ភាគទី17ដើរផ្លូវរាងខ្លួន

565 49 3
                                    

ភាគទី17
~1អាទិត្យក្រោយមក~
រយះពេលមួយអាទិត្យបានកន្លងផុតទៅហើយ ការវះកាត់បានកន្លងផុតទៅយ៉ាងរលូន ហើយពេលនេះក៏ជិតដល់ពេលដែរជុងហ្គុគដោះបង់រុំភ្នែកចេញដូចគ្នា។ប៉ុន្តែអ្វីដែរគួរអោយស្ដាយគឺជុងហ្គុគមិនបានដឹងថាជីមីនខំលះបង់គ្រប់យ៉ាងដើម្បីខ្លួននោះទេហើយផ្ទុយទៅវិញគេបញ្ចារអោយគ្រប់គ្នាមិនអោយរំលឹកសូម្បីតែឈ្មោះរបស់ជីមីន មិនអោយនឹករលឹក គេមិនចង់លឺអ្វីដែរទាក់ទងនឹងជីមីនតទៅទៀតទេ។
ពេលនេះពួកគេនឹងកំពុងជួបជុំគ្នារង់ចាំជុងហ្គុគដោះបង់រុំភ្នែកចេញចង់ដឹងពីលទ្ធិផលរបស់ការវះកាត់ជាពិសេសគឺអ្នកដែររង់ចាំដំណឹងនៅឯផ្ទះដែរជាអ្នកបរិច្ចាកតែពុំអាចមានវត្តមាននៅទីនេះ
«ពេលដែរខ្ញុំដោះបង់រុំភ្នែកចេញភ្លាមលោកអាចនឹងមិនទាន់សាំនឹងភ្លឺភ្លាមៗទេចឹងតែប្រហែលតែប៉ុន្មាននាទីដំបូងប៉ុននោះ»លោកដុកទ័រពន្យល់
«ហឹម»ជុងហ្គុគត្រឹមតែក្រហឹមមិនបានតបតអ្វីនោះទេដុកទ័រឃើញបែបនេះក៏ធ្វើការដោះបង់ចេញតែម្ដង។ជុងហ្គុគព្រិចភ្នែកជាច្រើនដងដើម្បីអោយសាំនឹងពន្លឺហើយពិនិត្យមើលគ្រប់គ្នាក្នុងបន្ទប់។ មិនថាម៉ាក់របស់គេ គូរដណ្ដឹង ជីន ណាមជូន សូហ្គាតែបែរជាមិនឃើញប្អូនរបស់គេ គឺថេនេះហើយ។អ្វីដែរផ្លែកនោះមួយរយះនេះមិនសូវមានវត្តមានថេមកនៅក្បែរគរនោះទេ មិនដឹងជាបាត់ទៅណា
«ឯណាថេ»ជុងហ្គុគជ្រួញជញ្ចើមសួរគ្មានក្បាលគ្មានកន្ទុយ
«ឯងមើលឃើញច្បាស់ហើយមែនទេ»ជីនសួរដោយសម្លេងស្រទន់
«ច្បាស់គ្រប់គ្រាន់ដែរមិនឃើញវត្តមានប្អូនក្បាលខូច»ជុងហ្គុគ
«ថេមិនស្រួលខ្លួនមិនអាចមកបានទេហើយបើឯងមើលបានច្បាស់ហើយក៏ថែរទាំភ្នែកមួយគូរនេះអោយបានល្អផងព្រោះអ្នកបរិច្ចាកគឺលះបង់ច្រើនណាស់»ជីននិយាយប្រាប់ជុងហ្គុគទាំងស្រងូតស្រងាត់
«ខ្ញុំដឹងហើយបង បងល្មមប្រាប់ហើយថាអ្នកណាជាអ្នកបរិច្ចាកស្រួលខ្ញុំយកលុយទៅអោយគេ»ជុងហ្គុគមានអារម្មហ៏មួរមៅមិបតិចទេព្រោះបងគេម្នាក់នេះនិយាយដដែររឿងអ្នកបរិច្ចាកលះបង់បែបនេះ លះបង់បែបនោះគេនេះធុញស្ទើរស្លាប់ បើលំបាកបែបនឹងមកសម្រាច់ចិត្តបរិច្ចាកធ្វើអី គេរកអ្នកផ្សេងក៏បានមិនចឹង
«ម៉ាក់បាអោយគេគ្រប់គ្រាន់ហើយៗគេមានជំងឺមើលទៅរស់មិនបានយូរទេ»លោកស្រីជុននិយាយតែគិតថាជុងហ្គុកជឿហេគេមិនជឿទេតែគេក៏មិនខ្វល់ គិតថាអ្នកបរិច្ចាកគ្រាន់តែធ្វើដើម្បីលុយ
«កុំនិយាយប្រមាថជីវិតគេណាអ្នកស្រីជុន អ្នកស្រីក៏មិនដឹងស្លាប់ថ្ងៃណាដូចគ្នា»ជីនចង្អុលមុខលោកស្រីជុនថាអោយផាំងៗដែរសំខាន់ជុងហ្គុគអង្គុយមើលធម្មតាមិនខ្វល់អ្វីបន្តិចសោះទាំដែរជីនកំពុងស្ដីអោយម្ដាយខ្លួន
«ហើយឯងក៏ដូចគ្នាជុងហ្គុគរឿងខ្លះលុយមិនអាចទិញបានទេជាពិសេសគឺការលះបង់ដែរមនុស្សម្នាក់នេះធ្វើដើម្បីឯង»ជីននិយាយតែប៉ុននឹងក៏ដើរចេញបាត់ដោយឆេះដុំមិនស្ទើរទេដល់ថ្នាក់ប្ដីក៏មិនចាំ
«ខ្ញុំមិនយល់ទេបងជីនកើតអីបងជូនគ្រាន់តែខ្ញុំសងគុណក៏ខុស»ជុងហ្គុគនិយាយទាំងឆ្ងល់ពេញខួរក្បាលដែរសុខៗបងរបស់គេមកមួរម៉ៅដាក់គេដោយសារមនុស្សមិនដែរស្គាល់ម្នាក់ទៅវិញ
«បងថាឯងនិយាយនេះក៏មិនត្រូវទេជុងហាមិនមែនអ្នកដែរជួយគ្រប់គ្នាសុទ្ធសឹងតែចង់បានលុយឯងទេ»ណាមជូននិយាយតែប៉ុណ្ណឹងក៏ចេញទៅតាមប្រពន្ធទៅទុកអោយជុងហ្គុគនៅជាមួយម្ដាយអេរិកាហើយនឹងសូហ្គា
«ម៉ាក់ខ្ញុំចង់អោយម៉ាក់រៀបចំពិធីមង្គលការអោយបានឆាប់បំផុត»សម្ដីជុងហ្គុគធ្វើអោយអ្នកស្រីជុនសប្បាយចិត្តមិនស្ទើរទេ
«កូននិយាយមែនហេជុង»អ្នកស្រីសួរទាំងសប្បាយអដែរបានសមបំណង
«ពិតហើយ បានកាន់តែឆាប់កាន់តែល្អ»ជុងនិយាយដោយគ្មានអារម្មហ៏អ្វីទាំងអស់
«ឯងប្រកត់ហើយហេចុះជីមីន»សូហ្គាសួរទាំងហួសចិត្ត ចុះអ្នកដែរខំលះបង់គ្រប់យ៉ាងនោះហើយបើថ្ងៃណាមួយជុងហ្គុគដឹងរឿងគ្រប់យ៉ាងនិងមានអារម្មហ៏បែបណា
«មនុស្សត្រូវតែដើរទៅមុខបើគេមានជម្រើសរបស់គេហើយខ្ញុំក៏គួររើសការរស់នៅបែបផ្សេងខ្ញុំមិនចង់ត្រាំត្រែងនឹងការឈឺចាប់ហើយនិងស្នេហាដែរមិនអាចកើតឡើងដែរ»ជុងហ្គុគ
«ឯងច្បាស់ទេថាមិនស្ដាយក្រោយ»សូហ្គារំងាប់អារម្មហ៏សួរ
«ច្បាស់បំផុត បើគេមិនអាចទ្រាំរស់ជាមួយខ្ញុំបានចឹងខ្ញុំអោយគេទៅហើយក៏ដល់ពេលខ្ញុំរើសអ្នកផ្សេងដូចគ្នា»ជុងហ្គុគ
«បងសង្ឃឹមថាឯងមិនស្ដាយក្រោយនៅជម្រើសរបស់ឯងណាជុងហ្គុគ»សូហ្គានិយាយតែប៉ុណឹងក៏បើទ្វាដើរចេញទៅបាត់មិនទុកពេលអោយជុងហ្គុគនិយាយអ្វីទៀត
«ម៉ាក់ហា ម៉ាក់អាចទេរើសអ្នកផ្សេងក្រៅពីអេរិកាខ្ញុំដឹងថានាងមនុស្សដែរនាងស្រលាញ់ហើយ»ជុងហ្គុគកាន់ដៃម្ដាយសុំគាត់
«តែគេជាគូរដណ្ដឹងកូន»លោកស្រីជុនជម្នះទាំងមិនមើលមុខអេរិកាដែរស្ងាត់មាត់យំតាំងពីពេលនិយាយរឿងរៀបការម្លេះ
«តែនាងមានមនុស្សដែរនាងស្រលាញ់ហើយ ម៉ាក់អាចរកអ្នកថ្មីដែរគិតថាសាកសមខ្ញុំនឹងតាមម៉ាក់គ្រប់យ៉ាង»ជុងហ្គុគ
«មែនទេអេរិកាកូន»លោកស្រីងាកក្រោយសួររាងតូចដែរឈរក្រោយខ្នងខ្លួន
«ចាសម៉ាក់កូនមានមនុស្សកូនស្រលាញ់ហើយតែកូនខ្លាចម៉ាក់ហើយនឹងលោកប៉ារបស់កូនទើបមិនអាចនិយាយបានតែម៉ាក់សូមមេត្តាកុំអោយកូនរៀបការអី»អេរិកាយំសសឹក រាល់ថ្ងៃនាងស៊ូទ្រាំណាស់ដោយសារការគំរាមពីឳពុកថានិងសម្លាប់អាហ្វារបស់ខ្លួនចោលបើមិនព្រមភ្ចាប់ពាក្យ តែបើរៀបការមែននាងសុខចិត្តស្លាប់មិនខានទេ
«បានបានម៉ាក់នឹងជួយកូននិយាយជាមួយប៉ាឈប់យំទៅណា»លោកស្រីអោបលួងលោមអេរិកាដផយក្ដីស្រលាញ់។គាត់ស្រលាញ់អេរិកាដូចកូនបង្កើតទោះមិនបានជាកូនប្រសារបានជាកូនចិញ្ចឹមក៏បាន។ហើយជុងហ្គុគឃើញបែបនេះក៏ញញឹមដម្រេតខ្លួនដេកវិញព្រោះគេគ្រាន់តែបានភ្នែកភ្លឺភ្លាមគេចង់ជម្រះរឿងគ្រប់យ៉ាងអោយចប់មុនពេលចេញពីពេទ្យ។ពេលចាក់ចេញពីនេះសង្ឃឹមថាអ្វីៗនឹងថ្មី ជីវិតនឹងចាប់ផ្ដើមជាថ្មី។

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now