិត្ត។រាងក្រាសងើបមកទាំងក្បាលធីងធោង ងើបរើសអាវឃ្លុំមកពាក់មុននឹងដើរចូលបន្ទប់ទឹករករាងតូច
«មីនីហា»ជុងហ្គុគហៅជីមីនដោយសម្លេងស្រាលតែមិនឃើញការឆ្លើយតប ក៏ទៅបន្ទប់ផ្លាស់ខោអាវទាំងក្នុងចិត្តមិនស្រណុកសោះ មានអារម្មហ៏ថាជីមីនស្ងាត់ជាងធម្មតា ទាំងដែររាល់ដងបើលឺសម្លេងគេតែប៉ិននេះគឺឆ្លើយតបភ្លាមៗបាត់ទៅហើយ
«មីនីមាន លឺបងហៅទេអូននៅឯណានឹង»ជុងហ្គុគហៅបណ្ដើរបើកទ្វាចុះទៅជាន់ក្រោម ពេលរកសប់បន្ទប់ហើយនៅមិនឃើញទៀត ធ្វើអោយអ្នកជាប្ដីភ័យបុកពោះពេលគ្មានសំលេងឆ្លើតតបបែបនេះ ហើយអ្វីដែរធ្វើអោយកាន់តែភ្ញាក់ផ្អើលគឺគ្រាន់តែមកដល់បន្ទប់ទទួលភ្ញៀវភ្លាមក៏ឃើញស្រីស្អាតអេរិកាអង្គុយចាំខ្លួនស្រាប់ទៅហើយ
«អូនមកធ្វើអី»ជុងហ្គុគសួរអេរិកាទាំងជ្រួញជញ្ចើម គេមិនបានខឹងគ្រាន់តែមួរម៉ៅដែរក្រោកមកបាត់ប្រពន្ធមិនដឹងជាទៅណាបាត់ទាំងព្រឹកទុកអោយប្ដីដេកម្នាក់ឯងទៅកើតនៀក
«បងមិនបាច់រកជីមីនទេគេទៅហើយ»អេរិកាងើបដើរមកឈរទល់មុខជុងហ្គុគហើយនិយាយទាំងមុខស្មើធេង បញ្ជាក់ថាខ្លួនមិនបានលេងសើចទេ
«អូនចង់និយាយពីអី»ជុងហ្គុគសួរទាំងសម្លេងត្រជាក់ស្រេប ក្នុងចិត្តបុណ្យស្រន់កុំអោយអ្វីដែរខ្លួនកំពុងគិតជាការពិតអោយសោះ
«គេទៅចោលបងហើយ គេប្រាប់ថាគេឆ្អែតនឹងបងហើយអស់ការអត់ធ្មត់នឹងមនុស្សដូចបងហើយ»អេរិកានិយាយទាំងក្នុងចិត្តតឹងទ្រូងដែរត្រូវមកកុហកជុងហ្គុគបែបនេះ(អោយខ្ញុំសូមទោសផងមីនី)អេរិកាបានត្រឹមសូមទោសជីមីនក្នុងចិត្តដែរត្រូវបង្ខំចិត្តកុហកជុងហ្គុគពេលនេះ
«អូនកុហក មីនីមិនទៅណាទេ មីនីស្រលាញ់បងណាស់គេមកអាចទៅចោលបងនោះ មីនីអូននៅឯណាឆាប់ចេញមក»ជុងហ្គុគស្រែកហៅជីមីនរៀបនឹងដើរទៅរកជីមីននៅផ្ទះបាយតែទាស់ត្រង់ថាអេរិកាចាប់ដៃជាប់មិនប្រលែងសោះ
«បើបងមិនជឿរក៏អានសំបុត្រនេះទៅ ជីមីនផ្ញើរវាទុកអោយបង»អេរិកាយកសំបុត្រដែរម៉ាក់ជុងហ្គុគត្រៀមទុកនោះមកអោយជុងហ្គុគមើល ហើយជុងហ្គុកទទួលយកទាំងដៃញ័រចំប្រប់ ស្ទើរតែមិនហ៊ានទទួលខ្លាចអ្វីដែរខ្លួនកំពុងគិតនោះជាការពិត
[អត្ថន័យក្នុងសំបុត្រ
ជុងហ្គុគហា ពេលបងអានសំបុត្រនេះអូនបានចាកចេញពីបងហើយ។ អូនអរគុណបងនៅពេលវេលាល្អៗកន្លងមកតែអូនអស់ការអត់ធ្មត់ជាមួយបងហើយ បងមិនបាច់តាមរកអូនទេអូនបានចាកចេញជាមួយរីឆាតហើយ ទៅសាងជីវិតថ្មី។ពេលគ្មានបងមានតែរីឆាតទេដែរតែងតែនៅក្បែរអូនមករហូត គេបំពេញចន្លោះខ្វះខាតរបស់បងរហូតអូនស្រលាញ់គេ។សូមទោសដែរអូនក្បត់បង សូមទោសដែរចាកចេញមិនបានប្រាប់។ អូនជូនពរបងនឹងបងស្រីអេរិកាអោយមានសុភមង្គល រៀបការឆាប់ៗដឹងទេ។
ពីអូន ផាកជីមីន]
«មិនពិតទេ ជីមីនមិនក្បត់ខ្ញុំទេ អូនបោកប្រាស់បង»ជិងហ្គុគហូរទឹកភ្នែកមកសស្រាក់ ហើយស្រែកហក់ ដាក់អេរិកាមួយអស់សម្លេង ភ្នែកឡើងក្រហមព្រោះតែអារម្មហ៏ឈឹចាប់នឹងខឹងមកដំណើរគ្នា
«អូនមិនបានកុហក មីនីអោយវាមកអូនពេលគេចេញទៅ» អេរិកាព្យាយាមស្រែកគំហកអោយជុងហ្គុគតែជុងហ្គុគមិនបានស្ដាប់ឡើយ អារម្មហ៏ពេលនេះគេមិនមែនជាខ្លួនឯងទៀតទេដូចមនុស្សផ្សេងចឹង
«ចេញទៅ ឆាប់ចេញអោយផុតភ្លាមទៅ»ជុងហ្គុកស្រែកដេញអេរិកាទាំងកំរោលមិនទុកមុខអ្វីទាំងអស់
«នេះបងហ៊ានដេញអូនហ៎»អេរិកាសួរស្ទើមិនជឿរនឹងត្រជៀកខ្លួនឯងដែរជុងហ្គុគហ៊ានហាម៉ាត់ដេញគេ ទោះជាគូរដណ្ដឹងតែឈ្មោះតែជុងហ្គុគមិនដែរនិយាយលើសលួសឬស្រែកគំហកដាក់អេរិកាម្ដងណាទេ
«មែនហើយ ឆាប់ចេញអោយបាត់ពីមុខពីម៉ាត់ទៅ»ជុងហ្គុគស្រែកហើយចង្អុលទៅទ្វាដេញអោយអេរិកាចេញអោយផុត ហើយអេរិកាក៏មិនដឹងនិយាយបែបណា គេអាចយល់ពីអារម្មហ៏ជុងហ្គុគពេញនេះពិបាកទទួលយកពិនណា ទើបសុខចិត្តដើរចេញមិនតបតឬឈ្លោះជាមួយជុងហ្គុគបន្តទៀតអោយនាំតែតឹងចិត្ត
«ហឹក បងមិនជឿថាអូនមានថ្មីទេមីនី »គ្រាន់តែអេរិកាចេញផុតជុងហ្គុគស្រុនជើងចុះអង្គុយយំផ្ទាល់ដីតែម្ដង
«មីនីអូនទៅណាហា អូនថាអូននឹងនៅក្បែរបងតែពេលនេះអូននៅទីណា ឬមួយអ្វីដែរអូនធ្វើល្អកាលពីម្សិលមិញដើម្បីចាក់ចេញពីបងហា»ជុងហ្គុគអង្គុយយំរៀបរាប់ម្នាក់ឯង
«មែនហើយថេ ថេអាចដឹង»ជុងហ្គុគអង្គុយយំសុខៗក៏នឹកឃើញដល់គីម ថេយ៉ុងដែរជាមិត្តតែម្នាក់របស់ជីមីន ម្នាក់នេះហើយដែរតែងតែដឹងពីសុខទុក្ខគ្រប់យ៉ាងរបស់ជីមីន ចឹងក្ដីសង្ឈឹមចុងក្រោយគឺថេតែម្ដង
តឹត តឹង~~
«ហាឡូ ថេកំពុងនិយាយ»ថេនិយាយដោយសម្លេងងុលៗព្រោះគេនៅអាមេរិកហើយនេះជាម៉ោងដែរគេកំពុងដេក
«ថេហា ខ្ញុំជុងហ្គុគណា»ជុងតបសម្លេងក្ងួរៗព្រោះយំខ្លាំងនិយាយនេះទឹកភ្នែកនៅហូរនៅឡើយទេ
«ហាបងជុងមានការអីមែនទេ»ថេគ្រាន់តែលឺថាជាជុងហ្គុគក៏ស្ទុះងើបអង្គុយភ្លាមតែម្ដង
«ថេ ជីមីនមានបានទាក់ទងទៅថេទេ គេមានបាននិយាយអីជាមួយថេអត់»ជុងហ្គុគ
«អត់មានទេបង គេខានខលមកខ្ញុំមួយរយះធំហើយ មានរឿងអីមែនទេ»ថេចាប់ផ្ដើមភ័យដែរសុខៗជុងហ្គុគមកសួររឿងជីមីន ក្រែងជាប្ដីប្រពន្ធនឹងគ្នាមិនចឹងមិចក៏មកសួរគេទៅវិញ
«មីនីបាត់ខ្លួនហើយ គេទុកសំបុត្រអោយបងថាទៅរស់នៅជាមួយរីឆាត»ជុងហ្គុគនិយាយទាំងអស់សង្ឈឹម ក្ដីសង្ឃឹមចុងក្រោយរលាយហើយ
«មិនអាចទេមីនីមិនក្បត់បងទេ»ថេប្រកែកញាច តែម្ដង គេជឿមិនគេមិនក្បត់ជុងហ្គុគទេបើគេស្រលាញ់ស្ទើរលេបទៅហើយនឹង
«បងដឹងហើយ បងជឿជាក់លើមីនីបើគេក្បត់បងក៏បងត្រូវឃើញនឹងភ្នែកដែរ ចឹងបើគេទាក់ទងទៅថេថេប្រាប់បងផងណា»ជុងហ្គុគ
«បាទបង ហើយខ្ញុំនឹងអោយសូហ្គាអោយគ្នាជួយតាមរកមីនីណា»ថេនិយាយទាំងព្រួយបារម្មហ៏មិនដឹងអូមេហ្គាតូចរសាត់អណ្ដែតដល់ណាទេពេលនេះ
«ហឹម បងអរគុណហើយចឹង»ជុងហ្គុគដាក់ទូរស័ព្ទចុះសម្លឹងមើលអេក្រង់ដែរមានរូបគេនឹងជីមីន ទាំងទឹកភ្នែកហូរ។ មនុស្សកំពុងពេញស្រលាញ់ ម្សិលមិញនៅល្អជាមួយគ្នាសោះថ្ងៃនេះរត់ចោលគេបាត់ គិតថាគេជឿលើសំបុត្រប៉ុននឹងហេ គេជាម៉ាហ្វៀទាំងមូលចង់មកបោកគេមើលតែក្មេង គេមិនល្ងង់ដែរមិនស្គាល់អក្សរប្រពន្ធខ្លួនឯងនោះទេ
«បងមិនដោះលេងអូនទេមីនី បងនឹងធ្វើគ្រប់យ៉ាងអោយបានអូនមកវិញ»ជុងហ្គុគសម្លឹងរូបថតទាំងលាក់កំណួតមិនដឹងថាកំពុងគិតអ្វីខ្លះទេ
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now