ភាគទី15
«ជីមីន»ជីនបើកភ្នែកធំៗ ពេលឃើញថាម្នាក់នោះជាអ្នកណា
«បងជីន»ជីមីនឈរទប់ពោះដែរខ្ទៀតចេញព្រោះមានអាយុ7ខែហើយនោះ
«នេះឯងបាត់ទៅណាដឹងទេថាគ្រប់គ្នាតាមរកឯងគ្រប់ទីកន្លែង»ជីនចាប់មុខជីមីនអង្អែលថ្នមៗដោយក្ដីបារម្មហ៏ពេលឃើញទឹកមុខរបស់ជីមីនស្លេកស្លាំងនឹងស្គមជាងមុនច្រើនណាស់
«ខ្ញុំទៅរស់នៅកន្លែងផ្សេងដែរគ្រប់គ្នាមិនស្គាល់ តែជីននី ជុងហ្គុកយ៉ាងមិចហើយ»ជីមីនភ្នែករំពៃរកមើលជុងហ្គុគ
«គេនៅខាងក្នុងឯងចូលមក»ជីនបើកទ្វារៀងធំអោយជីមីនចូលតែមិនទាន់បានចូលផងមានសម្លេងមួយនិយាយកាត់បាត់ទៅហើយ
«ឯងមកទីនេះធ្វើអី ហើយអ្នកណាអោយឯងចូល»លោកស្រីជុនដើរមកទាញដៃជីមីនចេញវិញមិនអោយគេដើរចូលបន្ទប់តែជីនកាន់ដៃជីមីនជាប់
«ខ្ញុំអោយគេចូលហើយយ៉ាងមិច»ជីនស្ដីអោយហើយទាញជីមីនមកជិតខ្លួនដែរពេលនេះជីមីនមិនហ៊ានងើយមុខឡើងទេ អោនមុខជាប់ ហើយកាន់ដៃជីនមិនហ៊ានប្រលែងទៀតផង
«ឯងកុំមកចេះដឹងរឿងយើងណាអាក្មេងបំរើប្រយ័ន្នយើងមិនទុកសូម្បីតែឯង»លោកស្រីចង្អុលមុខស្ដីអោយជីន
«ក៏សាកទៅបើយាគូសាចូលនិវត្តដូចអ្នកស្រីអាចយកឈ្នះប្ដីខ្ញុំបានក៏សាកទៅ»ជីនចង្អុលមុខថាអោយវិញមិនទុកមុខ
«ឯង អាជីន»លោកស្រីជុនឆេះដុំតែម្ដងពេលលឺបែបនេះ
«កុំភ្លើ ជាមួយខ្ញុំប្រយ័ត្នអាក្មេងបំរើនេះអូសក្បាលអ្នកស្រីចូលនរក»ជីននិយាយតែប៉ុននឹងក៏អូសជីមីនចុលក្នុងបន្ទប់បិទទ្វាមិនខ្វល់ពីទឹកមុខខឹងសម្បាររបស់លោកស្រីជុនអីបន្តិចហើយដែរសំខាន់ជីនចាកសោទ្វាមិនអោយលោកស្រីចូលមកខាងក្នុងទៀតផង។ ជីមីនដើរដើរចូលបន្ទប់យឺតៗហើយមើលឃើញជុងហ្គុគដែរមានក្រណាត់សរុំភ្នែកគ្រង់នៅឆុតអ្នកជំងឺគួរអោយអាណិតដែរធ្វើអោយចិត្តជាប្រពន្ធទ្រាំមិនបានត្រូវស្រកទឹកភ្នែកហូរមកភ្លាមៗតែម្ដង
«បងជីនភ្នែកជុងកើតអីបង»ជីមីនងាកក្រោយសួរជីនដែរកំពុងឈរពីក្រោយខ្នងខ្លួន
«ពេលឧបត្តិហេតុនោះកញ្ចក់ឡានបែកហើយចាក់ចូលភ្នែកធ្វើអោយជុងបាត់បង់ភ្នែកទាំងសងខាង»ជីន
«ចឹងជុងត្រូវពិការភ្នែករហូតមែនអត់បង»ជីមីនហូរទឹកភ្នែកស្រស្រាក់ចិត្តអាណិតប្ដីជាពនពេក
«អត់ទេយើងកំពុងរកអ្នកបរិច្ចាកហើយឯងកុំគិតច្រើនពេកអីជីមីនខ្លាចប៉ះពាល់ដល់កូន»ជីនចូលទៅអោបស្មានជីមីនដើម្បីលួងលោមហើយជីមីនបានត្រឹមងួកក្បាលទទួលយកទាំងមិនដឹងថាក្នុងចិត្តកំពុងគិតអ្វីខ្លះទេ«ចុះកូនឯងពេលនេះអាយុប៉ុន្មានហើយ»ជីនសួរ
«7ខែហើយបង ហើយជាកូនប្រុសទៀតផង»ជីមីនញញឹមប្រាប់ទៅជីន
«បើជុងហ្គុគនឹងសប្បាយចិត្តមិនខានទេ»ជីនញញឹមហើយយកដៃទៅអង្អែលពោះជីមីនថ្នមៗ
«បងកុំប្រាប់ជុងហ្គុគអី ខ្ញុំសូមអង្វណាបងជីន»ជីមីនប្រលែងពីដៃជុងហ្គុគមកកាន់ដៃជីន
«ហេតុអី ឯងធ្វើបែបនេះបើជុងហ្គុគដឹងគេនឹងស្ដាយក្រោយមិនខាន»ជីនព្យាយាមពន្យល់ជីមីនតែមើលទៅគ្មានបានផលទេ ជីមីនជាមនុស្សស្លូតបូតមែនតែគេក៏ជាមនុស្សក្បាលរឹងដូចគ្នា បើគេសម្រេចចិត្តហើយគ្មានអ្នកណាអាចកែប្រែបានទេ
«ខ្ញុំសូមអង្វបង ខ្ញុំមិនចង់បាត់បងកូនទេ បើបងស្រលាញ់ខ្ញុំសូមកុំប្រាប់គេអីបង»ជីមីនកាន់ដៃជីនអង្វករសួរថាអ្នកណាមិនទន់ចិត្តបើទឹកមុខបែបនេះ
«អឹម ជីននី»កំពុងតែនិយាយគ្នាសុខៗក៏ត្រូវកាត់ផ្ដាច់ដោយសារសម្លេងអាលហ្វាដែរដេកលើគ្រែនោះទំនងជាភ្ញាក់ដឹងខ្លួនហើយ
«មានអីមែនទេជុង»ជីមីនដើរថយក្រោយអោយជីនដើរចូលមកជិតជុងហ្គុគដែរកំពុងប្រវេប្រវារកជីន
«ខ្ញុំស្រែកទឹក»ជុងហ្គុគនិយាយប្រាប់ជីនភ្លាម ជីមីនដែរនៅជិតនោះក៏ចាក់ទឹកហុចបន្តអោយជីនភ្លាម
«បងជីនមុននឹងនិយាយជាមួយអ្នកណា»ជុងហ្គុគសួរទៅកាន់ជីនបន្ទាប់ពីផឹកទឹកហើយតែសភាពគេពេលនេះធ្វើអោយជីមីនពិបាកភ្នែកណាស់ មនុស្សធ្លាប់តែល្អជា មានភ្នែកទាំងគូរចង់ធ្វើអ្វីក៏បានតែពេលនេះសូម្បីតែគេឈរត្រង់នេះក៏មើលមិនឃើញគេ គ្រាន់តែទឹកក៏ត្រូវការមានជំនួយពីគេសួរថាអ្នកទ្រាំបានមើលមនុស្សខ្លួនស្រលាញ់លំបាកយ៉ាងនេះ។ដោយជីមីនលំបាកភ្នែកពេកក៏ខ្ទប់មាត់បើកទ្វាដើរចេញក្រៅតែសម្លេងបើកទ្វានោះធ្វើអោយជុងហ្គុគឆ្ងល់ដូចគ្នា
«អ្នកណាទៅក្រៅមែនទេជីន»ជុងហ្គុគសួរទៅជីនតែជីនមិនទាន់ឆ្លើយផងមានអ្នកឆ្លើយកាត់បាត់
«គឺយើង យើងទៅក្រៅរកអីញាំបន្តិច»ថេរថាតែប៉ុននឹងក៏រត់ចេញទៅខាងក្រៅតាមជីមីនព្រោះមិញគេភ្ញាក់មកឃើញជីមីនទៅហើយគ្រាន់មិនទាន់ហ៊ានមាត់
«ជុងហាបងទៅតាមថេរសិនគេទៅតែម្នាក់ឯងចឹងបើឯងមានអីហៅណាមជូនដឹងទេ គេដេកជិតនេះមិនទាន់ភ្ញាក់ទេ»ជីនប្រាប់ជុងហ្គុគ
«បាទបងជីន»ជុងហ្គុគដកដង្ហើមធំហើយដាក់ខ្លួនដម្រេតចុះទើបជីនរត់ចេញទៅខាងក្រៅដែរទៅ
~ខាងក្រៅបន្ទប់~
«ជីមីនឯងចង់ទៅណា»ថេរស្រែកសួរជីមីនដែររៀបនឹងដើរចេញទៅកន្លែងផ្ដល់ពត៏មានរបស់មន្ទីពេទ្យ
«ថេ»ជីមីនយំយំដើរមកអោបថេ ដែរជាមិត្តសម្លាញ់របស់ខ្លួន
«ឯងចងទៅណា ឯងដឹងទេថាជុងហ្គុគនឹងពួកយើងតាមរកឯងគ្រប់ទីកន្លែង គេឈឺចាប់ខ្លាំងប៉ុន្នាពេលដែរបាត់បង់ឯង»ថេអង្អែលខ្នងមិត្តដែរកំពុងយំអោយស្ងប់ចិត្តនឹងឈ្លាតរៀបរាប់ទុកលំបាករបស់ជុងហ្គុគអោយជីមីនបានដឹង
«ថេជួយយើងផងយើងចង់បរិច្ចាកភ្នែកអោយទៅជុងហ្គុគ»សម្ដីមួយមាត់នេះចេញពីមាត់ជីមីនសូម្បីតែជីនដែរទើបនឹងដើរមកដល់ក៏ត្រូវស្រឡាំងកាំងដូចគ្នា
«ឯងគិតអីហាជីមីន ឯងមានកូនហើយឯងចង់បាត់បងភ្នែក៕ងហេ»ជីនដែរទើបនឹងដើរមកដល់ក៏ស្ដីអោយជីមីនយកតែម្ដង
«មែនហើយជីមីនមិនគិតពីកូនឯងទេហេ បើឯងមើលមិនឃើញអ្នកណាមើលថែរកូនឯង»ថេនិយាយទាំងជ្រួញជញ្ចើម
«ខ្ញុំអាចមើលថែរគេបាន មនុស្សខ្វះច្រើនណាស់ដែរអាចមើលថែរកូនបាន សូមអង្វជួយខ្ញុំផងទៅ ខ្ញុំមិនអាចទ្រាំមើលជុងហ្គុគឈឺចាប់បែបនេះទេ»ជីមីនយំស្ទើដង្ហក់ខ្លួន អង្វអ្នកទាំង2
«ជីមីនតែវាមិនមែនងាយស្រួលទេដែរឯងត្រូវបាត់បង់ភ្នែកហើយមើលថែរកូននោះ»ជីនលួងលោមណាមួយខ្លួនមិនយល់ស្របនឹងគំនិតជីមីនសោះឡើយ
«បើពួកបងមិនជួយក៏ខ្ញុំអាចទៅបរិច្ចាកបានដដែរមិនចឹង»ជីមីនរឹងរស់ធ្វើយ៉ាងណាក៏គេត្រូវតែជួយជុងហ្គុគអោយបាន ខ្លួនអាចលំបាកបានគ្រប់យ៉ាង អាចទ្រាំបានគ្រប់យ៉ាងតែមិនមែនជុងហ្គុកទេ
«ជីមីនឯងគិតច្បាស់ហើយហេនេះឯងលះបង់ខ្លាំងពេកហើយមានដឹងខ្លួនទេ»ថេសួរមិត្តទាំងខ្លួនឯងក៏ចង់ហូរទឹកភ្នែកមកដែរ
«យើងច្បាស់ហើយ យើងអាចលំបាកបន្តិចមែនតែយ៉ាងណាយើងមិនឈឺចាប់ដែរឃើញមនុស្សដែរខ្លួនស្រលាញ់ទៅជាបែបនេះ»ជីមីននិយាយមិនទាន់ចប់ផងថេក៏ទាញជីមីនមកអោបយំយកៗចិត្តអាណិតមិត្តខ្លោចចិត្ត។មានកូនត្រូវរស់នៅម្នាក់ឯងតែពេលលឺប្ដីឈឺក៏រត់មកវិញភ្លាម ជួយប្ដីដោយមិនរុញរា សួរថាទឹកចិត្តជាប្រពន្ធលះបង់អស់ហើយតែនៅម្ដាយក្មេកមិនពេញចិត្តទៀត ហេតុអីគេគ្មានសំណាងបែបនេះ
«បើឯងចង់បរិច្ចាកឯងត្រូវមករស់នៅជាមួយបង បងជាអ្នកចិញ្ចឹមឯងរហូតដល់ឯងទទួលបានការបរិច្ចាកភ្នែក»ជីននិយាយឡើងពេលស្ងាត់ស្ដាប់ប្អូនអស់ជាយូរ
«តែខ្ញុំអាចរស់នៅម្នាក់ឯងបាន»ជីមីន
«បើឯងមិនព្រមចឹងមិនបាច់វះកាត់ទេ»ជីននិយាយដោយសម្លេងកាច
«ជីមីនបើឯងមិនយល់ដល់អ្នកក៏ត្រូវយល់ពីកូនឯងដែរជិតកើតមកដែរ គេត្រូវការអ្នកមើលថែរដូចគ្នា»ថេរ
«ក៏បាន តែអ្នកទាំង2អាចសន្យានឹងខ្ញុំបានអត់កុំអោយជុងហ្គុគដឹងពីរឿងខ្ញុំបរិច្ចាកនឹងរឿងកូនបានទេ»ជីមីនអង្វ
«រឿងនេះយើងនឹងនិយាយគ្នាតាមក្រោយ»ជីននិយាយប្រុងនឹងដើរចេញតែសម្លេងមួុយធ្វើជីនងាកក្រោយហើយស្រឡាំងកាំងនៅអ្វីដែរខ្លួនបានឃើញ
«ខ្ញំសូមអង្វបង»ជីមីនលុតចង្គុងអង្វជីនលេងខ្មាសអ្នកណាទៀតហើយពេលនេះ
«ឯងធ្វើអីឆាប់ងើមកជីមីន»ជីនព្យាយាមលើកជីមីនអោយក្រោក
«បើបងមិនព្រមខ្ញុំនឹងនៅបែបនេះរហូត»ជីមីនយំឡើងទទឹកអាវសរហុងរបស់ខ្លូនអស់ទៅហើយ
«បានៗបងដឹងហើយ»ជីននិងថេជួយអោយជីមីនអង្គុយនៅកៅអីជាប់នោះហើយបន្តនិយាយគ្នាថាគួរធ្វើបែបណាបន្តៀតសម្រាប់ជីវិតរបស់គេហើយនឹងកូនតូចដែរជិតនឹងចាប់កំណើត(តើការលះបង់របស់ជីមីនសាកសមដែរទេ?)
បើយប់នឹងខ្ញុំហើយដៃទាន់នឹងផុសមួយភាគទៀតតាមសន្យា
#Min_Ayla
YOU ARE READING
ម្ចាស់ជីវិតម៉ាហ្វៀ
Romantizmជុន ជុងហ្គុគម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់កូរេជាប់លេខ1នៅអាសុីនឹង7នៅអឺរ៉ុបជាអាលហ្វាមានអំណាចដែរគ្រប់គ្នាខ្លមខ្លាចហើយជាម៉ាហ្វៀសឈាមត្រជាក់កាចសាហាវមានអំណាចនឹងមានម្ដាយដែរទឹងរឹងមានឥទ្ធិពលមួយរូប។ទោះជាម៉ាហ្វៀឈាមត្រជាក់យ៉ាងណាក៏ជាទីប្រថ្នារបស់ស្រីប្រុសគ្...