ភាគ5ម៉ាក់លះបង់គ្រប់យ៉ាងដើម្បីកូន

887 61 6
                                        

ភាគ5
«រីឆាតនេះមិនមែនផ្លូវទៅផ្ទះទេ លោកចង់ទៅណា»ជីមីនសួរដោយការភ័យតិចៗដែរ
«លោកស្រីធំត្រូវការជួបអ្នកប្រុសតូច»រីឆាតឆ្លើយដោយកែវភ្នែកមុតសម្លឹងទៅអូមេហ្គាតូចតាមកញ្ចក់អង្គុយខាងក្រោយ
«អ្នកម៉ាក់រក ខ្ញុំមានការអី»ជីមីនសួរទាំងងឹងឆ្ងល់អង្គុយក្នុងឡានទាំងអារម្មហ៏មិននឹងនចិត្តច្របូកច្របល់ភ្លាមគ្រាន់តែលឺថាលោកស្រីធំត្រកូលជុនកំពុងរកខ្លួនទាំងដែរប៉ុនន្មានឆ្នាំនេះគ្មានសូម្បីតែឃើញមុខគ្នា ចាំបានថាគេជួបគាត់លើកចុងក្រោយគឺពេលដែរគាត់ដៀលត្មះគេនៅថ្ងៃរៀបការ
«ខ្ញុំមិនដឹងទេ បើចង់ដឹងក៏អ្នកប្រុសតូចចាំសួរគាត់ដោយខ្លួនឯងទៅ»រីឆាតនិយាយដោយសម្លេងត្រជាក់ហើយគំរោះគំរើយបំផុតដាក់រាងតូចដូចមិនស្គាល់ពីឋានះខ្លួនទាល់តៃសោះ
«ចឹងខ្ញុំខលប្រាប់ជុងសិន ខ្លាចគាត់បារម្មហ៏»ជីមីននិយាយហើយដៃលូកយកទូរស័ព្ទបំរុងនឹងខលប្រាប់ជុងហ្គុគ
«មិនបាច់រំខានគាត់ទេបើតាមដឹងពេលនេះគាត់កំពុងជូនអ្នកនាងអេរិកាទៅមើលផ្ទះថ្មី ប្រហែលគ្មានពេលមកបារម្មហ៏នឹងអ្នកប្រុសតូចទេ»រីឆាតនិយាយហើយញញឹមចុងមាត់ពេលឃើញទឹកមុខរាងតូចតាមកញ្ចក់ឡានធ្វើអោយគេពេញចិត្តមែនទែន
«មិចក៏លោកដឹង»ជីមីនសួរទាំងញ័រមាត់តិចៗ
«ខ្ញុំជាជំនិតលោកប្រុសមែនតែក៏ជាបំរើរបស់លោកស្រីធំដែរមិនចឹង?រឿងអីដែរខ្ញុំមិនដឹងនោះ»រីឆាតនិយាយរបៀបឡកឡើយអោយជីមីន រាងតូចក៏មិនបានតបតអីទៀតតែបែរមុខទៅនឹងកញ្ចក់ឡានមើលទៅខាងក្រៅបន់ស្រន់កុំអោយមានរឿងមិនល្អកើតឡើងអី
-វិមានជុន-
ជីមីនដើរចូលទៅខាងក្នុងវិមានជុនដែរមានភាពល្អប្រណិតមានអ្នកបំរើឈេអមនៅតាមផ្លូវដើរចូលទាំងអារម្មហ៏ភ័យខ្លាច។ជីមីនមានអាម្មហ៏ថាដូចខ្លួនកំពុងតែដើរចូលទៅក្នុងនរកដើម្បីជួបនឹងបិសាចចឹង គ្មានអ្នកណាជាខ្នងបង្អែក គ្មានសូម្បីប្ដីខ្លួន
«អ្នកប្រុសដើរតាមខ្ញុំមក លោកស្រីកំពុងចាំ»រីឆាតនិយាយប្រាប់ជីមីនហើយដើរនាំមុខ ជីមីនបានត្រឹមដើរអោនមុខខ្លាចគ្រប់សប់
-តុបតុប-
«លោកស្រីម្ចាស់ លោកប្រុសជីមីនមកដល់ហើយបាទ»រីឆាតគោះទ្វាបន្ទប់សៀវភៅ និយាយប្រាប់អ្នកខាងក្នុង
«អោយគេចូលមក»សម្លេងមនុស្សស្រីចំណាស់មានអំណាចបន្លឺឡើងអនុញាតិអោយអ្នកខាងក្រៅចូលទៅ
-ក្រាក-
ជីមីនដើរចូលមួយៗមិនហ៊ានសូម្បីងើបក្បាលឡើងហើយដើរមកជិតស្ត្រីវ័យកណ្ដាលដែរអង្គុយគង់ទាកខ្លានៅលើសាឡុងកណ្ដាលបន្ទប់សៀវភៅ
«អង្គុយចុះមកយើងមានរឿងនិយាយជាមួយឯង»គាត់ដាក់ពេងតែចុះបញ្ជាអោយជីមីនអង្គុយទាំងទឹកមុខស្មើធេង
«យើងថាឯងឆ្ងល់ហើយមែនទេហេតុអីយើងហៅឯងមកជួប»គាត់និយាយភ្លាមគ្រាន់តែជីមីនអង្គុយភ្លាម
«បាទអ្នកម៉ាក់»ជីមីននិយាយទាំងអោនមុខចុះ
«យើងមិនមែនម៉ាក់ឯង ហើយយើងក៏មិនចង់វែងឆ្ងាយច្រើនដែរ យើងចង់អោយឯងលែងលះជាមួយជុងហ្គុគ»គាត់និយាយដោយសម្លេងរឹងកំព្រឹស ធ្វើអោយរាងតូចអោនមុខបង្ហូរទឹកភ្នែកងើយមុខឡើងឆ្លើយតប
«លោកស្រីក៏ដឹងថាពួកខ្ញុំស្រលាញ់គ្នា ខ្ញុំសូមទោសតែមិនអាចធ្វើតាមអ្នកស្រីបានទេ»ជីមីននិយាយដោយសម្លេងញ័រ
«យើងមិនខ្វល់ថាឯងព្រមឬអត់ យើងមិនបានសុំយោបល់ពីឯង បើឯងនៅតែរឹងទទឹងសម្បីតែកូនឯងក៏យើងមិនទុកអោយឃើញពន្លឺថ្ងៃដែរ»ម៉ាដាមជុន គំហកអោយអូមេហ្គាតូចមួយអស់សម្លេង
«មិចក៏លោកស្រីដឹង»ជីមីនយកដៃដាក់លើពោះហើយថយក្រោយដូចខ្លាចគាត់ខ្លាំងបំផុត
«ឯងគិតហេថាអាចលាក់យើងបាន»គាត់ញញឹមចុងមាត់«កុំភ្លេចអោយសោះថាឯងចូលពិនិត្យនៅពេទ្យរបស់អ្នកណា បើឯងមិនស្ដាប់សម្ដីយើងកុំថាយើងអាក្រក់»គាត់និយាយបន្តធ្វើអោយជីមីនភ័យខ្លាចមិនស្ទើ
«ហេតុអីអ្នកស្រីចាំបាច់ធ្វើបែបនេះ គេក៏ជាចៅអ្នកស្រី ហើយជាកូនរបស់ជុង អ្នកស្រីមិនអាណិតជុងខ្លះទេហ៎»ជីមីនរៀបរាប់ទាំទឹកភ្នែកស្រក់ហូរដែរមិនគិតថានឹងជូតចេញព្រោះគេទ្រាំមករាប់ឆ្នាំហើយ ទាំងរស់នៅលួចលាក់បើកដៃអោយប្ដីស្របច្បាប់បណ្ដើរគូរដណ្ដឹងក៏គេទ្រាំតែនេះហួសហេតុពេកហើយ
«យើងគ្មានចៅដែរកើតចេញពីមនុស្សដូចឯង ត្រឹមជាកូនអត់ខានស្លាកុំសង្ឃឹមយើងទទួលស្គាល់អោយសោះ កូនយើងត្រូវតែបានប្រពន្ធដែរស្របនឹងឋានះរបស់គេតែប៉ុនោះ»លោកស្រីជុនដៀលជីមីនកប់ៗមាត់ដោយសេចក្ដីស្អប់ខ្ពើមទាំងគេគ្មានកំហុសអ្វីសោះ
«ចុះបើខ្ញុំមិនចេញ»ជីមីនសួរទាំងអាចស្មានដ២ងចម្លើយទៅហើយ
«កុំថាកូនឯងសូម្បីតែម៉ែឳឯងក៏យើងមិនទុកដែរ»គាត់គំហកអោយរាងតូចមុននឹងបន្ត«ត្រឹមសម្បត្តិប្រពន្ធលួចលាក់កូនយើងកុំសង្ឈឹនថាយើងនឹងមានមេត្តាដល់កូនឥតខាន់ស្លានេះ យើងទុកអោយឯងចេញពីកូនយើងជាមួយកូនឯងទុកថាល្អពេកហើយ»គាត់ថាអោយមិនទុកមុខ នូងសម្ដីដៀលត្មេះទាំងដែរជីមីនមិនបានខុសអ្វីសោះ
-មួយសន្ទុះក្រោយ-
រាងតូចរបស់អូមេហ្គាតូចអង្គុយមើលទៅក្រៅបង្អួចឡានដៃអង្អែលពោះខ្លួនឯងស្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ខួរក្បាលគិតពីអនាគតខ្លួនឯងមិនដឹងទៅជាយ៉ាងណា ឳពុកម្ដាយក៏កាត់ការចោល ម្ដាយក្មេកមិនទទួលស្គាល់ ប្ដីក៏មិនសូវជាយល់ចិត្ត មិនដឹងជីវិតថ្ងៃមុខទៅជាយ៉ាងណា
«កូនសម្លាញ់ម៉ាក់ ទោះមានរឿងអីក៏ដោយក៏ម៉ាក់ការពារកូន ស្រលាញ់កូន កូនជាជីវិត ជាបេះដូងរបស់ម៉ាក់»រាងតូចយំនិយាយជាមួយកូនតូចក្នុងពោះដែរមានអាយុទើបតែ3ខែសោះតែត្រូវមកទទួលរង់កម្មជាមួយខ្លួនទៅវិញ

(ជីវិតមិនដូចការប៉ង់ប្រាថ្នា មិនដឹងតស៊ូបានពិនណាទេមីនីអើយ🥲)
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now