ភាគ2
ពេលវេលាចេះតែដើរទៅមុខហើយវាក៏2អាទិត្យកន្លងផុតទៅហើយ ហើយទំនាក់ទំនងជុងហ្គុគនឹងជីមីននៅតែដដែរជីមីននៅតែប្រកាន់ភ្ជាប់ការស្រលាញ់ចំពោះប្ដីរីឯជុងហ្គុកក៏នៅតែបន្តបណ្ដើរគូរដណ្ដឹងចេញមុខចេញមាត់ហើយមួយរយះក៏មកផ្ទះយប់ជ្រៅញឹកញយជាងមុនហើយគ្មានពេលអោយជីមីនដូចមុនទៀតផង។ នេះមិនមែនគេក្បត់ជីមីនឬឈប់ស្រលាញ់ប្រពន្ធទេតែគេគ្មានជម្រើស ម៉ាក់ជុងហ្គុគមានចំណែកជួយជ្រមជ្រែងគេអោយគេក្លាយជាម៉ាហ្វៀធំជោគជ័យដូចសព្វថ្ងៃទើបគេមិនអាចមិនស្ដាប់ម៉ាក់គេបាននោះទេហើយវាដូចពេលនេះអញ្ចឹងដែរគេត្រូវកុហកជីមីនដើម្បីម៉ាក់គេ។
នៅបន្ទប់បាយរបស់Pethhouse កណ្ដាលទីក្រុងរាងតូចឈរធ្វើម្ហូបចាំប្ដីចុះមកញាំជាមួយដោយសារជុងហ្គុកមកផ្តះយប់ជ្រៅខ្លាំងណាស់ទើបគេមិនហ៊ានដាសទុកអោយសម្រាក់សិនតែឈរធ្វើម្ហូបសុខៗស្រាប់តែដៃមួយគូរអោបចង្គេះគេពីក្រោយតែមិនបានភ្ញាក់ព្រោះដឹងថាគ្មានអ្នកណាក្រៅពីអាហ្វារបស់ខ្លួនទេ
«ហ្គូតម៉នីងបេប៊ី»ជុងហ្គុគនិយាយដោយសម្លេងក្ងួរៗអោនថើបកជីមីនជាច្រើនដង
«ម៉នីងបង មិចបងមិនគេងតិចទៀតទៅចាំអាហាររួចរាល់អូនទៅដាស់»ជីមីននិយាយដោយការព្រួយបារម្មហ៏ដៃនៅតែបន្តធ្វើម្ហូបរបស់ខ្លួន
«បងរងាបាត់អូនដេកមិនលក់ក៏ងើបមកទៅ»ជុងហ្គុកនិយាយធ្វើអោយរាងតូចអៀនមិនស្ទើរទេ
«អូនមកធ្វើអាហារអោយបងនោះអី បើជ្រុលជាភ្ញាក់ហើយទៅអង្គុយទៅអាហារជិតរួចហើយ»ជិមីនដេញជុងហ្គុគអោយទៅអង្គុយតែមើលទៅមិនបានផលសោះ
«អត់ទេបងចង់នៅអោបអូន បងមិនរំខានអូនទេសន្យា»ជុងហ្គុកអោបជាប់មិនទៅណាចេញចរិកក្មេងមកភ្លាមដែរចរិកនេះមានតែជីមីនប៉ុននោះទើបអាចឃើញបាន
«ហឺយបងនេះ តាមចិត្តបងចឹង»ជីមីនបណ្ដោយជុហ្គុកអោយឈរតាមអោបថើបតាមចិត្តព្រោះដឹងថាប្រកែកក៏មិនបានផលស្រាប់ហើយ
-មួយសន្ទុះក្រោយ-
ជីមីនរៀបចំអាហារពេលព្រឹកជាច្រើនម្នាក់ឯងទោះជុងហ្គុគមានអ្វីគ្រប់យ៉ាងតែជីមីនមិនព្រមអោយមានអ្នកបំរើទេសុខចិត្តរៀនធ្វើគ្រប់យ៉ាងដើម្បីជុងហ្គុក ពីមិនចេះអ្វីសោះទៅជាជំនាញការងារផ្ទះបាយម្ហូបអាហារបានទាំងអស់ ធ្វើអោយជុងហ្គុគស្រលាញ់លើសដើម។កំពុងអង្គុយញាំអាហារពីរអ្នកជុងហ្គុកសង្គេតឃើញថាជីមីនដូចជាមានអ្វីក្នុងចិត្តក៏សួរ
«មីនីអូនមានអីមែនទេហឹម»ជុងហ្គុគដាក់កែវកាហ្វេចុះហើយចាប់ដៃជីមីនមកកាន់ថ្នមៗ
«ហឹម ល្ងាចនេះបងទៅវិមានមែនទេ»ជីមីនសួរទាំងដឹងចម្លើយស្រាប់ហើយព្រោះថ្ងៃនេះជាថ្ងៃកំណើតជុងហ្គុគហើយតាំងពី3ចុងក្រោយនេះគេក្លាយជាម៉ាហ្វៀធំមកគេមិនដែរបានមកឆ្លងខួបកំណើតជាមួយជីមីនដូចកាលនៅជាមួយគ្នា2ឆ្នាំដំបូងទេដោយត្រូវមានកម្មពិធីនៅវិមាន
«មីនីហា អូនក៏ដឹងមិនចឹងថាអ្នកម៉ាក់ប្រាកត់ជាធ្វើកម្មវិធីនៅវិមានហើយ បងក៏មិនចង់ទៅអូនក៏ដឹង»ជុងហ្គុគលួងលោមមិនចង់អោយជីមីនគិតច្រើន
«អូនដឹង ហើយចុះពេលថ្ងៃត្រង់បងទំនេរទេ?អាចញាំបាយជាមួយអូនបានអត់»ជីមីននិយាយដោយសម្លេងផ្អែមទោះយ៉ាងណាក៏នៅចង់ញាំបាយជាមួយគ្នាដែរ
«ថ្ងៃត្រង់បងមានប្រជុំសំខាន់ សូមទោសផងណាមីនី»ជុងហ្គុគអោនទៅថើបដៃលួងលោមពេលឃើញជីមីនអោនមុខចុះដូចជាអន់ចិត្តហើយតែធ្វើយ៉ាងមិចបើគេរវល់ពិតមែន
«មិនអីទេអូនមានអីឯណា»ជីមីនងើយមុខញញឹមដាក់ជុងហ្គុគយ៉ាងស្រស់ដូចគ្មានអីកើតឡើងទាំងដែរក្នុងចិត្តកំពុងអន់ចិត្តខ្លាំងណាស់
«ឥឡូវចេះស្អែកបងនាំអូនទៅញាំអីល្អទេ យើងខានចេញក្រៅ2អ្នកយូរហើយ»ជុងហ្គុកខំរកវិធីធ្វើអោយជីមីនអារម្មហ៏ល្អវិញក៏និយាយបែបនេះទៅ
«អឹមចឹងក៏បានដែរ»ជីមីនព្រមទទួលដោយសារមិនចង់អោយជុងហ្គុកអន់ចិត្ត
«ល្អណាស់ បងទៅធ្វើការហើយណា ជុប»ជុងហ្គុគងើបឡើងថើបមាត់ជីមីនមុននឹងលាជីមីនទៅធ្វើការ
«បាយ បាយប្ដីសម្លាញ់»ជីមីនញញឹមស្រស់ដើរជូនប្ដីមកដល់មុខផ្ទះលាជុងហ្គុគមុន នឹងជុងហ្គុគដើរចេញទៅបាត់ ហើយគ្រាន់តែជុងហ្គុគដើរចេញបាត់ទឹកមុខញញឹមស្រស់ប្រែមកជាស្រពោនភ្លាមតែម្ដង
«ហឹម ទ្រាំទៅជីមីនអើយ»ជីមីនដកដង្ហើមធំដើរចូលក្នុងផ្ទះវិញទាំងក្នុងចិត្តពិបាកណាស់តែមានតែទ្រាំដោយសារស្រលាញ់គេខ្លាំងខ្លាចបាត់បង់ សុខចិត្តលាក់ទុកគ្រប់យ៉ាងក្និងចិត្តម្នាក់ឯង
Starfield COEX Mall
ពេលថ្ងៃត្រង់ទៅហើយតែរាងតូចជីមីនកំពុងកាន់នំខេកដែរទើបនឹងទិញរួចដើរផ្សាររកទិញកាដូរខួបកំណើតអោយប្ដីទាំងមិនទាន់បានញាំអីវិញ។ទោះជាជុងហ្គុគនិងមកផ្ទះយឺតក៏ជីមីនតាំងចិត្តថានឹងចាំមកផ្លំទានជាមួយគ្នាដែរ។
ជីមីនកំពុងដើរសុខក៏ក្រលេកទៅហាងទឹកអប់ល្បីមួយហើយឃើញរូបភាពដែរមិនគួរឃើញសោះ
«នេះឬដែរបងថារវល់នោះជុង»ជីមីននិយាយទាំងអួលដើមកឈរនៅក្រោយសសរមួយមើលអេរិកាអោបដៃប្ដីខ្លួនកំពុងឈរនិយាយយ៉ាងសប្បាយដូចគូរស្នេហ៏ពិតចឹង
«ពួកគេសមគ្នាណាស់ ហឹក ហឹក»ជីមីននិយាយទាំងទឹកភ្នែកហូរកាន់អីវ៉ាន់ដើរចេញពីត្រង់នោះមិនអាចឈរមើលរូបភាពឈឺចាប់បន្តទៀតទេ បេះដូងគេស្ទើរប្រះអស់ទៅហើយពេលនេះ តែពេលនោះដូចគ្នាជុងហ្គុគក្រលែកភ្នែកចំពេលជីមីនបែរខ្នងល្មមធ្វើអោយគេដឹងថាជីមីនបានឃើញគេរួចហើយ
«រិកាបងថាអូនមិនបាច់កាន់ដៃបងទេ ចាំបងឈរគៀកៗអូនទៅបានហើយ»ជុងហ្គុកនិយាយប្រាប់រិកា គេមានអារម្មហ៏ថាខុសភ្លាមពេលជីមីនមកឃើញបែបនេះ គេមិនចង់កុហកតែម៉ាក់គេហៅមកដើរផ្សាភ្លាមៗមិនអាចប្រកែកបានហើយគេភ្លេចខ្លួនអោយអេរិកាកាន់ដៃទាំងធ្លាប់សន្យាហើយថាអ្នកកាន់ដៃគេបានមានតែជីមីនប៉ុននោះ
«មានរឿងអីហេជុង»រិកាសួរទាំងឆ្ងល់ដែរសុខៗជុងហ្គុកទៅជាបែបនេះ
«មិញបងឃើញជីមីន បងគិតថាគេឃើញយើង»ជុងហ្គុគនិយាយ
«ស្លាប់ហើយតិចគេស្អប់អូនទៅ អូនមិនគួរប្រហេសបែបនេះសោះ»អេរិកាមានទឹកមុខខ្វល់ខ្វាយភ្លាម នាងមិនដែរចង់បានជុងហ្គូក នាងមានមនុស្សនាងស្រលាញ់រួចហើយ នាងយល់អារម្មហ៏ជីមីនច្បាស់ណាស់ទើបពេលនេះមានអាម្មហ៏ថាខុសពេញបន្ទុកហើយ
«មិនអីទេបងថាជីមីននឹងយល់»ជុងហ្គុគនិយាយលួងលោមព្រោះមិនចង់អោយនាងតូចគិតច្រើន
«ហឹម សង្ឃឹមថានឹងបែបនឹងទៅចុះ»រិកានិយាយហើយបន្តតាមប៉ាម៉ាក់គេដែរកំពុងដើរបន្ដើរគ្នាជាមួយលោកស្រីជុន
Nine one Hannam Royal
ងាកមកមើលជីមីនដែរជុងហ្គុគគិតថាមិនអីវិញនោះក្រោយពីអង្គុយយំនៅទន្លេហានម្នាក់ឯងអស់ចិត្តទើបតែដើរចូលក្នុងផ្ទះទាំងសភាពពិបាក មើល ភ្នែកឡើងហើមមុខស្លក់ដោយសារយំអស់ជាច្រើនម៉ោងហើយមិនទាន់បានអីចូលពោះពីថ្ងៃរហូតដល់ពេលនេះល្ងាចណាស់ទៅហើយ។ ជីមីនដើរចូលផ្ទះបាយដាក់ការដូរលើតុកហើយបើកប្រអប់នំខេកដែរលើនោះមានសរសេរHappy birthday MY husband រួចដោតទានទាំងទឹកភ្នែកហូរមកម្ដងទៀត
«អូនដឹងថាបងរវល់មិនបានមក ចឹងអូនកុំចាំបងអីណ»ជីមីនញញឹមនិយាយម្នាក់ឯងឈឺហួសថ្លែង ទាំងគេដឹងថាស្មើនេះប្ដីគេប្រហែលកំពុងឆ្លងថ្ងៃកំណើតយ៉ាងរីករាយហើយ ទើបជីមីនយកអុចទៀនហើយក៏ច្រៀង
«Happy birthday day to you ~happy birthday day to you ~happy birthday ~happy birthday husband~»ជីមីនច្រៀងចប់ក៏លើកដៃផ្គុំបិទភ្នែកបួងសួង«អូនសូមអោយបងជោគជ័យរាល់ការងារ រីករាយរហូតទៅ ហើយអូនសូមអោយបងត្រលប់មកជាជុន ជុងហ្គុករបស់អូនម្ដងទៀត ហឹក ហឹក»ជីមីននិយាយហើយអូនផ្លុំទានទាំងទឹកភ្នែក ហូរមិនដាច់«អូនចង់អោយពេលវេលាត្រលប់ក្រោយទៅពេលដែរយើងគ្មានអ្វីតែអូនមានបងក្បែអូនគ្រប់ពេល ហឹក ហឹក លោកប្ដី»ជីមីនស្រែកយំ សួរថាអ្នកណាមិនឈឺប្ដីបណ្ដើរអ្នកផ្សេងគ្មានពេលអោយខ្លួន ទោះដឹងថាជុងហ្គុគមិនបានស្រលាញ់រិកា ហើយអេរិកាមានមនុស្សដែរគេស្រលាញ់ហើយក៏ដោយតែជាប្រពន្ធអ្នកណាទៅទ្រាំបាននោះ
«អូនចង់អោយពេលវេលាត្រលប់ក្រោយណាស់ហឹកហឹក»ជីមីនយំនឹកស្រមៃកាលពួកគេទាក់ទងគ្នា5ឆ្នាំមុន
-5ឆ្នាំមុនថ្ងៃកំណើតជុងហ្គុគ-
ជុន ជុងហ្គុគអាយុ25ឆ្នាំជានិស្សិតទើបបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់ខ្លួនមិនទាន់ស្នងដំណែងពីលោកប៉ា កំពុងតែនៅក្នុងបន្ទប់ជាមួយសង្សាគួរអោយស្រលាញ់របស់ខ្លួនគឺផាក ជីមីនដែរទើបមានអាយុ18ឆ្នាំកំពុងកាន់នំខេកអបអរថ្ងៃកំណើតសង្សាខ្លួន
«happy birthday បេបីអូនជូនពរបងសម្រេចរាល់ការងារ ហើយនៅតែសង្ហាបែបនេះរហូត»ជីមីនកាន់នំខួបជូនពរជុងហ្គុគ
«អរគុណអូន បងសូមអោយយើងបែបនេះរហូតទៅ»ជុងហ្គុគនិយាយហើយអោនទៅផ្លំទៀនហើយឈ្លាតថើបជីមីនទៀតផង
«យើងនឹងបែបនេះរហូតទៅវាអាស្រ័យនៅលើបងទេ ខ្លាចតែថ្ងៃមុខបងមានអ្វីគ្រប់យ៉ាងភ្លេចអូនទៅវិញ»ជីមីននិយាយលេងញោះជុងហ្គុគធ្វើអោយជុងហ្គុគជ្រួញជញ្ចើមភ្លាម
«វាមិនអាចទេទោះបងទៅជាអ្វី ក៏អូននៅតែជាមនុស្សដែរបងឆ្លងថ្ងៃកំណើតជាមួយរហូត»ជុងហ្គុគនិយាយហើយទាញជីមីនមកអោបជាប់ដើមទ្រូង
«បងសន្យាណា»ជីមីនងើយមុខពីទ្រូងជុងហ្គុគហើយលើកកូនដៃឡើងដូចចង់អោយជុងហ្គុគសន្យា
«បងសន្យាពេលបងឡើងកាន់ដំណែងហើយអូនជាប្រពន្ធតែម្នាក់ដែរចេញមុខនឹងជាអ្នកឆ្លងថ្ងៃកំណើតជាមួយបង»ជុងហ្គគថ្ពាក់ដៃសន្យាជាមួយរាងតូចធ្វើអោយជីមីនសើចអោយកខឹក
«ស្រលាញ់បងជាងគេ ជុប»ជីមីនងើយថើបមាត់ជុងហ្គុគ
«ស្រលាញ់អូនដូចគ្នា»ជុងហ្គុគអោបជីមីនពេញដៃមិនលេងទៅណា
-ត្រលប់មកបច្ចុប្បន្ន-
ជីមីនដេកយំនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងកណ្ដោកកណ្ដែង
«រីករាយថ្ងៃកំណើតលោកប្ដី»ជីមីនយំស្ទើរអស់ទឹកភ្នែកទៅហើយ ហេតុអីពេលប្ដីគេជោគជ័យគេមិនមែនជាអ្នកនៅទីនោះក្បែរគេ?ហេតុអីគេបានត្រឹមជាការលួចលាក់របស់ជុងហ្គុគ?តើគេខុសអី ហេតុអីបានជាធ្វើបែបនេះដាក់គេ។ហេតុអយុត្តិធម៏ម្លេះមិនអាណិតគេខ្លះផងចឹង។អ្វីដែរដែរគេត្រូវការគឺភាពកកក្ដៅនឹងក្ដីស្រលាញ់ប្ដីតែវាក៏អ្វីដែរគេពិបាកទទួលបាន
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romanceជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...
